រថយន្ត​មួយ​គ្រឿង ប្រលះ​ជាមួយ​ម៉ូតូ នៅ​ក្រុង​តាខ្មៅ របួសធ្ងន់​ដាច់​កជើង​ម្នាក់ , ម្ចាស់​រថយន្ត​រត់គេច​ខ្លួន​

កណ្តាល​៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត​ម៉ាក​កាមរី​បុក​ជាមួយ​ម៉ូតូ​សង

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
រថយន្ត​មួយ​គ្រឿង ប្រលះ​ជាមួយ​ម៉ូតូ នៅ​ក្រុង​តាខ្មៅ របួសធ្ងន់​ដាច់​កជើង​ម្នាក់ , ម្ចាស់​រថយន្ត​រត់គេច​ខ្លួន​
Tue, 03 December 2019 12:03 PM ដោយ ៖ មេត្តាកណ្តាល​៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត​ម៉ាក​កាមរី​បុក​ជាមួយ​ម៉ូតូ​សង់​សេ​១២៥ បណ្តាលអោយ​ភាគី​ម៉ូតូ​របួសធ្ងន់​ដាច់​កជើង និង​ម្នាក់​ទៀត​របួសស្រាល​ម្នាក់ ។ ចំណែក​ភាគី​ម្ចាស់​រថយន្ត​រត់គេចខ្លួន​បាត់​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃទី​២ ខែ​ធ្នូ វេលា​ម៉ោង​១៩៖២០​នាទី នៅ​ចំណុច​ច្រកចូល​ផ្ទះសំណាក់​អង្គរជ័យ លើ​ផ្លូវជាតិ​លេខ​២ កែង​ផ្លូវ​៧​មករា ស្ថិតនៅ​ភូមិ​ក្រពើ​ហា​ខាងកើត សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​សមត្ថកិច្ច បានអោយដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ រវាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាមរី​ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 2Z-0739 អ្នកបើករថយន្ត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ បើក​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង រួច​បត់​ឆ្វេង ស្រាប់តែ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​1BP-9330 មិន​ពាក់​មួកសុវត្ថិភាព​និង​គ្មាន​កញ្ចក់​មើល​ក្រោយ បាន​បុក​រថយន្ត ផ្នែក​ខាងស្ដាំ​ផ្នែក​ខាង​មុខ​ដោយ​អ្នក​បើក​ម៉ូតូ​មាន​ឈ្មោះ​ពៅ ពិសី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ឡុង សង្កាត់​តា​ក្ដុល ក្រុង​តាខ្មៅ រង​របួស​ដាច់​កជើង​ខាងស្ដាំ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យជំនះ​និង​អ្នករួមដំណើរ​ពីក្រោយ​ឈ្មោះ​អាន សុខ​ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​អញ្ចាញ សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ រង​របួសស្រាល ទៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង ។​

​ចំពោះ​ករណី​នេះ សមត្ថកិច្ច​បាន​នាំយក​មធ្យោបាយ​ដែល​ពាក់ព័ន្ធ មក​រក្សាទុក បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​




Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
25 January, 2020 02:11 PM
​ភ្នំពេញ​៖​ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រកាសថា ឆ្នាំ​២០២០ នេះ ជា​ឆ្នាំ​នៃ​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក បន្ទាប់​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ឆ្នាំ​២០១៩ មាន​កំណើន​យ៉ាង​គំហុក ទាំង​ស្លាប់ ទាំង​របួស និង ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​និង​ឯកជន ។
25 January, 2020 02:03 PM
ភ្នំពេញ​៖ ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ចាប់ខ្លួន​ជនជាតិ​វៀតណាម​៣​នាក់ ករណី​បង្ខាំង​ជនជាតិ​វៀតណាម​ម្នាក់ ដើម្បី​ចាប់ជំរិត​ទារប្រាក់ ។

​ការបង្ក្រាប​នេះ បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា ម្សិលមិញ​នេះ នៅ​ចំណុច​សង្កាត់​ព្រលឹត ខណ្ឌ​៧​មករា និង រំដោះ​បាន​ជនរងគ្រោះ​ម្នាក់​ផងដែរ ។
25 January, 2020 09:39 AM
​ភ្នំពេញ​៖ ​មួយ​រយៈពេល​ចុងក្រោយ​នេះ មជ្ឈដ្ឋាន​ជាច្រើន​សង្កេតឃើញថា ទឹកដី​ខណ្ឌ​ដង្កោ ហាក់​កើត​មាន​រឿងរ៉ាវ​ជា​បន្តបន្ទាប់ ទាំង​ករណី​បទល្មើស​ប្លន់​ម៉ូតូ និង ករណី​ឧបទ្ទវហេតុ​ផ្សេងៗ​ផងដែរ ។
25 January, 2020 09:29 AM
​ភ្នំពេញ​៖ ​គិត​ត្រឹម​ថ្ងៃទី​២៤ ខែ​មករា នេះ មាន​រយៈពេល​១​សប្តាហ៍​ហើយ ដែល​ឃាតករ​ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៤​ទាំង​វ័យក្មេង បាន​បាញ់សម្លាប់​គូ​ដណ្តឹង​ជា​និស្សិត​ពេទ្យ​និង​ជា​អ្នក​ផលិតផល​តាម​អន​ឡាញ តែ​មិន​ទាន់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅឡើយ​ទេ ។​
25 January, 2020 09:19 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ចម្អិន​ម្ហូបអាហារ ដុត​ក្រដាសសែន ធូប និង ទៀន ដើម្បី​ជៀសវាង​កុំអោយ​មាន​អគ្គិភ័យ​កើតឡើង​ដែល​ធ្វើ​អោយ​រំខាន​ក្នុង​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន ព្រោះ​តែ​ការធ្វេសប្រហែស ។​
25 January, 2020 09:11 AM
ភ្នំពេញ​៖ ​ជនល្មើស​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង បានធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​រួច​នាំ​គ្នា​វៃ​ជនរងគ្រោះ​យ៉ាង​ទ្រោម​ខ្លួន​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង ក្បែរ​ប៉ុស្តិ៍នគរបាល​ព្រៃវែង ខណ្ឌដង្កោ រួច​គេចខ្លួន​ដោយ​សុវត្ថិភាព ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​នោះទេ ។​
23 January, 2020 09:33 AM
ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មករា នេះ លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​មក​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ ដើម្បី​បន្ត​សវនាការ​សំណុំរឿង​របស់លោក ពាក់ព័ន្ធ​ការចោទប្រកាន់​អំពី​បទ “​ក្បត់ជាតិ​” ឃុបឃិត​ជាមួយ​ជនបរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។
22 January, 2020 05:17 PM
កណ្តាល​៖ ​ប្រជាពលរដ្ឋ អះអាងថា ទីតាំង​ស្រា​ក្រឡុក ដែល​កំពុង​ល្បី​រន្ទឺ នៅ​ក្រុង​តាខ្មៅ ដាក់​លក់​ជា​ច្រើន​កន្លែង មាន​តាំង​ភ្លឺ​គ្រប់​ពណ៌​ចម្រុះ ភ្លឺ​ចែងចាំង​អម​ដោយ​សាច់ភ្លេង​ឮ​កងរំពង បើក​លក់​តាំងពី​ព្រលប់​ដល់​ទល់ៗ​ភ្លឺ ត្រូវបាន​ប្រជាពលរដ្ឋ អះអាងថា តែងតែ​បង្ក​អសន្តិសុខ ឈ្លោះប្រកែក​គ្នា គប់​កែវ និង វៃ​គ្នា​យ៉ាង​អនាធិបតេយ្យ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact