ខ្លាំង​មែន ! ក្រុមហ៊ុន​មួយ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ

ភ្នំពេញ​៖ ​ប្រជាពលរដ្ឋ​ម្នាក់ ទំនង​ជា​អត់​ទ្រាំ​លែង​បាន ដោយ​បង្ហាញ​ជា​សាធារណៈ ថា ក្រុម

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ខ្លាំង​មែន ! ក្រុមហ៊ុន​មួយ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ
Sat, 14 December 2019 10:35 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​ប្រជាពលរដ្ឋ​ម្នាក់ ទំនង​ជា​អត់​ទ្រាំ​លែង​បាន ដោយ​បង្ហាញ​ជា​សាធារណៈ ថា ក្រុមហ៊ុន​មួយ​ឈ្មោះ ហា​វេស ផេរ​ភើរ កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ ទាំង​បញ្ហា​ចត​ឡាន​ស្ទះ​ពេញ​ផ្លូវ និង បញ្ហា​កាកសំណល់​គ្មាន​អនាម័យ​បំពុល​បរិស្ថាន ។

​គណនី​ហ្វេ​សប៊ុក​មួយឈ្មោះ Phoumea Chhin សរសេរថា “​កំពូល​ក្រុមហ៊ុន​ឡាន​ដែល​គ្មាន​២​លើ​លោក​ចត​មិន​ខ្វល​ពី​អ្នក​ផ្សេង​ដែល​នៅ​ខាងក្នុង ប្រាប់​ចង់​១០​ដង នៅតែ​មិន​ខ្វល់​” ។

​ប្រជាពលរដ្ឋ រូបនេះ រង់ចាំ​មើល​ថា​តើ​លោក​ចៅសង្កាត់ និង ប៉ូលិស លោក​នឹង​មាន​វិធានការ​បែបណា​ចំពោះ​ក្រុមហ៊ុន ឬ ឃ្លាំង មួយ​នេះ ពី​បញ្ហា​ចត​ឡាន​និង​ការចាក់ចោល​កាកសំណល់​គ្មាន​អនាម័យ​បំពុល​បរិស្ថាន ។

​ទីតាំង​ដែល​កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ​នេះ គឺ ស្ថិតនៅ​ភូមិ​ព្រៃ​ដូន​អុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ទល់មុខ​មណ្ឌល​សុខភាព​សាមគ្គី ឈាង​ជើង ។​

​ជុំវិញ​បញ្ហា​នេះ លោក ហែម ដា​រិទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ធ្នូ តាម​បណ្តាញ​សង្គម Telegram ថា លោក​នឹង​មាន​វិធានការ​ចំពោះ​ក្រុមហ៊ុន​នេះ ដោយ​អោយ​កម្លាំង​ចុះ​ត្រួតពិនិត្យ ។

​លោក​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ អាជ្ញាធរ​នឹង​ចុះ​ណែនាំ​ពី​បញ្ហា​ចត​ឡាន និង បញ្ហា​សំរាម ។ ប៉ុន្តែ បើ​មិន​ស្តាប់​ទេ លោក​នឹង​មាន​វិធានការ ចាប់​ឡាន​យក​មក​ទុក​រយៈពេល​១​សប្តាហ៍ ៕​








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
12 February, 2020 08:55 AM
​ភ្នំពេញ​៖ ​សវនាការ​សំណុំរឿង​លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​កុម្ភៈ នេះ បាន​ឈាន​មកដល់​ថ្ងៃ​ទី​៩ សប្តាហ៍​ទី​៥ ហើយ ពាក់ព័ន្ធ​ការចោទប្រកាន់​អំពី​បទ “​ក្បត់ជាតិ​” ឃុបឃិត​ជាមួយ​ជនបរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។​
11 February, 2020 11:09 AM
ភ្នំពេញ​៖ ​រោងចក្រ​ខ្លះ​នៅ​កម្ពុជា នឹង​ត្រូវ​បិទទ្វារ​ជា​បណ្ដោះអាសន្ន​នៅ​ខែ​មីនា ឆ្នាំ​២០២០ ខាងមុខ​នេះ​ដោយសារ​ចិន​ផ្អាក​ការផ្គត់ផ្គង់​វត្ថុធាតុដើម ព្រោះ​ផ្ទុះ​វីរុស​កូរ៉ូណា ពោល​គឺ មិនមែន​មកពី​បញ្ហា​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ  EBA នោះទេ ។​
11 February, 2020 10:05 AM
ភ្នំពេញ​៖ ​ខណៈ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ បាន​សម្រេច​អោយ​ធ្លាក់​នៃ​ការប្រឡង តែ​លោក គង់ ប៊ុន​រិទ្ធ បាន​បន្ត​សុំ​អន្តរាគមន៍​ទៅ​ស្ថាប័ន​កំពូលៗ​ចំនួន​៤​ទៀត ពាក់ព័ន្ធ​តម្លាភាព​និង​ភាពយុត្តិធម៌​នៃ​ការប្រឡង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី​១០ ។​
10 February, 2020 10:01 AM
កណ្តាល​៖ ​គ្រូបង្រៀន​ភាសា​អង់គ្លេស​ម្នាក់ ដែល​មាន​សញ្ជាតិ​អាមេរិក​ផង​នោះ ត្រូវបាន​តុលាការខេត្ត​កណ្តាល សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ម្សិលមិញ​នេះ ពីបទ “​អំពើ​លួច​” តាម​មាត្រា​៣៥៣​និង​មាត្រា​៣៥៦​នៃ​ក្រម​ព្រហ្មទណ្ឌ ។
10 February, 2020 09:05 AM
ភ្នំពេញ​៖ ​នៅ​រសៀល​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ នេះ នគរបាល​ខណ្ឌ​ច្បារអំពៅ បាន​បង្ក្រាប​ទីតាំង​ល្បែងភ្នាល់​បាល់​តាម​អ៊ីនធឺណិត​មួយកន្លែង ស្ថិតនៅ​ផ្ទះ​លេខ​១១១ ផ្លូវ​លេខ​៣៥១ ភូមិ​តាងៅ សង្កាត់​និរោធ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ ។
09 February, 2020 01:01 PM
ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​គុណភាព​កំណាត់​ផ្លូវជាតិ​លេខ​៥៨ ដែល​ត្រូវបាន​សាងសង់​ចប់សព្វគ្រប់​ដោយ​ក្រុមហ៊ុន Shanghai Construction Group Co., Ltd ក្រោម​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេក ទេស​ពី​ក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​
09 February, 2020 12:51 PM
​ព្រះសីហនុ​៖ ​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ថ្លែងថា លោក​សូម​ធ្វើការ​បដិសេធ​និង​ច្រាន​ចោល​ទាំងស្រុង​នូវ​ព័ត៌មាន​មិន​ពិត ដែល​បង្ហោះ​ថា មាន​មនុស្ស​ស្លាប់​ដោយសារ​ឆ្លង​ជំងឺ​រលាក​សួត​នៅ​ខេត្ត​ព្រះសីហនុ ។​
09 February, 2020 12:46 PM
ភ្នំពេញ​៖ ​មួយ​រយៈពេល​ចុងក្រោយ​នេះ ប្រជាពលរដ្ឋ​សង្កេតឃើញថា ករណី​វៃ​ប្លន់​យក​ម៉ូតូ​និង​សកម្មភាព​លួច ផ្សេងៗ​កំពុង​មាន​ឡើង​នៅ​ទឹកដី​ខណ្ឌដង្កោ ដែល​មាន​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា ជា​អធិការនគរបាល​ខណ្ឌ ដែល​សង្ស័យ​ថា ចង់​សាក​សមត្ថភាព​របស់​លោក​ហើយ​មើលទៅ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact