ពលរដ្ឋ​ថា ស្រា​ក្រឡុក លក់​យ៉ាង​អនាធិបតេយ្យ ពី​ព្រលប់​ទល់ៗ​ភ្លឺ បង្ក​ជា​អំពើហិង្សា​វៃ​តប់​គ្នា បង្ហាញ​ពី​ភាពកម្សោយ​របស់​អភិបាល​ក្រុង​តាខ្មៅ

កណ្តាល​៖ ​ប្រជាពលរដ្ឋ អះអាងថា ទីតាំង​ស្រា​ក្រឡុក ដែល​កំពុង​ល្បី​រន្ទឺ នៅ​ក្រុង​តាខ្មៅ ដ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ពលរដ្ឋ​ថា ស្រា​ក្រឡុក លក់​យ៉ាង​អនាធិបតេយ្យ ពី​ព្រលប់​ទល់ៗ​ភ្លឺ បង្ក​ជា​អំពើហិង្សា​វៃ​តប់​គ្នា បង្ហាញ​ពី​ភាពកម្សោយ​របស់​អភិបាល​ក្រុង​តាខ្មៅ
Wed, 22 January 2020 05:17 PM ដោយ ៖ មេត្តាកណ្តាល​៖ ​ប្រជាពលរដ្ឋ អះអាងថា ទីតាំង​ស្រា​ក្រឡុក ដែល​កំពុង​ល្បី​រន្ទឺ នៅ​ក្រុង​តាខ្មៅ ដាក់​លក់​ជា​ច្រើន​កន្លែង មាន​តាំង​ភ្លឺ​គ្រប់​ពណ៌​ចម្រុះ ភ្លឺ​ចែងចាំង​អម​ដោយ​សាច់ភ្លេង​ឮ​កងរំពង បើក​លក់​តាំងពី​ព្រលប់​ដល់​ទល់ៗ​ភ្លឺ ត្រូវបាន​ប្រជាពលរដ្ឋ អះអាងថា តែងតែ​បង្ក​អសន្តិសុខ ឈ្លោះប្រកែក​គ្នា គប់​កែវ និង វៃ​គ្នា​យ៉ាង​អនាធិបតេយ្យ ។​

​បញ្ហា​នេះ ប្រជាពលរដ្ឋ បាន​ចោទប្រកាន់​ចំៗ​លើ​លោក នូ សុវណ្ណ​រ៉ា អភិបាល​ក្រុង​តាខ្មៅ ថា អសមត្ថភាព ក្នុង​ការគ្រប់គ្រង​បញ្ហា​ទាំងនេះ ។​

​ជាក់ស្តែង កាលពី​យប់​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២០ នៅ​ចំណុច​លក់​ស្រា​ក្រឡុក ស្ថិតនៅ​ភូមិ​តាខ្មៅ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មាន​ករណី​ហិង្សា ដោយ​អ្នក​ចូល​ទៅ​ផឹកស៊ី គប់​កែវ​ទៅលើ​ភាគី​ម្ខាង​ទៀត បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់ ដល់​សមត្ថកិច្ច​ចុះ​ជួយ​អន្តរាគមន៍​ទាន់ពេលវេលា​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​តាខ្មៅ បាន​លើកឡើង​ថា ពួកគាត់​ហាក់ដូចជា​ខ្លាចរអា ទីតាំង​ទាំងអស់នេះ​ណាស់ អោយតែ​ព្រលប់​មិនទាន់​ពួកគាត់​មិន​ហ៊ាន​នាំគ្នា​ជិះ​កាត់​ដូច​មុន​ទៀត​ទេ ដោយសារ​មាន​ការបារម្ភ​ចំពោះ​សុវត្ថិភាព​ដែល​បង្កឡើង​ដោយ​ក្រុម​ក្មេង​ទំនើង ។ មិនតែប៉ុណ្ណោះ​រាល់​យប់​សម្លេង​ភ្លេង​ដែល​ក្រុម​អាជីវករ​នោះ​ចាក់​ឡើង​លាន់​ឮ​រន្ទឺ​ថែមទៀត​ផង​។​

​បញ្ហា​នេះ លោក ជៀម ខូ​យ ចៅសង្កាត់​ក្រុង​តាខ្មៅ បាន​ប្រាប់ថា លោក​មិន​បាន​អនុញ្ញាត​អោយ​ក្រុមអាជីវករ​បើក​លក់​ទេ ហើយ​ក៏​គ្មាន​ច្បាប់​អនុញ្ញាត​អោយ​លក់​ដែរ ។ លោក​ចៅសង្កាត់​ក្រុង​តាខ្មៅ បន្ថែមថា ចង់ដឹង​ច្បាស់​សួរ​ខាង​សាលាក្រុង​តាខ្មៅ​បានដឹង ដោយសារ​សាលាក្រុង​ជា​អ្នកគ្រប់គ្រង​។​

​ចំណែក​លោក នូ សុវណ្ណ​រ៉ា អភិបាល​ក្រុង​តាខ្មៅ វិញ​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ឌ តែ​ទូរស័ព្ឌ​ចូល​ជាប់រវល់​រហូត ។​

​ពលរដ្ឋ​សង្ឃឹមថា អាជ្ញាធរ​ក្រុង​តាខ្មៅ នឹង​មាន​វិធានការ លុបបំបាត់​ទីតាំង​ស្រា​ក្រឡុក​ទាំងនេះ​អោយ​អស់ ពីព្រោះ​ទីតាំង​លក់​ស្រា​ក្រឡុក​បង្ក​ភាពអនាធិបតេយ្យ ផឹកស្រា ហ៊ោរ​ស្រែក សប្បាយ អឺងកង បង្ក​ទៅជា​អសន្តិសុខ​ជា​រៀងរាល់​យប់ ប្រើ​អំពើហិង្សា ដេញ​កាប់​គ្នា មិន​ត្រឹមតែ​រងរបួស​ទេ រហូតដល់​បាត់បង់​ជីវិត​និង​ជាទី​តាំង​សម្រាប់​ក្រុម​ក្មេង​ទំនើ​ង​ជួបជុំ​គ្នា​បង្កើត​បទល្មើស​ផងដែរ ៕​






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
22 February, 2020 10:42 AM
ភ្នំពេញ​៖ ​លោក សុខ​សុវណ្ណ វឌ្ឍនា​សាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក រកឃើញថា មន្ត្រី​ខណ្ឌ​ឫស្សីកែវ បាន​ចាប់​បង្ខាំង​និង​វាយ​ដំលោក ព្រំ បូរ ជា​អ្នក​តវ៉ា​បញ្ហាដីធ្លី​នៅ​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ បណ្តាល​អោយ​សន្លប់ នៅក្នុង​បន្ទប់​ប្រជុំ​សាលាខណ្ឌ​ឫស្សីកែវ ។
22 February, 2020 10:24 AM
តាកែវ​៖ ​ដើម្បី​លុបបំបាត់​ទាំងស្រុង​ចំពោះ​បញ្ហា​បទល្មើស​នៃ​ការ​លួចលាក់​ដាំ​ដុះ​កញ្ឆា​ខុសច្បាប់​ក្នុង​មូលដ្ឋាន​ខេត្តតាកែវ ជាពិសេស​ស្រុក​គិរីវង់ ដែល​មាន​ភូមិសាស្ត្រ​ស្មុគស្មាញ អំណោយផល​ដល់​ការ​លួច​ដាំ​ដំណាំ​កញ្ឆា ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ , ក្នុង​រយៈពេល​២​ថ្ងៃ នេះ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​បំផ្លាញ​ដំណាំ​កញ្ឆា​ខុស​ច្បាប់​ចំនួន​៩​ទីតាំង​ផ្សេងគ្នា ក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ។
21 February, 2020 03:18 PM
​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ នេះ លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្លែងថា តុលាការ​បាន​ចោទប្រកាន់ នាង វ៉ែន រចនា ហៅ ថៃ ស្រី​នាង ដែល​ព្រហើន​បន្ត​ការ Live រូបភាព​ស៊ិច​ស៊ីស្ទើរ​ចេញ​កេរ្តិ៍​ភេទ ជា​ផ្លូវកា​រហើយ ។​
21 February, 2020 03:08 PM
កណ្តាល​៖​ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ឡាក់ ម៉េង​ធី ប្រធានការិយាល័យ ដែល​មាន​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​ពី​សំណាក់​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​បំបែកសំណុំរឿង គំរាមកំហែង​ហែកកេរ្ដិ៍ និង ចែកចាយ​រូប​អាក្រាត​កាយ​ជា​សាធារណៈ បាន​ហើយ និង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។​
20 February, 2020 06:12 PM
ភ្នំពេញ​៖ ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ នេះ នាង វ៉ែន រចនា ហៅ ថៃ ស្រី​នាង អ្នក​លក់​ផលិតផល​តាម​អន​ឡាញ​មិន​គិត​ពី​កេរ្តិ៍ខ្មាស ត្រូវបាន​នគរបាល​ខណ្ឌ​ទួលគោក បញ្ជូនមក​តុលាការ ពាក់ព័ន្ធ​បទល្មើស​ផុស​រូបភាព និង សម្ភារៈ​អាសអាភាស យោងតាម​មាត្រា​៣៨​និង​មាត្រា​៣៩ ច្បាប់​ស្តីពី​ការប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ដែល​ជាប់​ទោស​ចាប់ពី ១​ខែ​ដល់​១​ឆ្នាំ​។​
20 February, 2020 10:39 AM
​កណ្តាល​៖ ​​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់ ដែល​គេ​ស្គាល់​ជា​កូនប្រុស​របស់​អនុប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញឿនដ៏​សកម្ម​ប្រចាំ​ក្រុង​តាខ្មៅ នោះ ត្រូវបាន​កម្លាំង​ពិសេស​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ រហ័ស​នាម “​ក្រុម​ស្រមោច​” សហការ​ជាមួយ​កម្លាំង​ផ្នែក​គ្រឿងញៀន​ក្រុង​តាខ្មៅ និង កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ឫស្សី ធ្វើ​ការចុះ​បង្ក្រាប ឃាត់ខ្លួន​បាន រួម​នឹង​ថ្នាំញៀន​មួយចំនួនធំ​។​
20 February, 2020 10:22 AM
ភ្នំពេញ​៖ ​នាង វ៉ែន រចនា ហៅ ថៃ ស្រី​នាង អ្នក​លក់​ផលិតផល​អន​ឡាញ​មិន​គិត​ពី​កេរ្តិ៍ខ្មាស ត្រូវបាន​នគរបាល​ខណ្ឌ​ទួលគោក ឃាត់ខ្លួន​ភ្លាមៗ ក្រោយ​បង្ហោះ​ផ្គេ​ី​ន ទោះបី​ទេីប​ធ្វេី​កិច្ចសន្យា ក៏ដោយ កាលពី​ព្រលប់​ថ្ងៃទី​១៩ ខែ​កុម្ភៈ ម្សិលមិញ​នេះ ។​
20 February, 2020 10:07 AM
​ភ្នំពេញ​៖​ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ស្ថិតនៅ​ភូមិ​ទំនប់​កប់​ស្រូវ​ធំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ បាន​និង​កំពុង​រស់នៅ​ត្រាំត្រែង​ក្នុង​ទឹក​ស្អុយ​លាមក រាប់សិប​ឆ្នាំ​មកហើយ ដោយសារតែ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​យកចិត្តទុកដាក់ ជាពិសេស លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ តែម្តង ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact