ឃាត់​ខ្លួន​អ្នក​បើ​កបរ ​៤​នាក់ មាន​សារធាតុ​ញៀន

ភ្នំពេញ​៖ ​​នា​ព្រឹក​ថ្ងៃទី​១១ ខែ​ធ្នូ នេះ លោក ណុប ផា អភិបាលរងខណ្ឌ​ច្បារអំពៅ ដឹកនាំ​កម្ល

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ឃាត់​ខ្លួន​អ្នក​បើ​កបរ ​៤​នាក់ មាន​សារធាតុ​ញៀន
Wed, 11 December 2019 06:31 PM ដោយ ៖ មេត្តាភ្នំពេញ​៖ ​​នា​ព្រឹក​ថ្ងៃទី​១១ ខែ​ធ្នូ នេះ លោក ណុប ផា អភិបាលរងខណ្ឌ​ច្បារអំពៅ ដឹកនាំ​កម្លាំងចម្រុះ​ទៅ​លើ​អ្នកបើកបរ​ស្វែងរក​សារធាតុ​ញៀន នៅ​មុខ​វត្ត​ចំ​ប៉ា ផ្លូវជាតិ​លេខ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ។​

​លោក ណុប ផា អភិបាលរងខណ្ឌ​ច្បារអំពៅ ថ្លែងថា ដោយសារតែ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​បាត់បង់​មនុស្ស​ជាច្រើន​នាក់ ហើយ​នៅ​ក្នុង​នោះ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​អ្នកបើករថយន្ត​យក​ទៅ​ពិនិត្យ ឃើញ​ថា​អ្នកបើក​យន្ត​ភាគច្រើន​គឺ​សុទ្ធតែ​មាន​សារធាតុ​ញៀន ។ ដូច្នេះ​លោក​បាន​ដឹកនាំ​កម្លាំងចម្រុះ​ដើម្បី​ត្រួតពិនិត្យ​និង​ស្វែងរក​សារធាតុ​ញៀន​ដើម្បី​កាត់បន្ថយ​ភាពគ្រោះថ្នាក់​ចរាចរណ៍​ដោយ​យថាហេតុ​។​

​លោក​បាន​បន្តទៀតថា មិន​ត្រឹមតែ​ត្រួតពិនិត្យ​នូវ​សារធាតុ​ញៀន​នោះ​ទេ​លោក​បានឲ្យ​អ្នកបើកបរ​រថយន្ត​ធំ​ដែល​មាន​បិត​ស្គុត​ពណ៌​ខ្មៅ​នៅលើ​កញ្ចក់​ឬ​ក៏​បាន​វាង​នន​នៅមុខ​កញ្ចក់​លោក​នឹង​ឲ្យ​បក​ចេញ​នឹង​វាំងនន​ចេញ​ដើម្បី​ស្រួល​ងាយ​មើល​ទៅ​ខាង​មុខ បើសិនជា​ទុក​របស់​ទាំងនោះ​គឺ​បាន​មើល​មិន​ឃើញ​ទេ​។​

​ដោយឡែក លោក ឡូ ភារម្យ អធិការរង​ខណ្ឌ​ច្បារអំពៅ​ទទួល​ផែន​គ្រឿងញៀន ថ្លែងថា ក្នុង​ការត្រួតពិនិត្យ​ឆែកឆេរ​អ្នកបើកបរ​រថយន្ត​ស្វែងរក​នូវ​សារធាតុ​ញៀន នេះ កម្លាំង​សមត្ថកិច្ច​ឲ្យឃើញថា ឃាត់​រថយន្ត​ចំនួន​៥៧​គ្រឿង​និង​រកឃើញ​អ្នកបើកបរ​រថយន្ត​ដែល​មាន​សារធាតុ​មាន​ជាប់​ក្នុង​ខ្លួន​៤​នាក់​និង​ឃាត់​ខ្លួន​យកមក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​និង​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​ដើម្បី​បន្សាប​គ្រឿងញៀន ។ ចំណែក​រថយន្ត​ត្រូវ​ប្រគល់​ឲ្យ​ថៅកែ​ក្រុមហ៊ុន​វិញ ៕​








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
27 September, 2020 09:23 AM
កណ្ដាល ​៖ ​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ នគរបាល​ស្រុក​ពញាឮ ខេត្ត​កណ្តាល បាន​ឃាត់ខ្លួន​ឪពុក​ដែល​យក​ខ្សែក្រវាត់​វៃ​កូនស្រី​ដូច​សត្វ​ធាតុ បាន​ហើយ ដោយ​កំពុង​សាកសួរ តាម​នីតិវិធី ។
27 September, 2020 09:16 AM
ខេត្ត​រតនគិរី ៖ ករណី​ខ្យល់​កន្ត្រាក់​មួយ​កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នៅវេលា​ម៉ោង​៥.00​នាទី​ព្រឹក ធ្វើឱ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១០​ខ្នង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​១​ខ្នង  រួម​ជាមួយ​សាលារៀន​១​ខ្នង នៅក្នុង​ភូមិ​ផា​ក់ណា​ម ឃុំ​កោះ​ពាក្យ ស្រុក​វើន​សៃ ខេត្ត​រតនគិរី​។​
27 September, 2020 09:05 AM
ភ្នំពេញ​ ៖ ​ដោយសារ​ទ្រាំលែងបាន ចំពោះ​ឡាន​ដឹក​ដី ដែល​បើកបរ​តាម​បណ្តោយ​ផ្លូវ ផ្សារ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ , ប្រជាពលរដ្ឋ​ជាច្រើន​រួម​គ្នា​ផ្តិតមេដៃ​ជូន​លោក​ចៅសង្កាត់​ចោម​ចៅ​ទី​១ ដើម្បី​អោយ​មាន​ដំណោះស្រាយ ។
27 September, 2020 08:49 AM
ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ប្រជាពលរដ្ឋ បាន​ផ្ញើ​សារ​មក ថា ស្ពានដែក​ច្រកចូល​ក្រុមហ៊ុន ស៊ិន ទ្រី​ក្បែរ តាម​ផ្លូវ​លេខ​៣៧១ នៃ​ខណ្ឌ​មានជ័យ បាន​រង​ការខូចខាត​យូរហើយ តែ​គ្មាន​ឃើញ​អាជ្ញាធរ​មក​ជួសជុល​សោះ ។
27 September, 2020 08:40 AM
កណ្តាល ​៖ ​មាន​អំពើ​ហិង្សា​មួយ​កើតឡើង កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ដោយ​ឪពុក​បាន​យក​ខ្សែ​ក្រវាត់​វៃ​កូនស្រី​ទាំង​ដៃ​ឱប​កូនស្រី​តូច​ក្នុង​ដៃ យ៉ាង​ព្រៃផ្សៃ នៅ​ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល ។
27 September, 2020 08:34 AM
សៀមរាប ​៖ ​ក្រសួង​សុខាភិបាល ព្រមាន​ពី​ហានិភ័យ​ការឆ្លង​ដល់​សហគមន៍ ខណៈ​បុរស​ជនជាតិ​ហុងគ្រី អាយុ​៧០​ឆ្នាំ ម្នាក់ បាន​រត់គេច​ពី​កន្លែង​ធ្វើ​ចត្តា​ឡី​ស័ក នៅ​កន្លែង​ស្នាក់នៅ​របស់​គាត់ នា​ខេត្តសៀមរាប បើ​គាត់​ធ្វើដំណើរ​ច្រើន​និង​ជួប​មនុស្ស​ច្រើន ។
25 September, 2020 03:00 PM
ស្វាយរៀង​ ៖ ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ ជនសង្ស័យ​ឈ្មោះ ម៉ៅ វីរៈ ហៅ​ចំរើន អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​នគរបាល​អង្គ​តា​សូ បច្ចុប្បន្ន​រស់នៅ​ភូមិ​ដុ​ម្ភិ​រ ឃុំ​គោក​ព្រីង ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ដោយ​កំពុង​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ តែ​មិនបាន​សម្រេច ។
25 September, 2020 02:56 PM
​កណ្តាល ​៖ ​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដោយ​រថយន្ត​ដឹកទំនិញ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាល​អោយ​តៃកុង​កៀប​ស្លាប់​ក្នុង​រថយន្ត​និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ។ ប៉ុន្តែ​រយៈពេល​៩​ម៉ោង​ហើយ សព​មិន​ទាន់​អាច​គាស់​ចេញពី​រថយន្ត​បាន​នៅឡើយ​ទេ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact