ហួសចិត្ត​មែនទែន ! លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌ​ទួលគោក អសមត្ថភាព​ខ្លួនឯង បែរ​ជា​បន្ទោស​អ្នកសារព័ត៌មាន មិន​មាន​ឆន្ទៈ​ចូលរួម​បង្ក្រាប​ល្បែង​ឆ្នោត​យួន

ភ្នំពេញ​៖ ​នេះ​ជា​ការហួសចិត្ត​មួយ ដែល​លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌ​ទួលគោក អសមត្ថភាព​ខ្លួ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ហួសចិត្ត​មែនទែន ! លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌ​ទួលគោក អសមត្ថភាព​ខ្លួនឯង បែរ​ជា​បន្ទោស​អ្នកសារព័ត៌មាន មិន​មាន​ឆន្ទៈ​ចូលរួម​បង្ក្រាប​ល្បែង​ឆ្នោត​យួន
Fri, 13 December 2019 10:06 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​នេះ​ជា​ការហួសចិត្ត​មួយ ដែល​លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌ​ទួលគោក អសមត្ថភាព​ខ្លួនឯង​ក្នុង​ការទប់ស្កាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ បែរជា​មក​បន្ទោស​អ្នកសារព័ត៌មាន ថា មិន​មាន​ឆន្ទៈ​ចូលរួម​បង្ក្រាប​ទៅវិញ ។​

​កាលពី​ពេល​ថ្មីៗ​នេះ សារព័ត៌មាន​ជា​ច្រើន​បាន​រួមគ្នា​ផ្សព្វផ្សាយ ថា នៅ​ជុំវិញ​ផ្សារ​សាមគ្គី សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌ​ទួលគោក សុទ្ធតែ​តុ​កត់​ឆ្នោត​វៀតណាម​ដាក់​តម្រៀប​គ្នា​ជា​ហូរហែរ ក្រោម​ការបន្លំ​ភ្នែក​ថា ជា​ឆ្នោត​ខ្មែរ​ស្របច្បាប់ ដែល​អាជ្ញាធរ មើលមិនឃើញ​ទាល់តែសោះ ? ។​

​ប្រជាពលរដ្ឋ រស់នៅ​ទីនោះ បង្ហើប​ថា ឆ្នោត​វៀតណាម​ខុសច្បាប់ ដែល​ដាក់​តុ​កត់​ជាប់​គ្នារ​ដឹក​កណ្តាលវាល​ជុំវិញ​ផ្សារ​សាមគ្គី នេះ បែរជា​អាជ្ញាធរ​មើលមិនឃើញ និង កំពុង​បណ្តែតបណ្តោយ​អោយ​មេ​ឆ្នោត​សប្បាយ​កើប​លុយ​ខ្ទង់លាន​រៀល​ក្នុង​មួយថ្ងៃៗ ដោយ​ប្រជាពលរដ្ឋ ដាក់​ការសង្ស័យថា អាជ្ញាធរ​អាច​បាន​ទទួល​លាភសក្ការៈ​សើម​មាត់ ហើយ​មើលទៅ បាន​ជា​មិន​បង្ក្រាប​បែបនេះ ? ។​

​ឆ្លើយតប​បញ្ហា​នេះ លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌ​ទួលគោក បាន​បដិសេធ​ការចោទប្រកាន់ នេះ ដោយ​អះអាង​ថា អាជ្ញាធរ​មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ល្បែងស៊ីសង​ទាំងនេះ​ទេ ។​

​ទំនងជា​មិន​សប្បាយចិត្ត​ផង​នោះ លោក ឯក ឃុន​ដឿ​ន ថ្លែងប្រាប់ កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ថា បើសិន​ជា​ក្រុម​អ្នកសារព័ត៌មាន មាន​ឆន្ទៈ​ក្នុង​ការចូលរួម​បង្ក្រាប​នោះ គេ​មិន​ដែល​យក​ព័ត៌មាន​ទាំងនេះ ទៅ​ផ្សព្វផ្សាយ​ទេ ពោល​គឺ អ្នកសារព័ត៌មាន​ត្រូវ​រាយការណ៍​ជា​សម្ងាត់​មក​អាជ្ញាធរ ដើម្បី​មាន​វិធានការ​បង្ក្រាប ។​

​ជាមួយគ្នានេះ លោក​អភិបាល​ខណ្ឌ​ទួលគោក បន្តថា អាជ្ញាធរ​បាន​ចុះ​បង្ក្រាប​ហើយ តែ​មិនឃើញ​មាន​បទល្មើស ដូច​ការផ្សព្វផ្សាយ​របស់​អ្នកសារព័ត៌មា​ន នោះទេ ។​

​ទន្ទឹម​នេះ​ផង​ដែរ អ្នកសារព័ត៌មាន​មួយចំនួន សម្តែង​ការ​មិន​ពេញចិត្ត​ឡើយ​ចំពោះ​សម្តី​របស់​លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌ​ទួលគោក ដែល​អសមត្ថភាព​ក្នុង​ការបង្ក្រាប​បទល្មើស​ក្នុង​មូលដ្ឋាន ដោយ​ខ្លួនឯង បែរជា​មក​បន្ទោស​អ្នកសារព័ត៌មាន មិន​មាន​ឆន្ទៈ​ចូលរួម​បង្ក្រាប​ទៅវិញ ។​

​តួនាទី ជា​អ្នកសារព័ត៌មាន គឺ ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​អាជ្ញាធរ ដើម្បី​អោយ​មាន​វិធានការ ដោយ​ស្រប​នឹង​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន ថា “​ជា​អ្នកសារព័ត៌មាន ជា​កញ្ចក់​ឆ្លុះ​សង្គម ជា​អ្នក​ហ៊ាន​រិះគន់​ក្នុងន័យ​ស្ថាបនា​”៕​






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
27 September, 2020 09:23 AM
កណ្ដាល ​៖ ​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ នគរបាល​ស្រុក​ពញាឮ ខេត្ត​កណ្តាល បាន​ឃាត់ខ្លួន​ឪពុក​ដែល​យក​ខ្សែក្រវាត់​វៃ​កូនស្រី​ដូច​សត្វ​ធាតុ បាន​ហើយ ដោយ​កំពុង​សាកសួរ តាម​នីតិវិធី ។
27 September, 2020 09:16 AM
ខេត្ត​រតនគិរី ៖ ករណី​ខ្យល់​កន្ត្រាក់​មួយ​កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នៅវេលា​ម៉ោង​៥.00​នាទី​ព្រឹក ធ្វើឱ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១០​ខ្នង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​១​ខ្នង  រួម​ជាមួយ​សាលារៀន​១​ខ្នង នៅក្នុង​ភូមិ​ផា​ក់ណា​ម ឃុំ​កោះ​ពាក្យ ស្រុក​វើន​សៃ ខេត្ត​រតនគិរី​។​
27 September, 2020 09:05 AM
ភ្នំពេញ​ ៖ ​ដោយសារ​ទ្រាំលែងបាន ចំពោះ​ឡាន​ដឹក​ដី ដែល​បើកបរ​តាម​បណ្តោយ​ផ្លូវ ផ្សារ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ , ប្រជាពលរដ្ឋ​ជាច្រើន​រួម​គ្នា​ផ្តិតមេដៃ​ជូន​លោក​ចៅសង្កាត់​ចោម​ចៅ​ទី​១ ដើម្បី​អោយ​មាន​ដំណោះស្រាយ ។
27 September, 2020 08:49 AM
ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ប្រជាពលរដ្ឋ បាន​ផ្ញើ​សារ​មក ថា ស្ពានដែក​ច្រកចូល​ក្រុមហ៊ុន ស៊ិន ទ្រី​ក្បែរ តាម​ផ្លូវ​លេខ​៣៧១ នៃ​ខណ្ឌ​មានជ័យ បាន​រង​ការខូចខាត​យូរហើយ តែ​គ្មាន​ឃើញ​អាជ្ញាធរ​មក​ជួសជុល​សោះ ។
27 September, 2020 08:40 AM
កណ្តាល ​៖ ​មាន​អំពើ​ហិង្សា​មួយ​កើតឡើង កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ដោយ​ឪពុក​បាន​យក​ខ្សែ​ក្រវាត់​វៃ​កូនស្រី​ទាំង​ដៃ​ឱប​កូនស្រី​តូច​ក្នុង​ដៃ យ៉ាង​ព្រៃផ្សៃ នៅ​ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល ។
27 September, 2020 08:34 AM
សៀមរាប ​៖ ​ក្រសួង​សុខាភិបាល ព្រមាន​ពី​ហានិភ័យ​ការឆ្លង​ដល់​សហគមន៍ ខណៈ​បុរស​ជនជាតិ​ហុងគ្រី អាយុ​៧០​ឆ្នាំ ម្នាក់ បាន​រត់គេច​ពី​កន្លែង​ធ្វើ​ចត្តា​ឡី​ស័ក នៅ​កន្លែង​ស្នាក់នៅ​របស់​គាត់ នា​ខេត្តសៀមរាប បើ​គាត់​ធ្វើដំណើរ​ច្រើន​និង​ជួប​មនុស្ស​ច្រើន ។
25 September, 2020 03:00 PM
ស្វាយរៀង​ ៖ ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ ជនសង្ស័យ​ឈ្មោះ ម៉ៅ វីរៈ ហៅ​ចំរើន អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​នគរបាល​អង្គ​តា​សូ បច្ចុប្បន្ន​រស់នៅ​ភូមិ​ដុ​ម្ភិ​រ ឃុំ​គោក​ព្រីង ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ដោយ​កំពុង​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ តែ​មិនបាន​សម្រេច ។
25 September, 2020 02:56 PM
​កណ្តាល ​៖ ​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដោយ​រថយន្ត​ដឹកទំនិញ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាល​អោយ​តៃកុង​កៀប​ស្លាប់​ក្នុង​រថយន្ត​និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ។ ប៉ុន្តែ​រយៈពេល​៩​ម៉ោង​ហើយ សព​មិន​ទាន់​អាច​គាស់​ចេញពី​រថយន្ត​បាន​នៅឡើយ​ទេ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact