ក្រសួង​ការពារជាតិ ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការរិះគន់​គ្មាន​សតិសម្បជញ្ញៈ តាមរយៈ​ការបំពាក់​មេដាយ​ជា​គ្រឿង​ឥស្សរិយយស ជូន​ដល់​មន្ត្រី​យោធា​ជំនាញ​វេជ្ជសាស្ត្រ នៃ​ប្រទេស​ចិន

ភ្នំពេញ​៖ ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ មាន​ការសោកស្តាយ និង ខកចិត្ត​ជា​ខ្លាំង​ចំពោះ​

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ក្រសួង​ការពារជាតិ ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការរិះគន់​គ្មាន​សតិសម្បជញ្ញៈ តាមរយៈ​ការបំពាក់​មេដាយ​ជា​គ្រឿង​ឥស្សរិយយស ជូន​ដល់​មន្ត្រី​យោធា​ជំនាញ​វេជ្ជសាស្ត្រ នៃ​ប្រទេស​ចិន
Tue, 26 May 2020 08:57 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ មាន​ការសោកស្តាយ និង ខកចិត្ត​ជា​ខ្លាំង​ចំពោះ​ការរិះគន់ ដោយ​គ្មាន​សតិសម្បជញ្ញៈ​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​មួយចំនួន ដែល​បាន​វាយប្រហារ​មកលើ​កិច្ចការ​មនុស្សធម៌ របស់​ក្រសួង​ការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ការបំពាក់​មេដាយ ជា​គ្រឿង​ឥស្សរិយយស​ដោយ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ក្នុងនាម​រាជរដ្ឋាភិបាល​នៃ​រដ្ឋ​អធិបតេយ្យ ឯករាជ្យ ជូន​ដល់ មន្ត្រី​យោធា​ជំនាញ​វេជ្ជសាស្ត្រ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​មក​ជួយ​កម្ពុជា ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​។​
 
​នាយ​ឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ ថ្លែង​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២០ នេះ ថា ការរិះគន់​នេះ មិន​បាន​ឆ្លុះបញ្ចាំង​ពី​ការពិត​ជាក់ស្តែង​នៃ​ស្ថានភាព​ដែល​កម្ពុជា ក៏​ដូចជា​ប្រទេស​ជាច្រើន នៅលើ​ពិភពលោក បាន​និង​កំពុង​ប្រឈមមុខ​នឹង ការរីក​រាលដាល​ឆ្លង​ជំងឺ​កូវី​ដ​១៩ រាប់លាន​នាក់ និង​មាន​មនុស្ស​ស្លាប់​រាប់សែន​នាក់​។ 
 
​ដូចនេះ ការទទួល​ជំនួយ​ជា​សម្ភារៈ​ពេទ្យ ដើម្បី​ទប់ស្កាត់ ប្រឆាំង​ជំងឺ​កូវី​ដ​១៩ គឺជា​កិច្ចការ​មនុស្សធម៌​សុទ្ធសាធ និង​ក៏​បង្ហាញ​នូវ កិច្ចសហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ និង​ការជួយ​គ្នា​ទៅវិញទៅមក​ក្នុង​គ្រា​លំបាក​ផងដែរ​។​
 
​ការបំពាក់​មេដាយ​កិត្តិយស​ដល់​សប្បុរសជន មិន​ថា​ជូន​ដល់​ជនរួមជាតិ​កម្ពុជា ឬ​ជូនទៅ​ជនបរទេស គឺជា​កាយវិការ​មនុស្ស​ធម៌ បង្ហាញ​នូវ​សាមគ្គីភាព ការលើកទឹកចិត្ត​ប្រកបដោយ​គុណធម៌​ឆ្លើយតប​ទៅ​នឹង​ការរួម​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ ដែល​ជា​បញ្ហា​ប្រឈម​របស់​សកលលោក​។​
 
​ផ្ទុយទៅវិញ ការរិះគន់ វាយប្រហារ​ក្នុង​ចេតនា​បន្ទុច​បង្អាក់ សកម្មភាព​មនុស្សធម៌ គឺជា​សារជាតិ​របស់​ក្រុម​ប្រឆាំង ដែល​មិន​ត្រឹមតែ​មិន​បាន​ផ្តល់​នូវ​ប្រយោជន៍​សម្រាប់​បម្រើ​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះទេ ថែម​ទាំង​បង្ហាញ​នូវ​ឥរិយាបថ បំផ្លាញ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​កិច្ចសហការ​ល្អ និង​ការទំនាក់ទំនង​ជា​អន្តរជាតិ និង​ក៏​ជា​ចេតនា​ទុច្ចរិត​មិនឱ្យ​តម្លៃ​អាយុជីវិត​របស់​ពលរដ្ឋ​កម្ពុជា ខណៈ​ដែល​សិទ្ធិ​រស់រាន​មានជីវិត​ត្រូវបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ ហើយ​ដែល​ប្រជាជន​កម្ពុជា គួរតែ​មាន​មោទនភាព ខណៈ​ដែល​មាន​ប្រទេស​ជា​មិត្ត​ជួយ​ឧបត្ថម​គាំទ្រ​៕​





Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
14 July, 2020 07:47 PM
ភ្នំពេញ​៖ KTV លំដាប់​ចំនួន​២ គឺ J-KTV និង LUSH-KTV ដែល​មាន​ទីតាំង​ទល់មុខ​គ្នា​តែ​ម្តង កាលពី​យប់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ បាន​លួច​ដំណើរការ​ធម្មតា ប្រឆាំង​បទបញ្ជា​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ត្រូវបាន​លោក ថេង សុ​ថុល អភិបាល​ខណ្ឌ​ចំការមន ចុះ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន ។
14 July, 2020 11:24 AM
ខេត្ត​រតនគិរី ៖ ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា ចំនួន​៤០​គ្រួសារ ក្នុង​សង្កាត់​កា​ចាញ​ទទួលបាន​អំណោយ​ពី​អាជ្ញាធរ​សង្កាត់ ព្រះសង្ឃ និង​សប្បុរសជន​។​
14 July, 2020 10:27 AM
​ភ្នំពេញ​៖ ​​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រកាសថា ដើម្បី​ជា​ការ​ប៉ះប៉ូវ​ចំពោះ​ការ​មិន​អនុញ្ញាត​ឱ្យ​ឈប់សម្រាក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី កាលពី​ខែ​មេសា​កន្លង​ទៅ , ឥឡូវនេះ មន្ត្រីរាជការ កម្មករ​និយោជិត នឹង​ត្រូវ​ឈប់​សម្រាក​សង​វិញ​ចំនួន​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២០ ខាងមុខនេះ ។
13 July, 2020 11:01 AM
ភ្នំពេញ​៖ ​រថយន្ត​ដឹកទំនិញ​អេតចាយ​មួយគ្រឿង បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ សង្ស័យ​ឆ្លង​ប្រព័ន្ធ​ភ្លើង ធ្វើអោយ​ប្រជាពលរដ្ឋ​ម្នាក់ៗ​ភ័យ​ព្រលឹងចុងសក់ កាលពី​វេលា​ម៉ោង​២៖៣០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​ឃ្លាំង​ស្តុក​អេតចាយ​ដ៏​ធំ​មួយកន្លែង តាម​បណ្តោយ​ផ្លូវ​២១៧ ជិត​នឹង​ហ្គា​រ៉ាក់សាំង​កាល់​តិច សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ ។​
13 July, 2020 10:53 AM
កណ្តាល​៖ ​ប៉េអឹម​រាជធានី​ភ្នំពេញ មួយរូប ឈ្មោះ ជា សង្ហា រហស្សនាម «​វេ​ហា​» ដែល​ល្បី​ទូទាំង​ខណ្ឌ​ដូនពេញ ពាក់ព័ន្ធ​ការដក​កាំភ្លើង​វៃ​មន្ត្រី​យោធា​កងកិត្តិយស​ត្រែ​ទ័ព បណ្តាលអោយ​បែកក្បាល ត្រូវបាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល ដោះលែង​វិញ​ហើយ ក្រោម​ហេតុការណ៍ «​សម្របសម្រួល​គ្នា​» ។
13 July, 2020 10:43 AM
​ភ្នំពេញ​៖ ​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​បាន​បង្ហើប​អោយដឹងថា លោក គង់ ខេមរា ចៅក្រម​តុលាការ​ខេត្ត​កោះកុង ដែល «​បើកឡាន​ដេញ​បំបុក ចោរ​ស្រី​ឆក់​កាបូប​របស់​ខ្លួន​បណ្តាល​អោយស្លាប់​» ត្រូវបាន​លោក លី សុខ​លេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ PJ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ ក្រោម​ការចោទប្រកាន់​ពី​បទ «​មនុស្សឃាត​ដោយ​អ​ចេតនា​» តាម​មាត្រា​២០៧​នៃ​ក្រម​ព្រហ្មទណ្ឌ​។​
12 July, 2020 10:23 AM
ភ្នំពេញ​៖ ​​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សូម​បងប្អូន​ប្រជាពលរដ្ឋ បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​អោយបាន​ល្អ កុំអោយ​ឆ្លង​ជំងឺ​កូវី​ដ​-១៩ អោយសោះ  ក្រោយ​ក្រសួងសុខាភិបាល ប្រកាសថា បាន​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ថ្មី ចំនួន​១៥​នាក់ បន្ថែមទៀត ដែល​នាំចូល​ពី​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌី ។​
12 July, 2020 10:16 AM
​ខេត្ត​រតនគិរី ៖ ទំនាស់​ដីធ្លី​មួយ​កន្លែង​ក្នុង​ក្រុង​បាន​លុង ត្រូវ​ឯកឧត្ដម ប៊ូ ឡាំ តំណាងរាស្ត្រ មណ្ឌល​រតនគិរី ព្រមទាំង​ប្រធាន​មន្ទីរ​សាធារណការ ប្រធាន​ភូមិបាល​ក្រុង លោក​អភិបាលក្រុង និង​លោក​ចៅសង្កាត់ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​ការសម្របសម្រួល​ជូន​ប្រជាពលរដ្ឋ នា​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact