«​សម្ភព សុវណ្ណ​ឌី ចោមចៅ​» រង​ការចោទប្រកាន់ ថា ធ្វើអោយ​ស្ត្រី​ម្នាក់​ស្ទើរ​ស្លាប់​ និង​ក្លាយជា​មនុស្ស​បាត់​ការចងចាំ

ភ្នំពេញ​៖ ​មន្ទីរ​សម្រាក​ព្យាបាល និង សម្ភព «​សុវណ្ណ​ឌី ចោមចៅ​» មាន​ទីតាំង​ស្ថិតនៅ​ក្

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
«​សម្ភព សុវណ្ណ​ឌី ចោមចៅ​» រង​ការចោទប្រកាន់ ថា ធ្វើអោយ​ស្ត្រី​ម្នាក់​ស្ទើរ​ស្លាប់​ និង​ក្លាយជា​មនុស្ស​បាត់​ការចងចាំ
Thu, 21 May 2020 09:30 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​មន្ទីរ​សម្រាក​ព្យាបាល និង សម្ភព «​សុវណ្ណ​ឌី ចោមចៅ​» មាន​ទីតាំង​ស្ថិតនៅ​ក្នុង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ តាម​មហាវិថី​ឈ្នះ​ឈ្នះ​ដល់​ភ្លើងស្តុប​កប់​ស្រូវ បត់​ស្តាំ​ប្រហែល​៥០​ម៉ែត្រ បាន​រង​ការចោទប្រកាន់​ថា គ្មាន​ជំនាញ​វះកាត់​ស្ត្រី​ម្នាក់​ឈឺពោះ​សម្រាលកូន​រៀបនឹង​ស្លាប់ និង បានក្លាយ​ទី​ជា​ជនពិការ​ស្លាប់​មួយ​ចំហៀង​ខ្លួន ទាំង​វ័យក្មេង ។ 
 
​ស្ត្រី​រងគ្រោះ​ឈ្មោះ សាត ស្រី អាយុ​២៥​ឆ្នាំ មាន​ប្តី​ឈ្មោះ ម៉េង បញ្ញា អាយុ​២៧​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្រពាំង​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ 
 
​ជុំវិញ​បញ្ហា​នេះ លោក សាត ណាត អាយុ​៤៧​ឆ្នាំ ត្រូវជា​ឪពុក​បង្កើត​របស់​ស្ត្រី​រងគ្រោះ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន ថា កូនស្រី​របស់​លោក ទើបតែ​សម្រាលកូន​លើក​ដំបូង​ប៉ុណ្ណោះ ហើយ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២០ កូនស្រី​បាន​ឈឺ​ពោះ ហើយ​បាន​ទៅ​សម្រាល​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព «​សុវណ្ណ​ឌី ចោមចៅ​»​។​
 
​ពេល​នោះ​ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​ហើយ​ប្រាប់​ថា កូន​លើស​ថ្ងៃ​កើត​ហើយ អត់​ព្រម​កើត ហើយ​សុខភាព​មិនសូវ​ល្អ គឺ​ខ្សោយ​ណាស់ បើ​កើត​ធម្មជាតិ​មិនល្អ​ទេ គឺ​តម្រូវ​ឲ្យ​វះកាត់ បើ​មិន​វះកាត់​ទេ គឺ​កូន​គាត់​អាច​នឹង​បាត់បង់​ជីវិត ។​
 
​បន្ទាប់ពី​ឮ​គ្រូពេទ្យ​ប្រាប់​បែបនេះ ទើប​ក្រុមគ្រួសារ​ព្រម​ឲ្យ​ពេទ្យ​ធ្វើការ​វះកាត់ ហើយ​ពេទ្យ​បាន​ធ្វើ​កិច្ចសន្យា​ផ្ដិតមេដៃ និង​ប្រគល់​លុយ​ថ្លៃ​វះកាត់​ចំនួន ៦៥០​ដុល្លារ​រួចរាល់​នៅវេលា​ម៉ោង ១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល ក៏​ចូល​បន្ទប់វះកាត់​រយៈពេល​ប្រហែល ២០​នាទី​ទៅ​កន្លះ​ម៉ោង​ទើប​រួចរាល់​។​
 
​លោក ណាត បាន​បន្តទៀតថា ក្រោយ​ពី​វះកាត់​យក​កូន​ចេញរួច រយៈពេល​១​ម៉ោង កូនស្រី​គាត់​ចាប់ផ្ដើម​ធ្វើ​ទុក្ខ​ខ្លាំង​ដោយ​ឈឺ​ចុកចាប់​ក្នុង​ពោះ​យ៉ាងខ្លាំង គាត់​និង​ក្រុមគ្រួសារ​ក៏​សួរនាំ​ព្រោះ បារម្ភ​ពី​អា​ការៈកូន​ស្រី ខណៈ​នោះ​ពេទ្យ​បាន​ប្រាប់ថា តាមដាន​បន្តិច​សិន ការវះកាត់ គឺ​តែងតែ​មាន​ការឈឺចាប់​បែប​នេះ​ឯង​។​
 
​គាត់​ក៏​បាន​ស្នើសុំ​ឲ្យ​បញ្ជូន​កូន​ទៅ​រក​មន្ទី​រ​ពេទ្យ​ធំៗ ដែល​មាន​ជំនាញ​ជាង​នេះ ប៉ុន្តែ​ពេទ្យ​ថា តាមដាន​សិន និង​អះអាងថា កូនស្រី​គាត់​កើត​ព្រាយ​ក្រឡា​ភ្លើង​ទៅ​វិញ​រហូតដល់​វេលា​ម៉ោង ៦​ល្ងាច​ថ្ងៃ​ដដែល កូន​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ គាត់​ក៏​និយាយថា «​បើសិនជា​កូនស្រី ខ្ញុំ​មាន​បញ្ហា​អ្វី​កើតឡើង ខ្ញុំ​នឹង​ប្ដឹង​ពេទ្យ​ហើយ​»​។ ទើប​ពេល​នោះ​ពេទ្យ បាន​ទាក់ទង​ហៅ​រថយន្ត​សាមុយ មន្ទី​រព​ទ្យ​ព្រះកុសុមៈ (​មន្ទីរពេទ្យ​លោកសង្ឃ​) មក​ដឹក​យក​កូនស្រី​គាត់​ទៅ​សង្គ្រោះ​បន្ទាន់​ដោយ​មាន​គ្រូពេទ្យ​ម្នាក់​ទៅ​ជាមួយ​ដែរ​។​
 
​ប៉ុន្តែ​ពេល​ទៅដល់ គ្រូពេទ្យ​ម្នាក់​នោះ​ទុក​កូន​គាត់​ចោល​រួច​ចាកចេញ​ទៅ​បាត់​។ ចំណែក​គ្រូពេទ្យ​ព្រះកុសុមៈ បាន​ប្រាប់​គាត់​ថា កូនស្រី​គាត់​មាន​ឈាម​ហូរ​ដក់​បាច​ចូល​ស្បូន​ច្រើន ទើប​ចុក​ព្រមទាំង​ដាច់​ស​សៃឈាម​ថែម​ទៀត ហើយ​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ បាន​ធ្វើ​ការវះកាត់​ឡើងវិញ យក​ឈាម​នោះ​ចេញ​ព្រមទាំង​កាត់​ស្បូន​ចោល​តែម្ដង ទើប​រួច​ផុត​ពី​ស្លាប់ ប៉ុន្តែ​ស្លាប់​១​ចំហៀង​ខ្លួន និង​មាន​សតិ​ខុស​ប្រក្រតី​ដូច​ជា​ក្មេង​អាយុ​២​ឆ្នាំ​អញ្ចឹង​។​
 
​ឪពុក​រូប​នេះ​បាន​និយាយទៀតថា រយៈពេល​៩​ថ្ងៃ​ហើយ មិនដែល​ឃើញ​ក្រុមគ្រូពេទ្យ និង​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព «​សុវណ្ណ​ឌី​ចោមចៅ​» មិន​បាន​អើពើ​ទៅ​សួរនាំ​ឬ​មើល​នោះឡើយ ពេលនេះ​គាត់​បាន​សុំឲ្យ​ទទួលខុសត្រូវ ប៉ុន្តែ​គ្រូពេទ្យ​ទាំងនោះ​មិន​ព្រម​ឡើយ ។​
 
​ទោះបីយ៉ាងណា ជុំវិញ​ការចោទប្រកាន់​នេះ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០២០ បាន​ទំនាក់ទំនង​ទៅ​លេខ​ទូរស័ព្ទ​របស់​សម្ភព «​សុវណ្ណ​ឌី​ចោមចៅ​» គឺ 012 840 731 ដោយ​គ្រាន់តែ​ឮថា អ្នកសារព័ត៌មាន ខាង​បុគ្គលិក ប្រាប់ថា ច្រឡំ​លេខ​ហើយ ។ 
 
​ទន្ទឹមនេះ ក្រុមគ្រួសារ​ជនរងគ្រោះ​សំណូមពរ​ដល់​ក្រសួង​សុខាភិបាល មេត្តា​មាន​វិធានការ​ចំពោះ សម្ភព «​សុវណ្ណ​ឌី​ចោមចៅ​» ផង ៕​



Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
14 July, 2020 07:47 PM
ភ្នំពេញ​៖ KTV លំដាប់​ចំនួន​២ គឺ J-KTV និង LUSH-KTV ដែល​មាន​ទីតាំង​ទល់មុខ​គ្នា​តែ​ម្តង កាលពី​យប់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ បាន​លួច​ដំណើរការ​ធម្មតា ប្រឆាំង​បទបញ្ជា​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ត្រូវបាន​លោក ថេង សុ​ថុល អភិបាល​ខណ្ឌ​ចំការមន ចុះ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន ។
14 July, 2020 11:24 AM
ខេត្ត​រតនគិរី ៖ ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា ចំនួន​៤០​គ្រួសារ ក្នុង​សង្កាត់​កា​ចាញ​ទទួលបាន​អំណោយ​ពី​អាជ្ញាធរ​សង្កាត់ ព្រះសង្ឃ និង​សប្បុរសជន​។​
14 July, 2020 10:27 AM
​ភ្នំពេញ​៖ ​​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រកាសថា ដើម្បី​ជា​ការ​ប៉ះប៉ូវ​ចំពោះ​ការ​មិន​អនុញ្ញាត​ឱ្យ​ឈប់សម្រាក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី កាលពី​ខែ​មេសា​កន្លង​ទៅ , ឥឡូវនេះ មន្ត្រីរាជការ កម្មករ​និយោជិត នឹង​ត្រូវ​ឈប់​សម្រាក​សង​វិញ​ចំនួន​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២០ ខាងមុខនេះ ។
13 July, 2020 11:01 AM
ភ្នំពេញ​៖ ​រថយន្ត​ដឹកទំនិញ​អេតចាយ​មួយគ្រឿង បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ សង្ស័យ​ឆ្លង​ប្រព័ន្ធ​ភ្លើង ធ្វើអោយ​ប្រជាពលរដ្ឋ​ម្នាក់ៗ​ភ័យ​ព្រលឹងចុងសក់ កាលពី​វេលា​ម៉ោង​២៖៣០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​ឃ្លាំង​ស្តុក​អេតចាយ​ដ៏​ធំ​មួយកន្លែង តាម​បណ្តោយ​ផ្លូវ​២១៧ ជិត​នឹង​ហ្គា​រ៉ាក់សាំង​កាល់​តិច សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ ។​
13 July, 2020 10:53 AM
កណ្តាល​៖ ​ប៉េអឹម​រាជធានី​ភ្នំពេញ មួយរូប ឈ្មោះ ជា សង្ហា រហស្សនាម «​វេ​ហា​» ដែល​ល្បី​ទូទាំង​ខណ្ឌ​ដូនពេញ ពាក់ព័ន្ធ​ការដក​កាំភ្លើង​វៃ​មន្ត្រី​យោធា​កងកិត្តិយស​ត្រែ​ទ័ព បណ្តាលអោយ​បែកក្បាល ត្រូវបាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល ដោះលែង​វិញ​ហើយ ក្រោម​ហេតុការណ៍ «​សម្របសម្រួល​គ្នា​» ។
13 July, 2020 10:43 AM
​ភ្នំពេញ​៖ ​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​បាន​បង្ហើប​អោយដឹងថា លោក គង់ ខេមរា ចៅក្រម​តុលាការ​ខេត្ត​កោះកុង ដែល «​បើកឡាន​ដេញ​បំបុក ចោរ​ស្រី​ឆក់​កាបូប​របស់​ខ្លួន​បណ្តាល​អោយស្លាប់​» ត្រូវបាន​លោក លី សុខ​លេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ PJ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ ក្រោម​ការចោទប្រកាន់​ពី​បទ «​មនុស្សឃាត​ដោយ​អ​ចេតនា​» តាម​មាត្រា​២០៧​នៃ​ក្រម​ព្រហ្មទណ្ឌ​។​
12 July, 2020 10:23 AM
ភ្នំពេញ​៖ ​​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សូម​បងប្អូន​ប្រជាពលរដ្ឋ បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​អោយបាន​ល្អ កុំអោយ​ឆ្លង​ជំងឺ​កូវី​ដ​-១៩ អោយសោះ  ក្រោយ​ក្រសួងសុខាភិបាល ប្រកាសថា បាន​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ថ្មី ចំនួន​១៥​នាក់ បន្ថែមទៀត ដែល​នាំចូល​ពី​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌី ។​
12 July, 2020 10:16 AM
​ខេត្ត​រតនគិរី ៖ ទំនាស់​ដីធ្លី​មួយ​កន្លែង​ក្នុង​ក្រុង​បាន​លុង ត្រូវ​ឯកឧត្ដម ប៊ូ ឡាំ តំណាងរាស្ត្រ មណ្ឌល​រតនគិរី ព្រមទាំង​ប្រធាន​មន្ទីរ​សាធារណការ ប្រធាន​ភូមិបាល​ក្រុង លោក​អភិបាលក្រុង និង​លោក​ចៅសង្កាត់ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​ការសម្របសម្រួល​ជូន​ប្រជាពលរដ្ឋ នា​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact