ជនល្មើស​ស្ទាក់​កាប់​ពលរដ្ឋ​៤​នាក់ យ៉ាង​ព្រហើន រួច​គេចខ្លួន​ដោយ​សុវត្ថិភាព សង្ស័យ​ចង់​សាក​សមត្ថភាព​អធិការ​ក្រុង​តាខ្មៅ ឡើង​ថ្មី

កណ្តាល​៖ ​បញ្ហា​សន្តិសុខ និង សុវត្ថិភាព ហាក់​មិនទាន់​មាន​សភាព​ល្អប្រសើ​រ​ប៉ុន្មាន​ទេ ក

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ជនល្មើស​ស្ទាក់​កាប់​ពលរដ្ឋ​៤​នាក់ យ៉ាង​ព្រហើន រួច​គេចខ្លួន​ដោយ​សុវត្ថិភាព សង្ស័យ​ចង់​សាក​សមត្ថភាព​អធិការ​ក្រុង​តាខ្មៅ ឡើង​ថ្មី
Fri, 13 December 2019 04:22 PM ដោយ ៖ មេត្តាកណ្តាល​៖ ​បញ្ហា​សន្តិសុខ និង សុវត្ថិភាព ហាក់​មិនទាន់​មាន​សភាព​ល្អប្រសើ​រ​ប៉ុន្មាន​ទេ ក្រោយពី​អធិការ​នគរបាល​ក្រុង​តាខ្មៅ ឡើង​ថ្មី​ភ្លាម ឃើញថា ។ មិនទាន់​ល្អប្រសើរ​នេះ គឺ បន្ទាប់ពី​មាន​ជនល្មើស​មួយក្រុម​បាន​ស្ទាក់​កាប់​លើ​ប្រជាពលរដ្ឋ បណ្តាលអោយ​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៤​នាក់ ។​

​អធិការ​នគរបាល​ក្រុង​តាខ្មៅ ទើប​ឡើង​ថ្មី គឺ លោក​វរសេនីយ៍ យី វណ្ណដា ថ្លែងថា ករណីនេះ​កម្លាំង​របស់លោក​កំពុង​ស្រាវជ្រាវ​ហើយ មិន​ទាន់​ចាប់បាន​ជនល្មើស​នៅ​ឡើយ​ទេ ។

​អំពើ​ហិង្សា​មួយ គឺ បាន​កើតឡើង បង្ក​អោយមាន​ការភ្ញាក់ផ្អើល​ទាំងយប់ អស់​រយៈពេល​ជាច្រើន​ម៉ោង ដោយ​បណ្តាល​អោយ​មនុស្ស​៤​នាក់ រងរបួស​ធ្ងន់​ស្រាល បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ចំណែក​ក្រុម​ជនល្មើស បាន​គេច​ខ្លួន​ដោយ​សុវត្ថិភាព​មិន​រំខាន​ដល់​សមត្ថកិច្ច​នោះ​ទេ ។

​ករណីនេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​១២ ខែ​ធ្នូ នៅលើ​ផ្លូវលំ ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ។​

​បងប្អូន​ជនរងគ្រោះ​និង​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែង​កើតហេតុ បាន​ប្រាប់ CPC NEWS ដោយផ្ទាល់​ថា នៅ​មុនពេល​កើតហេតុ គឺ​ឃើញ​ភាគី​ខាង​ជនរងគ្រោះ​ជិះ​ម៉ូតូ​មក​ទិញ​ស្រា​បៀ​រ យក​ទៅ​ផឹក​ក្នុង​កម្ម​ពិធី​ជួបជុំ​បងប្អូន ។​

​ស្រាប់តែ​វិល​ត្រឡប់​មកពី​ទិញ​ស្រា​បៀរ​វិញ ដល់​កន្លែងកើតហេតុ ក៏​លេចមុខ​ភាគី​ម្ខាង​ទៀត​មាន​គ្នា​ច្រើន​នាក់ កាន់កា​បិត ដំបង បាន​ស្ទាក់​ភាគី​ជនរងគ្រោះ កាប់​និង​វៃ បណ្តាលអោយ​រងរបួស​ធ្ងន់​ស្រាល​៤​នាក់ ដោយ​មិន​ដឹង​មូលហេតុ ។ ដោយឡែក​ក្រុម​ជនសង្ស័យ​បាន​រត់​ចូល​បន្ទប់​ផ្ទះជួល ផ្លោះ​របង​រត់គេចខ្លួន​បាត់ ។ ភ្លាមៗ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ផងដែរ​។​

​ជុំវិញ​បញ្ហា​នេះ លោក​វរសេនីយ៍ យី វណ្ណដា អធិការ​នគរបាល​ក្រុង​តាខ្មៅ បាន​ប្រាប់​នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ នេះ ថា ករណី​ហិង្សា​នេះ​បណ្តាល​អោយ​មាន​អ្នករបួស​៤​នាក់ ដោយ​ម្នាក់​បាន​រងរបួស​ធ្ងន់​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ចំណែក​ជនសង្ស័យ​កម្លាំង​ជំនាញ​របស់​លោក​កំពុង​ស្រាវជ្រាវ​តាម​ចាប់​ហើយ​។

​លោក​អធិការ​នគរបាល​ក្រុង​តាខ្មៅ បន្តថា ចំពោះ​ដើមចម​លម្អិត​លោក​មិន​ទាន់​បាន​ដឹង​នៅឡើយ​ទេ ដោយ​យប់មិញ​នេះ មាន​ករណី​ច្រើន​បាន​កើតឡើង ដោ​យុ​លោក​កំពុង​បន្ត​នីតិវិធី ។​

​ជាមួយគ្នានេះ គ្រួសារ​ជនរងគ្រោះ សង្ឃឹមថា លោក​អធិការ​ទើប​ឡើង​ថ្មី នឹង​មាន​សមត្ថភាព​តាម​ចាប់ខ្លួន​ក្រុម​ជនល្មើស​បាន ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕​






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
27 September, 2020 09:23 AM
កណ្ដាល ​៖ ​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ នគរបាល​ស្រុក​ពញាឮ ខេត្ត​កណ្តាល បាន​ឃាត់ខ្លួន​ឪពុក​ដែល​យក​ខ្សែក្រវាត់​វៃ​កូនស្រី​ដូច​សត្វ​ធាតុ បាន​ហើយ ដោយ​កំពុង​សាកសួរ តាម​នីតិវិធី ។
27 September, 2020 09:16 AM
ខេត្ត​រតនគិរី ៖ ករណី​ខ្យល់​កន្ត្រាក់​មួយ​កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នៅវេលា​ម៉ោង​៥.00​នាទី​ព្រឹក ធ្វើឱ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១០​ខ្នង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​១​ខ្នង  រួម​ជាមួយ​សាលារៀន​១​ខ្នង នៅក្នុង​ភូមិ​ផា​ក់ណា​ម ឃុំ​កោះ​ពាក្យ ស្រុក​វើន​សៃ ខេត្ត​រតនគិរី​។​
27 September, 2020 09:05 AM
ភ្នំពេញ​ ៖ ​ដោយសារ​ទ្រាំលែងបាន ចំពោះ​ឡាន​ដឹក​ដី ដែល​បើកបរ​តាម​បណ្តោយ​ផ្លូវ ផ្សារ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ , ប្រជាពលរដ្ឋ​ជាច្រើន​រួម​គ្នា​ផ្តិតមេដៃ​ជូន​លោក​ចៅសង្កាត់​ចោម​ចៅ​ទី​១ ដើម្បី​អោយ​មាន​ដំណោះស្រាយ ។
27 September, 2020 08:49 AM
ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ប្រជាពលរដ្ឋ បាន​ផ្ញើ​សារ​មក ថា ស្ពានដែក​ច្រកចូល​ក្រុមហ៊ុន ស៊ិន ទ្រី​ក្បែរ តាម​ផ្លូវ​លេខ​៣៧១ នៃ​ខណ្ឌ​មានជ័យ បាន​រង​ការខូចខាត​យូរហើយ តែ​គ្មាន​ឃើញ​អាជ្ញាធរ​មក​ជួសជុល​សោះ ។
27 September, 2020 08:40 AM
កណ្តាល ​៖ ​មាន​អំពើ​ហិង្សា​មួយ​កើតឡើង កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ដោយ​ឪពុក​បាន​យក​ខ្សែ​ក្រវាត់​វៃ​កូនស្រី​ទាំង​ដៃ​ឱប​កូនស្រី​តូច​ក្នុង​ដៃ យ៉ាង​ព្រៃផ្សៃ នៅ​ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល ។
27 September, 2020 08:34 AM
សៀមរាប ​៖ ​ក្រសួង​សុខាភិបាល ព្រមាន​ពី​ហានិភ័យ​ការឆ្លង​ដល់​សហគមន៍ ខណៈ​បុរស​ជនជាតិ​ហុងគ្រី អាយុ​៧០​ឆ្នាំ ម្នាក់ បាន​រត់គេច​ពី​កន្លែង​ធ្វើ​ចត្តា​ឡី​ស័ក នៅ​កន្លែង​ស្នាក់នៅ​របស់​គាត់ នា​ខេត្តសៀមរាប បើ​គាត់​ធ្វើដំណើរ​ច្រើន​និង​ជួប​មនុស្ស​ច្រើន ។
25 September, 2020 03:00 PM
ស្វាយរៀង​ ៖ ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ ជនសង្ស័យ​ឈ្មោះ ម៉ៅ វីរៈ ហៅ​ចំរើន អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​នគរបាល​អង្គ​តា​សូ បច្ចុប្បន្ន​រស់នៅ​ភូមិ​ដុ​ម្ភិ​រ ឃុំ​គោក​ព្រីង ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ដោយ​កំពុង​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ តែ​មិនបាន​សម្រេច ។
25 September, 2020 02:56 PM
​កណ្តាល ​៖ ​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដោយ​រថយន្ត​ដឹកទំនិញ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាល​អោយ​តៃកុង​កៀប​ស្លាប់​ក្នុង​រថយន្ត​និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ។ ប៉ុន្តែ​រយៈពេល​៩​ម៉ោង​ហើយ សព​មិន​ទាន់​អាច​គាស់​ចេញពី​រថយន្ត​បាន​នៅឡើយ​ទេ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact