សមត្ថកិច្ច​បញ្ជូន​ចោរលួច​ឡាន​ជនជាតិ​ចិន ទៅ​តុលាការ

ភ្នំពេញ​៖​ ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សមត្ថកិច្ច​បញ្ជូន​ចោរលួច​ឡាន​ជនជាតិ​ចិន ទៅ​តុលាការ
Thu, 12 December 2019 06:56 PM ដោយ ៖ មេត្តាភ្នំពេញ​៖​ ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ  នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ នេះ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច​រថយន្ត ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ។​

​សមត្ថកិច្ច អះអាងថា ជនសង្ស័យ​ឈ្មោះ សឹម គង់ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ត្រូវ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក បាន​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦៖០០​នាទី បន្ទាប់ពី​សមត្ថកិច្ច បាន​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ពាក់ព័ន្ធ​ករណី​លួច រថយន្ត​។​

​ក្រោយពេល​ឃាត់ខ្លួន​បាន ជនសង្ស័យ ខាងលើ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​អាវុធហត្ថ​ឲ្យដឹងថា រាល់​ថ្ងៃ​រូប​ខ្លួន​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​ថៅកែ​ចិន មាន​ទីតាំង​ផ្លូវ​១៩៥៨ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ នៅ​ថ្ងៃកើតហេតុ ថៅកែ បាន​ប្រើ​រូបគេ​ឲ្យទៅ​បើក​រថយន្ត​មួយ​គ្រឿង ម៉ាក Starex ពណ៌​ស មិន​ចាំ​ស្លាក​លេខ ជូន​ភ្ញៀវ​របស់​គាត់​ទៅ​ព្រលានយន្តហោះ ក្រោយ​ដាក់​ភ្ញៀវ​រួច រូបគេ​បាន​ជិះរ​ថន​យន្ត​នោះ ទៅ​ជួប​មិត្ត​ភ័ក្តិ ឈ្មោះ សេង នៅ​ម្តុំ​ផ្ទះសំណាក់ គូ​រូ ខាងកើត​អង់​តែ​ន​ទួលគោក ហើយ​ពួកគេ​ទាំង​២​នាក់ បាន​ជិះ​រថយន្ត​ជាមួយគ្នា​ក្នុង​បំណង​រក​កន្លែង​ជក់​ថ្នាំញៀន ។​

​លុះ​ពេល​ជិះ​ដល់​ផ្លូវ​ស្ងាត់​ម្តុំវិទ្យាល័យ ឥន្ទ្រ​ទេវី ឈ្មោះ សេង ក៏​បាន​បបួល​រូបគេ ឲ្យ​លក់​រថយន្ត​នោះ ព្រមទាំង​បាន​យក​កាំភ្លើង​ខ្លី​មក​គម្រាម​រូបគេ និង​បាន​យក​ថ្នាំ ងងុយដេក បង្ខំ​ឲ្យ​រូបគេ​ផឹក​រហូត​សន្លប់​បាត់ស្មារតី ពេល​ដឹង​ខ្លួន​វិញ​រូបគេ​នៅក្នុង​ពេទ្យ​កាល់ម៉ែ​ត្រ ក៏​ស្រាប់តែ​សមត្ថកិច្ច​អាវុធហត្ថ​មក​ឃាត់ខ្លួន​តែម្តង​។ ជនសង្ស័យ ខាងលើ បាន​បន្ថែមទៀតថា រូប​គេ​ប្រើប្រាស់​គ្រឿងញៀន រយៈពេល​១​ឆ្នាំ​មកហើយ ៕​




Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
27 September, 2020 09:23 AM
កណ្ដាល ​៖ ​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ នគរបាល​ស្រុក​ពញាឮ ខេត្ត​កណ្តាល បាន​ឃាត់ខ្លួន​ឪពុក​ដែល​យក​ខ្សែក្រវាត់​វៃ​កូនស្រី​ដូច​សត្វ​ធាតុ បាន​ហើយ ដោយ​កំពុង​សាកសួរ តាម​នីតិវិធី ។
27 September, 2020 09:16 AM
ខេត្ត​រតនគិរី ៖ ករណី​ខ្យល់​កន្ត្រាក់​មួយ​កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នៅវេលា​ម៉ោង​៥.00​នាទី​ព្រឹក ធ្វើឱ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១០​ខ្នង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​១​ខ្នង  រួម​ជាមួយ​សាលារៀន​១​ខ្នង នៅក្នុង​ភូមិ​ផា​ក់ណា​ម ឃុំ​កោះ​ពាក្យ ស្រុក​វើន​សៃ ខេត្ត​រតនគិរី​។​
27 September, 2020 09:05 AM
ភ្នំពេញ​ ៖ ​ដោយសារ​ទ្រាំលែងបាន ចំពោះ​ឡាន​ដឹក​ដី ដែល​បើកបរ​តាម​បណ្តោយ​ផ្លូវ ផ្សារ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ , ប្រជាពលរដ្ឋ​ជាច្រើន​រួម​គ្នា​ផ្តិតមេដៃ​ជូន​លោក​ចៅសង្កាត់​ចោម​ចៅ​ទី​១ ដើម្បី​អោយ​មាន​ដំណោះស្រាយ ។
27 September, 2020 08:49 AM
ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ប្រជាពលរដ្ឋ បាន​ផ្ញើ​សារ​មក ថា ស្ពានដែក​ច្រកចូល​ក្រុមហ៊ុន ស៊ិន ទ្រី​ក្បែរ តាម​ផ្លូវ​លេខ​៣៧១ នៃ​ខណ្ឌ​មានជ័យ បាន​រង​ការខូចខាត​យូរហើយ តែ​គ្មាន​ឃើញ​អាជ្ញាធរ​មក​ជួសជុល​សោះ ។
27 September, 2020 08:40 AM
កណ្តាល ​៖ ​មាន​អំពើ​ហិង្សា​មួយ​កើតឡើង កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ដោយ​ឪពុក​បាន​យក​ខ្សែ​ក្រវាត់​វៃ​កូនស្រី​ទាំង​ដៃ​ឱប​កូនស្រី​តូច​ក្នុង​ដៃ យ៉ាង​ព្រៃផ្សៃ នៅ​ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល ។
27 September, 2020 08:34 AM
សៀមរាប ​៖ ​ក្រសួង​សុខាភិបាល ព្រមាន​ពី​ហានិភ័យ​ការឆ្លង​ដល់​សហគមន៍ ខណៈ​បុរស​ជនជាតិ​ហុងគ្រី អាយុ​៧០​ឆ្នាំ ម្នាក់ បាន​រត់គេច​ពី​កន្លែង​ធ្វើ​ចត្តា​ឡី​ស័ក នៅ​កន្លែង​ស្នាក់នៅ​របស់​គាត់ នា​ខេត្តសៀមរាប បើ​គាត់​ធ្វើដំណើរ​ច្រើន​និង​ជួប​មនុស្ស​ច្រើន ។
25 September, 2020 03:00 PM
ស្វាយរៀង​ ៖ ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ ជនសង្ស័យ​ឈ្មោះ ម៉ៅ វីរៈ ហៅ​ចំរើន អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​នគរបាល​អង្គ​តា​សូ បច្ចុប្បន្ន​រស់នៅ​ភូមិ​ដុ​ម្ភិ​រ ឃុំ​គោក​ព្រីង ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ដោយ​កំពុង​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ តែ​មិនបាន​សម្រេច ។
25 September, 2020 02:56 PM
​កណ្តាល ​៖ ​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដោយ​រថយន្ត​ដឹកទំនិញ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាល​អោយ​តៃកុង​កៀប​ស្លាប់​ក្នុង​រថយន្ត​និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ។ ប៉ុន្តែ​រយៈពេល​៩​ម៉ោង​ហើយ សព​មិន​ទាន់​អាច​គាស់​ចេញពី​រថយន្ត​បាន​នៅឡើយ​ទេ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact