អាជីវករ​បិតតូប​ផ្អាក​លក់ដូរ​ដោយសារ​ភក់ជ្រាំ​និង​ក្លិនស្អុយ​

​ខេត្ត​រតនគិរី៖ អាជីវករ​លក់ដូរ​នៅ​បរិវេណ​ក្រៅ​ផ្សារ​ក្រុង​បាន​លុង ជ្រុង​ខាងកើត​ឈៀង​ខ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
អាជីវករ​បិតតូប​ផ្អាក​លក់ដូរ​ដោយសារ​ភក់ជ្រាំ​និង​ក្លិនស្អុយ​
Wed, 22 January 2020 05:00 PM ដោយ ៖ ផុន​ខេត្ត​រតនគិរី៖ អាជីវករ​លក់ដូរ​នៅ​បរិវេណ​ក្រៅ​ផ្សារ​ក្រុង​បាន​លុង ជ្រុង​ខាងកើត​ឈៀង​ខាងត្បូង​មួយចំនួន ត្រូវ​បង្ខំចិត្ត​និង​រូប ទៅ​រក​ទីតាំង​ផ្សេងទៀត ដើម្បី​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត ដោយសារ​នៅ​ចំណុច​នោះ មាន​ភក់ជ្រាំ​និង​ទឹក​ស្អុយរលួយ មិន​មាន​ភ្ញៀវ​ចូល​ទិញ និង​មួយ​កន្លែង​ទៀត​ទឹកស្អុយ​ហូរ​ចេញ​ពី​ក្រោយ​ស្នាក់ការ​ផ្សារ​តែម្ដង​។​

​បើតាម​អាជីវករ​លក់ដូរ​មួយចំនួន នៅ​ស៊ូទ្រាំ​លក់ដូរ​នៅ​ចំណុច​នោះ បាន​រាបរាប់​ថា នៅ​ចំណុច​នេះ​មាន​ភក់ជ្រាំ ស្អុយរលួយ​ជាច្រើន​ឆ្នាំ​មកហើយ មិន​មាន​ខាង​ណា​មក​គិតគូរ​រៀបចំ​ធ្វើ​លូ​ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ​។ ម្យ៉ាងវិញទៀត នៅ​ចំណុច​នេះ មាន​ដេប៉ូ​ត្រី​មួយ​កន្លែង តែងតែ​ចាក់​ទឹក​លាង​ត្រី និង​ទឹក​ឆ្អាប​ពី​ត្រី ហូរហៀរ ពាសពេញ​ទាំងអស់ ធ្វើឲ្យ​កើត​ជា​ភក់ជ្រាំ​ស្អុយ​ស្ទើរ​ទ្រាំ​មិន​បាន បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​។ ពួក​គាត់​បន្ត​ថា កន្លងមក មាន​អាជ្ញាធរ​ក្រុង​ចុះ​មក​មើល​ដែរ តែ​រហូតដល់​ពេល​នេះ នៅ​មិនទាន់​ឃើញ​មាន​ចំណាត់ការ​អ្វីមួយ​នៅឡើយ​ទេ​។​

ជុំវិញ​ករណី​នេះ លោក វិន ណែ​ល អភិបាលក្រុង​បាន​លុង បានឲ្យដឹងតា​មទូរស័​ព្ទនា​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២០ នេះ​ថា ចំពោះ​បញ្ហា​ភក់ជ្រាំ និង​មាន​ក្លិនស្អុយ គឺ​បណ្ដាលមកពី ចំណុច​នោះ​មាន​ដេប៉ូ​ត្រី​ចាក់ទឹក​បង្ហៀរ​មែន ម្យ៉ាងវិញទៀត​លូ​នៅ​ច​ណុ​ច​នោះ​ស្ទះ ហើយ​ខាង​វិនិយោគ​ផ្សារ សន្យាថា​នឹង​ជួសជុល​កែលម្អ​ឡើងវិញ អ្វី​ដែល​ពាក់ព័ន្ធ បណ្ដាល​ឲ្យ​ប៉ះពាល់​។ ចំណែកឯ​ទឹកស្អុយ​ហូរ​ចេញពី​ស្នាក់ការ​ផ្សារ​នោះ ចាំ​ឲ្យគេ​ចុះ​ទៅ​មើល​។​

បើ​ទៅ​ជា​យ៉ាងណា នៅ​ចំណុច​លើ​ផ្ទៃដី ៥៤​ម៉ែត្រ​x១១០​ម៉ែត្រ និង​បរិវេណ​ជុំវិញ​ផ្សារ ដែលជា​ផ្ទៃ​ដី​របស់​រដ្ឋ ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរខេត្ត ក្រុង មិន​មាន​ការរៀបចំ​សណ្ដាប់ធ្នាប់ អនាម័យ​ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ​។ ផ្ទុយទៅវិញ អាជ្ញាធរ​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ផ្សារ ធ្វើ​អាជីវកម្ម​យក​លុយ​ចែក​គ្នា​ដាក់​ហោប៉ៅ​យ៉ាង​ស្ងៀមស្ងាត់​៕








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
22 February, 2020 10:42 AM
ភ្នំពេញ​៖ ​លោក សុខ​សុវណ្ណ វឌ្ឍនា​សាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក រកឃើញថា មន្ត្រី​ខណ្ឌ​ឫស្សីកែវ បាន​ចាប់​បង្ខាំង​និង​វាយ​ដំលោក ព្រំ បូរ ជា​អ្នក​តវ៉ា​បញ្ហាដីធ្លី​នៅ​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ បណ្តាល​អោយ​សន្លប់ នៅក្នុង​បន្ទប់​ប្រជុំ​សាលាខណ្ឌ​ឫស្សីកែវ ។
22 February, 2020 10:24 AM
តាកែវ​៖ ​ដើម្បី​លុបបំបាត់​ទាំងស្រុង​ចំពោះ​បញ្ហា​បទល្មើស​នៃ​ការ​លួចលាក់​ដាំ​ដុះ​កញ្ឆា​ខុសច្បាប់​ក្នុង​មូលដ្ឋាន​ខេត្តតាកែវ ជាពិសេស​ស្រុក​គិរីវង់ ដែល​មាន​ភូមិសាស្ត្រ​ស្មុគស្មាញ អំណោយផល​ដល់​ការ​លួច​ដាំ​ដំណាំ​កញ្ឆា ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ , ក្នុង​រយៈពេល​២​ថ្ងៃ នេះ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​បំផ្លាញ​ដំណាំ​កញ្ឆា​ខុស​ច្បាប់​ចំនួន​៩​ទីតាំង​ផ្សេងគ្នា ក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ។
21 February, 2020 03:18 PM
​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ នេះ លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្លែងថា តុលាការ​បាន​ចោទប្រកាន់ នាង វ៉ែន រចនា ហៅ ថៃ ស្រី​នាង ដែល​ព្រហើន​បន្ត​ការ Live រូបភាព​ស៊ិច​ស៊ីស្ទើរ​ចេញ​កេរ្តិ៍​ភេទ ជា​ផ្លូវកា​រហើយ ។​
21 February, 2020 03:08 PM
កណ្តាល​៖​ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ឡាក់ ម៉េង​ធី ប្រធានការិយាល័យ ដែល​មាន​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​ពី​សំណាក់​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​បំបែកសំណុំរឿង គំរាមកំហែង​ហែកកេរ្ដិ៍ និង ចែកចាយ​រូប​អាក្រាត​កាយ​ជា​សាធារណៈ បាន​ហើយ និង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។​
20 February, 2020 06:12 PM
ភ្នំពេញ​៖ ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ នេះ នាង វ៉ែន រចនា ហៅ ថៃ ស្រី​នាង អ្នក​លក់​ផលិតផល​តាម​អន​ឡាញ​មិន​គិត​ពី​កេរ្តិ៍ខ្មាស ត្រូវបាន​នគរបាល​ខណ្ឌ​ទួលគោក បញ្ជូនមក​តុលាការ ពាក់ព័ន្ធ​បទល្មើស​ផុស​រូបភាព និង សម្ភារៈ​អាសអាភាស យោងតាម​មាត្រា​៣៨​និង​មាត្រា​៣៩ ច្បាប់​ស្តីពី​ការប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ដែល​ជាប់​ទោស​ចាប់ពី ១​ខែ​ដល់​១​ឆ្នាំ​។​
20 February, 2020 10:39 AM
​កណ្តាល​៖ ​​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់ ដែល​គេ​ស្គាល់​ជា​កូនប្រុស​របស់​អនុប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញឿនដ៏​សកម្ម​ប្រចាំ​ក្រុង​តាខ្មៅ នោះ ត្រូវបាន​កម្លាំង​ពិសេស​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ រហ័ស​នាម “​ក្រុម​ស្រមោច​” សហការ​ជាមួយ​កម្លាំង​ផ្នែក​គ្រឿងញៀន​ក្រុង​តាខ្មៅ និង កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ឫស្សី ធ្វើ​ការចុះ​បង្ក្រាប ឃាត់ខ្លួន​បាន រួម​នឹង​ថ្នាំញៀន​មួយចំនួនធំ​។​
20 February, 2020 10:22 AM
ភ្នំពេញ​៖ ​នាង វ៉ែន រចនា ហៅ ថៃ ស្រី​នាង អ្នក​លក់​ផលិតផល​អន​ឡាញ​មិន​គិត​ពី​កេរ្តិ៍ខ្មាស ត្រូវបាន​នគរបាល​ខណ្ឌ​ទួលគោក ឃាត់ខ្លួន​ភ្លាមៗ ក្រោយ​បង្ហោះ​ផ្គេ​ី​ន ទោះបី​ទេីប​ធ្វេី​កិច្ចសន្យា ក៏ដោយ កាលពី​ព្រលប់​ថ្ងៃទី​១៩ ខែ​កុម្ភៈ ម្សិលមិញ​នេះ ។​
20 February, 2020 10:07 AM
​ភ្នំពេញ​៖​ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ស្ថិតនៅ​ភូមិ​ទំនប់​កប់​ស្រូវ​ធំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ បាន​និង​កំពុង​រស់នៅ​ត្រាំត្រែង​ក្នុង​ទឹក​ស្អុយ​លាមក រាប់សិប​ឆ្នាំ​មកហើយ ដោយសារតែ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​យកចិត្តទុកដាក់ ជាពិសេស លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ តែម្តង ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact