ពលរដ្ឋ​ចោទប្រកាន់​ក្រុមហ៊ុន​ម៉ៅការ​មួយ ជួសជុល​ផ្លូវ​គ្មាន​គុណភាព ធ្វើអោយ​បាក់​ស្រុត​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ

ភ្នំពេញ​៖ ​ប្រជាពលរដ្ឋ បាន​ចោទប្រកាន់​ក្រុមហ៊ុន​ម៉ៅការ​មួយ ដែល​មិន​ស្គាល់ឈ្មោះ ថា  ជួ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ពលរដ្ឋ​ចោទប្រកាន់​ក្រុមហ៊ុន​ម៉ៅការ​មួយ ជួសជុល​ផ្លូវ​គ្មាន​គុណភាព ធ្វើអោយ​បាក់​ស្រុត​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ
Thu, 21 May 2020 09:06 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​ប្រជាពលរដ្ឋ បាន​ចោទប្រកាន់​ក្រុមហ៊ុន​ម៉ៅការ​មួយ ដែល​មិន​ស្គាល់ឈ្មោះ ថា  ជួសជុល​ផ្លូវ​គ្មាន​គុណភាព ធ្វើអោយ​បាក់​ស្រុត​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ នៅ​ចំណុច​ផ្លូវ​លេខ​២៦១​កែង​នឹង​ផ្លូវ​លេខ​៣៣ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក ។ 
 
​ផ្លូវ​មួយ​ខ្សែ​នេះ ត្រូវបាន​ក្រុមហ៊ុន​ម៉ៅការ មួយ​នេះ ធ្វើការ​ជួសជុល​និង​ស្ថាបនា​ឡើង​វិញ  ម្តង​ហើយ​ម្តងទៀត តែ​ទីបំផុត នៅតែ​មាន​ហេតុការណ៍​បាក់ស្រុត​ផ្លូវ ដែល​ប្រជាពលរដ្ឋ  ដាក់​ការសង្ស័យ ថា ក្រុមហ៊ុន​ម៉ៅការ​មួយ​នេះ គ្មាន​គុណភាព នោះទេ ។ 
 
​ប្រជាពលរដ្ឋ បាន​ផ្តល់​បទ​សម្ភាស៍ នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២០ នេះ ថា កន្លែង​ដែល​បាក់​ស្រុត​នេះ មកទល់ពេលនេះ គឺ​មិន​ទាន់​មាន​ឃើញ​ខាង សង្កាត់ ខណ្ឌ​ឬក៏​ខាង​ក្រុមហ៊ុន​ដែល​ទទួល​ម៉ៅការ​មក​ជួសជុល​នៅ​ឡើយ​ទេ ដោយ​ប្រជាពលរដ្ឋ បាន​យក​ឈើ​និង​ក្រណាត់​ដាក់​ដើម្បី​សម្គាល់ ខ្លាច​បង្ក​គ្រោះថ្នាក់​ទៅ​ដល់​អ្នកដំណើរ ។ 
 
​បន្ថែម​ពីលើ​នេះ ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​បឹង​សាឡាង​បាន​ទទូច​ស្នើសុំ​អោយ​លោក​ចៅសង្កាត់ ឬ លោក​អភិបាល​ខណ្ឌ​ទួលគោក មេត្តា​ទំនាក់ទំនង​ទៅ​ក្រុមហ៊ុន​ម៉ៅការ​អោយ​ធ្វើ​ការដោះស្រាយ​នូវ​ទីតាំង​ដែល​មាន​ការបាក់​ស្រុត​ខាងលើ​នេះ​ជា​បន្ទាន់ ដើម្បី​កុំឲ្យ​មាន​គ្រោះថ្នាក់​ទៅ​កាន់​អ្នកដំណើ​រ​ឬ​ក៏​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន និង ដើម្បី​ទប់ស្កាត់​កុំ​អោយ​ទីតាំង​នេះ​មាន​ការបាក់​ស្រុត​កាន់តែខ្លាំង ៕​





Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
14 July, 2020 07:47 PM
ភ្នំពេញ​៖ KTV លំដាប់​ចំនួន​២ គឺ J-KTV និង LUSH-KTV ដែល​មាន​ទីតាំង​ទល់មុខ​គ្នា​តែ​ម្តង កាលពី​យប់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ បាន​លួច​ដំណើរការ​ធម្មតា ប្រឆាំង​បទបញ្ជា​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ត្រូវបាន​លោក ថេង សុ​ថុល អភិបាល​ខណ្ឌ​ចំការមន ចុះ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន ។
14 July, 2020 11:24 AM
ខេត្ត​រតនគិរី ៖ ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា ចំនួន​៤០​គ្រួសារ ក្នុង​សង្កាត់​កា​ចាញ​ទទួលបាន​អំណោយ​ពី​អាជ្ញាធរ​សង្កាត់ ព្រះសង្ឃ និង​សប្បុរសជន​។​
14 July, 2020 10:27 AM
​ភ្នំពេញ​៖ ​​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រកាសថា ដើម្បី​ជា​ការ​ប៉ះប៉ូវ​ចំពោះ​ការ​មិន​អនុញ្ញាត​ឱ្យ​ឈប់សម្រាក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី កាលពី​ខែ​មេសា​កន្លង​ទៅ , ឥឡូវនេះ មន្ត្រីរាជការ កម្មករ​និយោជិត នឹង​ត្រូវ​ឈប់​សម្រាក​សង​វិញ​ចំនួន​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២០ ខាងមុខនេះ ។
13 July, 2020 11:01 AM
ភ្នំពេញ​៖ ​រថយន្ត​ដឹកទំនិញ​អេតចាយ​មួយគ្រឿង បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ សង្ស័យ​ឆ្លង​ប្រព័ន្ធ​ភ្លើង ធ្វើអោយ​ប្រជាពលរដ្ឋ​ម្នាក់ៗ​ភ័យ​ព្រលឹងចុងសក់ កាលពី​វេលា​ម៉ោង​២៖៣០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​ឃ្លាំង​ស្តុក​អេតចាយ​ដ៏​ធំ​មួយកន្លែង តាម​បណ្តោយ​ផ្លូវ​២១៧ ជិត​នឹង​ហ្គា​រ៉ាក់សាំង​កាល់​តិច សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ ។​
13 July, 2020 10:53 AM
កណ្តាល​៖ ​ប៉េអឹម​រាជធានី​ភ្នំពេញ មួយរូប ឈ្មោះ ជា សង្ហា រហស្សនាម «​វេ​ហា​» ដែល​ល្បី​ទូទាំង​ខណ្ឌ​ដូនពេញ ពាក់ព័ន្ធ​ការដក​កាំភ្លើង​វៃ​មន្ត្រី​យោធា​កងកិត្តិយស​ត្រែ​ទ័ព បណ្តាលអោយ​បែកក្បាល ត្រូវបាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល ដោះលែង​វិញ​ហើយ ក្រោម​ហេតុការណ៍ «​សម្របសម្រួល​គ្នា​» ។
13 July, 2020 10:43 AM
​ភ្នំពេញ​៖ ​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​បាន​បង្ហើប​អោយដឹងថា លោក គង់ ខេមរា ចៅក្រម​តុលាការ​ខេត្ត​កោះកុង ដែល «​បើកឡាន​ដេញ​បំបុក ចោរ​ស្រី​ឆក់​កាបូប​របស់​ខ្លួន​បណ្តាល​អោយស្លាប់​» ត្រូវបាន​លោក លី សុខ​លេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ PJ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ ក្រោម​ការចោទប្រកាន់​ពី​បទ «​មនុស្សឃាត​ដោយ​អ​ចេតនា​» តាម​មាត្រា​២០៧​នៃ​ក្រម​ព្រហ្មទណ្ឌ​។​
12 July, 2020 10:23 AM
ភ្នំពេញ​៖ ​​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សូម​បងប្អូន​ប្រជាពលរដ្ឋ បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​អោយបាន​ល្អ កុំអោយ​ឆ្លង​ជំងឺ​កូវី​ដ​-១៩ អោយសោះ  ក្រោយ​ក្រសួងសុខាភិបាល ប្រកាសថា បាន​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ថ្មី ចំនួន​១៥​នាក់ បន្ថែមទៀត ដែល​នាំចូល​ពី​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌី ។​
12 July, 2020 10:16 AM
​ខេត្ត​រតនគិរី ៖ ទំនាស់​ដីធ្លី​មួយ​កន្លែង​ក្នុង​ក្រុង​បាន​លុង ត្រូវ​ឯកឧត្ដម ប៊ូ ឡាំ តំណាងរាស្ត្រ មណ្ឌល​រតនគិរី ព្រមទាំង​ប្រធាន​មន្ទីរ​សាធារណការ ប្រធាន​ភូមិបាល​ក្រុង លោក​អភិបាលក្រុង និង​លោក​ចៅសង្កាត់ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​ការសម្របសម្រួល​ជូន​ប្រជាពលរដ្ឋ នា​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact