ខ្លាំង​មែន ! ក្រុមហ៊ុន​មួយ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ

ភ្នំពេញ​៖ ​ប្រជាពលរដ្ឋ​ម្នាក់ ទំនង​ជា​អត់​ទ្រាំ​លែង​បាន ដោយ​បង្ហាញ​ជា​សាធារណៈ ថា ក្រុម

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ខ្លាំង​មែន ! ក្រុមហ៊ុន​មួយ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ
Sat, 14 December 2019 10:35 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​ប្រជាពលរដ្ឋ​ម្នាក់ ទំនង​ជា​អត់​ទ្រាំ​លែង​បាន ដោយ​បង្ហាញ​ជា​សាធារណៈ ថា ក្រុមហ៊ុន​មួយ​ឈ្មោះ ហា​វេស ផេរ​ភើរ កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ ទាំង​បញ្ហា​ចត​ឡាន​ស្ទះ​ពេញ​ផ្លូវ និង បញ្ហា​កាកសំណល់​គ្មាន​អនាម័យ​បំពុល​បរិស្ថាន ។

​គណនី​ហ្វេ​សប៊ុក​មួយឈ្មោះ Phoumea Chhin សរសេរថា “​កំពូល​ក្រុមហ៊ុន​ឡាន​ដែល​គ្មាន​២​លើ​លោក​ចត​មិន​ខ្វល​ពី​អ្នក​ផ្សេង​ដែល​នៅ​ខាងក្នុង ប្រាប់​ចង់​១០​ដង នៅតែ​មិន​ខ្វល់​” ។

​ប្រជាពលរដ្ឋ រូបនេះ រង់ចាំ​មើល​ថា​តើ​លោក​ចៅសង្កាត់ និង ប៉ូលិស លោក​នឹង​មាន​វិធានការ​បែបណា​ចំពោះ​ក្រុមហ៊ុន ឬ ឃ្លាំង មួយ​នេះ ពី​បញ្ហា​ចត​ឡាន​និង​ការចាក់ចោល​កាកសំណល់​គ្មាន​អនាម័យ​បំពុល​បរិស្ថាន ។

​ទីតាំង​ដែល​កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ​នេះ គឺ ស្ថិតនៅ​ភូមិ​ព្រៃ​ដូន​អុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ទល់មុខ​មណ្ឌល​សុខភាព​សាមគ្គី ឈាង​ជើង ។​

​ជុំវិញ​បញ្ហា​នេះ លោក ហែម ដា​រិទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ធ្នូ តាម​បណ្តាញ​សង្គម Telegram ថា លោក​នឹង​មាន​វិធានការ​ចំពោះ​ក្រុមហ៊ុន​នេះ ដោយ​អោយ​កម្លាំង​ចុះ​ត្រួតពិនិត្យ ។

​លោក​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ អាជ្ញាធរ​នឹង​ចុះ​ណែនាំ​ពី​បញ្ហា​ចត​ឡាន និង បញ្ហា​សំរាម ។ ប៉ុន្តែ បើ​មិន​ស្តាប់​ទេ លោក​នឹង​មាន​វិធានការ ចាប់​ឡាន​យក​មក​ទុក​រយៈពេល​១​សប្តាហ៍ ៕​








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
09 February, 2020 12:37 PM
ភ្នំពេញ​៖​ កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ពិសេស ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​យប់​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត ផ្លាយ តាម​ផ្លូវជាតិ​លេខ​៦ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។​
09 February, 2020 12:25 PM
​ភ្នំពេញ​៖ ​មួយ​រយៈពេល​ចុងក្រោយ នៅ​រាជធានី​ភ្នំពេញ មាន​ករណី​បាញ់ប្រហារ​យ៉ាង​សាហាវ ធ្វើអោយ​ជនរងគ្រោះ​ស្លាប់​យ៉ាង​អាណោធអាធ័ម បើទោះបីជា​សមត្ថកិច្ច​ពាក់ព័ន្ធ​ខិតខំ​ទប់ស្កាត់​និងប​ង្ក្រា​ប​យ៉ាងណា​ក៏ដោយ ។​
07 February, 2020 11:47 AM
កណ្តាល​៖ ​ហាក់​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​ស្ងាត់ៗ បែរ​ជា​ឃើញ​សេចក្តីប្រកាស​មួយ របស់លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ បញ្ចប់​ភារកិច្ច​លោក លឹម ចាន់សូ​ភី ពី​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​កណ្តាល ។
07 February, 2020 11:37 AM
​ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា ច្បាស់​ណាស់ កម្ពុជា​គឺ​នៅ​កាន់តែ​ជិត​ជាមួយ​មិត្ត​ចិន ជាពិសេស​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ ព្រោះ​ថា​មិត្ត​ល្អ​មិន​បោះបង់​ចោល​គ្នា​ក្នុង​គ្រាអាសន្ន ។​
07 February, 2020 11:27 AM
​ភ្នំពេញ​៖ ​មជ្ឈដ្ឋាន​ទូទៅ បានដឹង​យ៉ាងច្បាស់​ថា នា​ពេល​កន្លង​ទៅ ក៏ដូចជា​បច្ចុប្បន្ន​នេះ មានមុខ​របរ​ខុសច្បាប់​មួយ​ដែល​កំពុង​ដំណើរកា​រយ៉ា​ង​រលូន នោះ គឺ មាន​អ្នក​នាំ​ស្រី​ស្អាត ក្មេងៗ និង មិន​ទាន់​គ្រប់​អាយុ​ផង ទៅ​រួមភេទ​ជាមួយ​ភ្ញៀវ​ជា​ថ្នូរ​នឹង​លុយ ចែក​គ្នា​ចាយ ខណៈ ក្មេង​ស្រី​ស្អាតៗ​ទាំងនេះ ត្រូវបាន​គេ​ដឹងថា គឺ ព្រម​ដោយ​ខ្លួនឯង ដោយ​ស្ម័គ្រចិត្ត ដើម្បី​បាន​លុយ ។​
06 February, 2020 09:40 AM
​ភ្នំពេញ​៖ ​ក្រសួង​ព័ត៌មាន បាន​សម្រេច​បង្កើត “​គណៈកម្មការ​សម្របសម្រួល​ដោះស្រាយ​វិវាទ​របស់​អ្នកសារព័ត៌មាន​” កាលពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២០ ដោយ​មាន​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ជា​ប្រធាន និង មាន​សមាជិក​ចំនួន​២២​រូប ផ្សេងទៀត ។​
05 February, 2020 01:58 PM
​ភ្នំពេញ​៖ ​បញ្ហា​រថយន្ត​អ្នកធំ អ្នកមាន​លុយ និង មានអំណាច បំពាក់​សុទ្ធតែ​ផ្លាក​លេខ​ខេមរភូមិន្ទ គឺ បាន​ទទួលរង​ការរិះគន់​យ៉ាង​ខ្លាំងក្លា នា​ពេលកន្លងមក ព្រោះតែ​មាន​សកម្មភាព​បទល្មើស​មួយ​ចំនួន ។ លើសពីនេះ ទៅទៀត ពេលខ្លះ សមត្ថកិច្ច​រកឃើញ​ថា ផ្លាក​លេខ​ខេមរភូមិន្ទ គឺ ជា​ផ្លាកលេខ​ក្លែងក្លាយ​ថែមទៀត​ផង ។​
04 February, 2020 08:37 AM
​ភ្នំពេញ​៖​ តាមរយៈ​ការតាមដាន​អាកាសធាតុ​ជា​បន្តបន្ទាប់ , ក្រសួង​ធនធានទឹក​និង​ឧតុនិយម បង្ហាញថា ចាប់ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ជ្រលង​សម្ពាធ​ខ្ពស់​បាន​រំកិល​គ្របដណ្តប់​លើ​ប្រទេស​កម្ពុជា ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact