រថយន្តក្រុង​វៀតណាម​មួយ​គ្រឿង​ត្រូវ​សមត្ថកិច្ច​រឹបអូស​យក​មក​រក្សាទុក​

ខេត្ត​រតនគិរី៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បរ​កែវ សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ផ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
រថយន្តក្រុង​វៀតណាម​មួយ​គ្រឿង​ត្រូវ​សមត្ថកិច្ច​រឹបអូស​យក​មក​រក្សាទុក​
Thu, 12 December 2019 08:45 AM ដោយ ៖ ផុនខេត្ត​រតនគិរី៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បរ​កែវ សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ផ្នែក​បរ​កែវ​រឹបអូស​រថយន្តក្រុង​មួយគ្រឿង របស់​ជនជាតិ​វៀតណាម យក​មក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគិរី បន្ទាប់​ពី​ឃាត់​រថយន្ត​ធ្វើ​ការត្រួត​ពិត្យ រថយន្ត​នោះ​មាន​ដឹក​ឈើប្រណិត​។​
   
ករណី​បង្ក្រាប​នេ​េះ​សមត្តកិច្ច បាន​ធ្វើឡើង​នៅ​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៨ ស្ថិតក្នុង​ភូមិ​គ្លិ ឃុំ​ស៊ើង ស្រុក​បរ​កែវ ខេត្ត​រតនគិរី​។​
   
លោក​វីរៈ​សេនីយ៍​ត្រី កាន់ ធី​រ័ត្ន បានអោយដឹងថា បន្ទាប់ពី​លោក​ទទួលបាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ជុំវិញ​សកម្មភាព ដឹកជញ្ជូន​ឈើ តាម​រថយន្តក្រុង​វៀតណាម​នេះ​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​ចុះ សហការ​ជាមួយ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដើម្បី​តាម​រក​រថយន្ត​ល្មើស​នេះ  ដែល​បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៨ រហូត​ដល់​ចំណុច​ខាងលើ ក៏​ធ្វើ​ការឃាត់​រថយន្ដ​នេះ ពិនិត្យ គ្រា​ដែល​រថយន្ត​ឈប់​ភ្លាម តៃកុង​ដឹងខ្លួន​បើកទ្វា​រថយន្ត​ចុះ​រត់​ចូល​ចំការ​ស្វាយចន្ទី​បាត់​។ លោក​បន្តថា កម្លាំង​ចូល​ទៅ​ពិនិត្យ​ក្នុង​រថយន្ត ឃើញ​សុទ្ធ
​តែ​ឈេ​ី​ប្រណិត ប្រភេទ​ធ្នង់ នៅ​ខាង ក្រោយ​ផ្នែក​រថយន្ត​។ លោក​បាន​បញ្ជាក់ថា រថយន្តក្រុង​នេះ ពណ៌​ស លាយ​ខៀវ ពាក់​ស្លាក​លេខ 81B -00113 ដឹកឈើ​ចំនួន​១១១​ដុំ ស្មើ​និង ០.៥៧៧​ម៉ែត្រគូប​។​
  
ប​បច្ចុប្បន្ន វត្ថុតាង​រថយន្ត​រួម និង​ឈើ ត​ត្រូវ​បាន​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ រតនគិរី ដើម្បី​ចាត់វិធានការ​បន្ត​៕


Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
21 September, 2020 09:06 PM
កណ្តាល ​៖ ​ពេលនេះ សំណុំរឿង​ដី​សាធារណៈ​តាំង​ពី​បរម​បុរាណ បែរ​ជា​បុគ្គល​មាន​លុយ មានអំណាច អាច​ធ្វើ​ប្លង់​រឹង​រំលោភ​យក​បាន នៅ​ក្រុង​តាខ្មៅ នោះ ពេលនេះ បាន​បន្ត​នីតិវិធី​ដល់​សាលាឧទ្ធរណ៍ ហើយ ដែល​គ្រោង​បើក​សវនាការ​ជំនុំជម្រះ នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២០ ស្អែក​នេះ ។ នេះ​បើ​យោង​តាម​ដីកាកោះ ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ។
21 September, 2020 08:56 PM
បាត់ដំបង​ ៖ ​មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អេីល​មួយ ដោយ​ព្រះសង្ឃ​មួយអង្គ​ដែល​គង់នៅ​ក្នុង​វត្ត​កណ្តាល ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង បាន​ធ្វើ​អត្តឃាត​ដុត​សម្លាប់​ខ្លួនឯង ដោយ​មិន​ទាន់​ដឹង​មូលហេតុ​។​
21 September, 2020 11:32 AM
ស្វាយរៀង​​​ ៖ ​ឪពុក​ដែល​ប្រើ​អំពើហិង្សា​លើ​កូនស្រី​ដូច​សត្វ​តិរច្ឆាន នៅ​សង្កាត់​ច្រក​ម្ទេស ក្រុង​បាវិត ខេត្ត​ស្វាយរៀង ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ នៅ​ចំណុច​រោងចក្រ​ស៊ី​កូ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហា​ធែ​ន ។
21 September, 2020 11:24 AM
ភ្នំពេញ ​៖ ​ជនជាតិ​ចិន​ម្នាក់ ធ្លាក់​ពីលើ​ទូក​ទេសចរណ៍ «​បារី​ស ឡឺ មេគង្គ​» មិនទាន់​ដឹងស្លាប់​ឬ​រស់ ខណៈ​ជនជាតិ​ចិន​មួយក្រុម នេះ បាន​ជួល​ទូក ជិះ​កម្សាន្ត​លេង ។
21 September, 2020 11:04 AM
ប៉ៃលិន ​៖ ​ជំនន់​ទឹកភ្លៀង កំពុងតែ​ហូរ​ចុះ​ទៅ​ខាង​ក្រោម នៃ​តំបន់​ផ្ទៃ​រង​ទឹកភ្លៀង​របស់​អូរ​ដូនតា នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ធ្វើអោយ​ទឹក​កំពុង​ជន់​លិច ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣៧​ខ្នង​ផ្ទះ ខ្នង​ប្រឡាយ​ប្រវែង​ជាង​២០០​ម៉ែត្រ nig ផ្លូវលំ​ប្រវែង​ជាង​៥០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រៃ​សន្ទះ និង ភូមិ​ផ្ទះស្បូវ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​
21 September, 2020 10:56 AM
ស្វាយរៀង ​៖ ​ឪពុក​បាន​ប្រើ​ហិង្សា​លើ​កូនស្រី​ដូច​សត្វ​តិរច្ឆាន នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ។ នេះ​បើ​យោង​តាម​គណនី​ហ្វេ​សប៊ុក​មួយឈ្មោះ «Bee Nang Sad» បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ។
21 September, 2020 10:49 AM
​កណ្តាល ​៖ ​បុរស​ម្នាក់​បាន​ស្លាប់​និង​នារី​ម្នាក់​រងរបួស​ធ្ងន់ ដោយសារ​ឡាន​មួយគ្រឿង បាន​បត់​ស្តាំ​ខ្វះ​ការប្រុងប្រយ័ត្ន ធ្វើអោយ​បុក​ម៉ូតូ​មួយ​គ្រឿង​ពេញទំហឹង ។ ទោះបីយ៉ាងណា ជនបង្ក ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ភ្លាមៗ​ផងដែរ ។​
20 September, 2020 12:56 PM
ភ្នំពេញ​ ៖ ​កម្លាំង​អាវុធហត្ថ​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​រាជធានី​ភ្នំពេញ រួមសហការ​ជាមួយ អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ដូនពេញ និង ចំការមន  កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២០ បាន​ឃាត់ខ្លួន​ចោរ​មាន​ល្បិច​ខ្ពស់ ដែល​បន្លំ​ធ្វើ​ជា​បុគ្គលិក​ផ្ទះសំណាក់ «​មហា​រុងរឿង​» ចូល​យក​សោ​រថយន្ដ​ពី​ភ្ញៀវ ហើយ​បើករថយន្ត​យក​ទៅ​បាត់ នៅ​កោះ​ពេជ្រ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact