ខ្លាំង​មែន ! ក្រុមហ៊ុន​មួយ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ

ភ្នំពេញ​៖ ​ប្រជាពលរដ្ឋ​ម្នាក់ ទំនង​ជា​អត់​ទ្រាំ​លែង​បាន ដោយ​បង្ហាញ​ជា​សាធារណៈ ថា ក្រុម

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ខ្លាំង​មែន ! ក្រុមហ៊ុន​មួយ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ
Sat, 14 December 2019 10:35 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​ប្រជាពលរដ្ឋ​ម្នាក់ ទំនង​ជា​អត់​ទ្រាំ​លែង​បាន ដោយ​បង្ហាញ​ជា​សាធារណៈ ថា ក្រុមហ៊ុន​មួយ​ឈ្មោះ ហា​វេស ផេរ​ភើរ កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ ទាំង​បញ្ហា​ចត​ឡាន​ស្ទះ​ពេញ​ផ្លូវ និង បញ្ហា​កាកសំណល់​គ្មាន​អនាម័យ​បំពុល​បរិស្ថាន ។

​គណនី​ហ្វេ​សប៊ុក​មួយឈ្មោះ Phoumea Chhin សរសេរថា “​កំពូល​ក្រុមហ៊ុន​ឡាន​ដែល​គ្មាន​២​លើ​លោក​ចត​មិន​ខ្វល​ពី​អ្នក​ផ្សេង​ដែល​នៅ​ខាងក្នុង ប្រាប់​ចង់​១០​ដង នៅតែ​មិន​ខ្វល់​” ។

​ប្រជាពលរដ្ឋ រូបនេះ រង់ចាំ​មើល​ថា​តើ​លោក​ចៅសង្កាត់ និង ប៉ូលិស លោក​នឹង​មាន​វិធានការ​បែបណា​ចំពោះ​ក្រុមហ៊ុន ឬ ឃ្លាំង មួយ​នេះ ពី​បញ្ហា​ចត​ឡាន​និង​ការចាក់ចោល​កាកសំណល់​គ្មាន​អនាម័យ​បំពុល​បរិស្ថាន ។

​ទីតាំង​ដែល​កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ​នេះ គឺ ស្ថិតនៅ​ភូមិ​ព្រៃ​ដូន​អុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ទល់មុខ​មណ្ឌល​សុខភាព​សាមគ្គី ឈាង​ជើង ។​

​ជុំវិញ​បញ្ហា​នេះ លោក ហែម ដា​រិទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ធ្នូ តាម​បណ្តាញ​សង្គម Telegram ថា លោក​នឹង​មាន​វិធានការ​ចំពោះ​ក្រុមហ៊ុន​នេះ ដោយ​អោយ​កម្លាំង​ចុះ​ត្រួតពិនិត្យ ។

​លោក​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ អាជ្ញាធរ​នឹង​ចុះ​ណែនាំ​ពី​បញ្ហា​ចត​ឡាន និង បញ្ហា​សំរាម ។ ប៉ុន្តែ បើ​មិន​ស្តាប់​ទេ លោក​នឹង​មាន​វិធានការ ចាប់​ឡាន​យក​មក​ទុក​រយៈពេល​១​សប្តាហ៍ ៕​








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
26 June, 2014 12:57 PM
កណ្ដាល៖កម្មកររោចក្រម្នាក់​ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យទាំងយប់ ក្រោយពីរង​របួស​បែក​មុខហូរ​ឈាម​ស្រោច​ខ្លួន​ ព្រោះ​ចូល​ទៅ​ឃាត់​ប្អូន​ដែល​ត្រូវ​គេ​វាយធ្វើបាប នៅ​ភូមិ​ព្រែក​សំរោង៣ សង្កាត់​តាខ្មៅ ក្រុងតាខ្មៅ ខេត្ត​កណ្ដាល កាលពីវេលាម៉ោងម៉ោង ២០:១០ នាទីយប់ថ្ងៃ​ទី ២៥ ខែ​មិថុនា ឆ្នាំ​២០១៤។​
25 June, 2014 05:26 PM
ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ក្រសួង មន្ត្រីមន្ទីរពាណិជ្ជកម្ម ខេត្តចុះប្រតិបត្តិការត្រួតពិនិត្យ ផ្សារ ដេប៉ូ ឃុំស្រះជីក ក្នុងស្រុកភ្នំស្រុក បានកម្ទេចមី និងត្រីខគ្មានស្លាកសញ្ញាខូចគុណភាពជាច្រើន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤នេះ។
25 June, 2014 04:22 PM
ខេត្តបន្ទាយ​មាន​ជ័យ​៖យ៉ាងហោចណាស់មានមនុស្ស០៣នាក់ បានរងរបួស​ធ្ងន់ស្រាល ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ កាលពី​វេលា​ម៉ោង​៤និង​៣០នាទី​ល្ងាច​ ​ថ្ងៃ​ទី​២៤ ខែ​មិ​ថុ​នា​ ​ឆ្នាំ​ ​២០១៤ លើ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិ​ចំ​ការ​តា​ដោក​ ​ឃុំ​ឫស្សី​ក្រោក​ ​ស្រុក​មង្គល​បូ​រី​ ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​។
25 June, 2014 12:45 PM
តើ​អ្នក​ត្រូ​វ​ការ​ពេល​សម្រាប់​គេង​ប៉ុន្មាន​?​ តាម​ពិត​ទៅ ​នេះ​គឺ​ជា​រឿង​​បុគ្គល​តែ​ប៉ុណ្ណោះ​ ​តើ​ការគេងពី៧​​ទៅ​៨​ម៉ោង​អាច​គ្រប់​គ្រាន់​ទេ​។ តើ​អាច​ទៅ​រួច​ដែរ​ទេ ​​បើ​អ្នក​​កាត់​បន្ថយ​ពេល​គេង​ខ្លះ​ដើម្បី​សុខភាព​របស់​អ្នក​? ពេល​វេ​លា​នៃ​ការ​គេ​ង ​គឺ​មាន​សារៈ​សំ​ខាន់​ណាស់​សម្រាប់​រាង​កាយ​របស់​យើង​ ​ដែល​ត្រូវ​តែ​បំ​ពេញ​ការ​ងារ​ពេញ​មួយ​ថ្ងៃ​នោះ​។
24 June, 2014 12:00 AM
ភ្នំពេញ៖ រថយន្តដឹកប្រេងរបស់ក្រុមហ៊ុនតេលា បានក្រឡាប់និង ឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅចំណុចរង្វង់មូលស្ពានលីយ៉ុងផាត់ ផ្លូវជាតិលេខ៥ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ បណ្តាលឲ្យមនុស្សឆេះស្លាប់ក្នុងរថយន្ត។
23 June, 2014 04:57 PM
បាត់ដំបងៈក្រុមអ្នកញៀនល្បែងផ្នាល់បាល់ ប្រុស ស្រី ១៣នាក់ ត្រូវនគរបាលកសាងសំណុំរឿង ទៅតុលាការ កាលពីព្រឹក ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៤ ក្រោយពីឃាត់ខ្លួនកាលពីម្សិលមិញ នៅចំណុចជិតអាងកំពីងពួយ ស្ថិតក្នុង ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
23 June, 2014 04:12 PM
ការនិយាយនរណាក៏ចេះនិយាយដែរ​ លើកលែងតែមនុស្ស ដែលពុំអាចនិយាយបាន។  ប៉ុន្តែការនិយាយដែលប្រកបទៅដោយគតិបណ្ឌិត ដែលធ្វើឲ្យមហាជនទទួលស្គាល់វាមិន មែន​ជារឿងមួយដែលមានភាពងាយស្រួលនោះឡើយ ។​ ខាងក្រោមនេះជាដំណោះ ស្រាយ​​ដ៏ល្អ​ប្រសើរដែលធ្វើឲ្យអ្នកក្លាយទៅជាអ្នកដែលមានភាពប៉ិនប្រសប់នៅក្នុងការ​និយាយ ៖
23 June, 2014 03:34 PM
ខេត្តបន្ទាយមានជ័យ៖ ក្រោយពី គេហទំព័រសារពត៌មាន អង្គរថែមស៍ បានចេញផ្សាយអត្ថបទមួយមានចំណងជើងថា (បែកធ្លាយពត៌មាន លោក ប្រាក់ សាំ មេបញ្ជាការវរះនគរបាល៨០៧ ទៅបំផ្លាញសម្ភារះសមត្ថកិច្ចថៃ ក្រោយទាហានថៃឃាត់រថយន្តរបស់ប្រពន្ធពេលចូលដឹកហ្គាស់) កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៣ ម្សិលមិញនេះ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact