ឃាតករ​បាញ់​សម្លាប់ DJ នៅ​ហាង​ផឹកស៊ី​ទល់ៗ​ភ្លឺ ហេ​ប​ភី ណេ​ស គឺ ជា​មន្ត្រី​កងរាជអាវុធហត្ថ​វ័យក្មេង ដែល​ពាក់​ស័ក្តិ​៤

ភ្នំពេញ​៖ ​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ឃើញ​ហើយ​ថា ឃាតករ​ដែល​បាញ់​សម្លាប់ DJ នៅ​ហាង​ផឹ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ឃាតករ​បាញ់​សម្លាប់ DJ នៅ​ហាង​ផឹកស៊ី​ទល់ៗ​ភ្លឺ ហេ​ប​ភី ណេ​ស គឺ ជា​មន្ត្រី​កងរាជអាវុធហត្ថ​វ័យក្មេង ដែល​ពាក់​ស័ក្តិ​៤
Wed, 22 January 2020 09:14 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ឃើញ​ហើយ​ថា ឃាតករ​ដែល​បាញ់​សម្លាប់ DJ នៅ​ហាង​ផឹកស៊ី​ទល់ៗ​ភ្លឺ ហេ​ប​ភី ណេ​ស គឺ ជា​មន្ត្រី​កងរាជអាវុធហត្ថ​វ័យក្មេង ដែល​ពាក់​ស័ក្តិ​៤ ឈ្មោះ ដួង មុនី​រដ្ឋ ខណៈ​ពេល​នេះ សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន ហើយ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។​

​ជាមួយគ្នានេះ សមត្ថកិច្ច​សង្ស័យថា ឃាតករ​នឹង​គេចខ្លួន​ទៅ​ក្រៅប្រទេស ទើប​បាន​សុំ​ការសហការ​ជាមួយ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេស៍ ដើម្បី​ត្រួតពិនិត្យ​ការចេញចូល​របស់​ឃាតករ ឈ្មោះ ដួង មុនី​រដ្ឋ ។

​នេះ​បើ​យោងតាម​លិខិត​មួយច្បាប់ របស់​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចេញ​កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា ហើយ​ទើប​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២២ ខែ​មករា នេះ ។​

​ទោះបីយ៉ាងណា ហាង​ផឹកស៊ី​ទល់ៗ​ភ្លឺ ហេ​ប​ភី ណេ​ស នេះ មិន​ត្រូវបាន​អាជ្ញាធរ​បិទ​អាជីវកម្ម​ដូច​ហាង​ដទៃ ទេ ទោះបី​កើតមាន​ករណី​បាញ់សម្លាប់​យ៉ាង​សាហាវ​នេះ​ក៏ដោយ ដែល​មិន​ដឹង​ថា ម្ចាស់​ហាង​មាន​ឥទ្ធិពល និង ខ្នង​ធំ​ប៉ុណ្ណា នោះទេ ។​

​សូមបញ្ជាក់​ថា កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០២០ ឃាតករ​បាន​បាញ់សម្លាប់​បុរស​ម្នាក់ ផ្កាប់​មុខ​នៅ​លើ​តុ​ផឹកស៊ី​មួយកន្លែង រួច​ឃាតករ​បាន​គេចខ្លួន​បាត់​ស្រមោល ស្ថិត​នៅ​ហាង​ផឹកស៊ី​ទល់ៗ​ភ្លឺ ហេ​ប​ភី​ណេ​ស តាម​បណ្ដោយ​ផ្លូវ​ត្រសក់ផ្អែម ផ្លូវ​លេខ​៦៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ។​

​យោង​តាម​សម្ដី​ម្ចាស់​ហាង បានអោយដឹងថា ដំបូង​ឡើយ​គេ​ឃើញ​មាន​មនុស្ស​៤​នាក់​ជិះ​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​មក​ឈប់​នៅមុខ​ខាង​របស់គាត់​ហើយក៏​បាន​ដើរចូល​ទៅ​ខាង​ក្នុង​បន្តបន្ទាប់​គ្នា ។ បុរស​ជា​ខ្មាន់កាំភ្លើង​ទៅដល់​អង្គុយ​មុន ។

​ចំណែក​ជនរងគ្រោះ​ទៅ​បន្ទាប់​ពី​ខ្មាន់កាំភ្លើង ពេល​ទៅដល់​ហើយ​ក៏​ទាញ​ម៉ា​នុយ យក​មក​កម្មង់​ម្ហូប​មិនទាន់​បាន​កម្មង់​ផង​ស្រាប់តែ បុរស​ម្នាក់​ក្នុងចំណោម​៤​នាក់​ជា​ខ្មាន់កាំភ្លើង​ងើបឈ​រដក​កាំភ្លើង​បាញ់​ចំ​សៀតថ្កា​មួយ​គ្រាប់​ហើយ​ទម្លាក់​កាំភ្លើង​ម៉ាក​កា​54​មួ​យ​ដើម នៅ​កន្លែងកើតហេតុ​ហើយក៏​បាន​នាំគ្នា​ចាកចេញ​ទាំង​៣​នាក់​ឡើង​ជិះ​រថយន្ត​គេចខ្លួន​បាត់​ស្រមោល ៕​






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
22 February, 2020 10:42 AM
ភ្នំពេញ​៖ ​លោក សុខ​សុវណ្ណ វឌ្ឍនា​សាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក រកឃើញថា មន្ត្រី​ខណ្ឌ​ឫស្សីកែវ បាន​ចាប់​បង្ខាំង​និង​វាយ​ដំលោក ព្រំ បូរ ជា​អ្នក​តវ៉ា​បញ្ហាដីធ្លី​នៅ​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ បណ្តាល​អោយ​សន្លប់ នៅក្នុង​បន្ទប់​ប្រជុំ​សាលាខណ្ឌ​ឫស្សីកែវ ។
22 February, 2020 10:24 AM
តាកែវ​៖ ​ដើម្បី​លុបបំបាត់​ទាំងស្រុង​ចំពោះ​បញ្ហា​បទល្មើស​នៃ​ការ​លួចលាក់​ដាំ​ដុះ​កញ្ឆា​ខុសច្បាប់​ក្នុង​មូលដ្ឋាន​ខេត្តតាកែវ ជាពិសេស​ស្រុក​គិរីវង់ ដែល​មាន​ភូមិសាស្ត្រ​ស្មុគស្មាញ អំណោយផល​ដល់​ការ​លួច​ដាំ​ដំណាំ​កញ្ឆា ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ , ក្នុង​រយៈពេល​២​ថ្ងៃ នេះ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​បំផ្លាញ​ដំណាំ​កញ្ឆា​ខុស​ច្បាប់​ចំនួន​៩​ទីតាំង​ផ្សេងគ្នា ក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ។
21 February, 2020 03:18 PM
​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ នេះ លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្លែងថា តុលាការ​បាន​ចោទប្រកាន់ នាង វ៉ែន រចនា ហៅ ថៃ ស្រី​នាង ដែល​ព្រហើន​បន្ត​ការ Live រូបភាព​ស៊ិច​ស៊ីស្ទើរ​ចេញ​កេរ្តិ៍​ភេទ ជា​ផ្លូវកា​រហើយ ។​
21 February, 2020 03:08 PM
កណ្តាល​៖​ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ឡាក់ ម៉េង​ធី ប្រធានការិយាល័យ ដែល​មាន​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​ពី​សំណាក់​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​បំបែកសំណុំរឿង គំរាមកំហែង​ហែកកេរ្ដិ៍ និង ចែកចាយ​រូប​អាក្រាត​កាយ​ជា​សាធារណៈ បាន​ហើយ និង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។​
20 February, 2020 06:12 PM
ភ្នំពេញ​៖ ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ នេះ នាង វ៉ែន រចនា ហៅ ថៃ ស្រី​នាង អ្នក​លក់​ផលិតផល​តាម​អន​ឡាញ​មិន​គិត​ពី​កេរ្តិ៍ខ្មាស ត្រូវបាន​នគរបាល​ខណ្ឌ​ទួលគោក បញ្ជូនមក​តុលាការ ពាក់ព័ន្ធ​បទល្មើស​ផុស​រូបភាព និង សម្ភារៈ​អាសអាភាស យោងតាម​មាត្រា​៣៨​និង​មាត្រា​៣៩ ច្បាប់​ស្តីពី​ការប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ដែល​ជាប់​ទោស​ចាប់ពី ១​ខែ​ដល់​១​ឆ្នាំ​។​
20 February, 2020 10:39 AM
​កណ្តាល​៖ ​​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់ ដែល​គេ​ស្គាល់​ជា​កូនប្រុស​របស់​អនុប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញឿនដ៏​សកម្ម​ប្រចាំ​ក្រុង​តាខ្មៅ នោះ ត្រូវបាន​កម្លាំង​ពិសេស​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ រហ័ស​នាម “​ក្រុម​ស្រមោច​” សហការ​ជាមួយ​កម្លាំង​ផ្នែក​គ្រឿងញៀន​ក្រុង​តាខ្មៅ និង កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ឫស្សី ធ្វើ​ការចុះ​បង្ក្រាប ឃាត់ខ្លួន​បាន រួម​នឹង​ថ្នាំញៀន​មួយចំនួនធំ​។​
20 February, 2020 10:22 AM
ភ្នំពេញ​៖ ​នាង វ៉ែន រចនា ហៅ ថៃ ស្រី​នាង អ្នក​លក់​ផលិតផល​អន​ឡាញ​មិន​គិត​ពី​កេរ្តិ៍ខ្មាស ត្រូវបាន​នគរបាល​ខណ្ឌ​ទួលគោក ឃាត់ខ្លួន​ភ្លាមៗ ក្រោយ​បង្ហោះ​ផ្គេ​ី​ន ទោះបី​ទេីប​ធ្វេី​កិច្ចសន្យា ក៏ដោយ កាលពី​ព្រលប់​ថ្ងៃទី​១៩ ខែ​កុម្ភៈ ម្សិលមិញ​នេះ ។​
20 February, 2020 10:07 AM
​ភ្នំពេញ​៖​ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ស្ថិតនៅ​ភូមិ​ទំនប់​កប់​ស្រូវ​ធំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ បាន​និង​កំពុង​រស់នៅ​ត្រាំត្រែង​ក្នុង​ទឹក​ស្អុយ​លាមក រាប់សិប​ឆ្នាំ​មកហើយ ដោយសារតែ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​យកចិត្តទុកដាក់ ជាពិសេស លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ តែម្តង ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact