សូម​ថ្នាក់លើ​ពិនិត្យ​ផង ! ដល់​វគ្គ​ប៉ូលិស​ស្លៀកពាក់​ស៊ីវិល នាំខ្លួន​អ្នកសារព័ត៌មាន​ពិនិត្យ​ទឹកនោម !

ភ្នំពេញ​៖ ​ប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​នាំ​ខ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សូម​ថ្នាក់លើ​ពិនិត្យ​ផង ! ដល់​វគ្គ​ប៉ូលិស​ស្លៀកពាក់​ស៊ីវិល នាំខ្លួន​អ្នកសារព័ត៌មាន​ពិនិត្យ​ទឹកនោម !
Thu, 12 December 2019 12:27 PM ដោយ ៖ មេត្តាភ្នំពេញ​៖ ​ប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​នាំ​ខ្លួន​អ្នកសារព័ត៌មាន​មួយរូប​នៅ​ស្ថាប័ន TNB TV News Brand ទៅពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន ខណៈ​អ្នកសារព័ត៌មាន​រូបនេះ កំពុង​បំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន តាម​ដងផ្លូវ​សាធារណៈ ។ ប៉ុន្តែ​ក្រោយ​ការពិនិត្យ រក​មិនឃើញ ប៉ូលិស​បាន​ធ្វើ​កំណត់ហេតុ រួច​អនុញ្ញាតអោយ​អ្នកសារព័ត៌មាន​រូបនេះ ត្រឡប់មកវិញ ។

​ករណីនេះ កើតឡើង​កាលពី​វេលា​ម៉ោង​ជាង​៩ យប់​ថ្ងៃ​ទី​១១ ខែ​ធ្នូ នៅ​ចំណុច​ផ្លូវបំបែក​ជា​៤ តូប​B19 ម្ដុំ​ផ្សារ​តូច ផ្លូវ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ។

​លោក ជួន ប៊ុន​រឿន អគ្គនាយក​សារព័ត៌មាន TNB ថ្លែងប្រាប់ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ នេះ ថា ភ្នាក់ងារ​របស់​លោក គឺ ឈ្មោះ តាត ចាន់រុន បាន​ជិះ​ទៅ​យក​ព័ត៌មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ។ ប៉ុន្តែ​ពេល​ធ្វើដំណើរ​តាមផ្លូវ ក៏​ប្រទះឃើញ​មាន​ការប្រតាយប្រតប់​គ្នា រវាង​ប៉ូលិស​ស្លៀកពាក់​មួយក្រុម​ជាមួយ​យុវជន​៣​នាក់ ។​

​ខណៈនោះ ភ្នាក់ងារ​របស់​លោក បាន​ឈប់​ម៉ូតូ​ទាញ​ទូរស័ព្ទ​ថត​រូបភាព ក៏​ស្រាប់តែ​ប៉ូលិស​មួយ​ក្រុម​នេះ បាន​ហាមឃាត់ បើទោះបីជា​ភ្នាក់ងារ​របស់​លោក​បាន​បង្ហាញ​កាត​អ្នកសារព័ត៌មាន យ៉ាងណាក៏ដោយ ។​

​លោក ជួន ប៊ុន​រឿន បន្តថា ក្រោយមក​ប៉ូលិស​បាន​នាំខ្លួន​ភ្នាក់ងារ​របស់​លោក​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​ពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន តែ​ការពិនិត្យ​២​ដង រក​មិនឃើញ​នោះទេ ទើប​ប៉ូលិស​ធ្វើ​កំណត់ហេតុ អនុញ្ញាត​អោយ​ត្រឡប់មកវិញ ។​

​លោក យល់ថា នេះ​ជា​ការរំលោភ​សិទ្ធិ​អ្នកសារព័ត៌មាន​យ៉ាងធ្ងន់ធ្ងរ ចំពោះ​ការបំពេញ​វិជ្ជាជីវៈ និង ស្នើ​អោយ​សមត្ថកិច្ច​ពាក់​ព័ន្ធ​មេត្តា​ពិនិត្យ​ករណីនេះ​ឡើង​វិញ​ផង ។​

​បញ្ហា​ប៉ូលិស​ស្លៀកពាក់​ស៊ីវិល ចាប់​ខ្លួន​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​នេះ បង្ក​ការភ្ញាក់ផ្អើល​និង​រិះគន់​យ៉ាង​ខ្លាំងក្លា ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​កន្លង​មក​ប៉ូលិស​ក៏​បាន​ចេញ​មុខ​បំភ្លឺ​ផងដែរ ។

​ទន្ទឹមនេះ លោក ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា ថ្លែងប្រាប់​ថា បើ​អ្នកកាសែត​បាន​បង្ហាញ​ប័ណ្ណ​អ្នកសារព័ត៌មាន​ត្រឹមត្រូវ​ហើយ គប្បី​សមត្ថកិច្ច​គោរព​នូវ​សិទ្ធិ​របស់​អ្នកសារព័ត៌មាន មិន​អាច​ធ្វើ​ការបំពាន​យ៉ាង​ដូច្នេះ​ទេ ខណៈ​ប្រមុខ​រាជរដ្ឋាភិបាល លើក​ស្ទួយ​និង​គាំទ្រ​ខ្លាំងណាស់ ចំពោះ​សេរីភាព​សារព័ត៌មាន ។

​លោក បន្តថា សមត្ថកិច្ច​គួរ​បង្ហាញ​តួនាទី​អោយបាន​ច្បាស់លាស់​កុំអោយ​មាន​ការយល់ច្រឡំ ខណៈ​បើសិន​អ្នកសារព័ត៌មាន កំពុង​បំពេញ​តួនាទី​ហើយ មិន​ត្រូវ​បំពាន​សិទ្ធិ​អ្នកសារព័ត៌មាន​នោះទេ ។

​ជាមួយគ្នានេះ លោក ប៉ែន បូ​ណា បាន​សំណូមពរ​ដល់​អ្នកសារព័ត៌មាន​ផងដែរ ត្រូវគោរព​វិជ្ជាជីវៈ​របស់​ខ្លួន ខណៈ​សមត្ថកិច្ច​ក៏​ត្រូវ​គោរព​តួនាទី​របស់​ខ្លួន និង មិន​ត្រូវ​បំពាន​សិទ្ធិ​អ្នកសារព័ត៌មាន​ឡើយ ៕​






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
25 January, 2020 02:11 PM
​ភ្នំពេញ​៖​ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រកាសថា ឆ្នាំ​២០២០ នេះ ជា​ឆ្នាំ​នៃ​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក បន្ទាប់​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ឆ្នាំ​២០១៩ មាន​កំណើន​យ៉ាង​គំហុក ទាំង​ស្លាប់ ទាំង​របួស និង ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​និង​ឯកជន ។
25 January, 2020 02:03 PM
ភ្នំពេញ​៖ ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ចាប់ខ្លួន​ជនជាតិ​វៀតណាម​៣​នាក់ ករណី​បង្ខាំង​ជនជាតិ​វៀតណាម​ម្នាក់ ដើម្បី​ចាប់ជំរិត​ទារប្រាក់ ។

​ការបង្ក្រាប​នេះ បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា ម្សិលមិញ​នេះ នៅ​ចំណុច​សង្កាត់​ព្រលឹត ខណ្ឌ​៧​មករា និង រំដោះ​បាន​ជនរងគ្រោះ​ម្នាក់​ផងដែរ ។
25 January, 2020 09:39 AM
​ភ្នំពេញ​៖ ​មួយ​រយៈពេល​ចុងក្រោយ​នេះ មជ្ឈដ្ឋាន​ជាច្រើន​សង្កេតឃើញថា ទឹកដី​ខណ្ឌ​ដង្កោ ហាក់​កើត​មាន​រឿងរ៉ាវ​ជា​បន្តបន្ទាប់ ទាំង​ករណី​បទល្មើស​ប្លន់​ម៉ូតូ និង ករណី​ឧបទ្ទវហេតុ​ផ្សេងៗ​ផងដែរ ។
25 January, 2020 09:29 AM
​ភ្នំពេញ​៖ ​គិត​ត្រឹម​ថ្ងៃទី​២៤ ខែ​មករា នេះ មាន​រយៈពេល​១​សប្តាហ៍​ហើយ ដែល​ឃាតករ​ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៤​ទាំង​វ័យក្មេង បាន​បាញ់សម្លាប់​គូ​ដណ្តឹង​ជា​និស្សិត​ពេទ្យ​និង​ជា​អ្នក​ផលិតផល​តាម​អន​ឡាញ តែ​មិន​ទាន់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅឡើយ​ទេ ។​
25 January, 2020 09:19 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ចម្អិន​ម្ហូបអាហារ ដុត​ក្រដាសសែន ធូប និង ទៀន ដើម្បី​ជៀសវាង​កុំអោយ​មាន​អគ្គិភ័យ​កើតឡើង​ដែល​ធ្វើ​អោយ​រំខាន​ក្នុង​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន ព្រោះ​តែ​ការធ្វេសប្រហែស ។​
25 January, 2020 09:11 AM
ភ្នំពេញ​៖ ​ជនល្មើស​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង បានធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​រួច​នាំ​គ្នា​វៃ​ជនរងគ្រោះ​យ៉ាង​ទ្រោម​ខ្លួន​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង ក្បែរ​ប៉ុស្តិ៍នគរបាល​ព្រៃវែង ខណ្ឌដង្កោ រួច​គេចខ្លួន​ដោយ​សុវត្ថិភាព ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​នោះទេ ។​
23 January, 2020 09:33 AM
ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មករា នេះ លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​មក​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ ដើម្បី​បន្ត​សវនាការ​សំណុំរឿង​របស់លោក ពាក់ព័ន្ធ​ការចោទប្រកាន់​អំពី​បទ “​ក្បត់ជាតិ​” ឃុបឃិត​ជាមួយ​ជនបរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។
22 January, 2020 05:17 PM
កណ្តាល​៖ ​ប្រជាពលរដ្ឋ អះអាងថា ទីតាំង​ស្រា​ក្រឡុក ដែល​កំពុង​ល្បី​រន្ទឺ នៅ​ក្រុង​តាខ្មៅ ដាក់​លក់​ជា​ច្រើន​កន្លែង មាន​តាំង​ភ្លឺ​គ្រប់​ពណ៌​ចម្រុះ ភ្លឺ​ចែងចាំង​អម​ដោយ​សាច់ភ្លេង​ឮ​កងរំពង បើក​លក់​តាំងពី​ព្រលប់​ដល់​ទល់ៗ​ភ្លឺ ត្រូវបាន​ប្រជាពលរដ្ឋ អះអាងថា តែងតែ​បង្ក​អសន្តិសុខ ឈ្លោះប្រកែក​គ្នា គប់​កែវ និង វៃ​គ្នា​យ៉ាង​អនាធិបតេយ្យ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact