ពលរដ្ឋ​ជាច្រើន​គ្រួសារ ត្រាំត្រែង​រស់នៅ​ក្នុង​ទឹក​ស្អុយ​លាមក រាប់សិប​ឆ្នាំ ដោយសារ​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ មិន​យកចិត្តទុកដាក់

​ភ្នំពេញ​៖​ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ស្ថិតនៅ​ភូមិ​ទំនប់​កប់​ស្រូវ​ធំ សង្កាត់​គោក​រ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ពលរដ្ឋ​ជាច្រើន​គ្រួសារ ត្រាំត្រែង​រស់នៅ​ក្នុង​ទឹក​ស្អុយ​លាមក រាប់សិប​ឆ្នាំ ដោយសារ​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ មិន​យកចិត្តទុកដាក់
Thu, 20 February 2020 10:07 AM ដោយ ៖ មេត្តា​ភ្នំពេញ​៖​ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ស្ថិតនៅ​ភូមិ​ទំនប់​កប់​ស្រូវ​ធំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ បាន​និង​កំពុង​រស់នៅ​ត្រាំត្រែង​ក្នុង​ទឹក​ស្អុយ​លាមក រាប់សិប​ឆ្នាំ​មកហើយ ដោយសារតែ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​យកចិត្តទុកដាក់ ជាពិសេស លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ តែម្តង ។​

​នេះ​ជា​សម្តី​របស់​លោក សើរ សុផល ប្រជាពលរដ្ឋ​មួយ​រូប ដែល​បាន​ថ្លែងប្រាប់ កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែ​កុម្ភៈ ម្សិលមិញ​នេះ ។​

​លោក សើរ សុផល ប្រជាពលរដ្ឋ​មួយ​រូប​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត អះអាង​ប្រាប់ ថា បញ្ហា​នេះ មិនមែន​ទើបតែ​កើតមានឡើង​ទេ ពោល​គឺ​បាន​កើតឡើង​ប្រមាណ​១០​ឆ្នាំ មកហើយ គ្រាន់​តែ​ផ្លូវ​ប្រវែង​មិន​ដល់​២០០​ម៉ែត្រ ផង ហេតុអ្វី អាជ្ញាធរ​មិន​ព្រម​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ។​

​លោក បន្តថា ក្មេងៗ​និង​អ្នកធ្វើដំណើរ កំពុងតែ​ប្រឈម​នឹង​បញ្ហា​ជាច្រើន ជាពិសេស គឺ សុខភាព និង អនាម័យ តែម្តង ព្រោះ​សព្វថ្ងៃ​នេះ បាន​ទ្រាំ​រស់នៅ​ត្រាំត្រែង​ក្នុង​ទឹកស្អុយ​លាមក ។​

​ប្រជាពលរដ្ឋ​រូប​នេះ បន្តទៀតថា អ្វី​ដែល​កាន់តែ​ហួសចិត្ត​នោះ បែរជា​អាជ្ញាធរ​បាន​សួរ​មក​ប្រជាពលរដ្ឋ វិញ​ថា តើ​ចង់អោយ​អាជ្ញាធរ​ធ្វើ​ដូចម្តេច បើ​ទឹក​នេះ គ្មាន​កន្លែង​បញ្ជៀ​ស​បាន​ផង​នោះ ។

​កន្លងមក ប្រជាពលរដ្ឋ ក៏​បាន​ស្នើសុំ​ចាក់ដី​ផ្លូវ​មុខ​ផ្ទះ​ផងដែរ ដើម្បី​ការពារ​ជំនន់​ទឹក​សំណល់ និង ទឹកភ្លៀង​រដូវវស្សា តែ​ត្រូវបាន​អាជ្ញាធរ បដិសេធ ដោយ​លើក​ហេតុផល ថា ខ្លាច​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ដទៃទៀត ។​

​ជុំវិញ​បញ្ហា​នេះ ខាង​អាជ្ញាធរ​វិញ បាន​លើកឡើង​ថា នៅ​ខែ​សីហា ឆ្នាំ​២០២០ ខាងមុខនេះ អាជ្ញាធរ​នឹង​ដាក់លូ ហើយ ដោយ​សំណូមពរ​អោយ​ប្រជាពលរដ្ឋ មាន​ការអត់ធ្មត់​បន្តិច ដោយ​ថវិកា​មិនមែន​មាន​ក្នុង​ហោប៉ៅ​ស្រាប់​ទេ គឺ ត្រូវ​ឆ្លង​នីតិវិធី​សាំ​ញាំ​ជាទីបំផុត ៕​




Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
06 April, 2020 10:46 AM
ភ្នំពេញ​៖ ​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​៥​គ្រឿង បាន​ព្រួត​វៃ​យុវជន​ប្រុស​ស្រី​៣​នាក់ ប្លន់​យក​ទូរស័ព្ទដៃ​៤​គ្រឿង រួច​គេចខ្លួន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​២៖៥០​នាទី រំលង​អាធ្រា​ត្រចូល​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២០ តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ ក្នុង​សង្កាត់​អូ​ឫ​រស្សី​ទី​២ ខណ្ឌ​៧​មករា ។
06 April, 2020 10:18 AM
ភ្នំពេញ​៖ ​កម្មករសំណង់​២​នាក់ បាន​ស្លាប់​ក្នុង​លូ​យ៉ាង​អាណោធអាធ័ម ក្រោយ​ដេញ​សត្វ​ទា​ដើម្បី​ចាប់​ធ្វើ​ម្ហូប ។ ហេតុការណ៍​នេះ កើតឡើង​នៅ​ម្តុំ​ផ្លូវ​រទេះ​ផ្លូវ ក្នុង​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២០ នេះ ។​
06 April, 2020 10:03 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល អះអាង​នៅ​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២០ នេះ មិន​មាន​ឆ្លង​ជំងឺ​កូវី​ដ​១៩ ទេ ខណៈ​អ្នក​បន្ត​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន​៣​ទៀត ដែល​សរុប​អ្នក​ជាសះស្បើយ​មាន​ចំនួន​៥៣​នាក់ និង អ្នក​កំពុង​សម្រាក​ព្យាល​បាល​មានចំនួន​៦១​នាក់ ៕​
05 April, 2020 09:55 AM
ភ្នំពេញ​៖ ​ស្រប​ពេល​កម្ពុជា​កំពុង​រួមគ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ , ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បានចេញ​វិធានការ​ជា​បន្តបន្ទាប់​និង​ជាបន្ទាន់ ក្នុង​គោលបំណង ដើម្បី​សម្រាល​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ។
05 April, 2020 09:46 AM
ភ្នំពេញ​៖​ នៅ​រសៀល ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២០ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ និង ជា​ប្រធាន​គណ​:​កម្មា​ធិ​ការ​អនុសាខា​កាកបាទក្រហ​ម​កម្ពុជា ខណ្ឌមានជ័យ បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​ប្រជាពលរដ្ឋ  កម្មករ​-​កម្មការិនី ដែលមាន​ជីវភាព​ខ្វះខាត ទីទាល់ក្រ ចាស់ជរា​គ្មាន​ទីពឹង ចំនួន ២០ គ្រួសារ មកពី ៨​ភូមិ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​
05 April, 2020 09:35 AM
ខេត្ត​រតនគិរី៖ លោក​អធិការ​ស្រុក​តា​វែង ត្រូវបាន​កូនចៅ​ក្រោម​ឱ​វ៉ាត​ដាក់​បណ្ដឹង បន្ទាប់ពី​លោក​ពី​លោក​អធិការ​រូបនេះ បាន​បាញ់​គំរាម​មន្ត្រី​ក្រោម​ឱ​វ៉ាត និង​បញ្ជា​កូនចៅ​ឲ្យ​ប្រព្រិទ្ធ អំពើ​ល្មើស​រំលោភបំពាន មកលើ​ប្រជាកសិករ និង​អាជីវករ ក្នុង​ស្រុក​តា​វែង​។​
05 April, 2020 09:24 AM
ភ្នំពេញ​៖ ​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២០ នេះ ដោយ​បាន​ការឯកភាព​ពី​លោក សំ​ម ឫទ្ធី​វាសនា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ , មន្ត្រី​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម នៅ បាន​ចុះ​ត្រួតពិនិត្យ​និង​ឆែកឆេរ​ឃ្លាំង​គ្មាន​លេខ​មួយកន្លែង ស្ថិតនៅ​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ដោយ​រក​ឃើញ​អាល់កុល​ក្លែងក្លាយ​ចំនួន​១​ពាន់​លីត្រ ។
04 April, 2020 03:07 PM
​ភ្នំពេញ​៖ ​​បុរស​ម្នាក់​ផុ​សលក់​វ៉ែនតា​ការពារ​ជំងឺ​កូវី​ដ​១៩ ដែល​ជា​ព័ត៌មាន​មិន​ពិត ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​យកមក​ធ្វើ​ការណែនាំ អប់រំ និង ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​ទាំងនេះ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact