ខ្លាំង​មែន ! ក្រុមហ៊ុន​មួយ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ

ភ្នំពេញ​៖ ​ប្រជាពលរដ្ឋ​ម្នាក់ ទំនង​ជា​អត់​ទ្រាំ​លែង​បាន ដោយ​បង្ហាញ​ជា​សាធារណៈ ថា ក្រុម

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ខ្លាំង​មែន ! ក្រុមហ៊ុន​មួយ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ
Sat, 14 December 2019 10:35 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​ប្រជាពលរដ្ឋ​ម្នាក់ ទំនង​ជា​អត់​ទ្រាំ​លែង​បាន ដោយ​បង្ហាញ​ជា​សាធារណៈ ថា ក្រុមហ៊ុន​មួយ​ឈ្មោះ ហា​វេស ផេរ​ភើរ កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ ទាំង​បញ្ហា​ចត​ឡាន​ស្ទះ​ពេញ​ផ្លូវ និង បញ្ហា​កាកសំណល់​គ្មាន​អនាម័យ​បំពុល​បរិស្ថាន ។

​គណនី​ហ្វេ​សប៊ុក​មួយឈ្មោះ Phoumea Chhin សរសេរថា “​កំពូល​ក្រុមហ៊ុន​ឡាន​ដែល​គ្មាន​២​លើ​លោក​ចត​មិន​ខ្វល​ពី​អ្នក​ផ្សេង​ដែល​នៅ​ខាងក្នុង ប្រាប់​ចង់​១០​ដង នៅតែ​មិន​ខ្វល់​” ។

​ប្រជាពលរដ្ឋ រូបនេះ រង់ចាំ​មើល​ថា​តើ​លោក​ចៅសង្កាត់ និង ប៉ូលិស លោក​នឹង​មាន​វិធានការ​បែបណា​ចំពោះ​ក្រុមហ៊ុន ឬ ឃ្លាំង មួយ​នេះ ពី​បញ្ហា​ចត​ឡាន​និង​ការចាក់ចោល​កាកសំណល់​គ្មាន​អនាម័យ​បំពុល​បរិស្ថាន ។

​ទីតាំង​ដែល​កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ​នេះ គឺ ស្ថិតនៅ​ភូមិ​ព្រៃ​ដូន​អុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ទល់មុខ​មណ្ឌល​សុខភាព​សាមគ្គី ឈាង​ជើង ។​

​ជុំវិញ​បញ្ហា​នេះ លោក ហែម ដា​រិទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ធ្នូ តាម​បណ្តាញ​សង្គម Telegram ថា លោក​នឹង​មាន​វិធានការ​ចំពោះ​ក្រុមហ៊ុន​នេះ ដោយ​អោយ​កម្លាំង​ចុះ​ត្រួតពិនិត្យ ។

​លោក​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ អាជ្ញាធរ​នឹង​ចុះ​ណែនាំ​ពី​បញ្ហា​ចត​ឡាន និង បញ្ហា​សំរាម ។ ប៉ុន្តែ បើ​មិន​ស្តាប់​ទេ លោក​នឹង​មាន​វិធានការ ចាប់​ឡាន​យក​មក​ទុក​រយៈពេល​១​សប្តាហ៍ ៕​








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
19 February, 2020 03:36 PM
ភ្នំពេញ​៖ ​លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ថ្លែង​នៅ​រសៀល​ថ្ងៃទី​១៩ ខែ​កុម្ភៈ នេះ ថា ក្រសួង​ព័ត៌មាន សហការ​ជាមួយ អង្គការ Facebook បាន​បិទ អា​ខោ​ន FB ឈ្មោះ “​ព័ត៌មាន​ពិត ពី​កម្ពុជា​” រួចហើយ ។​
19 February, 2020 02:09 PM
ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ នេះ សមត្ថកិច្ច​ខណ្ឌ​ទួលគោក បាន​នាំ​ខ្លួន​នាង ថៃ ស្រី​នាង មក​សួរនាំ​រឿង​ចេតនា​ឌឺដង​ដាក់​សម្តេច​តេជោ ហ៊ុន សែន អោយ​បញ្ឈប់​ការ LIVE ស្ទើរ​ចេញ​កេរ្តិ៍​ភេទ ។​
19 February, 2020 10:49 AM
​ភ្នំពេញ​៖ ​ហាង លី​ហ៊ួ ពន្លឺ​រស្មី​សាច់​អាំង 999 ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បុរី​សូ​នី ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ ជា​កន្លែង​បម្រើ​សេវាកម្ម​ផ្លូវភេទ សោះ ដែល​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង ការពារ​អ​និតិ​ជន​នៃ​ក្រសួង​មហាផ្ទៃ ទើបបាន​ចុះ​បង្ក្រាប​កាលពី​យប់​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ម្សិលមិញ​នេះ ។
19 February, 2020 10:40 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​អោយ​សមត្ថកិច្ច បិទ​ការ Live ទាំងឡាយណា ដែល​ជា​ការលក់​ផលិតផល​តាម​អន​ឡា​ញ ហើយ​បញ្ចេញ​កេរ្តិ៍ខ្មាស​របស់​ស្ត្រី ដោយសារ​មើលឃើញ​ពី​ភាពអនាធិបតេយ្យ​និង​ដើម្បី​ថែរក្សា​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ស្ត្រី​ខ្មែរ  ។
18 February, 2020 03:59 PM
កណ្តាល​៖ ​ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​តំណែង​លោក ម៉ៅ ភិរុណ ពី​អភិបាលខេត្ត​កណ្តាល ខណៈ​លោក គង់ សោភ័ណ្ឌ ត្រូវ​ឡើង​ជា​អភិបាលខេត្ត​កណ្តាល ជំនួស​លោក ម៉ៅ ភិរុណ វិញ ។​
17 February, 2020 01:41 PM
ខេត្ត​រតនគិរី ៖ វត្ត​សោភ័ណ​រតនា​រាម ហៅ វត្ត​អូរ​ស៊ីន​លែរ៍ ស្ថិតក្នុង​ភូមិ​កា​លែង ឃុំ​កា​លែង ស្រុក​លំផាត់ ខេត្ត​រតនគិរី ជា​វត្ត​ករ​កើត​ជា​ច្រើន​ឆ្នាំ​មកហើយ នៅ​តំបន់​ដាច់ស្រយាល ហើយ​មាន​ភាព​ក្រ​ខ្សត់ មិន​មាន​ថវិកា​សាងសង់​ព្រះវិហារ​ទេ​។
17 February, 2020 11:30 AM
​ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​អោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូ​រគ​នាគ​មន៍ បិទ​ការ Live លក់​ផលិតផល​តាម​អន​ឡាញ​ទាំងអស់ ដែល​បញ្ចេញ​អស់​កេរ្តិ៍ខ្មាស​ស្ត្រី ព្រោះ​វា​នាំទៅដល់​ការចាប់រំលោភ និង បំពាន​ផ្លូវភេទ លើ​ស្ត្រី​ក្នុង​សង្គម​បច្ចុប្បន្ន ។​
17 February, 2020 09:34 AM
ភ្នំពេញ​៖ ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចំណាយពេល​មួយ​ថ្ងៃ​ពេញ រហូតដល់​វេលា​ម៉ោង​ជិត​៩​យប់ ថ្ងៃទី​១៤ ខែ​កុម្ភៈ ម្សិលមិញ​នេះ ទេីប​បញ្ចប់​ការសាកសួ​រលោក គង់ ប៊ុន​រិទ្ធ ចំនួន​២​សំណុំរឿង ពាក់ព័ន្ធ​បទ​ល្មេី​ស​បរិហារកេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​អោយ​មាន​ការ​រេីស​អេីង ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact