មហាវិថី​ឈ្នះ​ឈ្នះ ស្ទើរ​ក្លាយ​ជា​ទីលានប្រណាំង​ឡាន​របស់ ឡាន​ដឹក​ដី​ធំៗ​ទៅហើយ ធ្វើអោយ​អ្នកបើកបរ​និង​ប្រជាពលរដ្ឋ​នៅក្បែរនោះ មាន​ការភ័យខ្លាច​ជាខ្លាំង

​ភ្នំពេញ​៖ ​ប្រជាពលរដ្ឋ លើក​ឡើង​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០ នេះ មហាវិថ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
មហាវិថី​ឈ្នះ​ឈ្នះ ស្ទើរ​ក្លាយ​ជា​ទីលានប្រណាំង​ឡាន​របស់ ឡាន​ដឹក​ដី​ធំៗ​ទៅហើយ ធ្វើអោយ​អ្នកបើកបរ​និង​ប្រជាពលរដ្ឋ​នៅក្បែរនោះ មាន​ការភ័យខ្លាច​ជាខ្លាំង
Thu, 02 July 2020 09:34 AM ដោយ ៖ មេត្តា​ភ្នំពេញ​៖ ​ប្រជាពលរដ្ឋ លើក​ឡើង​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០ នេះ មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ សម្បូរ​ទៅ​ដោយ​រណ្តៅ​ដី​ធំៗ​ជាច្រើន​កន្លែង នាំ​អោយ​ការដឹកជញ្ជូន​ដី ដូច​ហែរ កឋិន​ដូច្នេះ​ដែរ ។ 
 
​ប៉ុន្តែ អ្វី​ជា​ចំណុច​ក្តៅគគុក​នោះ គឺ មហាវិថី​ឈ្នះ​ឈ្នះ ពេល​នេះ​ស្ទើរ​ក្លាយ​ជា​ទីលានប្រណាំង​ឡាន​របស់ ឡាន​ដឹក​ដី​ធំៗ​ទៅហើយ ដោយ​ការ​បើកបរ​លឿនៗ ប្រជែង​គ្នា ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ធ្វើអោយ​អ្នកបើកបរ​និង​ប្រជាពលរដ្ឋ​នៅក្បែរនោះ មាន​ការភ័យខ្លាច​ជាខ្លាំង ។​
 
​អ៊ុំ​ស្រី​ម្នាក់​ដែល​នៅ​ទល់មុខ​រណ្តៅ​ដី​ដ៏​ធំ​មួយ ថ្លែងប្រាប់​ថា រាល់ថ្ងៃ​ពួកគាត់​មាន​ការលំបាក​ខ្លាំង ភ័យខ្លាច​ខ្លាំងណាស់ ព្រោះតែ​ឡាន​ដឹក​ដី​ធំៗ បើកបរ​លឿនៗ ប្រជែង​គ្នា និង ហុយ​ខ្លាំង ស្ទើរតែ​រក​កន្លែង​ហូបបាយ​មិនបាន​ផង ។ 
 
​គាត់​លើកឡើង​ទៀត ថា ធ្លាប់​បាន​ប្តឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដែរ តែ​ហាក់​គ្មាន​ប្រសិទ្ធភាព ទាល់តែសោះ ដូច្នេះ មាន​តែ​តាម​ដំណើរ​ទៅ​ចុះ ។ 
 
​រូប​ភាពជាក់ស្តែង ដែល​ក្រុមការងារ​ថត​បាន​ដោយផ្ទាល់ នា​រសៀល​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០ នេះ គឺ សង្កេតឃើញថា ឡាន​ដឹក​ដី​ទាំងនេះ ច្រើន​គ្រឿង​មែនទែន ហើយ​ការបើកបរ ក្នុង​ល្បឿន​លឿន និង វ៉ា​ជែង​គ្រោះថ្នាក់​បំផុត ។ 
 
​បញ្ហា​នេះ សង្ឃឹមថា អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​មាន​វិធានការ ផង ដើម្បី​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ ៕​





Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
08 August, 2020 10:13 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល ប្រកាសថា បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូវី​ដ​-១៩ ថ្មី ចំនួន​៣​នាក់ បន្ថែមទៀត ដែល​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស ខណៈ​បាន​ព្យាបាល​ជា​សះស្បើយ​ម្នាក់ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២០ នេះ ។
07 August, 2020 09:10 AM
​បាត់ដំបង​៖ ​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៩០​គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​ពី​ក្រុង​បាត់ដំបង ហើយក៏​ជា​គម្រោង​មួយ​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ ផងដែរ ។
07 August, 2020 09:01 AM
​ភ្នំពេញ​៖ ​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ចំនួន​៤​នាក់​ទៀត​ហើយ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង មិន​មាន​ការរកឃើញ​ថ្មី​នោះទេ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២០ នេះ ។​
06 August, 2020 10:14 AM
ភ្នំពេញ​៖ ​នារី​ជនជាតិ​ចិន​អាយុ​២០​ឆ្នាំ ម្នាក់ បាន​ធ្លាក់​ស្លាប់​ពី​លើ​អគារ​ខុន​ដូ ជាន់​ទី​១២ ខណៈ មន្ត្រី​ជំនាញ​ខណ្ឌ​ចំការមន អះអាង​ជា​បឋម ថា ជា​ករណី​លោត​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង ។
06 August, 2020 10:06 AM
កណ្តាល​៖ ​កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ ថ្មីៗ​នេះ លោក ទូច សុខ​លីម អាយុ​៤៧​ឆ្នាំ បាន​ដាក់​ពាក្យបណ្តឹង​សុំ​អន្តរាគមន៍​មួយ គោរព​ជូន​លោកស្នងការ​នគរបាល​ខេត្ត​កណ្តាល ដោយ​ចោទប្រកាន់​លោក​ឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរង​ខេត្តកណ្តាល​ទទួលបន្ទុក​ផ្នែក​ទេសចរណ៍ ថា បាន​ប្រើ​អំណាច​និង​យកឈ្មោះ​ថ្នាក់​ដឹកនាំ​មក​គំរាម រឿង​អនុវត្ត​កិច្ចសន្យា​ទិញ​-​លក់​ដី ។​
06 August, 2020 09:59 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​មាន​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ខ្យល់​កន្ត្រាក់ និង ថែរក្សា​សុខភាព​កុំ​អោយ​ឆ្លង​វីរុស​កូវី​ដ​-១៩ ។
06 August, 2020 09:52 AM
​ភ្នំពេញ​៖ ​កម្ពុជា បាន​បន្ត​ព្យាបាល​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ជាសះស្បើយ ចំនួន​៨​នាក់ ទៀតហើយ ខណៈ មិន​មាន​ការរកឃើញ​ថ្មី នោះទេ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២០ នេះ ។​
04 August, 2020 09:07 AM
ភ្នំពេញ​៖ ​ការទាមទារ​អោយ​តុលាការ​ដោះលែង​លោក រ៉ុង ឈុន ពុំមែន​ជា​ទង្វើ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ទេ ប៉ុន្តែ​គឺ​ជា​ទង្វើដាក់​សម្ពាធ​លើស្ថាប័ន​តុលាការ ដែល​អាច​ប្រឈម​មុខ​នឹង​ការចោទប្រកាន់​អំពី​បទ​ល្មេី​ស​ព្រហ្មទណ្ឌ តាម​មាត្រា​៥២២ នៃ​ក្រម​ព្រហ្មទណ្ឌ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact