សមត្ថកិច្ច​ចម្រុះ​ចុះ​ចាប់​ឈើ​នៅ​ក្បែរ​ប៉ុស្តិ៍​ច្រករបៀង​ភូមិ​ឡុំ​បម្រុង​ដឹកចេញទៅ​វៀតណាម​

ខេត្ត​រតនគិរី ៖ កម្លាំង​ស្នាក់ការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​នគរបាល​ប្រឆាំង​បត់

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សមត្ថកិច្ច​ចម្រុះ​ចុះ​ចាប់​ឈើ​នៅ​ក្បែរ​ប៉ុស្តិ៍​ច្រករបៀង​ភូមិ​ឡុំ​បម្រុង​ដឹកចេញទៅ​វៀតណាម​
Tue, 30 June 2020 12:56 PM ដោយ ៖ ផុនខេត្ត​រតនគិរី ៖ កម្លាំង​ស្នាក់ការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​នគរបាល​ប្រឆាំង​បត់​ល្មើស​សេដ្ឋកិច្ច​ស្នងការ​ខេត្ត មន្ត្រី​ឧទ្យានុ​រក្សឧ​ទ្យាន​ជាតិ​អូរយ៉ាដាវ កម្លាំង​វរៈ​នគរបាល​ការពារ​ព្រំដែន​លេខ​៦២៣ កម្លាំង​អធិការនគរបាល​ស្រុក​អូរយ៉ាដាវ និង​កម្លាំង​អាវុធហត្ថ​ស្រុក​អូរយ៉ាដាវ បាន​ធ្វើ​ការចុះ​បង្ក្រាប​ឈើ​បម្រុង​ឆ្លងដែន នៅវេលា​ម៉ោង ៦,១៥​នាទី ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២០ បាន​ចំនួន​៣០​ដុំ ត្រង់​ចំណុច​ក្បែរ​ប៉ុស្តិ៍​ច្រករបៀង ស្ថិតក្នុង​ភូមិ​ឡុំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​។​
   
លោក​ឧត្តមសេនីយ៍ត្រី នូវ ដា​រ៉ា ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បានឲ្យដឹងថា មុន​នឹង​ឈាន​ដល់​ការបង្ក្រាប ការដឹក​ជញ្ជួន​ឈើ​ខាងលើនេះ គឺ​កម្លាំង​លោក​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ស្រាវជ្រាវ​រក​មុខសញ្ញា​ក្រុម​ឈ្មួញ​រហូត​បង្ក្រាប​ជាក់ស្តែង​តែម្តង​។​លោក​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​មធ្យោបាយ​ម៉ូតូ ត្រូវបាន​ពួក​គេ​ជិះ​គេចខ្លួន​អស់​ក្រោយពី​កម្លាំង​ទៅ​ដល់ ប៉ុន្តែ​បន្សល់ទុក​ម៉ូតូ​១​គ្រឿង​តែ​ប៉ុណ្ណោះ​។ ទោះជា​យ៉ាងនេះក្តី ចំនួន​ឈើ​ខាងលើ​មិន​ដឹង​ចំនួន​ម៉ែត្រគូប​នៅឡើយ ពីព្រោះ​មិន​ទាន់​ធ្វើការ​វាស់វែង គ្រាន់តែ​រាប់​ចំនួន​ឃើញ ៣០​ដុំ​តែប៉ុណ្ណោះ​។​
   
បច្ចុប្បន្ន​វត្ថុតាង​ឈើ​ចម្រុះ​ចំនួន ៣០​ដុំ និង​ម៉ូតូ​១​គ្រឿង ត្រូវបាន​នាំយក​មក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរយ៉ាដាវ ដើម្បី​ស្វែងរក​ម្ចាស់​ឈើ​មក​ធ្វើ​ការពិន័យ​តាម​ផ្លូវច្បាប់​។ ប្រភពព័ត៌មាន​ដោយឡែក​ទៀត​បាន​បង្ហើប​ប្រាប់​ភ្នាក់ងារ​យក​ព័ត៌មាន​យើង​ថា ថៅកែ​ឈើ​មាន​ទីលំនៅ​ក្រុង​បាន​លុង ហើយ​ម៉ូតូ​ខាងលើ​ត្រូវបាន​ថៅកែ​នោះ ជួល​ពី​ភូមិ​ញ៉ាង ស្រុក​អណ្តូង​មាស មក​ស៊ីឈ្នួល​ដឹកឈើ​ចេញពី​ភូមិសាស្ត្រ ភូមិ​សំ ភូមិ​បាដ​ល ក្បែរ​ឧទ្យាន​អូរយ៉ាដាវ​ឆ្ពោះ​ទៅ​ប្រទេស​វៀតណា​មតា​ម​ច្រករបៀង ប៉ុស្តិ៍​ភូមិ​ឡុំ និង​ប៉ុស្តិ៍​ភ្នំ​ក្រហម ស្ថិតក្នុង​ឃុំ​ប៉ក់​ញ៉ៃ ខេត្ត​រតនគិរី​៕ 



 
Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
12 August, 2020 09:46 AM
ភ្នំពេញ​៖ ​ក្រុម​ក្មេងៗ​ចំនួន​៤​នាក់ អួត​ក្អេងក្អាង ថា ជា «​កូន​ខ្លា​អាវុធហត្ថ​ខណ្ឌដូនពេញ​» ឬ ហៅ​សាមញ្ញ ថា ភ្នាក់ងារ​សម្ងាត់ ចង់​កៀបស៊ី​ម៉ូតូ​របស់​ប្រជាពលរដ្ឋ តែ​មិនបាន​សម្រេច រួច​ឆ្លើយ​ដោះសា​រថា ជា​រឿង​យល់ច្រឡំ ។
12 August, 2020 08:32 AM
ព្រះសីហនុ​៖ ​តាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច បានអោយដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ​ឡានធំ​ដាច់​ហ្វ្រាំង បុក​រះ​ឡាន​និង​ម៉ូតូ​ជា​ច្រើន​គ្រឿង តាម​ផ្លូវជាតិ​លេខ​៤ ធ្វើអោយ​ស្លាប់​មនុស្ស​ម្នាក់ និង របួស​ធ្ងន់​ស្រាល​២៩​នាក់ ។​
12 August, 2020 08:26 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល ប្រកាសថា បុរស​ជនជាតិ​ចិន​ម្នាក់​និង​ស្ត្រី​ជនជាតិ​អាមេរិកកាំង​ម្នាក់ ត្រូវបាន​រកឃើញ​ថា មាន​ផ្ទុក​វីរុស​កូវី​ដ​-១៩ និង មិន​មាន​ករណី​ព្យាបាល​ជាសះស្បើយ​ថ្មី​ឡើយ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០ នេះ ។
10 August, 2020 08:47 AM
ឧត្តរមានជ័យ​៖​ ស្ថានភាព​ទឹក នៅ​អាងទឹក​តា​ម៉ុក ស្ថិតនៅ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ នា​វេលា​ម៉ោង​៦៖២០​នាទី ព្រឹក​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២០ នេះ កម្ពស់​ទឹក​ក្នុង​អាង​៣,៩០​ម៉ែត្រ បើ​ធៀប​នឹង​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២០ ម្សិលមិញ​នេះ គឺ កើនឡើង​០,០៧​ម៉ែត្រ ។
08 August, 2020 10:13 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល ប្រកាសថា បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូវី​ដ​-១៩ ថ្មី ចំនួន​៣​នាក់ បន្ថែមទៀត ដែល​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស ខណៈ​បាន​ព្យាបាល​ជា​សះស្បើយ​ម្នាក់ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២០ នេះ ។
07 August, 2020 09:10 AM
​បាត់ដំបង​៖ ​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៩០​គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​ពី​ក្រុង​បាត់ដំបង ហើយក៏​ជា​គម្រោង​មួយ​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ ផងដែរ ។
07 August, 2020 09:01 AM
​ភ្នំពេញ​៖ ​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ចំនួន​៤​នាក់​ទៀត​ហើយ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង មិន​មាន​ការរកឃើញ​ថ្មី​នោះទេ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២០ នេះ ។​
06 August, 2020 10:14 AM
ភ្នំពេញ​៖ ​នារី​ជនជាតិ​ចិន​អាយុ​២០​ឆ្នាំ ម្នាក់ បាន​ធ្លាក់​ស្លាប់​ពី​លើ​អគារ​ខុន​ដូ ជាន់​ទី​១២ ខណៈ មន្ត្រី​ជំនាញ​ខណ្ឌ​ចំការមន អះអាង​ជា​បឋម ថា ជា​ករណី​លោត​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact