លោកជំទាវ មិថុនា ភូថ​ង និង​ក្រុមការងារ បាន​អញ្ជើញ​ជួប​សំណេះសំណាល និងផ្តល់ជូន​គ្រឿងឧបភោគបរិភោគ ដល់ គ្រួសារ​ចាស់ជរា គ្រួសារ​ងាយ​រងគ្រោះ ចំនួន​៣០ គ្រួសារ

ខេត្ត​កោះកុង៖ ​នា​ព្រឹក​ថ្ងៃទី​២០ ខែ ឧសភា ឆ្នាំ​២០២០ លោកជំទាវ មិថុនា ភូថ​ង អភិបាល​នៃ​គណ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
លោកជំទាវ មិថុនា ភូថ​ង និង​ក្រុមការងារ បាន​អញ្ជើញ​ជួប​សំណេះសំណាល និងផ្តល់ជូន​គ្រឿងឧបភោគបរិភោគ ដល់ គ្រួសារ​ចាស់ជរា គ្រួសារ​ងាយ​រងគ្រោះ ចំនួន​៣០ គ្រួសារ
Thu, 21 May 2020 09:15 AM ដោយ ៖ សារិទ្ធខេត្ត​កោះកុង៖ ​នា​ព្រឹក​ថ្ងៃទី​២០ ខែ ឧសភា ឆ្នាំ​២០២០ លោកជំទាវ មិថុនា ភូថ​ង អភិបាល​នៃ​គណ​អភិបាល​ខេត្ត​កោះកុង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កោះកុង រួម​ជាមួយ​សមាជិក​គណៈ​កម្មា​ធិ​ការ​សាខា លោក ជា សូវី ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទ​ក្រហម  ស្រុក​កោះកុង និង​សហការី សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមការងារ បាន​អញ្ជើញ​ជួប​សំណេះសំណាល និង ផ្តល់ជូន​គ្រឿងឧបភោគ បរិភោគ ដល់ គ្រួសារ​ចាស់ជរា គ្រួសារ​ងាយ​រងគ្រោះ ចំនួន​៣០ គ្រួសារ ស្ថិតនៅក្នុង ឃុំ​ជ្រោយ​ប្រស់ ។
 
លោកជំទាវ មិថុនា ភូថ​ង អភិបាល​នៃ​គ​ណះ​អភិបាល​ខេត្ត​កោះកុង ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​នូវ​គ្រឿង ឧបភោគ បរិភោគ​ផ្តល់​ជូន​គ្រួសារ​ចាស់ជរា​គ្រួសារ​ងាយ​រងគ្រោះ  ប្រសាសន៍​ផ្ដាំផ្ញើរ​សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម ប៊ុន លើ​ត ប្រធានកិត្តិយស​សាខា  ជាពិសេស សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជា​ពលរដ្ឋ​គ្រប់រូប ដែល​កំពុង​ជួប​ការ លំបាក ដោយ​មិន​ប្រកាន់​វណ្ណៈ ពណ៌​សម្បុរ ជំនឿ សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ និង​សូម​ឱ្យ  បងប្អូន​ទាំងអស់​គ្នា ក៏​ដូចជា​ក្រុម​គ្រួសារ​កុំ​អស់ សង្ឃឹម ត្រូវ​បន្ត​ការថែទាំ​សុខ ភាព ហូប​ស្អាត ផឹក​ស្អាត និង រស់នៅ​ស្អាត ។​
 
​ក្រុមការងារ​ក៏​បាន​ធ្វើការ ណែនាំ​ពី​វិធី​លាងដៃ​បង្ការ​ជំ​ម្ងឺ  កូវី​ដ​១៩ និង កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង ជំ​ម្ងឺ​កូវី​ដ​១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ពិធី​នេះ​ផងដែរ ។​
 
​សម្រាប់ព័​ត៌រមាន​បន្ថែម​អំពី​ជំ​ម្ងឺ កូវី​ដ​១៩ សូម​ទំនាក់ទំនង​លេខ ទូរស័ព្ទ ១១៥ ដោយ​ឥតគិតថ្លៃ ។​
 
​ឆ្លើយតប​ជាមួយ​នឹង​ការផ្តល់​អំណោយ​មនុស្សធម៌​នេះ​ក្រុម​គ្រួសារ  បងប្អូន  សូម​គោរព​ជូនពរ និង​ថ្លែង​អំណរ គុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ កាក បាទ​ក្រហម​កម្ពុជា ជាពិសេស សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន ប្រធាន​កាកបាទ ក្រហម​កម្ពុជា  លោកជំទាវ ប្រធាន គណៈកម្មាធិការ​សាខា ដែល​ជា​និច្ច​ជា​កាល តែងតែ​យក ចិត្ត​ទុកដាក់​ដល់ ការ​ទុក្ខលំបាក​របស់ ប្រជាពលរដ្ឋ ។

​សម្ភារ​:​ដែល​សាខា​បាន​ផ្ដល់ជូន​ក្នុង​១​គ្រួសារៗ ទទួល បាន​​អង្ករ​២៥ គ​ក្រ   ត្រីខ ១​ឡូ  មី​ម៉ា​ម៉ា​១​កេស ទឹក​សុទ្ធ​ឱ​រ៉ា​ល់​១​កេស   អាវយឺត​២  ថ្នាំ​បាញ់​មូស​១​កំប៉ុង​តូច  ប្រេងកូឡា​១​ដប ប័ណ្ណប្រកាស​ស្តី​ពី​រកា​អនាម័យ​នៃ​ការ​លាងដៃ​១​សន្លឹក ព្រម​ទាំង​ថវិកា ចំនួន ៥​ម៉ឺន​រៀល ៕


 






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
14 July, 2020 07:47 PM
ភ្នំពេញ​៖ KTV លំដាប់​ចំនួន​២ គឺ J-KTV និង LUSH-KTV ដែល​មាន​ទីតាំង​ទល់មុខ​គ្នា​តែ​ម្តង កាលពី​យប់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ បាន​លួច​ដំណើរការ​ធម្មតា ប្រឆាំង​បទបញ្ជា​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ត្រូវបាន​លោក ថេង សុ​ថុល អភិបាល​ខណ្ឌ​ចំការមន ចុះ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន ។
14 July, 2020 11:24 AM
ខេត្ត​រតនគិរី ៖ ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា ចំនួន​៤០​គ្រួសារ ក្នុង​សង្កាត់​កា​ចាញ​ទទួលបាន​អំណោយ​ពី​អាជ្ញាធរ​សង្កាត់ ព្រះសង្ឃ និង​សប្បុរសជន​។​
14 July, 2020 10:27 AM
​ភ្នំពេញ​៖ ​​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រកាសថា ដើម្បី​ជា​ការ​ប៉ះប៉ូវ​ចំពោះ​ការ​មិន​អនុញ្ញាត​ឱ្យ​ឈប់សម្រាក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី កាលពី​ខែ​មេសា​កន្លង​ទៅ , ឥឡូវនេះ មន្ត្រីរាជការ កម្មករ​និយោជិត នឹង​ត្រូវ​ឈប់​សម្រាក​សង​វិញ​ចំនួន​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២០ ខាងមុខនេះ ។
13 July, 2020 11:01 AM
ភ្នំពេញ​៖ ​រថយន្ត​ដឹកទំនិញ​អេតចាយ​មួយគ្រឿង បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ សង្ស័យ​ឆ្លង​ប្រព័ន្ធ​ភ្លើង ធ្វើអោយ​ប្រជាពលរដ្ឋ​ម្នាក់ៗ​ភ័យ​ព្រលឹងចុងសក់ កាលពី​វេលា​ម៉ោង​២៖៣០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​ឃ្លាំង​ស្តុក​អេតចាយ​ដ៏​ធំ​មួយកន្លែង តាម​បណ្តោយ​ផ្លូវ​២១៧ ជិត​នឹង​ហ្គា​រ៉ាក់សាំង​កាល់​តិច សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ ។​
13 July, 2020 10:53 AM
កណ្តាល​៖ ​ប៉េអឹម​រាជធានី​ភ្នំពេញ មួយរូប ឈ្មោះ ជា សង្ហា រហស្សនាម «​វេ​ហា​» ដែល​ល្បី​ទូទាំង​ខណ្ឌ​ដូនពេញ ពាក់ព័ន្ធ​ការដក​កាំភ្លើង​វៃ​មន្ត្រី​យោធា​កងកិត្តិយស​ត្រែ​ទ័ព បណ្តាលអោយ​បែកក្បាល ត្រូវបាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល ដោះលែង​វិញ​ហើយ ក្រោម​ហេតុការណ៍ «​សម្របសម្រួល​គ្នា​» ។
13 July, 2020 10:43 AM
​ភ្នំពេញ​៖ ​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​បាន​បង្ហើប​អោយដឹងថា លោក គង់ ខេមរា ចៅក្រម​តុលាការ​ខេត្ត​កោះកុង ដែល «​បើកឡាន​ដេញ​បំបុក ចោរ​ស្រី​ឆក់​កាបូប​របស់​ខ្លួន​បណ្តាល​អោយស្លាប់​» ត្រូវបាន​លោក លី សុខ​លេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ PJ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ ក្រោម​ការចោទប្រកាន់​ពី​បទ «​មនុស្សឃាត​ដោយ​អ​ចេតនា​» តាម​មាត្រា​២០៧​នៃ​ក្រម​ព្រហ្មទណ្ឌ​។​
12 July, 2020 10:23 AM
ភ្នំពេញ​៖ ​​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សូម​បងប្អូន​ប្រជាពលរដ្ឋ បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​អោយបាន​ល្អ កុំអោយ​ឆ្លង​ជំងឺ​កូវី​ដ​-១៩ អោយសោះ  ក្រោយ​ក្រសួងសុខាភិបាល ប្រកាសថា បាន​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ថ្មី ចំនួន​១៥​នាក់ បន្ថែមទៀត ដែល​នាំចូល​ពី​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌី ។​
12 July, 2020 10:16 AM
​ខេត្ត​រតនគិរី ៖ ទំនាស់​ដីធ្លី​មួយ​កន្លែង​ក្នុង​ក្រុង​បាន​លុង ត្រូវ​ឯកឧត្ដម ប៊ូ ឡាំ តំណាងរាស្ត្រ មណ្ឌល​រតនគិរី ព្រមទាំង​ប្រធាន​មន្ទីរ​សាធារណការ ប្រធាន​ភូមិបាល​ក្រុង លោក​អភិបាលក្រុង និង​លោក​ចៅសង្កាត់ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​ការសម្របសម្រួល​ជូន​ប្រជាពលរដ្ឋ នា​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact