ប្រើ​ម៉ាស៊ីន​កាត់​ស្មៅ​ក៏​គ្រោះថ្នាក់​បាត់បង់​ជីវិត​ដែរ​

​ខេត្ត​រតនគិរី៖ បុរស​ម្នាក់​បាត់បង់​ជីវិត​ភ្លាមៗ នៅ​កន្លែងកើតហេតុ បន្ទាប់ពី​ជនរងគ្រោះ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ប្រើ​ម៉ាស៊ីន​កាត់​ស្មៅ​ក៏​គ្រោះថ្នាក់​បាត់បង់​ជីវិត​ដែរ​
Thu, 02 July 2020 09:50 AM ដោយ ៖ មេត្តា​ខេត្ត​រតនគិរី៖ បុរស​ម្នាក់​បាត់បង់​ជីវិត​ភ្លាមៗ នៅ​កន្លែងកើតហេតុ បន្ទាប់ពី​ជនរងគ្រោះ បាន​ស្ពាយ​ម៉ាស៊ីន​ទៅ​ស៊ីឈ្នួល​កាត់​ស្មៅ​ឲ្យគេ​នៅចំ​ការ​មួយ​កន្លែង​។
   
កាលពី​វេលា​ម៉ោង​ប្រហែល ៤,០០​នាទី ល្ងាច​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ចំការ​មួយកន្លែង ស្ថិតក្នុង​ភូមិ​កា​មែន​តូច ឃុំ​សាមគ្គី ស្រុកូ​រ​ជុំ ខេត្ត​រតនគិរី បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​ផ្លែ​ឡា​ម​កាត់​ស្មៅ​បាក់​ខ្ទាត​មក​ត្រូវ​។ បុរស​ដែល​ស្លាប់​ក្នុង​ហេតុ​ការ​នេះ មានឈ្មោះ យ៉ែក ហឿន អាយុ​២៧​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​ធ្វើ​ចំការ មាន​លំនៅ​ភូមិ​,​ឃុំ កើតហេតុ​ខាងលើ​។​
   
យោង​តាម​ការ​ឲ្យដឹង​ពីអធិការនគ​របាលស្រុក​អូរ​ជុំ​ថា ជនរងគ្រោះ បាន​ទៅ​កាត់​ស្មៅ​ស៊ីឈ្នូល​ឲ្យឈ្មោះ ភើ​ន ប្លាន់​នៅ​ភូមិ​ជាមួយគ្នា នៅ​ចំការ​ខាងជើង ភូមិ​ការ​ម៉ែន​តូច ចម្ងាយ​ប្រហែល ៣​គីឡូម៉ែត្រ គ្រា​ដែល​គាត់​កំពង់​កាត់​ស្មៅ​ស្រាប់តែ​ឡា​ម​ម៉ាស៊ីន​កាត់​ស្មៅ​ប៉ះ​ថ្ម ប​ណ្ណា​ល​ឲ្យ​បាក់​ផ្លែ​ឡា​ម​មួយ​កំណាត់​ហោះ​ត្រូវ​ចំ​ក្បាល​ពី​ខាង​មុខ​លើ​ថ្ងាស់ ធ្វើឲ្យ​គាត់​ដួល​ស្លាប់​តែ​ម្តង​។​
   
បន្ទាប់ពី​ទទួលបាន​ដំណឹង​ហេតុ​ការ​នេះ​ភ្លាម កម្លាំង​អធិការនគរបាល​ស្រុក ក៏​បាន​ចុះ​ស្រាវជ្រាវ​ភ្លាម​ដល់​កន្លែងកើតហេតុ ព្រមទាំង​សាកសួរ​បំភ្លី​ជុំវិញ​លើ​ហេតុការណ៍​ករណីនេះ ហើយ​សណ្ឋាន​បាន​ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ផ្លែ​ឡា​ម​ម៉ា​ស៊ី​កាត់​ស្មៅ​នោះ​ពិតប្រាកដ​មែន ហើយ​សមត្ថកិច្ច ក៏​បាន​ធ្វេី​កំណត់ហេតុ​ប្រគល់​សព ជូន​ក្រុមគ្រួសា​រដេី​ម្បី​ទៅ​ធ្វេី​បុណ្យ​តាម​ប្រពៃណី​៕

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
08 August, 2020 10:13 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល ប្រកាសថា បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូវី​ដ​-១៩ ថ្មី ចំនួន​៣​នាក់ បន្ថែមទៀត ដែល​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស ខណៈ​បាន​ព្យាបាល​ជា​សះស្បើយ​ម្នាក់ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២០ នេះ ។
07 August, 2020 09:10 AM
​បាត់ដំបង​៖ ​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៩០​គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​ពី​ក្រុង​បាត់ដំបង ហើយក៏​ជា​គម្រោង​មួយ​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ ផងដែរ ។
07 August, 2020 09:01 AM
​ភ្នំពេញ​៖ ​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ចំនួន​៤​នាក់​ទៀត​ហើយ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង មិន​មាន​ការរកឃើញ​ថ្មី​នោះទេ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២០ នេះ ។​
06 August, 2020 10:14 AM
ភ្នំពេញ​៖ ​នារី​ជនជាតិ​ចិន​អាយុ​២០​ឆ្នាំ ម្នាក់ បាន​ធ្លាក់​ស្លាប់​ពី​លើ​អគារ​ខុន​ដូ ជាន់​ទី​១២ ខណៈ មន្ត្រី​ជំនាញ​ខណ្ឌ​ចំការមន អះអាង​ជា​បឋម ថា ជា​ករណី​លោត​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង ។
06 August, 2020 10:06 AM
កណ្តាល​៖ ​កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ ថ្មីៗ​នេះ លោក ទូច សុខ​លីម អាយុ​៤៧​ឆ្នាំ បាន​ដាក់​ពាក្យបណ្តឹង​សុំ​អន្តរាគមន៍​មួយ គោរព​ជូន​លោកស្នងការ​នគរបាល​ខេត្ត​កណ្តាល ដោយ​ចោទប្រកាន់​លោក​ឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរង​ខេត្តកណ្តាល​ទទួលបន្ទុក​ផ្នែក​ទេសចរណ៍ ថា បាន​ប្រើ​អំណាច​និង​យកឈ្មោះ​ថ្នាក់​ដឹកនាំ​មក​គំរាម រឿង​អនុវត្ត​កិច្ចសន្យា​ទិញ​-​លក់​ដី ។​
06 August, 2020 09:59 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​មាន​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ខ្យល់​កន្ត្រាក់ និង ថែរក្សា​សុខភាព​កុំ​អោយ​ឆ្លង​វីរុស​កូវី​ដ​-១៩ ។
06 August, 2020 09:52 AM
​ភ្នំពេញ​៖ ​កម្ពុជា បាន​បន្ត​ព្យាបាល​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ជាសះស្បើយ ចំនួន​៨​នាក់ ទៀតហើយ ខណៈ មិន​មាន​ការរកឃើញ​ថ្មី នោះទេ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២០ នេះ ។​
04 August, 2020 09:07 AM
ភ្នំពេញ​៖ ​ការទាមទារ​អោយ​តុលាការ​ដោះលែង​លោក រ៉ុង ឈុន ពុំមែន​ជា​ទង្វើ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ទេ ប៉ុន្តែ​គឺ​ជា​ទង្វើដាក់​សម្ពាធ​លើស្ថាប័ន​តុលាការ ដែល​អាច​ប្រឈម​មុខ​នឹង​ការចោទប្រកាន់​អំពី​បទ​ល្មេី​ស​ព្រហ្មទណ្ឌ តាម​មាត្រា​៥២២ នៃ​ក្រម​ព្រហ្មទណ្ឌ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact