ម្ចាស់​ដី​ដែល​ត្រូវ​ក្រុមហ៊ុន​ជាំ​ង​លី​ឈូសឆាយ​បំផ្លាញ​ដំណាំ​អស់ សុំ​ឲ្យ​តុលាការ​ពន្លឿន​ក្នុង​ការរក​យុត្តិធម៌​

ខេត្ត​រតនគិរី ៖ គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ជាំ​ង​លី ត្រូវបាន​សមត្ថកិច្ច​ឃាត់​តាម​បញ្ជារ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ម្ចាស់​ដី​ដែល​ត្រូវ​ក្រុមហ៊ុន​ជាំ​ង​លី​ឈូសឆាយ​បំផ្លាញ​ដំណាំ​អស់ សុំ​ឲ្យ​តុលាការ​ពន្លឿន​ក្នុង​ការរក​យុត្តិធម៌​
Wed, 20 May 2020 10:22 AM ដោយ ៖ ផុនខេត្ត​រតនគិរី ៖ គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ជាំ​ង​លី ត្រូវបាន​សមត្ថកិច្ច​ឃាត់​តាម​បញ្ជារ​តុលាការ បន្ទាប់​ពី​គ្រឿងចក្រ​នោះ ទៅ​ឈូស​ឆាយ​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​រំលោភ​យក​ដី ក្រោយមក​គ្រឿងចក្រ​នោះ ត្រូវបាន​គេ​ឃើញ​មាន​អ្នកបើកបរ​យក​ទៅ​ក្នុង​ក្រុមហ៊ុន​វិញ​។​
   
ប្រជា​កសិករ​ឈ្មោះ កែវ សុ​វណ្ណៈ នៅ​ភូមិ​ដា​ល ឃុំ​ញ៉ាង ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី សុំ​អង្វរ​យ៉ាង​ទទូច​ឲ្យ​តុលាការ មេត្តា​ពន្លឿ​ក្នុង​ការរក​យុត្តិធម៌​ជូន​គាត់ បន្ទាប់​ពី​ដំណាំ​ដំឡូង​មី​របស់គាត់ ៤​ហិតា ៨៩​អា ត្រូវបាន​គ្រឿងចក្រ​របស់​ក្រុមហ៊ុន ជាំ​ង​លី ឈូសឆាយ​អស់ រំលោភ​យក​ដី​ទាំង​បំពាន បើទោះជា​ដី​នោះ​មាន​លិខិតស្នាម​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន ពី​ភូមិ ឃុំ រហូតដល់​ស្រុក យ៉ាងណាក៏ដោយ​។​
   
បើ​តាម​ការ​ឲ្យដឹង​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ចំការ​ឈ្មោះ កែវ សុ​វណ្ណៈ បានឲ្យដឹងថា ដី​គាត់​ទិញ​ពី​ឈ្មោះ មុត ហើយ​មាន​លោក ឃឿន ជា​មន្ត្រី​សាលាស្រុក​ជា​អ្នក​រត់ការ ស៊ី​ញេ បោះត្រា លើ​ឯកសារ​នេះ​ទៀត​ផង ហើយ​គាត់​បាន​អាស្រ័យ​ផល​ដំឡូង​មី​លើ​ដី​នេះ​។ ស្រាប់តែ​លេច​ចេញ ក្រុមហ៊ុន ជាំ​ង​លី បាន​យក​គ្រឿងចក្រ​មក​ឈូសឆាយ​ដំឡូង​គាត់​ចោល​អស់ នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី​២៤ គាត់​ទៅ​ប្រាប់​គេ​កុំឲ្យ​ឈូស ថា​ដី​នេះ​ជា​ដី​របស់​គាត់​ទេ តែ​គេ​នៅតែ​ឈូស​ខ្លាំង​លើស​ដើម គាត់​ក៏​ទៅប្ដឹង​អធិការនគរបាល​ស្រុក​អណ្ដូង​មាស តែ​មិនឃើញ​មាន​ចាត់ការ​អ្វី​ទេ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២០ ខាង​ភូមិបាល​ស្រុក​អណ្ដូង​មាស បាន​មក​ឃើញ​ភាព​រំលោភ​ដូច្នេះ ទើប​លោក​ទូរស័ព្ទ​ប្ដឺង​ទៅ​ព្រះ​រាជ្ញា ទើប​លោក​ព្រះរាជអាជ្ញា បញ្ជា​កម្លាំង​ស្រុក ឲ្យ​ចុះ​ទៅ​បង្ក្រាប ព្រមទាំង​ឃាត់​ដកហូត​បាន​គ្រឿងចក្រ​មួយគ្រឿង​ផង​ដែរ​។ ក៏​ប៉ុន្តែ​នៅ​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២០ គ្រឿងចក្រ​នោះ ត្រូវបាន​គេ​បើកបរ​យក​ទៅ​ក្រុមហ៊ុន​វិញ ទាំង​មិន​ទាន់​មាន​ដំណោះស្រាយ​ណាមួយ​ផង​នោះ ធ្វើឲ្យ​គាត់អ​ស់​សង្ឃឹម​យ៉ាង​ខ្លាំង​។​
   
ជុំវិញ​ករណី​គ្រឿងចក្រ​ដកហូត ហើយ គេ​យក​ទៅ​ក្រុម​ហ៊​ន​វិញ​ខាងលើនេះ លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​រតនគិរី និង​លោក​អធិការនគរបាល​ស្រុក​អណ្ដូង​មាស បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២០ នេះ​ថា ចំពោះ​គ្រឿង​ដែល​ដកហូត​យក​មក​រក្សាទុក ហើយ​ឲ្យ​យក​ទៅ​ក្រុមហ៊ុន​វិញ​នេះ មិនមែន​បានន័យថា យើង​ដោះលែង​នោះទេ គ្រាន់តែ​គ្រឿងចក្រ​នោះ​ខូច ហើយ​ទុក​នៅ​តំបន់​មិនមាន​សុវត្ថិភាព ខ្លាច​ភ្លើងព្រៃ​ឆេះ ដូច្នេះ​ទើប​អនុញ្ញាតិឲ្យ​យកទៅ​រក្សាទុក​នៅ​ក្រុមហ៊ុនវិ​ញ​។ លោក​ព្រះរាជអាជ្ញា បាន​បញ្ជាក់ទៀតថា បើទោះជា​គ្រឿងចក្រ​នោះ យក​ទៅ​ដល់​ក្រុមហ៊ុន​វិញ​យ៉ាងណាក៏ដោយ តែ​កំណត់ហេតុ​ដកហូត​យើង​នៅ​មាន​ដដែល​។​
   
បើទោះជា​យ៉ាងណា គ្រឿងចក្រ​ជា​ភស្ដុតាង​ប្រព្រឹទ្ធល្មើស​រំលោភបំពា​ន ត្រូវបាន​គេ​យក​ទៅ​វិញ​ទាំង​មិនទាន់​មាន​ដំណោះស្រាយ​ខាងលើនេះ ធ្វើឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ ឃើញ​ទិដ្ឋភាព​នេះ គាត់​អស់​ក្ដីសង្ឃឹម ព្រមទាំង​ការខាតបង់​ផលដំណាំ​ដំឡូង​មី ត្រូវ​គេ​ឈូស​ឆាយ​អស់ ទាំង​មិន​ដឹង​ថា ថ្ងៃ​ណា​គេ​ដោះស្រាយ ហើយ​រដូវ​កាល​ដាំ​ដំ​ឡូ​វ ក៏​ឈាន​មក​ដល់​ទៀត តើ​ឲ្យ​គាត់​សង្ឃឹម​អី បើ​លុយ​ជំពាក់​ធនាគារ​ទៀត​នោះ​៕ 









Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
14 July, 2020 07:47 PM
ភ្នំពេញ​៖ KTV លំដាប់​ចំនួន​២ គឺ J-KTV និង LUSH-KTV ដែល​មាន​ទីតាំង​ទល់មុខ​គ្នា​តែ​ម្តង កាលពី​យប់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ បាន​លួច​ដំណើរការ​ធម្មតា ប្រឆាំង​បទបញ្ជា​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ត្រូវបាន​លោក ថេង សុ​ថុល អភិបាល​ខណ្ឌ​ចំការមន ចុះ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន ។
14 July, 2020 11:24 AM
ខេត្ត​រតនគិរី ៖ ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា ចំនួន​៤០​គ្រួសារ ក្នុង​សង្កាត់​កា​ចាញ​ទទួលបាន​អំណោយ​ពី​អាជ្ញាធរ​សង្កាត់ ព្រះសង្ឃ និង​សប្បុរសជន​។​
14 July, 2020 10:27 AM
​ភ្នំពេញ​៖ ​​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រកាសថា ដើម្បី​ជា​ការ​ប៉ះប៉ូវ​ចំពោះ​ការ​មិន​អនុញ្ញាត​ឱ្យ​ឈប់សម្រាក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី កាលពី​ខែ​មេសា​កន្លង​ទៅ , ឥឡូវនេះ មន្ត្រីរាជការ កម្មករ​និយោជិត នឹង​ត្រូវ​ឈប់​សម្រាក​សង​វិញ​ចំនួន​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២០ ខាងមុខនេះ ។
13 July, 2020 11:01 AM
ភ្នំពេញ​៖ ​រថយន្ត​ដឹកទំនិញ​អេតចាយ​មួយគ្រឿង បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ សង្ស័យ​ឆ្លង​ប្រព័ន្ធ​ភ្លើង ធ្វើអោយ​ប្រជាពលរដ្ឋ​ម្នាក់ៗ​ភ័យ​ព្រលឹងចុងសក់ កាលពី​វេលា​ម៉ោង​២៖៣០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​ឃ្លាំង​ស្តុក​អេតចាយ​ដ៏​ធំ​មួយកន្លែង តាម​បណ្តោយ​ផ្លូវ​២១៧ ជិត​នឹង​ហ្គា​រ៉ាក់សាំង​កាល់​តិច សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ ។​
13 July, 2020 10:53 AM
កណ្តាល​៖ ​ប៉េអឹម​រាជធានី​ភ្នំពេញ មួយរូប ឈ្មោះ ជា សង្ហា រហស្សនាម «​វេ​ហា​» ដែល​ល្បី​ទូទាំង​ខណ្ឌ​ដូនពេញ ពាក់ព័ន្ធ​ការដក​កាំភ្លើង​វៃ​មន្ត្រី​យោធា​កងកិត្តិយស​ត្រែ​ទ័ព បណ្តាលអោយ​បែកក្បាល ត្រូវបាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល ដោះលែង​វិញ​ហើយ ក្រោម​ហេតុការណ៍ «​សម្របសម្រួល​គ្នា​» ។
13 July, 2020 10:43 AM
​ភ្នំពេញ​៖ ​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​បាន​បង្ហើប​អោយដឹងថា លោក គង់ ខេមរា ចៅក្រម​តុលាការ​ខេត្ត​កោះកុង ដែល «​បើកឡាន​ដេញ​បំបុក ចោរ​ស្រី​ឆក់​កាបូប​របស់​ខ្លួន​បណ្តាល​អោយស្លាប់​» ត្រូវបាន​លោក លី សុខ​លេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ PJ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ ក្រោម​ការចោទប្រកាន់​ពី​បទ «​មនុស្សឃាត​ដោយ​អ​ចេតនា​» តាម​មាត្រា​២០៧​នៃ​ក្រម​ព្រហ្មទណ្ឌ​។​
12 July, 2020 10:23 AM
ភ្នំពេញ​៖ ​​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សូម​បងប្អូន​ប្រជាពលរដ្ឋ បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​អោយបាន​ល្អ កុំអោយ​ឆ្លង​ជំងឺ​កូវី​ដ​-១៩ អោយសោះ  ក្រោយ​ក្រសួងសុខាភិបាល ប្រកាសថា បាន​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ថ្មី ចំនួន​១៥​នាក់ បន្ថែមទៀត ដែល​នាំចូល​ពី​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌី ។​
12 July, 2020 10:16 AM
​ខេត្ត​រតនគិរី ៖ ទំនាស់​ដីធ្លី​មួយ​កន្លែង​ក្នុង​ក្រុង​បាន​លុង ត្រូវ​ឯកឧត្ដម ប៊ូ ឡាំ តំណាងរាស្ត្រ មណ្ឌល​រតនគិរី ព្រមទាំង​ប្រធាន​មន្ទីរ​សាធារណការ ប្រធាន​ភូមិបាល​ក្រុង លោក​អភិបាលក្រុង និង​លោក​ចៅសង្កាត់ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​ការសម្របសម្រួល​ជូន​ប្រជាពលរដ្ឋ នា​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact