មិន​ញញើត​សោះ​ហ៊ាន​សាងសង់​សំណង់​ប្រឆាំង​ និង​សាលដីការ

ខេត្ត​រតនគិរី​៖ សាងសង់​សំណាង​ខុស​នឹង​ច្បាប់​អនុញ្ញាតិ ធ្វើឲ្យប៉ះពាល់​ដល់​ទ្រព្យសម្បត

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
មិន​ញញើត​សោះ​ហ៊ាន​សាងសង់​សំណង់​ប្រឆាំង​ និង​សាលដីការ
Thu, 14 November 2019 06:40 PM ដោយ ៖ ផុនខេត្ត​រតនគិរី​៖ សាងសង់​សំណាង​ខុស​នឹង​ច្បាប់​អនុញ្ញាតិ ធ្វើឲ្យប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​អ្នកជិតខាង បើ​ទោះ​ជា​តុលាការ ចុះ​អនុវត្ត​ដី​ការសម្រេច​រក្សា​ការពារ តម្រូវឲ្យ​ម្ចាស់​សំណង់ផ្អា​កការសាងសង់​ប​ណ្ដោះ​អា​សន្ត​រួច​ម្ដង​មក​ហើយ​យ៉ាងណាក៏ដោយ ក៏​ការអនុវត្ត​សាលដីការ​នោះ ហាក់​មិន​មាន​ប្រសិទ្ធភាព​ទៅលើ​ម្ចាស់​សំណង់​នោះឡើយ​។​

សំណង់​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី ត្រង់​ចំណុច​ផ្លូវ​កែង ខាងកើត​អតីត​ព្រលានយន្តហោះ ដែល​មាន​ម្ចាស់​ឈ្មោះ ច​ន ចំរើន ត្រូវបាន​សាងសង់​ជិត​រួចរាល់​ជា​ស្ថាពរ​ហើយ ក្រោយពី​តុលាការ​ខេត្ត​រតនគិរី បាន​ដឹកនាំ​កម្លាំង ចុះ​អនុវត្ត​ដី​ការសម្រេច​ឲ្យ​ផ្អាក​ការសាងសង់​បណ្ដោះ​អា​សន្ត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ កន្លងមក​នោះ​។​

តាម​ការ​ឲ្យដឹង​ពី​លោក លីវ លឿន ជាដើម​បណ្ដឹង​ដែល​មាន​ព្រំ​ដី​ជាប់​គ្នា​ថា សំណង់​ដែល​លោក ច​ន ចំរើន បាន​សាងសង់ ខិត​មក​ជិតរ​បង​របស់​គាត់ ហើយ​ធ្វើឲ្យប៉ះពាល់ ខូចខាត​ដល់​ទ្រព្យសម្បត្តិ​របស់​គាត់ បើទោះជា​លោក លីវ លឿន សុំ​ឲ្យ​លោ ច​ន ចំរើន ជួសជុល​ការខូចខាត​ឲ្យ​គាត់​វិញ ក៏​គេ​មិន​ជួលជុល​ឲ្យ​ដែរ​។ លោក លីវ លឿន បាន​បន្តថា គាត់​ក៏​សម្រេចចិត្ត​សុំ​ការអន្តរាគមន៍​ពី​សង្កាត់ រហូត​ដល់​ក្រុង​។ អាជ្ញាធរ​ក្រុង ក៏​ចុះ​មក​ពិនិត្យ ហើយ​ចេញ​លិខិត​ជូន​លោក ច​ន ចំរើន ម្ចាស់​សំណង់​ឲ្យ​ផ្អាក​ការសាងសង់​បណ្ដោះ​អា​សន្ត ដោយ​ពិនិត្យឃើញ​សំណង់​នោះ មិន​ស្រប​ទៅ​និង​ប្លង់​ស្នើ​ស្នើសុំ​សាងសង់​។ លោក​បន្ត​ទៀត​ថា ទោះ​សាលាក្រុង​ចេញ​លិខិត​ផ្អាក​ការសាងសង កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៩ យ៉ាងណាក៏ដោយ លោក ច​ន ចំរើន នៅតែ​បន្ត​ការសាងសង់​ដដែល​។

លោក លីវ លឿន ក៏​ដាក់​ពាក្យបណ្ដឹង​ចូល​សាលាដំបូង​ខេត្ត ហើយ​តុលាការខេត្ត ក៏​បាន​ពិនិត្យ​សម្រេច ចេញ​សាលដីការ​រក្សា​ការពារ កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៩ ហាមឃាត់​លោក ច​ន ចំរើន និង​បក្សពួក មិនឲ្យ​ធ្វើ​សកម្មភាព​សាងសង់​សំ​ណង់​បន្ត ដែល​មាន​ព្រំ​ជាប់​គ្នា​ជាមួយ​លោក លីវ លឿ ជា​បណ្ដោះអាសន្ន​។ តែ​លោក ច​ន ចំរើន និង​បក្សពួក នៅតែ​មិន​គោរព​តាម រហូត​ដល់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ លោក រ៉ា បូរ៉ាន់​ឌី អាជ្ញា​សាលាដំបូង​ខេត្ត​រតនគិរី បាន​ដឹកនាំ​កម្លាំង​ចុះ​អនុវត្តតាម​ដី​ការសម្រេច​រក្សា​ការពារ​លេខ ០១ "​ច​" ចុះ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៩ សម្រេច​ឲ្យ​អនុវត្ត​ជំនួស​លេខ ១២ "​ង​" ចុះ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ របស់​សាលាដំបូង​ខេត្ត​រតនគិរី បន្ទាប់​ពី​តុលាការ​ចុះ​អនុវត្ត​ដីការ​សម្រេច​រួច​មក​លោក ច​ន ចំរើន និង​បក្សពួក នៅតែ​បន្ត​សាងសង់​ផ្គើន​និង​ការចុះអនុវត្ត​ដី​ការ​នោះ​ដដែល រហូត​ដល់​ថ្ងៃ​ទី​១៤ ខែវិច្ឆិការ ឆ្នាំ​២០១៩ សំណង់​នេះ​ជិត​រួចរាល់​១០០% ហើយ​។ លោក លីវ លឿ សុំ​សំណូមពរ​ដល់​តុលាការ មេត្តា​មាន​ចំណាត់ការ និង​ពន្លឿន​រឿងក្ដី​នេះ ដើម្បី​រក​យុត្តិធម៌​ជូន​គាត់​ផង​។​

ជុំ​វ​ញ​ករណី​ខាងលើ​នេះ​ដែរ លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិការ ឆ្នាំ​២០១៩ នេះ​ថា នៅ​ថ្ងៃ​ចុះ​អនុវត្ត​សាលដីការ​ជាមួយ​សម្ថ​កិច្ច​នោះ លោក​បាន​ឃាត់ខ្លួន​លោក ច​ន ចំរើន បញ្ជូន​មក​សាលាដំបូង​ខេត្តហើយ តែ​ក្រោយ​ពេល​ប្រជុំ ខាង​តុលាការ​សម្រេច​មិន​ឃុំខ្លួន ហើយ​លោក ក៏​បាន​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍ ទៅ​នឹង​ដី​ការសម្រេច​មិន​ឃុំ​នេះដែរ​។ លោក រ៉ា បូរ៉ាន់​ឌី បាន​បន្តទៀតថា ពាក់ព័ន្ធ​ទៅនឹង​សំណង់​នៅ​តែ​ធ្វើ​បន្ត​នោះ លោក លីវ លឿ បាន​ដាក់​ពាក្យបណ្ដឹង​ថ្មី​មក​លោក​រួច​ហើយ លោក​នឹង​ចាត់ការ ករណី​មិន​រាងចាល ពី​ព្រោះនេះ​ជា​បទល្មើស ប្រឆាំង​នឹង​ដី​ការសម្រេច​រក្សា​ការពារ​។ ហើយ​រឿង​នេះ អង្គសេចក្ដី​ទាក់ទង​ទៅ​នឹង​រឿង​បវេណី ថា​តើ​គួរ​គប្បី​សម្រេច ត្រូវ​វ៉ៃ សំណង់​នោះ​ចោល ឬ​យ៉ាងណា បើទោះជា​គាត់​បាន​សង់​សំណង់​នេះ រួចរាល់​ក៏ដោយ ក៏​អត់​ប្រយោជន៍​ដែរ​។​

ទោះជា​យ៉ាងណា​ក៏ដោយ មជ្ឈដ្ឋាន​មហាជន នឹងរង​ចាំ​មើល​ថា តើ​លទ្ធផល​នៃ​ការប្រឆាំង​ដីកា​សម្រេច​ខាងលើនេះ តើ​វិធានការ​ផ្លូវច្បាប់ ប្រព័ន្ធតុលាការ នឹង​ចាត់ការ​យ៉ាងណា ចំពោះ ជន​ដែល​ប្រឆាំង​នឹង​ដីកា​សម្រេច​រក្សា​ការពារ​ខាងលើនេះ ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​៕












Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
05 December, 2014 03:13 PM
​កំពង់ឆ្នាំងៈ បង្កាន់ដៃ​ស្ពានថ្ម ប្រវែង​ប្រមាណ​៣​ម៉ែត្រ បាន​រង​ការខូចខាត​បាក់បែក​ខ្ទេច​ខ្ទី ដោយសារ​រថយន្ត​កុងតឺន័រ​មួយគ្រឿង គេច​ពី​រថយន្ត​យី​ឌុប បុក​ពេញ​មួយ​ទំហឹង​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៥:៣០​នាទី ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​ស្ពានថ្ម​ទី​២ មក​ស្រុក​ឧ​ត្តុ​ង្គ ស្ថិតក្នុង​ភូមិ​ពោធិ​ឬ​ទ្ធី​ក្រៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។
05 December, 2014 02:20 PM
​បាត់ដំបងៈ អ្នកគ្រូ​បង្រៀន​នៅ​វិទ្យាល័យ វ័យ​២៤​ឆ្នាំ​ម្នាក់ ដែល​ត្រៀម​ចូល​រោងការ​នោះ បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពីក្រោយ ខណៈពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។
05 December, 2014 12:12 PM
បន្ទាយ​មាន​ជ័​យៈ សង្ឃ​ក្លែងក្លាយ​៤​នាក់ ដែល​ត្រូវបាន​នគរបាល​ចាប់ខ្លួន​នៅ​ជាយដែន​ប៉ោយប៉ែត កាលពីពេល​ថ្មីៗ​នេះ នៅ​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៤ ត្រូវ​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាមច្បាប់ បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្ម​ដើរ​បិណ្ឌបាត​នៅពេល​ថ្ងៃ ហើយ​ដោះ​ស្បង់​ស្លៀកពាក់​ស៊ីវិល​ដើរ​ផឹកស៊ី​នៅពេល​យប់​។
05 December, 2014 11:52 AM
ភ្នំពេញៈ ជនជាតិ​បរទេស​ម្នាក់ បាន​រងរបួស​ហូរឈាម​ពេញ​ក្បាល បន្ទាប់ពី​រូបគាត់​រត់ឡើង​ទៅលើ​អគារ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួច​លោត​ទម្លាក់ខ្លួន​ចំនួន​២​ដង បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​៥:២៥​នាទី ល្ងាច​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៤​។
05 December, 2014 11:33 AM
បន្ទាយ​មាន​ជ័​យៈ ក្មេង​ទំនើង​២​ក្រុម បាន​ដេញ​វាយ​គ្នា​ផ្អើល​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​សេរី​សោភ័ណ ខណៈ​ពួកគេ​ប្រដាប់​ដោយ​កាំភ្លើងខ្លី​ចំនួន​២​ដើម​ផង​នោះ ធ្វើ​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​ដឹកនាំ​កម្លាំង​ផ្ទាល់ ធ្វើការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ក្មេង​ទំនើង​ទាំង​២​ក្រុម បាន​ចំនួន​៣​នាក់ រត់គេចខ្លួន​ម្នាក់ និង​ដកហូត​បាន​កាំភ្លើងខ្លី​២​ដើម បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត
04 December, 2014 07:58 PM
​ភ្នំពេញៈ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ តំណាង​អង្គទូត​សិស្ស​និស្សិត លោកគ្រូ អ្នកគ្រូ សរុប​ប្រមាណ​ជាង​១០០​នាក់ គ្រោង​ចូលរួម​ប្រារព្វ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​រួមគ្នា​ប្រឆាំងនឹង​ការរំលោភ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​។
04 December, 2014 05:30 PM
​ភ្នំពេញៈ បុរស​ម្នាក់ ស្រវឹង​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ក្នុង​ល្បឿន​លឿន ជ្រុល​បុក​ឡើងទៅ​ឈរជើង​២​នៅលើ​ក្បាល​នាគ​យ៉ាង​ព្រងើយ កាលពី​វេលា​ម៉ោង​៨:៣០​នាទី យប់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ខាងលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិត​ក្នុងភូមិ​មានជ័យ​ទី​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។
04 December, 2014 05:25 PM
​ភ្នំពេញៈ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកដំណើរ បន្ទាប់ពី​បុរស​ម្នាក់ បើករថយន្ត​កុងតឺន័រ​មួយគ្រឿង​ក្នុង​ល្បឿន​លឿន បណ្ដាល​ឲ្យ​បែក​កង់​មុខ​ផ្នែក​ខាងឆ្វេង​ធ្វើ​ឲ្យ​រេ​ចង្កូត​បុក​រះ​រថយន្ត​១​គ្រឿង និង​ម៉ូតូ​១​គ្រឿង​ផ្សេងទៀត បណ្តាល​ឲ្យ​បុរស​២​នាក់ រងរបួស​ធ្ងន់ធ្ងរ ហើយ​រថយន្ត​ក៏​ជ្រុល​ទៅបុក​ផ្ទប់​នឹង​របង​យានដ្ឋាន​ជួលជុល​រថយន្ត​ពេញទំហឹង
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact