ប្រជា​សហគមន៍​១៤​គ្រួសារ​ត្រូវ​បាន​ប្រធាន​សហគមន៍​សាមគ្គី​ព្រៃឈើ​និង​មេភូមិ​គ្រោង​ឲ្យ​ពួកគាត់​រុះរើ​ផ្ទះសំបែង​និង​ឲ្យ​ចាកចេញ​ពី​លំនៅដ្ឋាន​

ខេត្ត​ឧត្តរមានជ័យ៖ ប្រជា​សហគមន៍​១៤​គ្រួសារ​ ​ត្រូវបាន​ប្រធាន​សហគមន៍​ភូមិ​សាមគ្គី​គ្រ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ប្រជា​សហគមន៍​១៤​គ្រួសារ​ត្រូវ​បាន​ប្រធាន​សហគមន៍​សាមគ្គី​ព្រៃឈើ​និង​មេភូមិ​គ្រោង​ឲ្យ​ពួកគាត់​រុះរើ​ផ្ទះសំបែង​និង​ឲ្យ​ចាកចេញ​ពី​លំនៅដ្ឋាន​
Wed, 11 December 2019 06:50 PM ដោយ ៖ សារិទ្ធខេត្ត​ឧត្តរមានជ័យ៖ ប្រជា​សហគមន៍​១៤​គ្រួសារ​ ​ត្រូវបាន​ប្រធាន​សហគមន៍​ភូមិ​សាមគ្គី​គ្រោង​ឲ្យ​ពួកគាត់​រុះរើ​ផ្ទះសំបែង​និង​ចាកចេញ​ពី​លំនៅដ្ឋាន ដែល​ពួក​គាត់​រស់នៅ​ជាង​១០​ឆ្នាំកន្លងមក ហើយ​ឲ្យ​ពួកគាត់​ទៅ​រស់នៅ​ក្នុង​ព្រៃ  ជាប់​ព្រៃ​សហគមន៍​ស្ថិតនៅក្នុង​ភូមិ​សាមគ្គី​ឃុំ​ត្រពាំងប្រិយ៍ ស្រុក អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ​។​

​នៅ​ថ្ងៃ​ទី​0៨ ខែធ្នូ ឆ្នាំ​២០១៩  ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សាមគ្គី​ប្រាប់​ឲ្យ​សា​ព័ត៌មាន​យើង​ដឹងថា​÷​ពលរដ្ឋ​១៤​គ្រួសារ​ត្រូវ​បាន​លោកស្រី មូល ណេន ប្រធាន​សហគមន៍​សាមគ្គី​ព្រៃឈើ ឲ្យ​ពួកគាត់​រុះរើ​ផ្ទះសំបែង​និង​ឲ្យ​ចាកចេញ​ពី​លំនៅដ្ឋាន ហើយ​ចែក​ដី​ព្រៃ​ឲ្យ​ពួក​គាត់​រស់នៅ​  ដែរ​ពួកគាត់​មាន​ការងឿងឆ្ងល់​ថា​÷​ហេតុ​យ៉ាងមិុច​ដី​ដែល​ពួកគាត់​បាន​ធ្វើ​ស្អាត​អស់​ទៅហើយៗ​ក៌​រស់​នៅ​ជាង ១០​ឆ្នាំ​មកហើយ​ដែរ បែ​ជា​ពេល​នេះ​ឲ្យ​ពួកគាត់​ទៅ​នៅ​ក្នុង​ព្រៃ​ទៅវិញ ដី​លំនៅដ្ឋាន ពួក​គាត់​រស់នៅ​សព្វថ្ងៃ​នេះ​បើ​សរុប​មាន​ប្រហែល​ចំនួន​បួន​ហិច​តា​តែប៉ុណ្ណុះ​។​

​ប្រភព​បន្តរ​ទៀតថា​÷​លោកស្រី​មូល ណេន​មិន​ត្រឹមតែ​មាន​តួនាទី​ជា​ប្រធាន​សហគមន៍​​ប៉ុណ្ណោះ​នោះទេ គឺ​ថែមទាំង​មាន​តួនាទី​ជា​មេភូមិ​ហើយ​រួម​និង​កូនប្រុស​របស់​គាត់​ជា​អនុ​ភូមិ​ទៀតផង​ហេតុនេះ បានជា​គាត់​មាន​សិទ្ធ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​សព្វបែបយ៉ាង​តាមតែ​អំពើ​ចិត្ត​។​

​ប្រភព​បាន​បង្ហើប​ឲ្យ ដឹង​ទៀត  ថា​÷​លោកស្រី មូល ណេន និង​កូនប្រុស​ធ្លាប់​មាន​រឿងអាស្រូវ​មិន​តិច​នោះទេ​ហើយ​ក៌​ធ្លាប់​មាន​ការ​សែត​ចុះផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​រឿង​បញ្ហា​ធ្លី​ដីព្រៃ​នៅ​ក្នុង​ព្រៃ​សហគមន៍​នោះ​ ​មិន​តិច​នោះ​ទេ តែ​ទោះបីជា​កាសែត​ធ្លាប់បាន​ចុះផ្សាយ​រឿងអាស្រូវ​យ៉ាងណាក៌ដោយក៍​ពួក​គេ​គ្មាន​បញ្ហា​អ្វី​កើតឡើង​នោះដែរ​។​

​ពេល​នេះ​ពួកគាត់​មាន​តែ​ធ្វើការ​សូម​សំណូមពរ​ដល់​ឯ​ឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត​នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័​យ​ជួយ​ដល់​ពួកគាត់​ផង​ព្រោះ​ពួកគាត់​ត្រូវបាន​មេ​ភូមិ​ឲ្យ​រុះរើ​ផ្ទះ​ចេញ​ហើយ​ពេលនេះ​ពួកគាត់​ក្រ​ណាស់​រកតែ​អង្ករ​ច្រក់​ឆ្នាំង​ស្ទើរ​មិន​ចង់​បាន​ផង​ហើយ​ឲ្យ​គាត់​មាន​លិទ្ធ​ភាព​ឯណា​ទៅ​រុះរើ​ផ្ទះ​នោះ​៕​






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
21 September, 2020 09:06 PM
កណ្តាល ​៖ ​ពេលនេះ សំណុំរឿង​ដី​សាធារណៈ​តាំង​ពី​បរម​បុរាណ បែរ​ជា​បុគ្គល​មាន​លុយ មានអំណាច អាច​ធ្វើ​ប្លង់​រឹង​រំលោភ​យក​បាន នៅ​ក្រុង​តាខ្មៅ នោះ ពេលនេះ បាន​បន្ត​នីតិវិធី​ដល់​សាលាឧទ្ធរណ៍ ហើយ ដែល​គ្រោង​បើក​សវនាការ​ជំនុំជម្រះ នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២០ ស្អែក​នេះ ។ នេះ​បើ​យោង​តាម​ដីកាកោះ ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ។
21 September, 2020 08:56 PM
បាត់ដំបង​ ៖ ​មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អេីល​មួយ ដោយ​ព្រះសង្ឃ​មួយអង្គ​ដែល​គង់នៅ​ក្នុង​វត្ត​កណ្តាល ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង បាន​ធ្វើ​អត្តឃាត​ដុត​សម្លាប់​ខ្លួនឯង ដោយ​មិន​ទាន់​ដឹង​មូលហេតុ​។​
21 September, 2020 11:32 AM
ស្វាយរៀង​​​ ៖ ​ឪពុក​ដែល​ប្រើ​អំពើហិង្សា​លើ​កូនស្រី​ដូច​សត្វ​តិរច្ឆាន នៅ​សង្កាត់​ច្រក​ម្ទេស ក្រុង​បាវិត ខេត្ត​ស្វាយរៀង ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ នៅ​ចំណុច​រោងចក្រ​ស៊ី​កូ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហា​ធែ​ន ។
21 September, 2020 11:24 AM
ភ្នំពេញ ​៖ ​ជនជាតិ​ចិន​ម្នាក់ ធ្លាក់​ពីលើ​ទូក​ទេសចរណ៍ «​បារី​ស ឡឺ មេគង្គ​» មិនទាន់​ដឹងស្លាប់​ឬ​រស់ ខណៈ​ជនជាតិ​ចិន​មួយក្រុម នេះ បាន​ជួល​ទូក ជិះ​កម្សាន្ត​លេង ។
21 September, 2020 11:04 AM
ប៉ៃលិន ​៖ ​ជំនន់​ទឹកភ្លៀង កំពុងតែ​ហូរ​ចុះ​ទៅ​ខាង​ក្រោម នៃ​តំបន់​ផ្ទៃ​រង​ទឹកភ្លៀង​របស់​អូរ​ដូនតា នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ធ្វើអោយ​ទឹក​កំពុង​ជន់​លិច ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣៧​ខ្នង​ផ្ទះ ខ្នង​ប្រឡាយ​ប្រវែង​ជាង​២០០​ម៉ែត្រ nig ផ្លូវលំ​ប្រវែង​ជាង​៥០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រៃ​សន្ទះ និង ភូមិ​ផ្ទះស្បូវ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​
21 September, 2020 10:56 AM
ស្វាយរៀង ​៖ ​ឪពុក​បាន​ប្រើ​ហិង្សា​លើ​កូនស្រី​ដូច​សត្វ​តិរច្ឆាន នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ។ នេះ​បើ​យោង​តាម​គណនី​ហ្វេ​សប៊ុក​មួយឈ្មោះ «Bee Nang Sad» បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ។
21 September, 2020 10:49 AM
​កណ្តាល ​៖ ​បុរស​ម្នាក់​បាន​ស្លាប់​និង​នារី​ម្នាក់​រងរបួស​ធ្ងន់ ដោយសារ​ឡាន​មួយគ្រឿង បាន​បត់​ស្តាំ​ខ្វះ​ការប្រុងប្រយ័ត្ន ធ្វើអោយ​បុក​ម៉ូតូ​មួយ​គ្រឿង​ពេញទំហឹង ។ ទោះបីយ៉ាងណា ជនបង្ក ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ភ្លាមៗ​ផងដែរ ។​
20 September, 2020 12:56 PM
ភ្នំពេញ​ ៖ ​កម្លាំង​អាវុធហត្ថ​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​រាជធានី​ភ្នំពេញ រួមសហការ​ជាមួយ អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ដូនពេញ និង ចំការមន  កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២០ បាន​ឃាត់ខ្លួន​ចោរ​មាន​ល្បិច​ខ្ពស់ ដែល​បន្លំ​ធ្វើ​ជា​បុគ្គលិក​ផ្ទះសំណាក់ «​មហា​រុងរឿង​» ចូល​យក​សោ​រថយន្ដ​ពី​ភ្ញៀវ ហើយ​បើករថយន្ត​យក​ទៅ​បាត់ នៅ​កោះ​ពេជ្រ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact