ពលរដ្ឋ ប្រាប់ថា ក្រុមហ៊ុន​ផ្ទះល្វែង តា​តា TATA ចាក់​ដី​រំលោភ​យក​ប្រឡាយ​មេ និងដេញ​វាយ​អាជ្ញាធរ​មូលដ្ឋាន​យ៉ាង​ព្រហើន​

ភ្នំពេញ​៖ ​ពលរដ្ឋ ប្រាប់ថា ក្រុមហ៊ុន​សំណង់​ផ្ទះល្វែង យីហោ “​តា​តា TATA” មាន​ទីតាំង​ស្ថិត

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ពលរដ្ឋ ប្រាប់ថា ក្រុមហ៊ុន​ផ្ទះល្វែង តា​តា TATA ចាក់​ដី​រំលោភ​យក​ប្រឡាយ​មេ និងដេញ​វាយ​អាជ្ញាធរ​មូលដ្ឋាន​យ៉ាង​ព្រហើន​
Fri, 06 December 2019 10:19 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​ពលរដ្ឋ ប្រាប់ថា ក្រុមហ៊ុន​សំណង់​ផ្ទះល្វែង យីហោ “​តា​តា TATA” មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រង​ការចោទប្រកាន់​ថា បាន​ចាក់ដី​រំលោភ​យក​ប្រឡាយ​មេ និង ដេញ​វាយ​អាជ្ញាធរ​មូលដ្ឋាន​យ៉ាង​ព្រហើន ថែមទៀត​ផង ។​

​នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​ធ្នូ គេ​ឃើញ​វត្តមាន លោក ប៉ាង លីដា អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដឹកនាំ​ក្រុមការងារ ចុះ​មក​ទីតាំង​ផ្ទាល់​ដើម្បី​ត្រួតពិនិត្យ ។

​ក្រោយ​ការត្រួតពិនិត្យ​រួច លោក ប៉ាង លីដា បាន​តម្រូវឱ្យ ម្ចាស់ ក្រុមហ៊ុន​សំណង់ ផ្ទះល្វែង​យីហោ “​តា​តា TATA” យក​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​បង្ហាញ​មន្ត្រី​ជំនាញ សុរិយោដី​និង​សំណង់ ដើម្បី​សិក្សា​ពិនិត្យ​លម្អិត នៅ​សាលាខណ្ឌ ហើយ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ ក្រុមការងារ​នឹង​ចុះ​វាស់វែង​ជាក់ស្ដែង ដើម្បី​បង្ហាញ​ពី​លទ្ធផល​ជាក់លាក់ ។

​គួររំលឹកថា កាលពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ម្សិលមិញ​នេះ មាន​ការ​បាន​ផ្សព្វផ្សាយ​ពី​បញ្ហា​របស់ ក្រុមហ៊ុន​សំណង់ ផ្ទះល្វែង​យីហោ “​តា​តា TATA” កំពុង​ចាក់ដី​រំលោភ​យក​ប្រឡាយ​មេ និង​បាន​បញ្ជា​ឲ្យ​កូនចៅ ដេញ​វាយ អាជ្ញាធរ​មូលដ្ឋាន ខណៈ​ចុះ​ទៅ​ធ្វើ​ការត្រួតពិនិត្យ និង​វាស់វែង​ដី​ប្រឡាយ​នោះ​ហើយ​ពុំ​មាន​នរណា ហ៊ាន​ប៉ះពាល់​ជាមួយ ម្ចាស់​សំណង់​ផ្ទះល្វែង​មួយ​នោះ​ឡើយ ។

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និយាយថា ប្រឡាយ​មេ​ខាងលើ បាន​ត​ភ្ជាប់ រហូត​ដល់​ក្នុង​ភូមិសាស្ត្រ​ខណ្ឌដង្កោ និង​ខណ្ឌ​មានជ័យ ជា​ប្រឡាយ​ធម្មជាតិ ដែល​មាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​បង្ហូរ​រំដោះ​ទឹក​ចេញ ពី​តំបន់​ទួល​ពង្រ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្ទើរតែ​ទាំងមូល​ផងដែរ ។

​លោក កង វង ចៅ​សង្កាត់​ចោមចៅ​១ បាន​និយាយថា បញ្ហា​នេះ​លោក​បាន​ដឹងថា ក្រុមហ៊ុន​នេះ​មិន​ត្រឹមតែ ចាក់ដី​លុប​រំលោភ យក​ដី​បឹង និង​ប្រឡាយ​ប៉ុណ្ណោះ​ទេ តែ​បាន​រំលោភ​យ​ដី​មេភូមិ និង​ដី​ប្រជាពលរដ្ឋ​ថែមទៀត​ផង​។

​លោក​ចៅសង្កាត់​បាន​បន្ត​ថា បឹង​នោះ​ឈ្មោះ “​បឹង​ហា​” ដែល​មាន​ទទឹង ៥៧​ម៉ែត្រ ក្នុងនោះ​កាត់ចេញ​ជា​ផ្លូវ​ម្ខាង ១៥​ម៉ែត្រ និង​ប្រឡាយ​មេ ២៧​ម៉ែត្រ ប៉ុន្តែ​ពេល​នេះ ត្រូវ​ចាក់​លុប​ជិត​អស់ហើយ ។

​ដោយឡែក កាលពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៩ កម្លាំង​សង្កាត់ និង សុរិយោដី​ខណ្ឌ ពោធិ៍​សែន​ជ័យ បាន​ចុះទៅពិនិត្យ​មើល​ម្ដងទៀត ហើយ​ពេល​កំពុង បាញ់​ពង់​ឲ្យ​ចាក់ដី ត្រឹម​នេះ​ត្រឹមនោះ តែ​ទើបតែ​បាន​១​ប៉ុណ្ណោះ ស្រាប់តែ​ម្ចាស់​ក្រុមហ៊ុន បាន​ប្រើ​ឲ្យ​កម្មករ លោត​ធាក់​ពង់​ចោល​អស់ ហើយ​កម្មករ របស់គេ មាន​រហូតដល់​ជាង ១០០​នាក់​ឯណោះ​។ ជាងនេះទៀត លោក​ចៅសង្កាត់ និង​មន្ត្រី ត្រូវ​ក្រុម​នោះ​ដេញ​វាយ​ទៀតផង ហើយ​ការ​ប្រមាថកាតទាន​ខ្លាំងណាស់ មក​លើ​អាជ្ញាធរ ៕​










Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
25 January, 2020 02:11 PM
​ភ្នំពេញ​៖​ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រកាសថា ឆ្នាំ​២០២០ នេះ ជា​ឆ្នាំ​នៃ​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក បន្ទាប់​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ឆ្នាំ​២០១៩ មាន​កំណើន​យ៉ាង​គំហុក ទាំង​ស្លាប់ ទាំង​របួស និង ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​និង​ឯកជន ។
25 January, 2020 02:03 PM
ភ្នំពេញ​៖ ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ចាប់ខ្លួន​ជនជាតិ​វៀតណាម​៣​នាក់ ករណី​បង្ខាំង​ជនជាតិ​វៀតណាម​ម្នាក់ ដើម្បី​ចាប់ជំរិត​ទារប្រាក់ ។

​ការបង្ក្រាប​នេះ បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា ម្សិលមិញ​នេះ នៅ​ចំណុច​សង្កាត់​ព្រលឹត ខណ្ឌ​៧​មករា និង រំដោះ​បាន​ជនរងគ្រោះ​ម្នាក់​ផងដែរ ។
25 January, 2020 09:39 AM
​ភ្នំពេញ​៖ ​មួយ​រយៈពេល​ចុងក្រោយ​នេះ មជ្ឈដ្ឋាន​ជាច្រើន​សង្កេតឃើញថា ទឹកដី​ខណ្ឌ​ដង្កោ ហាក់​កើត​មាន​រឿងរ៉ាវ​ជា​បន្តបន្ទាប់ ទាំង​ករណី​បទល្មើស​ប្លន់​ម៉ូតូ និង ករណី​ឧបទ្ទវហេតុ​ផ្សេងៗ​ផងដែរ ។
25 January, 2020 09:29 AM
​ភ្នំពេញ​៖ ​គិត​ត្រឹម​ថ្ងៃទី​២៤ ខែ​មករា នេះ មាន​រយៈពេល​១​សប្តាហ៍​ហើយ ដែល​ឃាតករ​ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៤​ទាំង​វ័យក្មេង បាន​បាញ់សម្លាប់​គូ​ដណ្តឹង​ជា​និស្សិត​ពេទ្យ​និង​ជា​អ្នក​ផលិតផល​តាម​អន​ឡាញ តែ​មិន​ទាន់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅឡើយ​ទេ ។​
25 January, 2020 09:19 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ចម្អិន​ម្ហូបអាហារ ដុត​ក្រដាសសែន ធូប និង ទៀន ដើម្បី​ជៀសវាង​កុំអោយ​មាន​អគ្គិភ័យ​កើតឡើង​ដែល​ធ្វើ​អោយ​រំខាន​ក្នុង​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន ព្រោះ​តែ​ការធ្វេសប្រហែស ។​
25 January, 2020 09:11 AM
ភ្នំពេញ​៖ ​ជនល្មើស​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង បានធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​រួច​នាំ​គ្នា​វៃ​ជនរងគ្រោះ​យ៉ាង​ទ្រោម​ខ្លួន​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង ក្បែរ​ប៉ុស្តិ៍នគរបាល​ព្រៃវែង ខណ្ឌដង្កោ រួច​គេចខ្លួន​ដោយ​សុវត្ថិភាព ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​នោះទេ ។​
23 January, 2020 09:33 AM
ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មករា នេះ លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​មក​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ ដើម្បី​បន្ត​សវនាការ​សំណុំរឿង​របស់លោក ពាក់ព័ន្ធ​ការចោទប្រកាន់​អំពី​បទ “​ក្បត់ជាតិ​” ឃុបឃិត​ជាមួយ​ជនបរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។
22 January, 2020 05:17 PM
កណ្តាល​៖ ​ប្រជាពលរដ្ឋ អះអាងថា ទីតាំង​ស្រា​ក្រឡុក ដែល​កំពុង​ល្បី​រន្ទឺ នៅ​ក្រុង​តាខ្មៅ ដាក់​លក់​ជា​ច្រើន​កន្លែង មាន​តាំង​ភ្លឺ​គ្រប់​ពណ៌​ចម្រុះ ភ្លឺ​ចែងចាំង​អម​ដោយ​សាច់ភ្លេង​ឮ​កងរំពង បើក​លក់​តាំងពី​ព្រលប់​ដល់​ទល់ៗ​ភ្លឺ ត្រូវបាន​ប្រជាពលរដ្ឋ អះអាងថា តែងតែ​បង្ក​អសន្តិសុខ ឈ្លោះប្រកែក​គ្នា គប់​កែវ និង វៃ​គ្នា​យ៉ាង​អនាធិបតេយ្យ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact