សម្តេច​តេជោ ហ៊ុន សែន បញ្ជា​អោយ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​រស់នៅក្នុង​តំបន់​អភិរក្ស តំបន់​សត្វព្រៃ និង តំបន់​ការពារ​ផ្សេងៗ​របស់​រដ្ឋ​

ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០ នេះ ក្នុង​សម័យប្រជុំ​គណៈរដ្ឋមន្ត្រី​ពេញអង្

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សម្តេច​តេជោ ហ៊ុន សែន បញ្ជា​អោយ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​រស់នៅក្នុង​តំបន់​អភិរក្ស តំបន់​សត្វព្រៃ និង តំបន់​ការពារ​ផ្សេងៗ​របស់​រដ្ឋ​
Fri, 03 July 2020 11:32 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០ នេះ ក្នុង​សម័យប្រជុំ​គណៈរដ្ឋមន្ត្រី​ពេញអង្គ , សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​បទបញ្ជា​និង​បញ្ជាក់​ច្បាស់ៗ​ជូន រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម និង​ក្រសួង​ដែនដី គឺ​ត្រូវតែ​កាត់​ឆ្វៀល​ដី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​មក​រស់នៅ​លើ​ទីតាំង​ដី​ដែល​ជា​គម្រប​ព្រៃឈើ ឬ​ជា​តំបន់​ការពារ ឬ​តំបន់​អភិរក្ស​សត្វព្រៃ​របស់​រដ្ឋ ដូចជា​នៅ​កោះកុង ព្រះវិហារ​ជា​ដើម​…​ដែល​មាន​ពលរដ្ឋ​បាន​មក​ធ្វើ​ផ្ទះ​រស់​នៅ​ជាង​ដប់​ម្ភៃ​ឆ្នាំ​មកហើយ​។​
 
​ហ្វេ​សប៊ុក​ផេក​ផ្លូវការ សម្តេច​តេជោ ហ៊ុន សែន ចេញផ្សាយ​ថា «​ព្រោះ​កន្លងមក រដ្ឋ​មាន​តែ​ដី​ក្នុង​ផែនទី​ទេ តាម​ពិត​មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​កសាង​លំនៅដ្ឋាន​រស់នៅ​បង្កើត​កូនចៅ​រាប់សិប​ឆ្នាំ​មក​ហើយ​នៅ​លើ​ទីតាំង​ដី​ទាំងនោះ​។ នេះ​ជា​ការដោះស្រាយ​កង្វល់​ជូន​ពលរដ្ឋ​ពិតប្រាកដ​។ កុំ​ទុក​ប្រជាពលរដ្ឋ​អោយ​ភ័យខ្លាច អត់ឃ្លាន រត់​ទៅ​ចំណាកស្រុក​គេ​តទៅទៀត​។ ទន្ទឹមនឹងនេះ សូម​កុំ​អោយ​ពលរដ្ឋ​ពង្រីក​ថែមទៀត ព្រោះ​ត្រូវការ​រក្សាទុក​ព្រៃ​សហគម​ខ្លះ​នៅ​ជិតៗ​ដើម្បី​ជា​ប្រយោជន៍​សហគម​រស់នៅ​ផងដែរ​»​។​
 
​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម និង​ក្រសួង​ដែនដី ត្រូវ​ដោះស្រាយ​អោយ​ដាច់​ស្រេច​ក្នុង​តែ​ប៉ុន្មាន​ខែ​ខាងមុខ​ដើម្បី​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ ហើយ​កិច្ចការ​នេះ​ត្រូវធ្វើ​អោយបាន​ហ្មត់ចត់​និង​ត្រឹមត្រូវ​បំផុត​៕​

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
12 August, 2020 09:46 AM
ភ្នំពេញ​៖ ​ក្រុម​ក្មេងៗ​ចំនួន​៤​នាក់ អួត​ក្អេងក្អាង ថា ជា «​កូន​ខ្លា​អាវុធហត្ថ​ខណ្ឌដូនពេញ​» ឬ ហៅ​សាមញ្ញ ថា ភ្នាក់ងារ​សម្ងាត់ ចង់​កៀបស៊ី​ម៉ូតូ​របស់​ប្រជាពលរដ្ឋ តែ​មិនបាន​សម្រេច រួច​ឆ្លើយ​ដោះសា​រថា ជា​រឿង​យល់ច្រឡំ ។
12 August, 2020 08:32 AM
ព្រះសីហនុ​៖ ​តាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច បានអោយដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ​ឡានធំ​ដាច់​ហ្វ្រាំង បុក​រះ​ឡាន​និង​ម៉ូតូ​ជា​ច្រើន​គ្រឿង តាម​ផ្លូវជាតិ​លេខ​៤ ធ្វើអោយ​ស្លាប់​មនុស្ស​ម្នាក់ និង របួស​ធ្ងន់​ស្រាល​២៩​នាក់ ។​
12 August, 2020 08:26 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល ប្រកាសថា បុរស​ជនជាតិ​ចិន​ម្នាក់​និង​ស្ត្រី​ជនជាតិ​អាមេរិកកាំង​ម្នាក់ ត្រូវបាន​រកឃើញ​ថា មាន​ផ្ទុក​វីរុស​កូវី​ដ​-១៩ និង មិន​មាន​ករណី​ព្យាបាល​ជាសះស្បើយ​ថ្មី​ឡើយ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០ នេះ ។
10 August, 2020 08:47 AM
ឧត្តរមានជ័យ​៖​ ស្ថានភាព​ទឹក នៅ​អាងទឹក​តា​ម៉ុក ស្ថិតនៅ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ នា​វេលា​ម៉ោង​៦៖២០​នាទី ព្រឹក​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២០ នេះ កម្ពស់​ទឹក​ក្នុង​អាង​៣,៩០​ម៉ែត្រ បើ​ធៀប​នឹង​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២០ ម្សិលមិញ​នេះ គឺ កើនឡើង​០,០៧​ម៉ែត្រ ។
08 August, 2020 10:13 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល ប្រកាសថា បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូវី​ដ​-១៩ ថ្មី ចំនួន​៣​នាក់ បន្ថែមទៀត ដែល​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស ខណៈ​បាន​ព្យាបាល​ជា​សះស្បើយ​ម្នាក់ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២០ នេះ ។
07 August, 2020 09:10 AM
​បាត់ដំបង​៖ ​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៩០​គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​ពី​ក្រុង​បាត់ដំបង ហើយក៏​ជា​គម្រោង​មួយ​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ ផងដែរ ។
07 August, 2020 09:01 AM
​ភ្នំពេញ​៖ ​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ចំនួន​៤​នាក់​ទៀត​ហើយ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង មិន​មាន​ការរកឃើញ​ថ្មី​នោះទេ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២០ នេះ ។​
06 August, 2020 10:14 AM
ភ្នំពេញ​៖ ​នារី​ជនជាតិ​ចិន​អាយុ​២០​ឆ្នាំ ម្នាក់ បាន​ធ្លាក់​ស្លាប់​ពី​លើ​អគារ​ខុន​ដូ ជាន់​ទី​១២ ខណៈ មន្ត្រី​ជំនាញ​ខណ្ឌ​ចំការមន អះអាង​ជា​បឋម ថា ជា​ករណី​លោត​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact