សាហាវ​មែន ! ជនល្មើស​៦​នាក់ ធាក់​ប្លន់​វៃ​ជនរងគ្រោះ​យ៉ាង​ទ្រោម​ខ្លួន ក្បែរ​ប៉ុស្តិ៍​ព្រៃវែង ខណ្ឌដង្កោ ពេល​រត់​ទៅ​ដាក់​ពាក្យបណ្តឹង អត់​ឃើញ​ប៉ូលិស​ទៀត

ភ្នំពេញ​៖ ​ជនល្មើស​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង បានធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​រួច​នាំ​គ្នា

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សាហាវ​មែន ! ជនល្មើស​៦​នាក់ ធាក់​ប្លន់​វៃ​ជនរងគ្រោះ​យ៉ាង​ទ្រោម​ខ្លួន ក្បែរ​ប៉ុស្តិ៍​ព្រៃវែង ខណ្ឌដង្កោ ពេល​រត់​ទៅ​ដាក់​ពាក្យបណ្តឹង អត់​ឃើញ​ប៉ូលិស​ទៀត
Sat, 25 January 2020 09:11 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​ជនល្មើស​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង បានធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​រួច​នាំ​គ្នា​វៃ​ជនរងគ្រោះ​យ៉ាង​ទ្រោម​ខ្លួន​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង ក្បែរ​ប៉ុស្តិ៍នគរបាល​ព្រៃវែង ខណ្ឌដង្កោ រួច​គេចខ្លួន​ដោយ​សុវត្ថិភាព ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​នោះទេ ។​

​អ្វី​ដែល​កាន់តែ​ហួសចិត្ត​ទៀត​នោះ គឺ ពេល​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង បែរជា​មិន​ឃើញ​សមត្ថកិច្ច​នៅ​ប្រចាំការ​ទៅវិញ ដែល​បាន​ផ្ទុយ​នឹង​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។

​សកម្មភាព​ប្លន់​ដែល​ឧស្សាហ៍​កើតមាន​ក្នុង​ទឹកដី​ខណ្ឌ​ដង្កោ មួយ​រយៈពេល​ចុងក្រោយ​នេះ គឺ កើតឡើង​កាលពី​វេលា​ម៉ោង​១៖៣០​នាទី រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​២៤ ខែ​មករា នៅ​ចំណុច​ក្បែរ​ប៉ុស្តិ៍នគរបាល​ព្រៃវែង ខណ្ឌដង្កោ ប្រមាណ​៥០​ម៉ែត្រ ប៉ុណ្ណោះ ។

​ជនរងគ្រោះ ឈ្មោះ ងុ​យ សុខ​ដា អាយុ​៣០​ឆ្នាំ មុខរបរ​ជាងក្រឡឹង រស់នៅ​ភូមិ​ក្រាំង​ស្បូវ ឃុំ​មហា​សី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ។ ចំណែក​ម៉ូតូ ដែល​ត្រូវ​ជនសង្ស័យ​ធាក់​ប្លន់​យកទៅ  ម៉ាក​ហុងដា​ឌ្រី​ម​សង់​សេ​១២៥ ស៊េរី​ឆ្នាំ​២០២០ ពាក់​ផ្លាកលេខ​ភ្នំពេញ 1IB-2805 ។​

​ជនរងគ្រោះ អះអាង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ថា មុនពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ ធ្វើដំណើរ​ទិសដៅ​ពី​លិច​ទៅ​កើត ។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​៦​នាក់​ជិះ​ម៉ូតូ ៣​គ្រឿង មិន​ចាំ​ផ្លាកលេខ បានធ្វើ​សកម្មភាព​ធ្លាក់​ម៉ូតូ​របស់​គាត់​បណ្ដាលអោយ​ដួល​រួច​នាំគ្នា​ដេញ​វាយ​គាត់​បណ្ដាលឱ្យ​រងរបួស​ពេញ​ខ្លួន​យ៉ាងដំណំ ។

​បន្ទាប់​មក​ជនសង្ស័យ បាន​លើក​ម៉ូតូ​របស់​គាត់​ជិះ​គេច​ខ្លួន​ដោយ​សុវត្ថិភាព ។ ភ្លាមៗ​នោះ គាត់​បាន​រត់​ទៅ​ចូល​ក្នុង​ប៉ុស្តិ៍​នគរបាល​ព្រៃវែង ដើម្បី​អោយ​កម្លាំង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ តែ​ពេល​ទៅដល់​មិនឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ប្រចាំការ​នោះទេ ទើប​គាត់​បាន​បន្តដំណើរ​ទៅ​ប្រាប់​សមត្ថកិច្ច​ដែល​ប្រចាំការ​២៤​ម៉ោង​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ។ បន្ទាប់មកទៀត សមត្ថកិច្ច​ឃើញ​គាត់​រង​របួស​ពេញ​ខ្លួន ក៏​បាន​ដឹក​គាត់​មក​មន្ទីរពេទ្យ​ឯកជន​មួយ​កន្លែង ។​

​ក្រោយ​ពី​គ្រូពេទ្យ​លាង​របួស​និង​រុំបង់​រួចហើយ ជនរងគ្រោះ​ត្រូវបាន​មិត្តភក្តិ​ដឹក​តាម​ម៉ូតូ​មួយ​គ្រឿង​បន្តដំណើរ​ទៅ​មុខ​បាត់​ដោយ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នោះ​ទេ ព្រោះ​គិតថា​ទោះ​ប្តឹង​ក៏​សមត្ថកិច្ច​មិន​ដែល​បង្ក្រាប​បាន​ដដែល សុខចិត្ត​ទៅផ្ទះ​ដេក​យក​កម្លាំង​វិញ​ល្អ​ជាង ។​

​ប្រជាពលរដ្ឋ រស់នៅ​ក្នុង​ខណ្ឌ​ដង្កោ ចាប់ផ្តើម​ភ័យខ្លាច​ហើយ បន្ទាប់ពី​មាន​ករណី​ប្លន់​ម៉ូតូ​យ៉ាង​សាហាវ​បែបនេះ ដែល​ហាក់​ចង់​សាក​សមត្ថភាព​របស់​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការ​នគរបាល​ខណ្ឌដង្កោ ហើយ​មើលទៅ ។​

​ពលរដ្ឋ​សង្ឃឹមថា លោក ជឹម ស៊ីថា នឹង​បន្ត​ពង្រឹង​សន្តិសុខ​បន្ថែមទៀត ដើម្បី​អោយ​ប្រជាពលរដ្ឋ រស់​នៅ​មាន​សេចក្តីសុខ​និង​មិន​ភ័យខ្លាច​អំពី​សុវត្ថិភាព ៕​




Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
22 February, 2020 10:42 AM
ភ្នំពេញ​៖ ​លោក សុខ​សុវណ្ណ វឌ្ឍនា​សាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក រកឃើញថា មន្ត្រី​ខណ្ឌ​ឫស្សីកែវ បាន​ចាប់​បង្ខាំង​និង​វាយ​ដំលោក ព្រំ បូរ ជា​អ្នក​តវ៉ា​បញ្ហាដីធ្លី​នៅ​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ បណ្តាល​អោយ​សន្លប់ នៅក្នុង​បន្ទប់​ប្រជុំ​សាលាខណ្ឌ​ឫស្សីកែវ ។
22 February, 2020 10:24 AM
តាកែវ​៖ ​ដើម្បី​លុបបំបាត់​ទាំងស្រុង​ចំពោះ​បញ្ហា​បទល្មើស​នៃ​ការ​លួចលាក់​ដាំ​ដុះ​កញ្ឆា​ខុសច្បាប់​ក្នុង​មូលដ្ឋាន​ខេត្តតាកែវ ជាពិសេស​ស្រុក​គិរីវង់ ដែល​មាន​ភូមិសាស្ត្រ​ស្មុគស្មាញ អំណោយផល​ដល់​ការ​លួច​ដាំ​ដំណាំ​កញ្ឆា ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ , ក្នុង​រយៈពេល​២​ថ្ងៃ នេះ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​បំផ្លាញ​ដំណាំ​កញ្ឆា​ខុស​ច្បាប់​ចំនួន​៩​ទីតាំង​ផ្សេងគ្នា ក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ។
21 February, 2020 03:18 PM
​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ នេះ លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្លែងថា តុលាការ​បាន​ចោទប្រកាន់ នាង វ៉ែន រចនា ហៅ ថៃ ស្រី​នាង ដែល​ព្រហើន​បន្ត​ការ Live រូបភាព​ស៊ិច​ស៊ីស្ទើរ​ចេញ​កេរ្តិ៍​ភេទ ជា​ផ្លូវកា​រហើយ ។​
21 February, 2020 03:08 PM
កណ្តាល​៖​ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ឡាក់ ម៉េង​ធី ប្រធានការិយាល័យ ដែល​មាន​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​ពី​សំណាក់​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​បំបែកសំណុំរឿង គំរាមកំហែង​ហែកកេរ្ដិ៍ និង ចែកចាយ​រូប​អាក្រាត​កាយ​ជា​សាធារណៈ បាន​ហើយ និង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។​
20 February, 2020 06:12 PM
ភ្នំពេញ​៖ ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ នេះ នាង វ៉ែន រចនា ហៅ ថៃ ស្រី​នាង អ្នក​លក់​ផលិតផល​តាម​អន​ឡាញ​មិន​គិត​ពី​កេរ្តិ៍ខ្មាស ត្រូវបាន​នគរបាល​ខណ្ឌ​ទួលគោក បញ្ជូនមក​តុលាការ ពាក់ព័ន្ធ​បទល្មើស​ផុស​រូបភាព និង សម្ភារៈ​អាសអាភាស យោងតាម​មាត្រា​៣៨​និង​មាត្រា​៣៩ ច្បាប់​ស្តីពី​ការប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ដែល​ជាប់​ទោស​ចាប់ពី ១​ខែ​ដល់​១​ឆ្នាំ​។​
20 February, 2020 10:39 AM
​កណ្តាល​៖ ​​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់ ដែល​គេ​ស្គាល់​ជា​កូនប្រុស​របស់​អនុប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញឿនដ៏​សកម្ម​ប្រចាំ​ក្រុង​តាខ្មៅ នោះ ត្រូវបាន​កម្លាំង​ពិសេស​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ រហ័ស​នាម “​ក្រុម​ស្រមោច​” សហការ​ជាមួយ​កម្លាំង​ផ្នែក​គ្រឿងញៀន​ក្រុង​តាខ្មៅ និង កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ឫស្សី ធ្វើ​ការចុះ​បង្ក្រាប ឃាត់ខ្លួន​បាន រួម​នឹង​ថ្នាំញៀន​មួយចំនួនធំ​។​
20 February, 2020 10:22 AM
ភ្នំពេញ​៖ ​នាង វ៉ែន រចនា ហៅ ថៃ ស្រី​នាង អ្នក​លក់​ផលិតផល​អន​ឡាញ​មិន​គិត​ពី​កេរ្តិ៍ខ្មាស ត្រូវបាន​នគរបាល​ខណ្ឌ​ទួលគោក ឃាត់ខ្លួន​ភ្លាមៗ ក្រោយ​បង្ហោះ​ផ្គេ​ី​ន ទោះបី​ទេីប​ធ្វេី​កិច្ចសន្យា ក៏ដោយ កាលពី​ព្រលប់​ថ្ងៃទី​១៩ ខែ​កុម្ភៈ ម្សិលមិញ​នេះ ។​
20 February, 2020 10:07 AM
​ភ្នំពេញ​៖​ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ស្ថិតនៅ​ភូមិ​ទំនប់​កប់​ស្រូវ​ធំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ បាន​និង​កំពុង​រស់នៅ​ត្រាំត្រែង​ក្នុង​ទឹក​ស្អុយ​លាមក រាប់សិប​ឆ្នាំ​មកហើយ ដោយសារតែ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​យកចិត្តទុកដាក់ ជាពិសេស លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ តែម្តង ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact