ខ្លាំង​មែន ! ក្រុមហ៊ុន​មួយ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ

ភ្នំពេញ​៖ ​ប្រជាពលរដ្ឋ​ម្នាក់ ទំនង​ជា​អត់​ទ្រាំ​លែង​បាន ដោយ​បង្ហាញ​ជា​សាធារណៈ ថា ក្រុម

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ខ្លាំង​មែន ! ក្រុមហ៊ុន​មួយ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ
Sat, 14 December 2019 10:35 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​ប្រជាពលរដ្ឋ​ម្នាក់ ទំនង​ជា​អត់​ទ្រាំ​លែង​បាន ដោយ​បង្ហាញ​ជា​សាធារណៈ ថា ក្រុមហ៊ុន​មួយ​ឈ្មោះ ហា​វេស ផេរ​ភើរ កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ ទាំង​បញ្ហា​ចត​ឡាន​ស្ទះ​ពេញ​ផ្លូវ និង បញ្ហា​កាកសំណល់​គ្មាន​អនាម័យ​បំពុល​បរិស្ថាន ។

​គណនី​ហ្វេ​សប៊ុក​មួយឈ្មោះ Phoumea Chhin សរសេរថា “​កំពូល​ក្រុមហ៊ុន​ឡាន​ដែល​គ្មាន​២​លើ​លោក​ចត​មិន​ខ្វល​ពី​អ្នក​ផ្សេង​ដែល​នៅ​ខាងក្នុង ប្រាប់​ចង់​១០​ដង នៅតែ​មិន​ខ្វល់​” ។

​ប្រជាពលរដ្ឋ រូបនេះ រង់ចាំ​មើល​ថា​តើ​លោក​ចៅសង្កាត់ និង ប៉ូលិស លោក​នឹង​មាន​វិធានការ​បែបណា​ចំពោះ​ក្រុមហ៊ុន ឬ ឃ្លាំង មួយ​នេះ ពី​បញ្ហា​ចត​ឡាន​និង​ការចាក់ចោល​កាកសំណល់​គ្មាន​អនាម័យ​បំពុល​បរិស្ថាន ។

​ទីតាំង​ដែល​កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ​នេះ គឺ ស្ថិតនៅ​ភូមិ​ព្រៃ​ដូន​អុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ទល់មុខ​មណ្ឌល​សុខភាព​សាមគ្គី ឈាង​ជើង ។​

​ជុំវិញ​បញ្ហា​នេះ លោក ហែម ដា​រិទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ធ្នូ តាម​បណ្តាញ​សង្គម Telegram ថា លោក​នឹង​មាន​វិធានការ​ចំពោះ​ក្រុមហ៊ុន​នេះ ដោយ​អោយ​កម្លាំង​ចុះ​ត្រួតពិនិត្យ ។

​លោក​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ អាជ្ញាធរ​នឹង​ចុះ​ណែនាំ​ពី​បញ្ហា​ចត​ឡាន និង បញ្ហា​សំរាម ។ ប៉ុន្តែ បើ​មិន​ស្តាប់​ទេ លោក​នឹង​មាន​វិធានការ ចាប់​ឡាន​យក​មក​ទុក​រយៈពេល​១​សប្តាហ៍ ៕​








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
17 February, 2020 09:24 AM
ភ្នំពេញ​៖​ បុរស​ម្នាក់​ទប់​កំហឹង​មិន​បាន​ដោយសារ​ខឹង​បុរស​២​នាក់​គប់​ឡាន​ទំនើប​របស់​ខ្លួន បាន​ជិះ​ឡាន​ដេញ​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង បណ្តាលអោយ​ជនរងគ្រោះ​ម្នាក់​ស្លាប់​ភ្លាមៗ​និង​ម្នាក់​ទៀត រងរបួស​ធ្ងន់ ។ ទោះបីយ៉ាងណា ជនបង្ក ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាមៗ​ផងដែរ ។​
14 February, 2020 02:43 PM
ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​កុម្ភៈ នេះ គេ​សង្កេតឃើញ​ក្មេងៗ​សិស្សសាលា​អាយុ​ក្រោម​១០​ឆ្នាំ ឬ អាយុ​១៥​ឆ្នាំ ប៉ុណ្ណោះ បាន​តម្រង់​ជួរ​គ្នា​ចាំ​ចូល​លេង​ហ្គេម​គ្រប់​ប្រភេទ​នៅ ពិភព​កម្សាន្ត ដា​ហ្វូ​ហាវ ស្ថិតនៅ​ផ្លូវ​ជាតិ​លេខ​២ មុខ​សាលា​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។​
14 February, 2020 10:08 AM
​ភ្នំពេញ​៖ ​ជា​រៀងរាល់ថ្ងៃ មិន​ថា​ព្រឹក មិន​ថា​ថ្ងៃត្រង់ មិន​ថា​ពេល​ល្ងាច គឺ តាម​បណ្តោយ​ផ្លូវ​លេខ​២៨៧ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក តែងតែ​មាន​កកស្ទះ​ចរាច​រណ៍​យ៉ាងខ្លាំង ដោយសារ​តែ​ការដ្ឋាន TK Central បាន​ដាក់​ឡាន​និង​សម្ភារៈ​ចំ​កណ្តាល​ផ្លូវ ។​
14 February, 2020 09:57 AM
ភ្នំពេញ​៖ ​លោក គង់ ប៊ុន​រិទ្ធ បេក្ខជន​ប្រឡង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី​១០ ដែល​ត្រូវបាន​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ សម្រេច​អោយ​ធ្លាក់ នោះ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​កុម្ភៈ នេះ បាន​ចូល​បំភ្លឺ​ចំពោះ​មុខ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស បរិហារកេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​អោយ​មាន​ការរើសអើង ព្រោះតែ​ការរិះគន់​លទ្ធផល​ប្រឡង​សិស្ស​ចៅក្រម​ជំនាន់​ទី​១០ ។​
13 February, 2020 02:38 PM
កណ្តាល​៖ ​ក្រុម​អ្នក​ញៀន​ល្បែង​ចំនួន​៩​នាក់ ត្រូវបាន​នគរបាល​ស្រុក​ស្អាង បង្ក្រាប​បាន​រួម​នឹង​វត្ថុតាង​មួយ​ចំនួន​ផងដែរ ។​
13 February, 2020 11:27 AM
តាកែវ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ នេះ មាន​ករណី​ផ្ទុះ​កាំជ្រួច​កើតឡើង​បណ្តាល​អោយ​បុរស​ម្នាក់​ដាច់​ក្បាល​ចេញពី​ខ្លួន​យ៉ាង​រន្ធត់​ជាទីបំផុត នៅ​ចំណុច​ភូមិ​ហនុមាន ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ។​
13 February, 2020 09:15 AM
ភ្នំពេញ​៖ ​គណៈកម្មការ​អឺរ៉ុប ហៅ​កាត់​ថា EU កាលពី​ព្រលប់​ថ្ងៃទី​១២ ខែ​កុម្ភៈ ម្សិលមិញ​នេះ បាន​ចេញ​សេចក្តីសម្រេច​មួយ ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​មុខ​ទំនិញ​លើកលែង​សព្វាវុធ ហៅ​កាត់​ថា EBA ពី​កម្ពុជា សម្រាប់​ផ្នែក​ខ្លះ ដែល​មាន​តម្លៃ​ប្រមាណ​១,៣​ពាន់​លាន​ដុល្លារ​អាមេរិក ស្មើ​នឹង​ប្រមាណ​២០%​។
12 February, 2020 09:05 AM
ខេត្ត​រតនគិរី៖ បន្ទាប់​ពី​កម្មករ ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុនហ៊័ង​អញ អំពាវនាវ​សុំ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ គ្រប់​លំដាប់ថ្នាក់ មេត្តា​ជួយ​អន្តរាគមន៍ ជួយ​ពួក​គាត់​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact