ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​ទាំង​ព្រឹក​ព្រលឹម នៅ​ជិត​ផ្សារ​ព្រែក​ឯង រងរបួស​ធ្ងន់​៣​នាក់​

​ភ្នំពេញ​៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​ម៉ូតូ​ពីរ​គ្រឿង​ដោយ​ម៉ូតូ​មួយ​គ្រឿ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​ទាំង​ព្រឹក​ព្រលឹម នៅ​ជិត​ផ្សារ​ព្រែក​ឯង រងរបួស​ធ្ងន់​៣​នាក់​
Thu, 02 July 2020 09:23 AM ដោយ ៖ មេត្តា​ភ្នំពេញ​៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​ម៉ូតូ​ពីរ​គ្រឿង​ដោយ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ដោយ​ស្ត្រី​ពីរ​នាក់​បាន​បើកបរ​ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​ដៅ​ចរាចរណ៍ ឆ្លងផ្លូវ​ខ្វះ​ការប្រុងប្រយ័ត្ន ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​ម្នាក់ ពេញទំហឹង​បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ទាំង​៣​នាក់​។ 
 
​ហេតុការណ៍​គ្រោះថ្នាក់​ចារ​ចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២០ នេះ នៅ​ចំណុច​ខាងលិច​ផ្សារ​ព្រែក​ឯង ប្រហែល​៣០០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ។​
 
​សមត្ថកិច្ច​ចរាចរណ៍ អះអាង​ជា​បឋម ថា ករណី​នេះ​ផ្តើមចេញ​ពី​ស្ត្រី​២ នាក់​បើក​ម៉ូតូ បញ្ច្រាស​ទិស​ដៅ​ចរាចរណ៍​ខ្វះ​ការប្រុងប្រយ័ត្ន ។ បច្ចុប្បន្ន​ជនរងគ្រោះ ទាំង​៣​នាក់ ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​ហើយ ៕​







Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
08 August, 2020 10:13 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល ប្រកាសថា បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូវី​ដ​-១៩ ថ្មី ចំនួន​៣​នាក់ បន្ថែមទៀត ដែល​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស ខណៈ​បាន​ព្យាបាល​ជា​សះស្បើយ​ម្នាក់ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២០ នេះ ។
07 August, 2020 09:10 AM
​បាត់ដំបង​៖ ​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៩០​គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​ពី​ក្រុង​បាត់ដំបង ហើយក៏​ជា​គម្រោង​មួយ​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ ផងដែរ ។
07 August, 2020 09:01 AM
​ភ្នំពេញ​៖ ​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ចំនួន​៤​នាក់​ទៀត​ហើយ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង មិន​មាន​ការរកឃើញ​ថ្មី​នោះទេ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២០ នេះ ។​
06 August, 2020 10:14 AM
ភ្នំពេញ​៖ ​នារី​ជនជាតិ​ចិន​អាយុ​២០​ឆ្នាំ ម្នាក់ បាន​ធ្លាក់​ស្លាប់​ពី​លើ​អគារ​ខុន​ដូ ជាន់​ទី​១២ ខណៈ មន្ត្រី​ជំនាញ​ខណ្ឌ​ចំការមន អះអាង​ជា​បឋម ថា ជា​ករណី​លោត​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង ។
06 August, 2020 10:06 AM
កណ្តាល​៖ ​កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ ថ្មីៗ​នេះ លោក ទូច សុខ​លីម អាយុ​៤៧​ឆ្នាំ បាន​ដាក់​ពាក្យបណ្តឹង​សុំ​អន្តរាគមន៍​មួយ គោរព​ជូន​លោកស្នងការ​នគរបាល​ខេត្ត​កណ្តាល ដោយ​ចោទប្រកាន់​លោក​ឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរង​ខេត្តកណ្តាល​ទទួលបន្ទុក​ផ្នែក​ទេសចរណ៍ ថា បាន​ប្រើ​អំណាច​និង​យកឈ្មោះ​ថ្នាក់​ដឹកនាំ​មក​គំរាម រឿង​អនុវត្ត​កិច្ចសន្យា​ទិញ​-​លក់​ដី ។​
06 August, 2020 09:59 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​មាន​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ខ្យល់​កន្ត្រាក់ និង ថែរក្សា​សុខភាព​កុំ​អោយ​ឆ្លង​វីរុស​កូវី​ដ​-១៩ ។
06 August, 2020 09:52 AM
​ភ្នំពេញ​៖ ​កម្ពុជា បាន​បន្ត​ព្យាបាល​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ជាសះស្បើយ ចំនួន​៨​នាក់ ទៀតហើយ ខណៈ មិន​មាន​ការរកឃើញ​ថ្មី នោះទេ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២០ នេះ ។​
04 August, 2020 09:07 AM
ភ្នំពេញ​៖ ​ការទាមទារ​អោយ​តុលាការ​ដោះលែង​លោក រ៉ុង ឈុន ពុំមែន​ជា​ទង្វើ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ទេ ប៉ុន្តែ​គឺ​ជា​ទង្វើដាក់​សម្ពាធ​លើស្ថាប័ន​តុលាការ ដែល​អាច​ប្រឈម​មុខ​នឹង​ការចោទប្រកាន់​អំពី​បទ​ល្មេី​ស​ព្រហ្មទណ្ឌ តាម​មាត្រា​៥២២ នៃ​ក្រម​ព្រហ្មទណ្ឌ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact