កូនប្រុស​អនុប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន និង បក្ខពួក ត្រូវ​ក្រុម​ស្រមោច​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ បង្ក្រាបបាន​

​កណ្តាល​៖ ​​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់ ដែល​គេ​ស្គាល់​ជា​កូនប្រុស​របស់

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
កូនប្រុស​អនុប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន និង បក្ខពួក ត្រូវ​ក្រុម​ស្រមោច​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ បង្ក្រាបបាន​
Thu, 20 February 2020 10:39 AM ដោយ ៖ មេត្តា​កណ្តាល​៖ ​​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់ ដែល​គេ​ស្គាល់​ជា​កូនប្រុស​របស់​អនុប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញឿនដ៏​សកម្ម​ប្រចាំ​ក្រុង​តាខ្មៅ នោះ ត្រូវបាន​កម្លាំង​ពិសេស​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ រហ័ស​នាម “​ក្រុម​ស្រមោច​” សហការ​ជាមួយ​កម្លាំង​ផ្នែក​គ្រឿងញៀន​ក្រុង​តាខ្មៅ និង កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ឫស្សី ធ្វើ​ការចុះ​បង្ក្រាប ឃាត់ខ្លួន​បាន រួម​នឹង​ថ្នាំញៀន​មួយចំនួនធំ​។​

​ការចុះ​បង្ក្រាប​នេះ ធ្វើឡើង​នៅ​វេលា​ម៉ោង​១​យប់​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះសំណាក់​ឈ្មោះ​បែ​ស​ថា​ន្នី ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​ជនសង្ស័យ​ទី​១ ឈ្មោះ នី​ម ម៉ានិត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជា​និស្សិត រស់នៅ​ភូមិ​ក្រពើ​ហា​សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដែល​គេ​ស្គាល់​ថា​ជា​កូន​អនុប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល ទី​២​ឈ្មោះ​ទួត សុវណ្ណ​ពិសិដ្ផ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់​នៅ​ស្ទឹង​ជ្រៅ សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្តាល និង ទី​៣​ឈ្មោះ ហង់ ស្រី​ការ ភេទ​ស្រី​អាយុ​២៥​ឆ្នាំ មុខរបរ​បម្រើ​ការងា​រ​ក្នុង​ខារ៉ាអូខេ​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​វត្ថុតាង​ចាប់យក រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន ម៉ា​ទឹកកក ចំនួន​៣​កញ្ចប់ ធំ តូច និង ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​មួ​យ​និង​ថង់​សម្រាប់​វេច​ច្ចប់​មួយចំនួន ទូរស័ព្ទ​១​គ្រឿង​ម៉ាក​NOKIA​អិន​ចុច​ពិល ដែកកេះ​ចំនួន​៣ ជញ្ជីង​សម្រាប់​ថ្លឹង​ចំនួន​១ ម៉ូតូ​១​គ្រឿង ម៉ាក Suzuki nex​ពណ៌​ទឹកក្រូច​ពាក់​ផ្លាកលេខ 1HQ-4031 លុយ​ចំនួន​៤៩,០០០​រៀល និង កាបូបដៃ​សម្រាប់​ដាក់​ថ្នាំញៀន​ចំនួន​១​។​

​លោក​វរសេនីយ៍ត្រី ឃុត សុធា អធិការរង​ទទួល​ផែន​គ្រឿងញៀនៃ​អធិការ​នគរបាល​ក្រុង​តាខ្មៅ បាន​ប្រាប់ ថា មុនពេល​កើតហេតុ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ក្រុង​តាខ្មៅ បាន​សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ រហ័ស​នាម ក្រុម​ស្រមោច និង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ឫស្សី បាន​ចេញ​ល្បាត​នៅក្នុង​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​២ ។​

​ពេល​មកដល់​ចំណុច​មុខ​សាលា​បែ​ល​ធី ភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ក៏​ជួប​នឹង​ជនសង្ស័យ​ឈ្មោះ​នី​ម ម៉ានិត ក៏​ហៅ​ឈប់​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ចំនួន​១​កញ្ចប់​តូច​ក៏​នាំ​មក​អធិការដ្ឋាន​ក្រុង​តាខ្មៅ​ដើម្បី​សួរ​នាំ​តែ​ម្តង ។ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ​នី​ម ម៉ានិត​បាន​ឆ្លើយ​សារភាព​ថា​ថ្នាំញៀន​នេះ​ពិត​ជា​របស់​ខ្លួន​ដែល​បានមកពី​ឈ្មោះ​ទួត សុវណ្ណ​ពិសិដ្ផ ដែល​កុំ​ពុង​ស្នាក់នៅ​ក្នុង​បន្ទប់​១១០​ផ្ទះសំណាក់​ឈ្មោះ​បែ​ស​ថា​ន្នី នៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។ ភ្លាមៗ​លោក​បាន​ដឹកនាំ​កម្លាំង​ផ្ទាល់​ចុះ​ទៅ​ដល់​បន្ទប់​១១០ ដោយ​មាន​ការសហការណ៌​ពី​ម្ចាស់​ផ្ទះ​សំណាក់​ក៏​ចូល​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ចំនួន​២​កញ្ចប់​ធំ និង​ឃាត់ខ្លួន​ឈ្មោះ ទួត សុវណ្ណ​ពិសិដ្ផ​នឹង​ឈ្មោះ ហង់ ស្រី​ការបញ្ជូន​មក​កាន់​អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​តែ​ម្តង​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ទួត សុវណ្ណ​ពិសិដ្ផ​បាន​សារភាព​ថា​ថ្នាំញៀន​នេះ​ពិត​ជា​របស់​ខ្លួន​ដែល​បាន​ទិញ​ពី​បុរស​ម្នាក់​ដែល​មិន​ស្គាល​ឈ្មោះ​នៅ​ម្តុំ​ក្តាន់​ពីរ​នៅ​ភ្នំពេញ​ក្នុង​តម្លៃ​៥០០​ដុល្លា​ដើម្បី​លក់​បន្ត​។​

​ចំពោះ​ជនសង្ស័យ ព្រម​ទាំ​វត្ថុតាង​ត្រូវបាន​យក​មក​អធិការ​រដ្ឋា​ន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​កសាង​សំណុំរឿង​ចា​ត​ការ​តាម​នីតិវិធី​ច្បាប់​៕​












Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
06 April, 2020 10:46 AM
ភ្នំពេញ​៖ ​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​៥​គ្រឿង បាន​ព្រួត​វៃ​យុវជន​ប្រុស​ស្រី​៣​នាក់ ប្លន់​យក​ទូរស័ព្ទដៃ​៤​គ្រឿង រួច​គេចខ្លួន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​២៖៥០​នាទី រំលង​អាធ្រា​ត្រចូល​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២០ តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ ក្នុង​សង្កាត់​អូ​ឫ​រស្សី​ទី​២ ខណ្ឌ​៧​មករា ។
06 April, 2020 10:18 AM
ភ្នំពេញ​៖ ​កម្មករសំណង់​២​នាក់ បាន​ស្លាប់​ក្នុង​លូ​យ៉ាង​អាណោធអាធ័ម ក្រោយ​ដេញ​សត្វ​ទា​ដើម្បី​ចាប់​ធ្វើ​ម្ហូប ។ ហេតុការណ៍​នេះ កើតឡើង​នៅ​ម្តុំ​ផ្លូវ​រទេះ​ផ្លូវ ក្នុង​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២០ នេះ ។​
06 April, 2020 10:03 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល អះអាង​នៅ​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២០ នេះ មិន​មាន​ឆ្លង​ជំងឺ​កូវី​ដ​១៩ ទេ ខណៈ​អ្នក​បន្ត​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន​៣​ទៀត ដែល​សរុប​អ្នក​ជាសះស្បើយ​មាន​ចំនួន​៥៣​នាក់ និង អ្នក​កំពុង​សម្រាក​ព្យាល​បាល​មានចំនួន​៦១​នាក់ ៕​
05 April, 2020 09:55 AM
ភ្នំពេញ​៖ ​ស្រប​ពេល​កម្ពុជា​កំពុង​រួមគ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ , ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បានចេញ​វិធានការ​ជា​បន្តបន្ទាប់​និង​ជាបន្ទាន់ ក្នុង​គោលបំណង ដើម្បី​សម្រាល​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ។
05 April, 2020 09:46 AM
ភ្នំពេញ​៖​ នៅ​រសៀល ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២០ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ និង ជា​ប្រធាន​គណ​:​កម្មា​ធិ​ការ​អនុសាខា​កាកបាទក្រហ​ម​កម្ពុជា ខណ្ឌមានជ័យ បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​ប្រជាពលរដ្ឋ  កម្មករ​-​កម្មការិនី ដែលមាន​ជីវភាព​ខ្វះខាត ទីទាល់ក្រ ចាស់ជរា​គ្មាន​ទីពឹង ចំនួន ២០ គ្រួសារ មកពី ៨​ភូមិ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​
05 April, 2020 09:35 AM
ខេត្ត​រតនគិរី៖ លោក​អធិការ​ស្រុក​តា​វែង ត្រូវបាន​កូនចៅ​ក្រោម​ឱ​វ៉ាត​ដាក់​បណ្ដឹង បន្ទាប់ពី​លោក​ពី​លោក​អធិការ​រូបនេះ បាន​បាញ់​គំរាម​មន្ត្រី​ក្រោម​ឱ​វ៉ាត និង​បញ្ជា​កូនចៅ​ឲ្យ​ប្រព្រិទ្ធ អំពើ​ល្មើស​រំលោភបំពាន មកលើ​ប្រជាកសិករ និង​អាជីវករ ក្នុង​ស្រុក​តា​វែង​។​
05 April, 2020 09:24 AM
ភ្នំពេញ​៖ ​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២០ នេះ ដោយ​បាន​ការឯកភាព​ពី​លោក សំ​ម ឫទ្ធី​វាសនា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ , មន្ត្រី​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម នៅ បាន​ចុះ​ត្រួតពិនិត្យ​និង​ឆែកឆេរ​ឃ្លាំង​គ្មាន​លេខ​មួយកន្លែង ស្ថិតនៅ​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ដោយ​រក​ឃើញ​អាល់កុល​ក្លែងក្លាយ​ចំនួន​១​ពាន់​លីត្រ ។
04 April, 2020 03:07 PM
​ភ្នំពេញ​៖ ​​បុរស​ម្នាក់​ផុ​សលក់​វ៉ែនតា​ការពារ​ជំងឺ​កូវី​ដ​១៩ ដែល​ជា​ព័ត៌មាន​មិន​ពិត ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​យកមក​ធ្វើ​ការណែនាំ អប់រំ និង ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​ទាំងនេះ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact