ពិធី​រួម​កម្លាំង​ចាក់​ប្លង់​សេ នៅ​វត្ត​អូរ​ស៊ីន​លែរ៍​

ខេត្ត​រតនគិរី ៖ វត្ត​សោភ័ណ​រតនា​រាម ហៅ វត្ត​អូរ​ស៊ីន​លែរ៍ ស្ថិតក្នុង​ភូមិ​កា​លែង ឃុំ​កា

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ពិធី​រួម​កម្លាំង​ចាក់​ប្លង់​សេ នៅ​វត្ត​អូរ​ស៊ីន​លែរ៍​
Mon, 17 February 2020 01:41 PM ដោយ ៖ មេត្តាខេត្ត​រតនគិរី ៖ វត្ត​សោភ័ណ​រតនា​រាម ហៅ វត្ត​អូរ​ស៊ីន​លែរ៍ ស្ថិតក្នុង​ភូមិ​កា​លែង ឃុំ​កា​លែង ស្រុក​លំផាត់ ខេត្ត​រតនគិរី ជា​វត្ត​ករ​កើត​ជា​ច្រើន​ឆ្នាំ​មកហើយ នៅ​តំបន់​ដាច់ស្រយាល ហើយ​មាន​ភាព​ក្រ​ខ្សត់ មិន​មាន​ថវិកា​សាងសង់​ព្រះវិហារ​ទេ​។

បន្ទាប់​ពី​ប្រទេស​ជាតិ​មាន​សុខសន្តិភាព ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូ​ធារ មានឱកាស​ក្នុងការ​ធ្វើ​បុណ្យ ព្រមទាំង​មាន​ការ​ជ្រម​ជ្រែង ពី​សំណាក់​សប្បុរសជន ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​ផង នោះ ទើប​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២០ ព្រះចៅអធិការ​វត្ត សោភ័ណ​រតនា​រាម ហៅ វត្ត​អូរ​ស៊ីន​លែរ៍ ព្រមទាំង​ឯកឧត្តម ប៊ូ ឡាំង និង​លោកជុំទាវ​. លោក គឹម រស្មី និង​ភរិយា និង​សប្បុរសជន​មួយចំនួន​ទៀត​ដូចជា លោក រ​ម៉ាញ វ៉ៃ និង​ភរិយា​. ឧ​.​ងួន បូរាន់ លោក ហោ ជា​. លោក ឈុន លាង​. លោក អៀង មន្នី​រតន​. លោក មួន សុវណ្ណ​ដា​. លោក ហាក់ ប៊ុន្នី​. ព្រមទាំង​សប្បុរសជន​មួយចំនួនទៀត ឧបាសក់​ឧបាសិការ ចំណុះជើងវត្ត ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ព្រមទាំង​សប្បុរសជន មក​ពី​ក្រុង​បាន​លុង និង​សប្បុរសជន​មក​ពី​ក្រុងភ្នំពេញ បាន​ចូលរួម ទាំង​ថវិកា ទាំង​កម្លាំងកាយ កម្លាំងចិត្ត ចូលរួម​ក្នុង​កា​ចាក់​ប្លង់​សេ​ព្រះវិហារ​វត្ត​នេះ​ផង​ដែរ​។​

​បើ​តាម​ការ​ឲ្យដឹង​ពី​ព្រះចៅអធិការ​វត្ត​សោភ័ណ​រតនា​រាម ហៅ​វត្ត​អូរ​ស៊ីន​លែរ៍​នេះ ព្រះអង្គ​បាន​មាន​សង្ឃដីកា​ថា ពិធី​សាមគ្គី​រួម​កម្លាំង​ចាក់​ប្លង់​សេ​នេះ ជា​ពិធី​មួយ​បង្ហាញ​ពី​ទឹកចិត្ត​ជ្រះថ្លា​របស់​ឧបាសក់ ឧបាសិកា សប្បុរសជន ជាពិសេស​បង្ហាញ​ពី​កម្លាំង​សាមគ្គី របស់​ប្រជាជាតិ​ខ្មែរ ដែល​មាន​ជំ​ជឿ ជឿជាក់​លើ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​យើង​នា​សម័យ​ប​ច្ច​ប្បន្ន​៕












Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
06 April, 2020 10:46 AM
ភ្នំពេញ​៖ ​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​៥​គ្រឿង បាន​ព្រួត​វៃ​យុវជន​ប្រុស​ស្រី​៣​នាក់ ប្លន់​យក​ទូរស័ព្ទដៃ​៤​គ្រឿង រួច​គេចខ្លួន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​២៖៥០​នាទី រំលង​អាធ្រា​ត្រចូល​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២០ តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ ក្នុង​សង្កាត់​អូ​ឫ​រស្សី​ទី​២ ខណ្ឌ​៧​មករា ។
06 April, 2020 10:18 AM
ភ្នំពេញ​៖ ​កម្មករសំណង់​២​នាក់ បាន​ស្លាប់​ក្នុង​លូ​យ៉ាង​អាណោធអាធ័ម ក្រោយ​ដេញ​សត្វ​ទា​ដើម្បី​ចាប់​ធ្វើ​ម្ហូប ។ ហេតុការណ៍​នេះ កើតឡើង​នៅ​ម្តុំ​ផ្លូវ​រទេះ​ផ្លូវ ក្នុង​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២០ នេះ ។​
06 April, 2020 10:03 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល អះអាង​នៅ​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២០ នេះ មិន​មាន​ឆ្លង​ជំងឺ​កូវី​ដ​១៩ ទេ ខណៈ​អ្នក​បន្ត​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន​៣​ទៀត ដែល​សរុប​អ្នក​ជាសះស្បើយ​មាន​ចំនួន​៥៣​នាក់ និង អ្នក​កំពុង​សម្រាក​ព្យាល​បាល​មានចំនួន​៦១​នាក់ ៕​
05 April, 2020 09:55 AM
ភ្នំពេញ​៖ ​ស្រប​ពេល​កម្ពុជា​កំពុង​រួមគ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ , ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បានចេញ​វិធានការ​ជា​បន្តបន្ទាប់​និង​ជាបន្ទាន់ ក្នុង​គោលបំណង ដើម្បី​សម្រាល​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ។
05 April, 2020 09:46 AM
ភ្នំពេញ​៖​ នៅ​រសៀល ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២០ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ និង ជា​ប្រធាន​គណ​:​កម្មា​ធិ​ការ​អនុសាខា​កាកបាទក្រហ​ម​កម្ពុជា ខណ្ឌមានជ័យ បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​ប្រជាពលរដ្ឋ  កម្មករ​-​កម្មការិនី ដែលមាន​ជីវភាព​ខ្វះខាត ទីទាល់ក្រ ចាស់ជរា​គ្មាន​ទីពឹង ចំនួន ២០ គ្រួសារ មកពី ៨​ភូមិ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​
05 April, 2020 09:35 AM
ខេត្ត​រតនគិរី៖ លោក​អធិការ​ស្រុក​តា​វែង ត្រូវបាន​កូនចៅ​ក្រោម​ឱ​វ៉ាត​ដាក់​បណ្ដឹង បន្ទាប់ពី​លោក​ពី​លោក​អធិការ​រូបនេះ បាន​បាញ់​គំរាម​មន្ត្រី​ក្រោម​ឱ​វ៉ាត និង​បញ្ជា​កូនចៅ​ឲ្យ​ប្រព្រិទ្ធ អំពើ​ល្មើស​រំលោភបំពាន មកលើ​ប្រជាកសិករ និង​អាជីវករ ក្នុង​ស្រុក​តា​វែង​។​
05 April, 2020 09:24 AM
ភ្នំពេញ​៖ ​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២០ នេះ ដោយ​បាន​ការឯកភាព​ពី​លោក សំ​ម ឫទ្ធី​វាសនា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ , មន្ត្រី​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម នៅ បាន​ចុះ​ត្រួតពិនិត្យ​និង​ឆែកឆេរ​ឃ្លាំង​គ្មាន​លេខ​មួយកន្លែង ស្ថិតនៅ​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ដោយ​រក​ឃើញ​អាល់កុល​ក្លែងក្លាយ​ចំនួន​១​ពាន់​លីត្រ ។
04 April, 2020 03:07 PM
​ភ្នំពេញ​៖ ​​បុរស​ម្នាក់​ផុ​សលក់​វ៉ែនតា​ការពារ​ជំងឺ​កូវី​ដ​១៩ ដែល​ជា​ព័ត៌មាន​មិន​ពិត ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​យកមក​ធ្វើ​ការណែនាំ អប់រំ និង ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​ទាំងនេះ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact