ដើមឈើ​ក្លាយជា​ថ្ម​នៅ​ខេត្ត​រតនគិរី​

​ខេត្ត​រតនគិរី៖ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន សហការណ៍​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ដើមឈើ​ក្លាយជា​ថ្ម​នៅ​ខេត្ត​រតនគិរី​
Sat, 14 December 2019 05:41 PM ដោយ ៖ ផុន​ខេត្ត​រតនគិរី៖ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន សហការណ៍​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ពិនិត្យ​ដើមឈើ​ក្លាយជា​ថ្ម ដែល​មាន​អាយុកាល​រាប់​ពាន់​លាន​ឆ្នាំ បន្ទាប់​ពី​មន្ត្រី​ការិយាល័យ​បេតិកភណ្ឌ​វប្បធម៌ នៃ​នាយកដ្ឋាន​តំបន់​វប្បធម៌​របស់​ក្រសួង​បរិស្ថាន បាន​ចុះ​ស្រាវជ្រាវ​រយៈពេល​កន្លងមក​។​
   
នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៩ ឯកឧត្ដម សូ ឫទ្ធី​គុណ រដ្ឋលេខាធិការ ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​គណកម្មាធិការ​មូលនិធិ​បរិស្ថាន និង​សង្គម សហការណ៍​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​អញ្ជើញ​ចុះ​ដល់​ទីតាំង​ដើមឈើ​ក្លាយជា​ថ្ម នៅវេលា​ម៉ោង​២:៥០​នាទី រសៀល ត្រង់​ចំណុច​ត្រពាំង​ឈូក ស្ថិតក្នុង​ភូមិ​សា​យ៉ស់ ឃុំ​កា​លែង ស្រុក​លំផាត់ ខេត្ត​រតនគិរី​។​
   
តាម​ការ​ឲ្យដឹង​ពី​លោក លឹម វ៉ាន់​ចាន់ ប្រធានការិយាល័យ​បេតិកភណ្ឌ​វប្បធម៌ នៃ​នាយកដ្ឋាន​តំបន់​វប្បធម៌ របស់​ក្រសួង​បរិស្ថាន បានឲ្យដឹងថា នេះ​គឺ​ជាភុ​ស​ស៊ីល​ដើមឈើ បានន័យថា ជា​ដើមឈើ​បាន​ក្លាយជា​ថ្ម​។ ក្រុម​ការងារ​លោក​បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ក្នុង​ឆ្នាំ​២០១៩​នេះ បាន​ចំនួន​១១​ទីតាំង​ហើយ ហើយ​នេះ​គឺជា​ទីតាំង​មួយ​ក្នុងចំណោម​១១​ទីតាំង​នោះ លោក​ថា ក្រុម​ការងារ​លោក​បាន​សិក្សា​ស្រាវជ្រាវ​ឃើញ​ភុ​ស​ស៊ីល​ពពួកសត្វ​សមុទ្រ​នៅខេ​ត្ត​បន្ទាយមានជ័យ និង​ខេត្ត​មណ្ឌលគិរី ហើយ​ភុ​ស​ស៊ីស​ឈើ​នៅ​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង ក៏​មានភុ​ស​ស៊ីល​ឈើ​ដែរ ជា​ប្រភេទ​ដើមឈើ​។

លោក​បន្តថា គោលដៅ​នៃ​ការសិក្សា​នេះ គឺ​សិក្សា​រក​ព័ត៌មាន​ទិន្ន័យ ដែល​ពាក់ព័ន្ធ​ទៅ​និង​ភុ​ស​ស៊ីល​ទាំងអស់ ថា​តើ​ការប្រែប្រួល​របស់​វា​យ៉ាង​ម៉េច ជាពិសេស​ទិន្ន័យ​ស្រុក​យើង​អត់​មាន ដូច្នេះ​គឺជា​ការចាប់ផ្ដើម​ថ្មី​មួយ​របស់​យើង​ក្នុង​ប្រទេស​កម្ពុជា​។ លោក​បញ្ជាក់ថា មុន​នឹង​ឈាន​ដល់​ការចុះ​ស្រាវជ្រាវ​នេះ គឺ​លោក​ទទួលបាន​ព័ត៌មាន​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី ហើយ​កំណាយ​ស្រាវជ្រាវ​នេះ​លោក​បាន​កាយ​អស់​រយៈពេល​២​សប្ដាហ៍ ជីក​បាន​១៦​ម៉ែត្រ ប៉ុន្តែ​ដើមឈើ​មួ​យ​ដើម​នេះ ជីក​បាន​១៤​ម៉ែត្រ នៅ​មិនទាន់​ផុត​ទេ ដូច្នេះ​ការ​សិក្សា​នេះ​លោក​នឹង​បន្ត​ទៅ​ឆ្នាំក្រោយ​ទៀត​។ លោក​បញ្ជាក់ថា នៅ​ទីតាំង​នេះ​មិនមែន​មាន​តែ​ប៉ុណ្នឹង​ទេ គឺ​ប្រហែលជា ១​គីឡូម៉ែត្រ​ជុំវិញ​នេះ គេ​រកឃើញ​មាន​លេច​ចេញ​ដើមឈើ​ប្រែក្លាយ​ជា​ថ្ម​នេះ​ច្រើន​ទៀត លោក​គ្រាន់តែ​រាប់​ចំនួន​បណ្ដោះអាសន្ន ឃើញ​មាន​៣៥​ដើម​ហើយ គ្រាន់តែ​ចំណាយពេល​មួយ​ព្រឹក​តែប៉ុណ្ណោះ ហើយ​ក្រុម​ការងារ​លោក​សន្និដ្ឋាន​ថា អតីកាល​តំបន់​នេះ​គឺជា​តំបន់​ព្រៃ ចំណែក​ឈើ​នេះ​មុននឹង​ក្លាយ​ជា​ថ្ម​បាន លុះត្រាតែ​វា​បំពេញ​លក្ខ័ណ្ឌ​របស់​វា​ផង​ដែរ​។

ក្រុម​ការ​ងារលោក​គិតថា ប្រហែល​ជា​ឈើ​នេះ​នៅ​ក្បែរ​សមុទ្រ ទើប​វា​អាច​មាន​ឳ​កាស​ច្រើន​ប្រែក្លាយ​ជា​ថ្ម​បាន​។ ម្យ៉ាង​ដោយ​សា​ឈើ​នេះ​មាន​ស្រទាប់ដី​គ្រប​ជិត​ឆាប់រហ័ស មិន​មាន​ឱកាស​ឲ្យ​ឧកស៊ីសែន​ឆ្លងកាត់ ធ្វើឲ្យ​ឈើ​នេះ​មិន​អាច​ពុកផុយ​ទៅបាន ពីព្រោះ​ឈើ​អាច​ពុកផុយ​ទៅ​បាន​ដោយសារ​ឧកស៊ីសែន​ឆ្លងកាត់ និង​ដោយសា​បាក់​តា​រី​ផ្សេងៗ ហើយ​វា​ត្រូវ​ចំណាយ​ពេល​រាប់​ពាន់ រាប់​លាន​ឆ្នាំ​ឯណោះ ទើប​អាច​ក្លាយ​ជា​ថ្ម​បាន​។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា បើ​តាម​ការស្រាវជ្រាវ តំបន់​នេះ ជា​តំបន់​សមុទ្រ ពីព្រោះ​ចំងាយ​ប្រមាណ​ជា​៥​គីឡូម៉ែត្រ ពី​ទីតាំង​នេះ​មាន​ភស្ដុតាង​ថ្មកំបោរ​។​
   
លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ​ថា ក្រសួង​នឹង​បន្ត​ស្រាវជ្រាវ​ជំរុញ​ទីតាំង​នេះ​ឲ្យក្លាយ​ជា​តំបន​បែប​ទេសចរណ៍​សិក្សា​ស្រាវជ្រាវ​មួយ ដើម្បី​ទាញ​យល​ផលប្រយោជន៍​ជូន​បងប្អូន​សហគមន៍​មូលដ្ឋាន​ផង​ដែរ​។ លោក​ក៏​រាបចំ​ជា​ស្នាក់ការ​រង​មួយ ដើម្បី​គ្រប់គ្រង​ទីតាំង​នេះ និង​ជំរុញ​ឲ្យមាន​ការសិក្សា មាន​និស្សិត​មកពី​ចំងាយ ដូចជា​ភ្នំពេញ​និង​តាម​បណ្ដា​ខេត្ត​ផ្សេងៗ ដែល​ចង់​សិក្សា​ស្វែងយល់​ពី​ភូត​ហេតុ ដែល​បណ្ដាល​ឲ្យ​ដើមឈើ​ប្រែក្លាយជា​ថ្ម​នេះ គឺ​ខាង​មន្ទីរ​បរិស្ថាន​យើង​នឹង​រងចាំ​ស្វាគមន៍​៕






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
27 September, 2020 09:23 AM
កណ្ដាល ​៖ ​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ នគរបាល​ស្រុក​ពញាឮ ខេត្ត​កណ្តាល បាន​ឃាត់ខ្លួន​ឪពុក​ដែល​យក​ខ្សែក្រវាត់​វៃ​កូនស្រី​ដូច​សត្វ​ធាតុ បាន​ហើយ ដោយ​កំពុង​សាកសួរ តាម​នីតិវិធី ។
27 September, 2020 09:16 AM
ខេត្ត​រតនគិរី ៖ ករណី​ខ្យល់​កន្ត្រាក់​មួយ​កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នៅវេលា​ម៉ោង​៥.00​នាទី​ព្រឹក ធ្វើឱ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១០​ខ្នង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​១​ខ្នង  រួម​ជាមួយ​សាលារៀន​១​ខ្នង នៅក្នុង​ភូមិ​ផា​ក់ណា​ម ឃុំ​កោះ​ពាក្យ ស្រុក​វើន​សៃ ខេត្ត​រតនគិរី​។​
27 September, 2020 09:05 AM
ភ្នំពេញ​ ៖ ​ដោយសារ​ទ្រាំលែងបាន ចំពោះ​ឡាន​ដឹក​ដី ដែល​បើកបរ​តាម​បណ្តោយ​ផ្លូវ ផ្សារ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ , ប្រជាពលរដ្ឋ​ជាច្រើន​រួម​គ្នា​ផ្តិតមេដៃ​ជូន​លោក​ចៅសង្កាត់​ចោម​ចៅ​ទី​១ ដើម្បី​អោយ​មាន​ដំណោះស្រាយ ។
27 September, 2020 08:49 AM
ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ប្រជាពលរដ្ឋ បាន​ផ្ញើ​សារ​មក ថា ស្ពានដែក​ច្រកចូល​ក្រុមហ៊ុន ស៊ិន ទ្រី​ក្បែរ តាម​ផ្លូវ​លេខ​៣៧១ នៃ​ខណ្ឌ​មានជ័យ បាន​រង​ការខូចខាត​យូរហើយ តែ​គ្មាន​ឃើញ​អាជ្ញាធរ​មក​ជួសជុល​សោះ ។
27 September, 2020 08:40 AM
កណ្តាល ​៖ ​មាន​អំពើ​ហិង្សា​មួយ​កើតឡើង កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ដោយ​ឪពុក​បាន​យក​ខ្សែ​ក្រវាត់​វៃ​កូនស្រី​ទាំង​ដៃ​ឱប​កូនស្រី​តូច​ក្នុង​ដៃ យ៉ាង​ព្រៃផ្សៃ នៅ​ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល ។
27 September, 2020 08:34 AM
សៀមរាប ​៖ ​ក្រសួង​សុខាភិបាល ព្រមាន​ពី​ហានិភ័យ​ការឆ្លង​ដល់​សហគមន៍ ខណៈ​បុរស​ជនជាតិ​ហុងគ្រី អាយុ​៧០​ឆ្នាំ ម្នាក់ បាន​រត់គេច​ពី​កន្លែង​ធ្វើ​ចត្តា​ឡី​ស័ក នៅ​កន្លែង​ស្នាក់នៅ​របស់​គាត់ នា​ខេត្តសៀមរាប បើ​គាត់​ធ្វើដំណើរ​ច្រើន​និង​ជួប​មនុស្ស​ច្រើន ។
25 September, 2020 03:00 PM
ស្វាយរៀង​ ៖ ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ ជនសង្ស័យ​ឈ្មោះ ម៉ៅ វីរៈ ហៅ​ចំរើន អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​នគរបាល​អង្គ​តា​សូ បច្ចុប្បន្ន​រស់នៅ​ភូមិ​ដុ​ម្ភិ​រ ឃុំ​គោក​ព្រីង ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ដោយ​កំពុង​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ តែ​មិនបាន​សម្រេច ។
25 September, 2020 02:56 PM
​កណ្តាល ​៖ ​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដោយ​រថយន្ត​ដឹកទំនិញ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាល​អោយ​តៃកុង​កៀប​ស្លាប់​ក្នុង​រថយន្ត​និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ។ ប៉ុន្តែ​រយៈពេល​៩​ម៉ោង​ហើយ សព​មិន​ទាន់​អាច​គាស់​ចេញពី​រថយន្ត​បាន​នៅឡើយ​ទេ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact