នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រីកលូតលាស់​រឹងមាំ​ក្រោម​ដំបូល​សន្តិភាព​

ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​សប

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រីកលូតលាស់​រឹងមាំ​ក្រោម​ដំបូល​សន្តិភាព​
Thu, 12 December 2019 07:05 PM ដោយ ៖ មេត្តាភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក នៅ​ព្រលប់​ថ្ងៃទី​១២ ខែ​ធ្នូ នេះ មានប្រសាសន៍ថា ច្បាស់​ណាស់ កត្តា​សន្តិភាព គឺ មាន​សារៈសំខាន់​ខ្លាំង​បំផុត ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ធ្លាប់បាន​ឆ្លងកាត់​សង្គ្រាម និង វិនាសកម្ម​នៃ​របប​ប្រល័យពូជសាសន៍​កន្លងមក​ដែល​បាន​បំផ្លាញ​ជីវិត​មនុស្ស​រាប់​លាន​នាក់ និង បាន​ធ្វើអោយ​ប្រទេស​ជាតិ​អន្តរាយ​ធ្លាក់​ក្រោម​ចំណុចសូន្យ ។ ពិត​ប្រាកដ​ណាស់ “ មាន​សន្តិភាព ទើប​ពលរដ្ឋ​មាន​សិទ្ធិសេរីភាព , មាន​សន្តិភាព ទើប​ប្រទេស​ជាតិ​មាន​ការអភិវឌ្ឍន៍​រីកចម្រើន​ទៅបាន​” ។​

​សម្តេច​តេជោ មានប្រសាសន៍ថា សន្តិភាព​ពេញលេញ​ជាង​២០​ឆ្នាំ​មកនេះ គឺ​បាន​ផ្តល់ឱកាស​អោយ​កម្ពុជា​បាន​កសាង​អភិវឌ្ឍន៍​សង្គម​ជាតិ​រីកចម្រើន​ដល់​សព្វថ្ងៃ ដែល​បាន​ធ្វើអោយ​សេដ្ឋកិច្ចជាតិ​កាន់តែ​រីកលូតលាស់​ជាមួយ​កំណើន​ក្នុង​រង្វង់​ប្រមាណ ៧.១% ដែល​មាន​អត្រា​អតិផរណា​ត្រឹមតែ ២.៥%​ប៉ុណ្ណោះ ។

​ក្រោម​ការដឹកនាំ​លើ​មា​គា៍ និង​ទស្សនៈវិស័យ​ច្បាស់លាស់​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​អនុវត្តន៍​យុទ្ធសាស្ត្រ “​ចុង​ខ្សែ​ពីរ​នៃ​ចំណង​ខ្សែ​មួយ​” ដែល​សំដៅលើ​ការគ្រប់គ្រង​ស្ថានភាព​នយោបាយ​អោយ​មាន​ស្ថិរភាព​ល្អ និង គ្រប់គ្រង​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​អោយមាន​ស្ថិរភាព​រឹងមាំ​ល្អ​កើនឡើង​ថែម​ទៀត​។​

​គិត​មក​ទល់​ខែធ្នូ ២០១៩ នេះ ចំណូល​ដែល​បានមក​ពី​រដ្ឋ​ករគ​យ បើ​តាម​គម្រោង​ផែនការ​កំណត់​ត្រូវ​ប្រមូល​ឲ្យបាន ២,២៦០ លាន​ដុល្លារ ។ ប៉ុន្តែ​មក​ដល់​ត្រឹម​ថ្ងៃ​ទី​៩ ខែ​ធ្នូ ២០១៩ នេះ គឺ​យើង​ប្រមូលបាន ៣,០១៣ លាន​ដុល្លារ លើស​ផែនការ​ប្រមាណ ៧៥៨ លាន​ដុល្លារ (​ស្មើនឹង​៣៣.៥% ) ។ បើ​គិត​ជា​មធ្យម​ចំណូល​ដែល​មក​ពី​រដ្ឋ​ករគ​យ គឺ​ប្រមូល​បាន​ប្រមាណ​១០​លាន​ដុល្លារ ក្នុង​មួយ​ថ្ងៃៗ​។ យើង​នៅ​សល់​ជិត​២០​ថ្ងៃ​ទៀត ដែល​មិន​ទាន់​បាន​គិត​បូក​ថែម ហើយ​ដែល​យើង​រំពឹងថា​ចំណូល​គយ​គឺ​នឹង​កើន​លើស​ផែនការ​ប្រមាណ​ជាង ៨០០​លាន​ដុល្លារ​។​

​ចំពោះ​ចំណូល​ពី​អគ្គ​ពន្ធដា​វិញ​គឺ​មាន​ផែនការ​ប្រមូល​អោយ​បាន​ប្រមាណ ២,២៨៨ លាន​ដុល្លារ​។ ប៉ុន្តែ​មកទល់​ពេល​នេះ គឺ​ប្រមូល​ចំណូល​បាន ២,៦៣៤ លាន​ដុល្លារ​រួចហើយ ដែល​ពេល​នេះ​បាន​លើស​ផែនការ​ប្រមាណ ៣៤៥ លាន​ដុល្លារ​។ សរុប​ក្នុង​ច្បាប់​ផែនការ​ថវិកា ពី​រដ្ឋ​ករគ​យ និង​អគ្គ​ពន្ធដា​ដែល​បាន​ដាក់ចេញ​គឺ​មាន​គម្រោង​ប្រមូល​ចំណូល​ប្រមាណ ៤,៥៤៨​លាន​ដុល្លារ ។

​ប៉ុន្តែ​រហូត​ដល់​ពេល​នេះ​គឺ​ប្រមូលបាន​ប្រមាណ ៥,៦៥២ លាន​ដុល្លារ ដែល​ប្រមូលបាន​លើស​ពី​ផែនការ​ដែល​បានកំណត់​ប្រមាណ ១,១០៤ លាន​ដុល្លារ​រួចស្រេច​ទៅ​ហើយ​។ បើ​យើង​បូក​រួម​ទាំង​២​ខែ​មុន​យើង​អាច​ប៉ាន់ស្មាន​បាន​ថា​នឹង​ចំណូល​លើស​ផែនការ​គឺ​នឹង​ឈាន​ដល់ ១,៣០០​លាន​ដុល្លារ ដែល​ជា​ថវិកា​ដ៏​ល្អ​បានមកពី​ចំណូល​សារពើពន្ធ ហើយ​ដែល​មិនទាន់​បាន​បូក​បញ្ចូល​ពី​ចំណូល​មិនមែន​សារពើពន្ធ​មាន​ដូចជា​ចំណូល​បាន​មក​ពី​ថ្លៃ​ទិដ្ឋាការ​ទេសចរណ៍​, អាការ​យានដ្ឋាន​, អាកាសចរណ៍​,​ប័ណ្ណ​ចូល​ទស្សនា​អង្គ​វត្ត និង​ពី​ដី​កសិកម្ម​(​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ជួល​ទៅ​អោយ​ឯកជន​វិនិយោគ​)… ។​ល​។​

​នៅពេលនេះ រាជរដ្ឋាភិបាល​យើង​មាន​ថវិកា​ជា​សាច់ប្រាក់​ប្រមាណ ៣,៥០០​លាន​ដុល្លារ ដែល​អាច​ប្រើប្រាស់​បាន​ភ្លាមៗ ដែល​មិន​បាន​រួម​បញ្ចូល​ពី​ទុនបម្រុង​អន្តរជាតិ​ប្រមាណ ១៥​ពាន់​លាន​ដុល្លារ និង មាស​ប្រមាណ​៣០​តោន ទៀតផង​។​

​កម្ពុជា​ដែល​បាន​ដើរមក​ដល់​ដំណាក់កាល​នេះ គឺ​ដោយសារ​មាន​ការចូលរួម​ពី​ប្រទេស​ជា​ដៃគូ ដៃគូ​វិនិយោគឯកជន និង​ពី​បងប្អូន​ជនរួមជាតិ​ទាំងអស់គ្នា ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព និង​ចូលរួម​ទទួលខុសត្រូវ​បង់​ព​ន្ឋ​ទាំងអស់គ្នា ដើម្បី​កម្ពុជា​កាន់តែ​រីកលូតលាស់​ឆាប់រហ័ស​លឿន​ទៅ​មុខ​៕​
Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
25 January, 2020 02:11 PM
​ភ្នំពេញ​៖​ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រកាសថា ឆ្នាំ​២០២០ នេះ ជា​ឆ្នាំ​នៃ​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក បន្ទាប់​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ឆ្នាំ​២០១៩ មាន​កំណើន​យ៉ាង​គំហុក ទាំង​ស្លាប់ ទាំង​របួស និង ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​និង​ឯកជន ។
25 January, 2020 02:03 PM
ភ្នំពេញ​៖ ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ចាប់ខ្លួន​ជនជាតិ​វៀតណាម​៣​នាក់ ករណី​បង្ខាំង​ជនជាតិ​វៀតណាម​ម្នាក់ ដើម្បី​ចាប់ជំរិត​ទារប្រាក់ ។

​ការបង្ក្រាប​នេះ បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា ម្សិលមិញ​នេះ នៅ​ចំណុច​សង្កាត់​ព្រលឹត ខណ្ឌ​៧​មករា និង រំដោះ​បាន​ជនរងគ្រោះ​ម្នាក់​ផងដែរ ។
25 January, 2020 09:39 AM
​ភ្នំពេញ​៖ ​មួយ​រយៈពេល​ចុងក្រោយ​នេះ មជ្ឈដ្ឋាន​ជាច្រើន​សង្កេតឃើញថា ទឹកដី​ខណ្ឌ​ដង្កោ ហាក់​កើត​មាន​រឿងរ៉ាវ​ជា​បន្តបន្ទាប់ ទាំង​ករណី​បទល្មើស​ប្លន់​ម៉ូតូ និង ករណី​ឧបទ្ទវហេតុ​ផ្សេងៗ​ផងដែរ ។
25 January, 2020 09:29 AM
​ភ្នំពេញ​៖ ​គិត​ត្រឹម​ថ្ងៃទី​២៤ ខែ​មករា នេះ មាន​រយៈពេល​១​សប្តាហ៍​ហើយ ដែល​ឃាតករ​ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៤​ទាំង​វ័យក្មេង បាន​បាញ់សម្លាប់​គូ​ដណ្តឹង​ជា​និស្សិត​ពេទ្យ​និង​ជា​អ្នក​ផលិតផល​តាម​អន​ឡាញ តែ​មិន​ទាន់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅឡើយ​ទេ ។​
25 January, 2020 09:19 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ចម្អិន​ម្ហូបអាហារ ដុត​ក្រដាសសែន ធូប និង ទៀន ដើម្បី​ជៀសវាង​កុំអោយ​មាន​អគ្គិភ័យ​កើតឡើង​ដែល​ធ្វើ​អោយ​រំខាន​ក្នុង​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន ព្រោះ​តែ​ការធ្វេសប្រហែស ។​
25 January, 2020 09:11 AM
ភ្នំពេញ​៖ ​ជនល្មើស​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង បានធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​រួច​នាំ​គ្នា​វៃ​ជនរងគ្រោះ​យ៉ាង​ទ្រោម​ខ្លួន​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង ក្បែរ​ប៉ុស្តិ៍នគរបាល​ព្រៃវែង ខណ្ឌដង្កោ រួច​គេចខ្លួន​ដោយ​សុវត្ថិភាព ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​នោះទេ ។​
23 January, 2020 09:33 AM
ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មករា នេះ លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​មក​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ ដើម្បី​បន្ត​សវនាការ​សំណុំរឿង​របស់លោក ពាក់ព័ន្ធ​ការចោទប្រកាន់​អំពី​បទ “​ក្បត់ជាតិ​” ឃុបឃិត​ជាមួយ​ជនបរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។
22 January, 2020 05:17 PM
កណ្តាល​៖ ​ប្រជាពលរដ្ឋ អះអាងថា ទីតាំង​ស្រា​ក្រឡុក ដែល​កំពុង​ល្បី​រន្ទឺ នៅ​ក្រុង​តាខ្មៅ ដាក់​លក់​ជា​ច្រើន​កន្លែង មាន​តាំង​ភ្លឺ​គ្រប់​ពណ៌​ចម្រុះ ភ្លឺ​ចែងចាំង​អម​ដោយ​សាច់ភ្លេង​ឮ​កងរំពង បើក​លក់​តាំងពី​ព្រលប់​ដល់​ទល់ៗ​ភ្លឺ ត្រូវបាន​ប្រជាពលរដ្ឋ អះអាងថា តែងតែ​បង្ក​អសន្តិសុខ ឈ្លោះប្រកែក​គ្នា គប់​កែវ និង វៃ​គ្នា​យ៉ាង​អនាធិបតេយ្យ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact