នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត​កណ្តាល បំបែក​សំណុំរឿង គំរាមកំហែង​ហែកកេរ្ដិ៍ និ ង​ចែកចាយ​រូប​អាក្រាត​កាយ​ជា​សាធារណៈ បាន​ហើយ​

កណ្តាល​៖​ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត​កណ្តាល បំបែក​សំណុំរឿង គំរាមកំហែង​ហែកកេរ្ដិ៍ និ ង​ចែកចាយ​រូប​អាក្រាត​កាយ​ជា​សាធារណៈ បាន​ហើយ​
Fri, 21 February 2020 03:08 PM ដោយ ៖ មេត្តាកណ្តាល​៖​ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ឡាក់ ម៉េង​ធី ប្រធានការិយាល័យ ដែល​មាន​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​ពី​សំណាក់​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​បំបែកសំណុំរឿង គំរាមកំហែង​ហែកកេរ្ដិ៍ និង ចែកចាយ​រូប​អាក្រាត​កាយ​ជា​សាធារណៈ បាន​ហើយ និង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។​

​ប្រតិបត្តិការ​ចុះ​បំបែកសំណុំរឿង​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​២០ ខែ​កុម្ភ​: ឆ្នាំ​២០២០ ទល់មុខ​រោងចក្រ​ព្រែក​ជ្រៃ ស្ថិតនៅ​ភូមិ​ព្រែក​ជ្រៃ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​ថ្ងៃ​កើតហេតុ​នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ  ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​កោះ​ខ្នុរ ឃុំ​ព្រែករកា ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​។​

​ជនរងគ្រោះ​ភេទ​ស្រី អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ខ្នុរ ឃុំ​ព្រែករកា ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល មុខរបរ​នៅផ្ទះ​។​

​ជនសង្ស័យ​ឈ្មោះ អ៉ឹម អូន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល ទល់មុខ​រោងចក្រ​ព្រែក​ជ្រៃ  ស្ថិតនៅ​ភូមិ​ព្រែក​ជ្រៃ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ប្រើ​អា​ខោ​ន​ហ្វេ​សប៊ុក ឈ្មោះ “​កូន​នាក់​ព្រៃវែង កូន​អ្នកស្រែ និង Sav Van Ryzin”​។​

​លោក​វរសេនីយ៍ឯក ឡាក់ ម៉េង​ធី ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​ប្រាប់ ថា  នៅ​ថ្ងៃ​ខែ​មិន​ចាំ ឆ្នាំ​២០១៧ ជនរងគ្រោះ បាន​ស្គាល់​និង​ធ្វេី​ការ​ក្នុង​រោងចក្រ​ជាមួយ​ឈ្មោះ អ៉ឹម អូន នៅ​ភូមិ​ព្រែក​ជ្រៃ  សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ក្រោយមក​ក៏​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា ។

​បន្ទាប់​ពី​ស្រលាញ់គ្នា បាន​មួយរ​យៈមក នៅ​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០១៨  អ្នក​ទាំង​ពីរ​បាន​រួម​រស់​ជាមួយគ្នា ហើយ​ឈ្មោះ អ៉ឹម អូន តែងតែ​ថតរូប​អាក្រាតកាយ​របស់​ជនរងគ្រោះ​ទុក​។​

​នៅ​មុនពេល​ចូល​ឆ្នាំ​ខ្មែរ ឆ្នាំ​២០១៩  ឈ្មោះ​ធឿន  ស្រី​ស្រស់  បានដឹង​ថា​ឈ្មោះ អ៉ឹម  អូន  មាន​ប្រពន្ធ និង មាន​កូន​ពីរ​នាក់​ទៀត នាង​ក៏​សុំ​បែក​គ្នា​ប៉ុន្តែ​ឈ្មោះ​នេះ​មិន​ព្រម ទេ  ថែមទាំង  និយាយ​គំរាមកំហែង​ថា  បេ​ី​អញ​មិន​បាន​អ្នកណាក៏​មិនបាន​ដែរ  ហេ​ី​យ​បេ​ី​ហ៊ាន​រៀបការ និង​ធ្វេី​អោយ​ខូច​កេរ្តិឈ្មោះ តែម្ដង ។​

​លុះ​នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៩ ជនរងគ្រោះ បាន​ភ្ជាប់ពាក្យ​ជាមួយ​ឈ្មោះ ហាក់  ឡុង​ហេង  ក្រោយ​ពី​ភ្ជាប់ពាក្យ​រួច​បាន​២​ថ្ងៃ  ឈ្មោះ​អ៉ឹម  អូន បាន​ឆាត​ប្រាប់​នាង​ថា  មិន​អោយ​រៀបការ​ទេ បេ​ី​មិន​ដូច្នោះ ខ្លួន​នឹង​ធ្វេី​អោយ​នាង​ត្រូវ​សង​បណ្ណាការ​គេ​និង​គំរាម​សម្លាប់​ជាច្រើនលេីក​ច្រេី​ន​សារ ដោយ​ឈ្មោះ​នេះ​បាន​ប្រេី​អា​ខោន​ហ្វេស​ប៊ុក ឈ្មោះ  Sav Van Ryzin  និង​ឈ្មោះ​កូន​នាក់​ព្រៃវែង​ហេ​ី​យថែម​ទាំង​ផ្ញេ​ី​រូប​អាក្រាត​កាយ​របស់​ជ​ន​រងគ្រោះ ដែល​ធ្លាប់​ដេក​ជាមួយ​ខ្លួន ទៅ​គូរ​ដណ្តឹង​និង​បងប្អូន​ជា​ច្រេី​ន​នាក់​ទៀត រហូត​ទាល់តែ​ខាង​គូរ​ដណ្តឹង​របស់​នាង បាន​សុំ​ផ្តាច់​ពាក្យ​នៅ​ថ្ងៃទី​៥ ខែ​កុម្ភ​:  ឆ្នាំ​២០២០  មិន​ព្រម​រៀបការ​ជាមួយ​នាង​ឡេ​ី​យ  ទោះបីជា  ជិត​ដល់​ថ្ងៃ​រៀបការ​នៅ​ថ្ងៃទី​២១  ខែ​កុម្ភ​: ឆ្នាំ​២០២០​នេះ​ក៏​ដោយ​។

​ទង្វេ​ី​របស់​ឈ្មោះ​អ៉ឹម  អូន ធ្វេី​អោយឈ្មោះ​ជនរងគ្រោះ​និង​ក្រុម​គ្រួសារ​ត្រូវ​សង​ថ្លៃ  បណ្ណាការ​ទៅ​គូរ​ដណ្តឹង​និង​ថ្លៃ​សំអាងការ​,​ចុងភៅ  និង​ផ្សេងៗ​ទៀត​ជា​ច្រេី​ន សរុប​ជិត​មួយ​មុឺន​ដុល្លារ​។​

​ជនសង្ស័យ​ឈ្មោះ អុឹម អូន បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​គំរាមកំហែង​ជនរងគ្រោះ​ឈ្មោះ ធឿន ស្រី​ស្រស់ ថា​នឹង​មិនឲ្យ​បានសេចក្ដីសុខ​ទេ បើសិនជា​ហ៊ាន​រៀបការ​នៅ​ថ្ងៃទី​២១ ខែ​កុម្ភះ ឆ្នាំ​២០២០ និង​បាន​ផ្ញើ​រូប​អាក្រាត​កាយ ដេក​ជាមួយ​គ្នា​ទៅឲ្យ បងប្អូន ឪពុក ម្ដាយ និង​គូរ​ដណ្ដឹង របស់​ជនរងគ្រោះ បានដឹង​ទាំងអស់​គ្នា ទៅ​អា​ខោ​ន​ហ្វេ​សប៊ុក​ឈ្មោះ ១-srey ka 2-​ណា រាជ ៣-​ផាន់ ណា ៤-​នួន វណ្ណី ពិតប្រាកដ​មែន ។​

​ករណី​នេះ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​៕​






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
26 May, 2020 10:44 AM
ភ្នំពេញ​៖ ​អធិការ​នគរបាល​ខណ្ឌមានជ័យ លោក​វរសេនីយ៍ឯក ម៉េង វិមាន​តារា ថ្លែងប្រាប់ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២០ នេះ ថា ជនសង្ស័យ​២៧​នាក់ រួមទាំង​អ្នកកាសែត​១៣​នាក់ ផង នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ច្បាប់​ករណី​លេងល្បែង​ជល់​មាន់ នៅ​ផ្លូវ ឌួង ឌៀប ឬ ផ្លូវ «​សេះស​» ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ។​
26 May, 2020 09:12 AM
ភ្នំពេញ​៖ ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២០ ម្សិលមិញ​នេះ បាន​ចេញ​សេចក្តីណែនាំ​មួយ ស្តីពី «​ការបន្ត​អប់រំ​សុខភាព​ជូន​ប្រជាពលរដ្ឋ និង ការពង្រឹង​ការងារ​តាមដាន​ការអនុវត្ត​វិធានការ​ការពារ​លើក​ទី​២ នៃ​ការចម្លង​មេ​រោគកូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ​» ដោយ​ក្នុង​នោះ​មាន​ចំនួន​៧​ចំណុច​សំខាន់ៗ ។
26 May, 2020 09:03 AM
ភ្នំពេញ​៖ ​អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ អះអាងថា ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០២០ នឹង​ត្រូវ​ដាក់អោយអនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ តទៅ ។
26 May, 2020 08:57 AM
ភ្នំពេញ​៖ ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ មាន​ការសោកស្តាយ និង ខកចិត្ត​ជា​ខ្លាំង​ចំពោះ​ការរិះគន់ ដោយ​គ្មាន​សតិសម្បជញ្ញៈ​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​មួយចំនួន ដែល​បាន​វាយប្រហារ​មកលើ​កិច្ចការ​មនុស្សធម៌ របស់​ក្រសួង​ការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ការបំពាក់​មេដាយ ជា​គ្រឿង​ឥស្សរិយយស​ដោយ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ក្នុងនាម​រាជរដ្ឋាភិបាល​នៃ​រដ្ឋ​អធិបតេយ្យ ឯករាជ្យ ជូន​ដល់ មន្ត្រី​យោធា​ជំនាញ​វេជ្ជសាស្ត្រ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​មក​ជួយ​កម្ពុជា ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​។​
25 May, 2020 09:25 AM
ភ្នំពេញ​៖ ​កាលពី​វេលា​ម៉ោង​១៦៖១០​នាទី រសៀល ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២០ ម្សិលមិញ​នេះ មាន​ករណី​អគ្គិភ័យ​មួយ ឆេះ​ក្លឹប​កម្សាន្ត EDM ស្ថិត​តាម​បណ្តោយ​ផ្លូវ​រដ្ឋ​សភា ខាងក្រោយ​ស្ថានទូត​រុស្សី ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​
25 May, 2020 09:16 AM
​ភ្នំពេញ​៖​ ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល អះអាងថា ជំងឺ​កូវី​ដ​-១៩ នៅតែ​បន្ត​គំរាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វេី​អនាម័យ នៅ​ឃ្លាត​ឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះបើមិនចាំបាច់ ព្រោះ​ប្រទេស​ជិតខាង​យេ​ី​ង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។​
23 May, 2020 08:26 AM
​ភ្នំពេញ​៖ ​ស្ត្រី​ជនជាតិ​ខ្មែរ​ម្នាក់ មាន​អាយុ​៣៩​ឆ្នាំ រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវបាន​រកឃើញ​ថា មាន​ផ្ទុក​វីរុស​កូវី​ដ​-១៩ ដែល​បច្ចុប្បន្ន​កំពុង​ស​ម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​ពេទ្យរុស្ស៊ី ។
22 May, 2020 02:11 PM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល​កម្ពុ​ជា ប្រកាសថា បុរស​ជនជាតិ​ខ្មែរ​ម្នាក់ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ឃុំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ត្រូវបាន​រកឃើញ​មាន​ផ្ទុក​វីរុស​កូវី​ដ​-១៩ ដែល​បច្ចុប្បន្ន​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​ពេទ្យរុស្ស៊ី ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact