សមត្ថកិច្ច​ស្ទាក់​ឃាត់​បាន គ្រឿង​ក្នុង​ជ្រូក​មាន​ជាតិគីមី ហក់ឆ័​ត្រពី​ថៃ​ចូល​កម្ពុជា​បាន​ជាង​១​តោន ដឹក​តាម​រថយន្តក្រុង

ខេត្ត​បន្ទាយមានជ័យ​៖ ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ស្នងការដ្ឋាន​នគរបាល ខ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សមត្ថកិច្ច​ស្ទាក់​ឃាត់​បាន គ្រឿង​ក្នុង​ជ្រូក​មាន​ជាតិគីមី ហក់ឆ័​ត្រពី​ថៃ​ចូល​កម្ពុជា​បាន​ជាង​១​តោន ដឹក​តាម​រថយន្តក្រុង
Sun, 01 December 2019 12:16 PM ដោយ ៖ ហេង ឆាយខេត្ត​បន្ទាយមានជ័យ​៖ ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ស្នងការដ្ឋាន​នគរបាល ខេត្ត​បន្ទាយមានជ័យ បាន​ស្ទាក់​បង្ក្រាប រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន រិទ្ធិ មុនី បំពាក់​ស្លាក​លេខ បាត់ដំបង 3A-0244 នៅ​ចំណុច​ចំណតរថយន្ត​ក្រុង​សិរីសោភ័ណ ស្ថិតក្នុង​ភូមិ​៣ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មា​ជ័យ ដកហូត​បាន​គ្រឿងក្នុង​ជ្រូក​ផ្ទុក​សារធាតុ​គីមី​ជាង​១​តោន កាលពី​ថ្ងៃ​ទី ៣០ វិច្ឆិកា ២០១៩ វេលា​ម៉ោង ១៣ និង ១៥​នាទី​។​

​ប្រតិបត្តិ​ការណ៍​នេះ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផា​រិទ្ធ ស្នងការរង​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ សម្របសម្រួល​និតិ​វិធី​ដោយ លោក មាស ចាន់​ពិសិដ្ឋ ព្រះរាជអាជ្ញារ អម​សាលាដំបូង​ខេត្ត​។​

​អនុវត្តន៍​តាម​ការចង្អុល​បង្ហាញ របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ជា​លទ្ធផល​ប្រតិបត្តិការ​បង្ក្រាប​នេះ សមត្ថកិច្ច សាច់ជ្រូក​-​គ្រឿង​ក្នុង​ជ្រូក​ចម្រុះ​ចំនួន ១៦​កេស ស្មើនឹង ១០៩៤ គីឡូក្រាម ដែល​ច្បាប់​ហាមឃាត់ និង​ការដឹកជញ្ជូន​គ្មាន​លក្ខណៈ​បច្ចេកទេស​ធ្វើឱ្យ​ប្រែប្រួល​គុណភាព ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។​

​លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផា​ឬ​ទ្ធិ ស្នងកា​រង បានឲ្យដឹងថា គ្រឿង​ក្នុង​ជ្រូក​មាន​ផ្ទុក​សារធាតុ​គីមី​នេះ គឺ​មាន​ប្រភព​ឈ្មួញ​នាំ​ចូល​ពី​ថៃ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត បង្កប់​តាមរ​ទេះ​ដឹកទំនិញ​តូចធំ និង​រទេះដឹក​បន្លែ​ផ្លែឈើ ជួល​កម្មករ​អូស​ពី​ផ្សារ​រោង​គ្លឿ​ចូល​មក​ខ្មែរ ហើយ​យកមក​ដាក់​រថយន្ត​តូចធំ និង​មួយចំនួន​ដឹក​តាម​រថយន្ត​ក្រុង​ដើម្បី​យកទៅ​លក់​ចេញ​ចាយ​តាម​បណ្តា​ខេត្ត​។ បច្ចុប្បន្ន​វត្ថុតាង និង​ជនសង្ស័យ​ត្រូវបាន​យក​មក​ស្នងការដ្ឋាន​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី និង​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល​នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ​៕​










Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
25 January, 2020 02:11 PM
​ភ្នំពេញ​៖​ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រកាសថា ឆ្នាំ​២០២០ នេះ ជា​ឆ្នាំ​នៃ​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក បន្ទាប់​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ឆ្នាំ​២០១៩ មាន​កំណើន​យ៉ាង​គំហុក ទាំង​ស្លាប់ ទាំង​របួស និង ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​និង​ឯកជន ។
25 January, 2020 02:03 PM
ភ្នំពេញ​៖ ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ចាប់ខ្លួន​ជនជាតិ​វៀតណាម​៣​នាក់ ករណី​បង្ខាំង​ជនជាតិ​វៀតណាម​ម្នាក់ ដើម្បី​ចាប់ជំរិត​ទារប្រាក់ ។

​ការបង្ក្រាប​នេះ បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា ម្សិលមិញ​នេះ នៅ​ចំណុច​សង្កាត់​ព្រលឹត ខណ្ឌ​៧​មករា និង រំដោះ​បាន​ជនរងគ្រោះ​ម្នាក់​ផងដែរ ។
25 January, 2020 09:39 AM
​ភ្នំពេញ​៖ ​មួយ​រយៈពេល​ចុងក្រោយ​នេះ មជ្ឈដ្ឋាន​ជាច្រើន​សង្កេតឃើញថា ទឹកដី​ខណ្ឌ​ដង្កោ ហាក់​កើត​មាន​រឿងរ៉ាវ​ជា​បន្តបន្ទាប់ ទាំង​ករណី​បទល្មើស​ប្លន់​ម៉ូតូ និង ករណី​ឧបទ្ទវហេតុ​ផ្សេងៗ​ផងដែរ ។
25 January, 2020 09:29 AM
​ភ្នំពេញ​៖ ​គិត​ត្រឹម​ថ្ងៃទី​២៤ ខែ​មករា នេះ មាន​រយៈពេល​១​សប្តាហ៍​ហើយ ដែល​ឃាតករ​ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៤​ទាំង​វ័យក្មេង បាន​បាញ់សម្លាប់​គូ​ដណ្តឹង​ជា​និស្សិត​ពេទ្យ​និង​ជា​អ្នក​ផលិតផល​តាម​អន​ឡាញ តែ​មិន​ទាន់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅឡើយ​ទេ ។​
25 January, 2020 09:19 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ចម្អិន​ម្ហូបអាហារ ដុត​ក្រដាសសែន ធូប និង ទៀន ដើម្បី​ជៀសវាង​កុំអោយ​មាន​អគ្គិភ័យ​កើតឡើង​ដែល​ធ្វើ​អោយ​រំខាន​ក្នុង​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន ព្រោះ​តែ​ការធ្វេសប្រហែស ។​
25 January, 2020 09:11 AM
ភ្នំពេញ​៖ ​ជនល្មើស​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង បានធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​រួច​នាំ​គ្នា​វៃ​ជនរងគ្រោះ​យ៉ាង​ទ្រោម​ខ្លួន​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង ក្បែរ​ប៉ុស្តិ៍នគរបាល​ព្រៃវែង ខណ្ឌដង្កោ រួច​គេចខ្លួន​ដោយ​សុវត្ថិភាព ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​នោះទេ ។​
23 January, 2020 09:33 AM
ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មករា នេះ លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​មក​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ ដើម្បី​បន្ត​សវនាការ​សំណុំរឿង​របស់លោក ពាក់ព័ន្ធ​ការចោទប្រកាន់​អំពី​បទ “​ក្បត់ជាតិ​” ឃុបឃិត​ជាមួយ​ជនបរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។
22 January, 2020 05:17 PM
កណ្តាល​៖ ​ប្រជាពលរដ្ឋ អះអាងថា ទីតាំង​ស្រា​ក្រឡុក ដែល​កំពុង​ល្បី​រន្ទឺ នៅ​ក្រុង​តាខ្មៅ ដាក់​លក់​ជា​ច្រើន​កន្លែង មាន​តាំង​ភ្លឺ​គ្រប់​ពណ៌​ចម្រុះ ភ្លឺ​ចែងចាំង​អម​ដោយ​សាច់ភ្លេង​ឮ​កងរំពង បើក​លក់​តាំងពី​ព្រលប់​ដល់​ទល់ៗ​ភ្លឺ ត្រូវបាន​ប្រជាពលរដ្ឋ អះអាងថា តែងតែ​បង្ក​អសន្តិសុខ ឈ្លោះប្រកែក​គ្នា គប់​កែវ និង វៃ​គ្នា​យ៉ាង​អនាធិបតេយ្យ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact