កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ជនល្មើស​៥​ក្រុម ឃាត់​ខ្លួន​រហូតដល់​២៨​នាក់

ភ្នំពេញ​៖ ​របាយការណ៍​សមត្ថកិច្ច នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ នេះ បង្ហាញថា រយៈពេល​១​យប់​១​ថ្ងៃ ថ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ជនល្មើស​៥​ក្រុម ឃាត់​ខ្លួន​រហូតដល់​២៨​នាក់
Fri, 13 December 2019 04:09 PM ដោយ ៖ មេត្តាភ្នំពេញ​៖ ​របាយការណ៍​សមត្ថកិច្ច នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ នេះ បង្ហាញថា រយៈពេល​១​យប់​១​ថ្ងៃ ថ្ងៃទី​១២ ខែ​ធ្នូ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ពួនស្ទាក់ ដោយ​បង្ក្រាបបាន​ជនល្មើស ចំនួន​៥​ក្រុម និង ជនសង្ស័យ​ចំនួន​២៨​នាក់ ។​

​តាម​របាយការណ៍​ប្រចាំថ្ងៃ ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កត់ត្រា បង្ហាញថា ចាប់ពី​ម៉ោង​១៦៖០០​នាទី ថ្ងៃទី​១១​ដល់ ម៉ោង​១៦៖០០ ថ្ងៃទី​១២​ខែ​ធ្នូ កម្លាំង​អាវុធហត្ថ បាន​ចេញ​ស្រាវជ្រាវ ល្បាត និង ពួនស្ទាក់ បង្ក្រាប​បទល្មើស ឃាត់ខ្លួន​ជនសង្ស័យ​បាន​៥​ក្រុម ស្មើនឹង​២៨​នាក់ ពាក់ព័ន្ធ ករណី ហិង្សា​ដោយ​ចេតនា និង ករណី​គ្រឿងញៀន ។

​ជាក់ស្តែង​រួមមាន ៖

​នៅ​ម៉ោង​១៨៖៥០​នាទី ថ្ងៃទី​១១ ខែ​ធ្នូ នៅ​ចំណុច​សណ្ឋាគារ ឡេ ហុង ផ្លូវ​លេខ​១៧២ សង្កាត់​ផ្សារ​ថ្មី​ទី​៣​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ បង្ក្រាប​ករណី​ហិង្សា​ដោយ​ចេតនា​១​លើក ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ និង​ដកហូត​វត្ថុតាង កាំបិត​ចំនួន​១ ។​

​នៅ​ម៉ោង​១១៖០០​នាទី ថ្ងៃទី​១២ ខែ​ធ្នូ នៅ​ចំណុច​ផ្លូវ​លេខ​១១០ សង្កាត់​ផ្សារ​ដេប៉ូ​៣ កម្លាំង​អាវុធហត្ថ ខណ្ឌ​ទួលគោក បង្ក្រាប​ករណី​គ្រឿងញៀន​១​លើក ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ថ្នាំញៀន​១​កញ្ចប់ ។ ក្រោយពី​ការសាកសួរ​យក​ចម្លើយ​រួច សមត្ថកិច្ច​បាន​បន្ត​តាម​ចាប់​បក្ខពួក​បន្ថែម​១​លើក​ទៀត បាន​ជនសង្ស័យ​ចំនួន​៣​នាក់ ថ្នាំ​២​កញ្ចប់ សរុប​២​លើក ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ថ្នាំញៀន​៣​កញ្ចប់ និង ឧបករណ៍​សេព​គ្រឿងញៀន​មួយចំនួន ។​

​នៅ​ម៉ោង​១១៖៣០​នាទី ថ្ងៃទី​១២ ខែ​ធ្នូ នៅ​ចំណុច​ផ្ទះ​ទុកចោល ក្នុង​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​បង្ក្រាប​ករណី​គ្រឿងញៀន​១​លើក ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ ថ្នាំញៀន​១៩​កញ្ចប់ និង ឧបករណ៍​សេព​គ្រឿងញៀន​មួយចំនួន​។​

​នៅ​ម៉ោង​១៣៖០០​នាទី ថ្ងៃទី​១២ ខែ​ធ្នូ នៅ​ចំណុច​ភូមិ​លូ សង្កាត់​ស្វាយប៉ាក កម្លាំង​អាវុធហត្ថ​ខណ្ឌ​ឫស្សីកែវ បាន​បង្ក្រាប​ករណី​គ្រឿងញៀន​១​លើក ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ថ្នាំញៀន​២​កញ្ចប់​។​

​នៅ​ម៉ោង​១៦៖០០​នាទី ថ្ងៃទី​១២ ខែ​ធ្នូ នៅ​ចំណុច​បន្ទប់​ជួល​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ កម្លាំង​អាវុធហត្ថ ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក្រាប​ករណី​គ្រឿងញៀន​១​លើក ឃាត់ខ្លួន​ជនសង្ស័យ​៨​នាក់ ថ្នាំញៀន​៧​កញ្ចប់ ។ ក្រោយពី​ធ្វើការ​សាកសួរ​យក​ចម្លើយ​រួច សមត្ថកិច្ច​បាន​បន្តស​ហ​ការ​ជាមួយ​ការិយាល័យ គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​ចាប់​បក្ខពួក​បន្ថែម​១​លើក​ទៀត ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ថ្នាំញៀន​១​កញ្ចប់ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​១  សរុប​២​លើក ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់ ថ្នាំញៀន​៨​កញ្ចប់ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​១ ។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២៨​នាក់​នេះ កំពុង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ខ្វែងដៃខ្វែងជើង​យ៉ាង​មមាញឹក ចែក​គ្នា​ធ្វើ​កំណត់ហេតុ ស្តាប់​ចម្លើយ សម្រង់​សាវតា​ជាតិ ដកហូត​វត្ថុតាង ស្រាវជ្រាវ​រក​អ្នក​ជាប់​ពាក់ព័ន្ធ​បន្ត និង ធ្វើ​របាយការណ៍​សរុប​តាម​ករណី​នីមួយៗ កសាង​សំណុំរឿង​តាម​នីតិវិធី​ឲ្យបាន​រួចរាល់​មុន​៤៨​ម៉ោង ដើម្បី​បញ្ជូន​ទៅ​តុលាការ ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់ ៕​












Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
25 January, 2020 02:11 PM
​ភ្នំពេញ​៖​ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រកាសថា ឆ្នាំ​២០២០ នេះ ជា​ឆ្នាំ​នៃ​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក បន្ទាប់​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ឆ្នាំ​២០១៩ មាន​កំណើន​យ៉ាង​គំហុក ទាំង​ស្លាប់ ទាំង​របួស និង ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​និង​ឯកជន ។
25 January, 2020 02:03 PM
ភ្នំពេញ​៖ ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ចាប់ខ្លួន​ជនជាតិ​វៀតណាម​៣​នាក់ ករណី​បង្ខាំង​ជនជាតិ​វៀតណាម​ម្នាក់ ដើម្បី​ចាប់ជំរិត​ទារប្រាក់ ។

​ការបង្ក្រាប​នេះ បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា ម្សិលមិញ​នេះ នៅ​ចំណុច​សង្កាត់​ព្រលឹត ខណ្ឌ​៧​មករា និង រំដោះ​បាន​ជនរងគ្រោះ​ម្នាក់​ផងដែរ ។
25 January, 2020 09:39 AM
​ភ្នំពេញ​៖ ​មួយ​រយៈពេល​ចុងក្រោយ​នេះ មជ្ឈដ្ឋាន​ជាច្រើន​សង្កេតឃើញថា ទឹកដី​ខណ្ឌ​ដង្កោ ហាក់​កើត​មាន​រឿងរ៉ាវ​ជា​បន្តបន្ទាប់ ទាំង​ករណី​បទល្មើស​ប្លន់​ម៉ូតូ និង ករណី​ឧបទ្ទវហេតុ​ផ្សេងៗ​ផងដែរ ។
25 January, 2020 09:29 AM
​ភ្នំពេញ​៖ ​គិត​ត្រឹម​ថ្ងៃទី​២៤ ខែ​មករា នេះ មាន​រយៈពេល​១​សប្តាហ៍​ហើយ ដែល​ឃាតករ​ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៤​ទាំង​វ័យក្មេង បាន​បាញ់សម្លាប់​គូ​ដណ្តឹង​ជា​និស្សិត​ពេទ្យ​និង​ជា​អ្នក​ផលិតផល​តាម​អន​ឡាញ តែ​មិន​ទាន់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅឡើយ​ទេ ។​
25 January, 2020 09:19 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ចម្អិន​ម្ហូបអាហារ ដុត​ក្រដាសសែន ធូប និង ទៀន ដើម្បី​ជៀសវាង​កុំអោយ​មាន​អគ្គិភ័យ​កើតឡើង​ដែល​ធ្វើ​អោយ​រំខាន​ក្នុង​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន ព្រោះ​តែ​ការធ្វេសប្រហែស ។​
25 January, 2020 09:11 AM
ភ្នំពេញ​៖ ​ជនល្មើស​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង បានធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​រួច​នាំ​គ្នា​វៃ​ជនរងគ្រោះ​យ៉ាង​ទ្រោម​ខ្លួន​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង ក្បែរ​ប៉ុស្តិ៍នគរបាល​ព្រៃវែង ខណ្ឌដង្កោ រួច​គេចខ្លួន​ដោយ​សុវត្ថិភាព ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​នោះទេ ។​
23 January, 2020 09:33 AM
ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មករា នេះ លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​មក​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ ដើម្បី​បន្ត​សវនាការ​សំណុំរឿង​របស់លោក ពាក់ព័ន្ធ​ការចោទប្រកាន់​អំពី​បទ “​ក្បត់ជាតិ​” ឃុបឃិត​ជាមួយ​ជនបរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។
22 January, 2020 05:17 PM
កណ្តាល​៖ ​ប្រជាពលរដ្ឋ អះអាងថា ទីតាំង​ស្រា​ក្រឡុក ដែល​កំពុង​ល្បី​រន្ទឺ នៅ​ក្រុង​តាខ្មៅ ដាក់​លក់​ជា​ច្រើន​កន្លែង មាន​តាំង​ភ្លឺ​គ្រប់​ពណ៌​ចម្រុះ ភ្លឺ​ចែងចាំង​អម​ដោយ​សាច់ភ្លេង​ឮ​កងរំពង បើក​លក់​តាំងពី​ព្រលប់​ដល់​ទល់ៗ​ភ្លឺ ត្រូវបាន​ប្រជាពលរដ្ឋ អះអាងថា តែងតែ​បង្ក​អសន្តិសុខ ឈ្លោះប្រកែក​គ្នា គប់​កែវ និង វៃ​គ្នា​យ៉ាង​អនាធិបតេយ្យ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact