ខ្លាំង​មែន ! ក្រុមហ៊ុន​មួយ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ

ភ្នំពេញ​៖ ​ប្រជាពលរដ្ឋ​ម្នាក់ ទំនង​ជា​អត់​ទ្រាំ​លែង​បាន ដោយ​បង្ហាញ​ជា​សាធារណៈ ថា ក្រុម

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ខ្លាំង​មែន ! ក្រុមហ៊ុន​មួយ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ
Sat, 14 December 2019 10:35 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​ប្រជាពលរដ្ឋ​ម្នាក់ ទំនង​ជា​អត់​ទ្រាំ​លែង​បាន ដោយ​បង្ហាញ​ជា​សាធារណៈ ថា ក្រុមហ៊ុន​មួយ​ឈ្មោះ ហា​វេស ផេរ​ភើរ កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ ទាំង​បញ្ហា​ចត​ឡាន​ស្ទះ​ពេញ​ផ្លូវ និង បញ្ហា​កាកសំណល់​គ្មាន​អនាម័យ​បំពុល​បរិស្ថាន ។

​គណនី​ហ្វេ​សប៊ុក​មួយឈ្មោះ Phoumea Chhin សរសេរថា “​កំពូល​ក្រុមហ៊ុន​ឡាន​ដែល​គ្មាន​២​លើ​លោក​ចត​មិន​ខ្វល​ពី​អ្នក​ផ្សេង​ដែល​នៅ​ខាងក្នុង ប្រាប់​ចង់​១០​ដង នៅតែ​មិន​ខ្វល់​” ។

​ប្រជាពលរដ្ឋ រូបនេះ រង់ចាំ​មើល​ថា​តើ​លោក​ចៅសង្កាត់ និង ប៉ូលិស លោក​នឹង​មាន​វិធានការ​បែបណា​ចំពោះ​ក្រុមហ៊ុន ឬ ឃ្លាំង មួយ​នេះ ពី​បញ្ហា​ចត​ឡាន​និង​ការចាក់ចោល​កាកសំណល់​គ្មាន​អនាម័យ​បំពុល​បរិស្ថាន ។

​ទីតាំង​ដែល​កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ​នេះ គឺ ស្ថិតនៅ​ភូមិ​ព្រៃ​ដូន​អុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ទល់មុខ​មណ្ឌល​សុខភាព​សាមគ្គី ឈាង​ជើង ។​

​ជុំវិញ​បញ្ហា​នេះ លោក ហែម ដា​រិទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ធ្នូ តាម​បណ្តាញ​សង្គម Telegram ថា លោក​នឹង​មាន​វិធានការ​ចំពោះ​ក្រុមហ៊ុន​នេះ ដោយ​អោយ​កម្លាំង​ចុះ​ត្រួតពិនិត្យ ។

​លោក​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ អាជ្ញាធរ​នឹង​ចុះ​ណែនាំ​ពី​បញ្ហា​ចត​ឡាន និង បញ្ហា​សំរាម ។ ប៉ុន្តែ បើ​មិន​ស្តាប់​ទេ លោក​នឹង​មាន​វិធានការ ចាប់​ឡាន​យក​មក​ទុក​រយៈពេល​១​សប្តាហ៍ ៕​








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
22 June, 2014 05:08 PM
ខេត្តបន្ទាយមានជ័យ៖លោក ប្រាក់ សាំ មេបញ្ជាការ វរះនគរបាល ការពារព្រំដែន គោក៨០៧ ប្រចាំស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានទៅបំផ្លាញ សម្ភារះសមត្ថកិច្ចថៃ ក្រោយទាហានថៃ ឃាត់រថយន្តរបស់ប្រពន្ធពេលចូលដឹកហ្គាស់​ ខាងទឹកដីថៃ ក្នុងស្រុកគោកធ្យូង ខេត្តស្រះកែវ ទល់មុខច្រកតំបន់បឹងត្រកួន ស្រុកថ្មពួក កាលពីវេលាម៉ោង២០និង៣០នាទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤នេះ។
21 June, 2014 07:22 PM
ខេត្តកោះកុង៖ស្រី្តវ័យ២៨ឆ្នាំម្នាក់ បានរងរបួសជាទម្ងន់ ខណះដេកក្នុងផ្ទះ ក្នុងភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌសីម៉ា ខេត្តកោះកុង ត្រូវចោរចូលប្លន់ ទ្រព្យសម្បត្តិ បានវាយដំ យកខ្សែរឹតក និងកាំបិតវះមុខ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៤ រួចក្រុមចោរបានរត់គេចខ្លួន បាត់ស្រមោលដោយសុវត្ថិភាព និងមិនបានរំខានដល់សមត្ថកិច្ចឡើយ។
21 June, 2014 06:16 PM
ខេត្តបន្ទាយមានជ័យ ៖ ​ជម្លោះពាក្យសម្តី ​បន្តិចបន្តួច​ជាមួយ​ មិត្តភក្តិ​ក៏បានធ្វើឲ្យយុវជនម្នាក់ ក្លាយជាអ្នកទោស ព្រោះតែទប់កំហឹងមិនបាន ហើយ​យក​ដា​វសាំ​មូ​រៃ​ទៅ​កាប់​ទៅលើភាគីជម្លោះរបស់ខ្លួន បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ ស្ទើស្លាប់បាត់បង់ជីវិត លើកំណាត់ផ្លូវជាតិលេខ៥ ចំនុចមុខផ្សាររ៉ាថ្មី ក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យ កាលពីយប់​ថ្ងៃទី​អាទិត្យ ទី​៣ ខែកក្កដា ឆ្នាំ​២០១១ ជន​នោះ​ក៏​ធ្វើការ​គេចខ្លួន​បាត់។
21 June, 2014 04:39 PM
កំពង់ឆ្នាំង៖សន្តិសុខរោងចក្រMVម្នាក់ ត្រូវបានគេបញ្ជូនទៅ​មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយពីបុរសរូបនោះ​​​បានផឹកថ្នាំកណ្តុរអស់២កញ្ចប់ដោយស្មានថាជាថ្នាំផ្តាសាយ។ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១និង១០នាទីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ នៅផ្ទះជនរងគ្រោះ ខណះប្រពន្ធមិននៅផ្ទះ ស្ថិតក្នុងភូមិជារៅ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
21 June, 2014 09:30 AM
ភ្នំពេញ ៖ ឧកញ៉ាម្នាក់ឈ្មោះ សុខ រ៉ាថន ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានី ភ្នំពេញ សម្រេច កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ ឃុំខ្លួនដាក់ពន្ឋនាគារ ដើម្បីស៊ើបអង្កេត ករណីឆបោក ប្រាក់ចំនួន២លាន៥សែនដុល្លារ តាមរូបភាពលក់ផ្ទះមួយខ្នងឲ្យទៅមនុស្សម្នាក់ហើយ លក់បន្តទៅឲ្យមនុស្សផ្សេងម្នាក់ទៀត
20 June, 2014 05:18 PM
សៀមរាប៖ សកម្ម​ភាព​រថ​យន្ត​សាន់​យ៉ុង ​ដឹក​ឈើ​ខុស​ច្បាប់ ​ពី​ស្រុក​​ស្វាយ​លើ​យក​ មក​លក់​ចែក​ចាយ​តាម​ដែ​ប៉ូ​ឈើ​ ក្នុង​ខេត្ត​សៀម​រាប ​ជា​យូ​រ​ឆ្នាំ​ណាស់​មក​ហើយ ដែល​ពុំ​ធ្លាប់​មាន​ការ​បង្ក្រាប​ទាល់​តែ​សោះ​ នោះ​ ឥឡូវ​ហាក់​មា​ន​ការ​ប្រែ​ប្រួល​ចម្លែក​ ស្រាប់​តែ​​ឃើញ​មេ​ព្រៃ​ចុះ​ចាប់​រថ​យន្ត​ដឹក​ឈើ​​ ទាំង​នោះទាំង​ទឹក​មុខ​ ក្រៀម​ក្រំ ​​ក្រោម​ការ​បញ្ជា​របស់​ព្រះ​រាជ​អាជ្ញា​ឡើង​ថ្មី។
ម៉ោង​៤​ទាប​ភ្លឺ​លឺ​សំ​លេង​មាន់​រងាវ​កឺតៗ នាថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ២០១៤នេះ លោក​ កើត-វណ្ណារ៉េត
20 June, 2014 04:30 PM
ខេត្តបន្ទាយមានជ័យ៖ បុគ្គលិក Metfone & Cellcard  ប្រុស ស្រី ត្រូវកម្លាំង នគរបាល សន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ ប្រមូលយកទៅសួរនាំ កាលពីវេលាម៉ោង៣និង១៥ នាទី​ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ ខណះដើរចែកសុីមព្រី មិនយក អត្តសញ្ញាណប័ណ្ណ ដល់ពលករដែលអាជ្ញាធរថៃ ចាប់បញ្ជូនមក នៅចំនុច រង្វង់មូល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
20 June, 2014 03:27 PM
​ភ្នំពេញៈ ក្រសួងការបរទេស​ក​ម្ពុ​ជា បា​នរក​មេធាវី​ការពារ​ក្តី​ឲ្យ​ពលករ​ខ្មែរ​ចំនួន ៣៨​នាក់ ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​នៅ​ស្ថានីយ៍​រថភ្លើង​ហួ​ហ៊ី​ន (Hua Hin) ស្ថិតនៅក្នុង​ខេត្ត​ប្រា​ឆាប ឃី​រី​ខាន់ (Prachuap Khiri Khan) កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៤​។ ពលករ​ខ្មែរ​ទាំង ៣៨​នាក់ នឹង​ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact