មន្ត្រី​ខណ្ឌ​ឫស្សីកែវ រង​ការចោទប្រកាន់ ថា បាន​វាយដំ​អ្នក​តវ៉ា​ដីធ្លី​បណ្តាល​អោយ​សន្លប់​ក្នុង​បន្ទប់​ប្រជុំ​សាលាខណ្ឌ​ឫស្សីកែវ​

ភ្នំពេញ​៖ ​លោក សុខ​សុវណ្ណ វឌ្ឍនា​សាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក រកឃើញថា មន្ត្រី​ខណ្ឌ​

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
មន្ត្រី​ខណ្ឌ​ឫស្សីកែវ រង​ការចោទប្រកាន់ ថា បាន​វាយដំ​អ្នក​តវ៉ា​ដីធ្លី​បណ្តាល​អោយ​សន្លប់​ក្នុង​បន្ទប់​ប្រជុំ​សាលាខណ្ឌ​ឫស្សីកែវ​
Sat, 22 February 2020 10:42 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​លោក សុខ​សុវណ្ណ វឌ្ឍនា​សាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក រកឃើញថា មន្ត្រី​ខណ្ឌ​ឫស្សីកែវ បាន​ចាប់​បង្ខាំង​និង​វាយ​ដំលោក ព្រំ បូរ ជា​អ្នក​តវ៉ា​បញ្ហាដីធ្លី​នៅ​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ បណ្តាល​អោយ​សន្លប់ នៅក្នុង​បន្ទប់​ប្រជុំ​សាលាខណ្ឌ​ឫស្សីកែវ ។ លោក អះអាងថា នឹង​ធ្វេី​របាយការណ៍​បន្ទាន់មួយ សុំ​គោលការណ៍​ពី​សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ការចាត់វិធានកា​រ​ច្បាប់ ។

​តាមរយៈ​ហ្វេ​សប៊ុក​ផេ​ក កាលពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ លោក សុខ​សុវណ្ណ វឌ្ឍនា​សាប៊ុង សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្តល់​យោបល់ ផង​នោះ លើកឡើងថា លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​សហការ​ជាមួយ​មន្ត្រី​ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះ​បេសកកម្ម​ភ្លាមៗ​ក្រោយ​ទទួលបាន​តម្រុយ​ជា​រូបថត ដែល​លោក​ព្រំ បូរ ដេក​សន្លប់​ក្នុង​បន្ទប់​ប្រជុំ​សាលាខណ្ឌ​ឫស្សីកែវ ។​

​ជនរងគ្រោះ អះអាងថា មន្ត្រីរដ្ឋបាល​ខណ្ឌឫស្សីកែវ បាន​ចាប់​បង្ខាំង​គាត់​ដោយ​ខុសច្បាប់​ចាក់សោ​ទុក​ក្នុង​បន្ទប់​ប្រជុំ​វាយដំ អោយ​ជង្គង់​ចំ​ប្លោកនោម និង ជាន់ក​ខ្ទប់​នឹង​ឥដ្ឋ​រហូត​របួសធ្ងន់​សន្លប់ បន្ទាប់ពី​គាត់​ទៅ​មេ​ី​ល​ដី​របស់​គាត់​ដែល​រដ្ឋបាល​ខណ្ឌ​ឈូសឆាយ​យក​ធ្វេី​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ ។​

​យោង​តាម​សម្ដី​គ្រូពេទ្យ គឺ ខោអាវ​ក្នុង​រូប​ដែល​ដេក​សន្លប់​ក្នុង​សាលា​ខណ្ឌ​គឺជា​ខោ​អាវ​របស់​លោក​ព្រំ បូរ ដែ​ជា​ភស្តុតាង​បញ្ជាក់​ថា លោក​ព្រំ បូរ ពិតជា​ត្រូវបាន​ដេក​សន្លប់​ក្នុង​សាលាខណ្ឌ​មែន ហេ​ី​យកត្តា​នាំអោយ​មាន​គ្រោះថ្នាក់​បែប​នេះ គ្រូពេទ្យ​អះអាង​ថា មក​ពី​ប៉ះពាល់​ជាមួយ​វត្ថុ​រឹង និង ហិង្សា ។​

​លោក សុខ​សុវណ្ណ វឌ្ឍនា​សាប៊ុង បន្តថា ករណី​នេះ​លោក​បាន​ចុះ​បេសកកម្ម​ម្ដង​ហេ​ី​យ​រហូត រដ្ឋាភិបាល​ចេញ “​ស​ជណ​” អោយ​រដ្ឋបាល​ក្រុង​ភ្នំពេញ​ពិនិត្យ និង ដោះស្រាយ តែ​ដំណោះស្រាយ​បែរ​ជា​លក្ខណៈ​ឈូស​យក​ដី​ដដែល ហេ​ី​យកាន់​តែ​ធ្ងន់ធ្ងរ​គឺ​រដ្ឋបាល​ខណ្ឌ​បាន​ប្រព្រឹត្ត​កាន់តែ​ហួសហេតុ ដែល​ករណី​នេះ​លោក​នឹង​ធ្វេី​របាយការណ៍​បន្ទាន់មួយ​សុំ​គោលការណ៍​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុង​ការចាត់វិធានកា​រ​ច្បាប់ ជាពិសេស​ករណី​នេះ​នឹង​ត្រូវ​លេីក​លេ​ី​តុ​ប្រជុំ​ជាមួយ សម្ដេច នៅ​កិច្ចប្រជុំ​ឆមាស​ខាងមុខនេះ ព្រោះ​វា​លែង​ជា​បញ្ហា​ដីធ្លី​ហេ​ី​យ​វា​ចូល​ទៅដល់​បញ្ហា អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ប្រព្រឹត្ត​ផ្ទុយ​នឹង​ការណែនាំ​របស់​ថ្នាក់ជាតិ ហេ​ី​យ​ប្រព្រឹត្ត​អំពេី​ខុស​ច្បាប់​ប្រឆាំង​លេ​ី​សិទ្ធិមនុស្ស ។​

​ទោះបីយ៉ាងណា នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​កុម្ភៈ នេះ បាន​ទំនាក់ទំនង​ទៅកាន់​លោក ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ ដោយ​ថ្លែង​ថា កំពុង​ប្រជុំ ហើយ​បន្តិចទៀត​នេះ នឹង​ចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ហា​នេះ​ហើយ រួច​ក៏​ចុច​បិទ​ទូរស័ព្ទ​តែម្តង ៕​


Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
06 April, 2020 10:46 AM
ភ្នំពេញ​៖ ​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​៥​គ្រឿង បាន​ព្រួត​វៃ​យុវជន​ប្រុស​ស្រី​៣​នាក់ ប្លន់​យក​ទូរស័ព្ទដៃ​៤​គ្រឿង រួច​គេចខ្លួន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​២៖៥០​នាទី រំលង​អាធ្រា​ត្រចូល​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២០ តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ ក្នុង​សង្កាត់​អូ​ឫ​រស្សី​ទី​២ ខណ្ឌ​៧​មករា ។
06 April, 2020 10:18 AM
ភ្នំពេញ​៖ ​កម្មករសំណង់​២​នាក់ បាន​ស្លាប់​ក្នុង​លូ​យ៉ាង​អាណោធអាធ័ម ក្រោយ​ដេញ​សត្វ​ទា​ដើម្បី​ចាប់​ធ្វើ​ម្ហូប ។ ហេតុការណ៍​នេះ កើតឡើង​នៅ​ម្តុំ​ផ្លូវ​រទេះ​ផ្លូវ ក្នុង​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២០ នេះ ។​
06 April, 2020 10:03 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល អះអាង​នៅ​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២០ នេះ មិន​មាន​ឆ្លង​ជំងឺ​កូវី​ដ​១៩ ទេ ខណៈ​អ្នក​បន្ត​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន​៣​ទៀត ដែល​សរុប​អ្នក​ជាសះស្បើយ​មាន​ចំនួន​៥៣​នាក់ និង អ្នក​កំពុង​សម្រាក​ព្យាល​បាល​មានចំនួន​៦១​នាក់ ៕​
05 April, 2020 09:55 AM
ភ្នំពេញ​៖ ​ស្រប​ពេល​កម្ពុជា​កំពុង​រួមគ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ , ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បានចេញ​វិធានការ​ជា​បន្តបន្ទាប់​និង​ជាបន្ទាន់ ក្នុង​គោលបំណង ដើម្បី​សម្រាល​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ។
05 April, 2020 09:46 AM
ភ្នំពេញ​៖​ នៅ​រសៀល ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២០ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ និង ជា​ប្រធាន​គណ​:​កម្មា​ធិ​ការ​អនុសាខា​កាកបាទក្រហ​ម​កម្ពុជា ខណ្ឌមានជ័យ បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​ប្រជាពលរដ្ឋ  កម្មករ​-​កម្មការិនី ដែលមាន​ជីវភាព​ខ្វះខាត ទីទាល់ក្រ ចាស់ជរា​គ្មាន​ទីពឹង ចំនួន ២០ គ្រួសារ មកពី ៨​ភូមិ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​
05 April, 2020 09:35 AM
ខេត្ត​រតនគិរី៖ លោក​អធិការ​ស្រុក​តា​វែង ត្រូវបាន​កូនចៅ​ក្រោម​ឱ​វ៉ាត​ដាក់​បណ្ដឹង បន្ទាប់ពី​លោក​ពី​លោក​អធិការ​រូបនេះ បាន​បាញ់​គំរាម​មន្ត្រី​ក្រោម​ឱ​វ៉ាត និង​បញ្ជា​កូនចៅ​ឲ្យ​ប្រព្រិទ្ធ អំពើ​ល្មើស​រំលោភបំពាន មកលើ​ប្រជាកសិករ និង​អាជីវករ ក្នុង​ស្រុក​តា​វែង​។​
05 April, 2020 09:24 AM
ភ្នំពេញ​៖ ​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២០ នេះ ដោយ​បាន​ការឯកភាព​ពី​លោក សំ​ម ឫទ្ធី​វាសនា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ , មន្ត្រី​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម នៅ បាន​ចុះ​ត្រួតពិនិត្យ​និង​ឆែកឆេរ​ឃ្លាំង​គ្មាន​លេខ​មួយកន្លែង ស្ថិតនៅ​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ដោយ​រក​ឃើញ​អាល់កុល​ក្លែងក្លាយ​ចំនួន​១​ពាន់​លីត្រ ។
04 April, 2020 03:07 PM
​ភ្នំពេញ​៖ ​​បុរស​ម្នាក់​ផុ​សលក់​វ៉ែនតា​ការពារ​ជំងឺ​កូវី​ដ​១៩ ដែល​ជា​ព័ត៌មាន​មិន​ពិត ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​យកមក​ធ្វើ​ការណែនាំ អប់រំ និង ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​ទាំងនេះ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact