ព្រោះ​សម្តី​ព្រហើន ! សមត្ថកិច្ច​ខណ្ឌ​ទួលគោក នាំ នាង ថៃ ស្រី​នាង មក​សួរនាំ​រឿង​ចេតនា​ឌឺដង​ដាក់​សម្តេច​តេជោ ហ៊ុន សែន

ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ នេះ សមត្ថកិច្ច​ខណ្ឌ​ទួលគោក បាន​នាំ​ខ្លួន​នាង ថៃ ស្រី​

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ព្រោះ​សម្តី​ព្រហើន ! សមត្ថកិច្ច​ខណ្ឌ​ទួលគោក នាំ នាង ថៃ ស្រី​នាង មក​សួរនាំ​រឿង​ចេតនា​ឌឺដង​ដាក់​សម្តេច​តេជោ ហ៊ុន សែន
Wed, 19 February 2020 02:09 PM ដោយ ៖ មេត្តាភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ នេះ សមត្ថកិច្ច​ខណ្ឌ​ទួលគោក បាន​នាំ​ខ្លួន​នាង ថៃ ស្រី​នាង មក​សួរនាំ​រឿង​ចេតនា​ឌឺដង​ដាក់​សម្តេច​តេជោ ហ៊ុន សែន អោយ​បញ្ឈប់​ការ LIVE ស្ទើរ​ចេញ​កេរ្តិ៍​ភេទ ។​

​លោក សុខ ហេង អធិការ​នគរបាល​ខណ្ឌ​ទួលគោក ថ្លែងប្រាប់ យ៉ាងខ្លី​ថា “​សមត្ថកិច្ច​កំពុង​ធ្វើការ​រឿង​នេះ​ហើយ​” រួច​ចុច​បិទ​ទូរស័ព្ទ​តែម្តង ។​

​សូមបញ្ជាក់​ថា ដោយ​មើលឃើញ​ពី​ភាពអនាធិបតេយ្យ​និង​ដើម្បី​ថែរក្សា​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ស្ត្រី​ខ្មែរ , សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​អោយ​សមត្ថកិច្ច បិទ​ការ Live ទាំងឡាយណា ដែល​ជា​ការលក់​ផលិតផល​តាម​អន​ឡា​ញ ហើយ​បញ្ចេញ​កេរ្តិ៍ខ្មាស​របស់​ស្ត្រី ។​

​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២០ របស់ “​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​” កាលពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២០ ថ្មីៗ​នេះ , សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជា​អោយ​ក្រសួងមហាផ្ទៃ ធ្វើ​ការងារ​ក្នុង​បទល្មើស​បច្ចេកវិទ្យា​ដើម្បី​ពិនិត្យមើល និង​ចាត់វិធានការ​រល់​វីដេអូ​អាសអាភាស​របស់​ស្ត្រី​ខ្មែរ​មួយចំនួន ដែល​បាន​ថត និង​បែកធ្លាយ​ដោយ​ខ្លួនឯង ដែល​មាន​តាម​វេបសាយ​មួយចំនួន ព្រោះនេះ​ពិតជា​មាន​ការប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិត្ត​យស និង​សីលធម៌​របស់​ស្ត្រី​ខ្មែរ ហើយ​ណាមួយ​កម្ពុជា​ក៏​គ្មាន​ច្បាប់​អោយ​ធ្វើ​បែប​នោះ​ឡើយ​។​

​ជាមួយគ្នា​នោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​បាន​ព្រមាន​ចាត់វិធានការ​អ្នក​ដែល​ផ្សព្វផ្សាយ​លក់​ផលិតផល​តាម​អន​ឡាញ​មួយចំនួន ដែល​មាន​ការ​ស្លៀកពាក់​ស៊ិច​ស៊ី ជ្រុលនិយម ហើយ​ធ្វើ​ការផ្សព្វផ្សាយ​(Live)​លក់​ផលិតផល​របស់​ខ្លួន​លើ​បណ្តាញ​សង្គម​ផ្សេងៗ ដែល​នេះ​ក៏​ជា​ការប៉ះពាល់​ដល់​តម្លៃ សីលធម៌ និង​កិត្តិយស​ស្ត្រី​ខ្មែរ​យើង​ផង​ដែរ ។​

​ភ្លាមៗ​ក្រោយ​ការប្រកាស​របស់​សម្តេច​តេជោ ហ៊ុន សែន , នាង ថៃ ស្រី​នាង ដែល​លក់​រ៉ូបថត​ស្ទើរ​ចេញ​កេរ្តិ៍​ភេទ តាម Facebook ហើយ​កំពុង​រង​ការរិះគន់​យ៉ាង​ខ្លាំងក្លា នោះ បាន​បញ្ចេញ​មតិ​មួយចំនួន ដែល​មជ្ឈដ្ឋាន​ជាច្រើន​មើលឃើញថា មាន​ចេតនា​ឌឺដង​ដាក់​សម្តេច​តេជោ ហ៊ុន សែន ។​

​នាង ថៃ ស្រី​នាង សរសេរថា “​ឈឺ​ក្បាល​ណាស់​ចង់​ផឹក​កាត់សាញ តែ​មាន​តា​គោក​ខ្វះ​ទឹក គិត​មេ​ចលូវ​ស្តាប់​ប្រសាស៍ស​ម្តេចហេ​ី​យ ចង់​ខ្យល់ មេីរ​ទៅ ត្រូវ​ដូរ​មុខរបរ​ទៀត​ហេ​ី​យ​ខ្ញុំ​សម្តេច​អេ​ី​យ​សម្តេច ជួយ​សេង រ៉ូប​ខ្ញុំ​ខ្លះ​ទៅ យក​ទៅ​ទុក​ក៏​បាន​ដែរ បេ​ី​សល់​ច្រេី​ន​ម្លឹងៗ បាន​លុយ​ឯណា​សង​គេ លោក​អេ​ី​យ​លោក ឆ្កួត​ងាប់​លូវ​ហេ​ី​យ​ខ្ញុំ ពេលនេះ​មាន​តែ​ស្រា​ទេ យល់ចិត្ត​ខ្ញុំ​”​។​

​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្តេច​តេជោ ហ៊ុន សែន មានការ​ខឹងសម្បា​យ៉ាងខ្លាំង​ចំពោះ នាង ថៃ ស្រី​នាង ហើយ​សង្ឃឹមថា សមត្ថកិច្ច​នឹង​មាន​វិធានការ​ចំពោះ​នាង​ដ៏​ព្រហើន​រូប​នេះ​ផង ៕​




Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
06 April, 2020 10:46 AM
ភ្នំពេញ​៖ ​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​៥​គ្រឿង បាន​ព្រួត​វៃ​យុវជន​ប្រុស​ស្រី​៣​នាក់ ប្លន់​យក​ទូរស័ព្ទដៃ​៤​គ្រឿង រួច​គេចខ្លួន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​២៖៥០​នាទី រំលង​អាធ្រា​ត្រចូល​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២០ តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ ក្នុង​សង្កាត់​អូ​ឫ​រស្សី​ទី​២ ខណ្ឌ​៧​មករា ។
06 April, 2020 10:18 AM
ភ្នំពេញ​៖ ​កម្មករសំណង់​២​នាក់ បាន​ស្លាប់​ក្នុង​លូ​យ៉ាង​អាណោធអាធ័ម ក្រោយ​ដេញ​សត្វ​ទា​ដើម្បី​ចាប់​ធ្វើ​ម្ហូប ។ ហេតុការណ៍​នេះ កើតឡើង​នៅ​ម្តុំ​ផ្លូវ​រទេះ​ផ្លូវ ក្នុង​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២០ នេះ ។​
06 April, 2020 10:03 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល អះអាង​នៅ​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២០ នេះ មិន​មាន​ឆ្លង​ជំងឺ​កូវី​ដ​១៩ ទេ ខណៈ​អ្នក​បន្ត​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន​៣​ទៀត ដែល​សរុប​អ្នក​ជាសះស្បើយ​មាន​ចំនួន​៥៣​នាក់ និង អ្នក​កំពុង​សម្រាក​ព្យាល​បាល​មានចំនួន​៦១​នាក់ ៕​
05 April, 2020 09:55 AM
ភ្នំពេញ​៖ ​ស្រប​ពេល​កម្ពុជា​កំពុង​រួមគ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ , ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បានចេញ​វិធានការ​ជា​បន្តបន្ទាប់​និង​ជាបន្ទាន់ ក្នុង​គោលបំណង ដើម្បី​សម្រាល​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ។
05 April, 2020 09:46 AM
ភ្នំពេញ​៖​ នៅ​រសៀល ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២០ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ និង ជា​ប្រធាន​គណ​:​កម្មា​ធិ​ការ​អនុសាខា​កាកបាទក្រហ​ម​កម្ពុជា ខណ្ឌមានជ័យ បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​ប្រជាពលរដ្ឋ  កម្មករ​-​កម្មការិនី ដែលមាន​ជីវភាព​ខ្វះខាត ទីទាល់ក្រ ចាស់ជរា​គ្មាន​ទីពឹង ចំនួន ២០ គ្រួសារ មកពី ៨​ភូមិ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​
05 April, 2020 09:35 AM
ខេត្ត​រតនគិរី៖ លោក​អធិការ​ស្រុក​តា​វែង ត្រូវបាន​កូនចៅ​ក្រោម​ឱ​វ៉ាត​ដាក់​បណ្ដឹង បន្ទាប់ពី​លោក​ពី​លោក​អធិការ​រូបនេះ បាន​បាញ់​គំរាម​មន្ត្រី​ក្រោម​ឱ​វ៉ាត និង​បញ្ជា​កូនចៅ​ឲ្យ​ប្រព្រិទ្ធ អំពើ​ល្មើស​រំលោភបំពាន មកលើ​ប្រជាកសិករ និង​អាជីវករ ក្នុង​ស្រុក​តា​វែង​។​
05 April, 2020 09:24 AM
ភ្នំពេញ​៖ ​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២០ នេះ ដោយ​បាន​ការឯកភាព​ពី​លោក សំ​ម ឫទ្ធី​វាសនា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ , មន្ត្រី​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម នៅ បាន​ចុះ​ត្រួតពិនិត្យ​និង​ឆែកឆេរ​ឃ្លាំង​គ្មាន​លេខ​មួយកន្លែង ស្ថិតនៅ​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ដោយ​រក​ឃើញ​អាល់កុល​ក្លែងក្លាយ​ចំនួន​១​ពាន់​លីត្រ ។
04 April, 2020 03:07 PM
​ភ្នំពេញ​៖ ​​បុរស​ម្នាក់​ផុ​សលក់​វ៉ែនតា​ការពារ​ជំងឺ​កូវី​ដ​១៩ ដែល​ជា​ព័ត៌មាន​មិន​ពិត ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​យកមក​ធ្វើ​ការណែនាំ អប់រំ និង ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​ទាំងនេះ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact