មិន​ញញើត​សោះ​ហ៊ាន​សាងសង់​សំណង់​ប្រឆាំង​ និង​សាលដីការ

ខេត្ត​រតនគិរី​៖ សាងសង់​សំណាង​ខុស​នឹង​ច្បាប់​អនុញ្ញាតិ ធ្វើឲ្យប៉ះពាល់​ដល់​ទ្រព្យសម្បត

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
មិន​ញញើត​សោះ​ហ៊ាន​សាងសង់​សំណង់​ប្រឆាំង​ និង​សាលដីការ
Thu, 14 November 2019 06:40 PM ដោយ ៖ ផុនខេត្ត​រតនគិរី​៖ សាងសង់​សំណាង​ខុស​នឹង​ច្បាប់​អនុញ្ញាតិ ធ្វើឲ្យប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​អ្នកជិតខាង បើ​ទោះ​ជា​តុលាការ ចុះ​អនុវត្ត​ដី​ការសម្រេច​រក្សា​ការពារ តម្រូវឲ្យ​ម្ចាស់​សំណង់ផ្អា​កការសាងសង់​ប​ណ្ដោះ​អា​សន្ត​រួច​ម្ដង​មក​ហើយ​យ៉ាងណាក៏ដោយ ក៏​ការអនុវត្ត​សាលដីការ​នោះ ហាក់​មិន​មាន​ប្រសិទ្ធភាព​ទៅលើ​ម្ចាស់​សំណង់​នោះឡើយ​។​

សំណង់​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី ត្រង់​ចំណុច​ផ្លូវ​កែង ខាងកើត​អតីត​ព្រលានយន្តហោះ ដែល​មាន​ម្ចាស់​ឈ្មោះ ច​ន ចំរើន ត្រូវបាន​សាងសង់​ជិត​រួចរាល់​ជា​ស្ថាពរ​ហើយ ក្រោយពី​តុលាការ​ខេត្ត​រតនគិរី បាន​ដឹកនាំ​កម្លាំង ចុះ​អនុវត្ត​ដី​ការសម្រេច​ឲ្យ​ផ្អាក​ការសាងសង់​បណ្ដោះ​អា​សន្ត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ កន្លងមក​នោះ​។​

តាម​ការ​ឲ្យដឹង​ពី​លោក លីវ លឿន ជាដើម​បណ្ដឹង​ដែល​មាន​ព្រំ​ដី​ជាប់​គ្នា​ថា សំណង់​ដែល​លោក ច​ន ចំរើន បាន​សាងសង់ ខិត​មក​ជិតរ​បង​របស់​គាត់ ហើយ​ធ្វើឲ្យប៉ះពាល់ ខូចខាត​ដល់​ទ្រព្យសម្បត្តិ​របស់​គាត់ បើទោះជា​លោក លីវ លឿន សុំ​ឲ្យ​លោ ច​ន ចំរើន ជួសជុល​ការខូចខាត​ឲ្យ​គាត់​វិញ ក៏​គេ​មិន​ជួលជុល​ឲ្យ​ដែរ​។ លោក លីវ លឿន បាន​បន្តថា គាត់​ក៏​សម្រេចចិត្ត​សុំ​ការអន្តរាគមន៍​ពី​សង្កាត់ រហូត​ដល់​ក្រុង​។ អាជ្ញាធរ​ក្រុង ក៏​ចុះ​មក​ពិនិត្យ ហើយ​ចេញ​លិខិត​ជូន​លោក ច​ន ចំរើន ម្ចាស់​សំណង់​ឲ្យ​ផ្អាក​ការសាងសង់​បណ្ដោះ​អា​សន្ត ដោយ​ពិនិត្យឃើញ​សំណង់​នោះ មិន​ស្រប​ទៅ​និង​ប្លង់​ស្នើ​ស្នើសុំ​សាងសង់​។ លោក​បន្ត​ទៀត​ថា ទោះ​សាលាក្រុង​ចេញ​លិខិត​ផ្អាក​ការសាងសង កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៩ យ៉ាងណាក៏ដោយ លោក ច​ន ចំរើន នៅតែ​បន្ត​ការសាងសង់​ដដែល​។

លោក លីវ លឿន ក៏​ដាក់​ពាក្យបណ្ដឹង​ចូល​សាលាដំបូង​ខេត្ត ហើយ​តុលាការខេត្ត ក៏​បាន​ពិនិត្យ​សម្រេច ចេញ​សាលដីការ​រក្សា​ការពារ កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៩ ហាមឃាត់​លោក ច​ន ចំរើន និង​បក្សពួក មិនឲ្យ​ធ្វើ​សកម្មភាព​សាងសង់​សំ​ណង់​បន្ត ដែល​មាន​ព្រំ​ជាប់​គ្នា​ជាមួយ​លោក លីវ លឿ ជា​បណ្ដោះអាសន្ន​។ តែ​លោក ច​ន ចំរើន និង​បក្សពួក នៅតែ​មិន​គោរព​តាម រហូត​ដល់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ លោក រ៉ា បូរ៉ាន់​ឌី អាជ្ញា​សាលាដំបូង​ខេត្ត​រតនគិរី បាន​ដឹកនាំ​កម្លាំង​ចុះ​អនុវត្តតាម​ដី​ការសម្រេច​រក្សា​ការពារ​លេខ ០១ "​ច​" ចុះ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៩ សម្រេច​ឲ្យ​អនុវត្ត​ជំនួស​លេខ ១២ "​ង​" ចុះ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ របស់​សាលាដំបូង​ខេត្ត​រតនគិរី បន្ទាប់​ពី​តុលាការ​ចុះ​អនុវត្ត​ដីការ​សម្រេច​រួច​មក​លោក ច​ន ចំរើន និង​បក្សពួក នៅតែ​បន្ត​សាងសង់​ផ្គើន​និង​ការចុះអនុវត្ត​ដី​ការ​នោះ​ដដែល រហូត​ដល់​ថ្ងៃ​ទី​១៤ ខែវិច្ឆិការ ឆ្នាំ​២០១៩ សំណង់​នេះ​ជិត​រួចរាល់​១០០% ហើយ​។ លោក លីវ លឿ សុំ​សំណូមពរ​ដល់​តុលាការ មេត្តា​មាន​ចំណាត់ការ និង​ពន្លឿន​រឿងក្ដី​នេះ ដើម្បី​រក​យុត្តិធម៌​ជូន​គាត់​ផង​។​

ជុំ​វ​ញ​ករណី​ខាងលើ​នេះ​ដែរ លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិការ ឆ្នាំ​២០១៩ នេះ​ថា នៅ​ថ្ងៃ​ចុះ​អនុវត្ត​សាលដីការ​ជាមួយ​សម្ថ​កិច្ច​នោះ លោក​បាន​ឃាត់ខ្លួន​លោក ច​ន ចំរើន បញ្ជូន​មក​សាលាដំបូង​ខេត្តហើយ តែ​ក្រោយ​ពេល​ប្រជុំ ខាង​តុលាការ​សម្រេច​មិន​ឃុំខ្លួន ហើយ​លោក ក៏​បាន​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍ ទៅ​នឹង​ដី​ការសម្រេច​មិន​ឃុំ​នេះដែរ​។ លោក រ៉ា បូរ៉ាន់​ឌី បាន​បន្តទៀតថា ពាក់ព័ន្ធ​ទៅនឹង​សំណង់​នៅ​តែ​ធ្វើ​បន្ត​នោះ លោក លីវ លឿ បាន​ដាក់​ពាក្យបណ្ដឹង​ថ្មី​មក​លោក​រួច​ហើយ លោក​នឹង​ចាត់ការ ករណី​មិន​រាងចាល ពី​ព្រោះនេះ​ជា​បទល្មើស ប្រឆាំង​នឹង​ដី​ការសម្រេច​រក្សា​ការពារ​។ ហើយ​រឿង​នេះ អង្គសេចក្ដី​ទាក់ទង​ទៅ​នឹង​រឿង​បវេណី ថា​តើ​គួរ​គប្បី​សម្រេច ត្រូវ​វ៉ៃ សំណង់​នោះ​ចោល ឬ​យ៉ាងណា បើទោះជា​គាត់​បាន​សង់​សំណង់​នេះ រួចរាល់​ក៏ដោយ ក៏​អត់​ប្រយោជន៍​ដែរ​។​

ទោះជា​យ៉ាងណា​ក៏ដោយ មជ្ឈដ្ឋាន​មហាជន នឹងរង​ចាំ​មើល​ថា តើ​លទ្ធផល​នៃ​ការប្រឆាំង​ដីកា​សម្រេច​ខាងលើនេះ តើ​វិធានការ​ផ្លូវច្បាប់ ប្រព័ន្ធតុលាការ នឹង​ចាត់ការ​យ៉ាងណា ចំពោះ ជន​ដែល​ប្រឆាំង​នឹង​ដីកា​សម្រេច​រក្សា​ការពារ​ខាងលើនេះ ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​៕












Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
06 July, 2020 06:25 PM
​ខេត្ត​រតនគិរី៖ ប្រវត្តបុ​ណ្យចូល​ព្រះវស្សា ឬ​ដង្ហែ​ទានវស្សា មាន​កំណើត​ពី​សម័យ​ពុទ្ធកាល​មក​ម្លេះ ដោយ​បាន​ចែង​នៅក្នុង​វិន័យ​បិដក​ភាគ​៧​។
06 July, 2020 06:13 PM
តាកែវ​៖ ​ស្ត្រី​ម្នាក់​បាន​ចោទប្រកាន់​ប៉ូលិស​ចរាចរណ៍​ខេត្តតាកែវ ដាក់​គោលដៅ​នៅ​ចំណុច​រង្វង់​មូល​អូរ​ចំ​បក់ ក្រុង​ដូន​កែវ ខេត្តតាកែវ ថា «​ខំ​អោយ​កូន​ចុះ​ដើរ​ហើយ នៅ​ចាប់​ផាកពិន័យ​ទៀត តើ​យក​ច្បាប់​ណា​មក​អនុវត្ត​» ។
06 July, 2020 10:03 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បញ្ជាក់​សាជាថ្មី ថា «​មន្ត្រី​អ្នកមាន​អំណាច និង អ្នក​មាន​ទ្រព្យធន​ស្តុកស្តម្ភ​ទាំងឡាយ ល្មម​ចេះ​ឆ្អែត និង ចេះ​គ្រប់គ្រាន់​ហើយ ហើយ​ឈប់​ធ្វើបាប​ប្រជាពលរដ្ឋ​តទៅទៀត​»​។​
04 July, 2020 03:08 PM
ភ្នំពេញ​៖​ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជា​សេចក្តីត្រូវការ​ដ៏​ចាំបាច់​បំផុត​របស់​ប្រទេសជាតិ​ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​គឺ​នៅ​កំពុង​បន្ត​ដំណើរការ​យ៉ាង​មមាញឹក​បើទោះបី​បញ្ហា​កូវី​ដ​-១៩ កំពុង​បន្ត​ការរំខាន​ដល់​សេដ្ឋកិច្ច​ជាតិ​យ៉ាងណា​ក៏ដោយ ។​
04 July, 2020 10:22 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា ACU ត្រូវធ្វើ​កិច្ច​ការងារ​នេះ​បន្ត​ទៀត ព្រោះ​ជា​ដំណាក់កាល ត្រូវ​ធ្វើ​ការវះកាត់​រាល់​ជនខិលខូច​ទាំងឡាយណា ដែល​ឃុបឃិត​គ្នា​រំលោភ​ដី​រដ្ឋ​និង​ដី​របស់​ប្រជាពលរដ្ឋ ហើយ​ប្រើ​ល្បិចកល​ផ្សេងៗ គឺ ត្រូវ​ផ្តន្ទាទោស ហើយ​ឈានដល់​ការដកហូត​មុខតំណែង និង ត្រូវ​បណ្តេញចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា តែម្តង ។
04 July, 2020 10:15 AM
ភ្នំពេញ​៖ ​លោក ហម ម៉េង​សែ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០ ថ្មីៗ​នេះ បាន​សម្រេច​ចេញ​ដីកា​មិន​ឃុំខ្លួន​បណ្តោះអាសន្ន លើ​ជន​ត្រូវ​ចោទ​ឈ្មោះ ធឿន រាជ្យ​នា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​មាន​សារធាតុ​ញៀន​) ដោយ​ដាក់​អោយ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​ពី​បទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​» (​ឆក់​ទូរស័ព្ទដៃ​) តាម​មាត្រា​៣៥៣​និង​មាត្រា​៣៥៧ នៃ​ក្រម​ព្រហ្មទណ្ឌ​។
03 July, 2020 11:32 AM
ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០ នេះ ក្នុង​សម័យប្រជុំ​គណៈរដ្ឋមន្ត្រី​ពេញអង្គ , សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​បទបញ្ជា​និង​បញ្ជាក់​ច្បាស់ៗ​ជូន រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម និង​ក្រសួង​ដែនដី
03 July, 2020 11:26 AM
ភ្នំពេញ​៖ ​ក្នុង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ នេះ , សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​អនុញ្ញាត​ដល់​កាស៊ីណូ​មាន​លទ្ធភាព​បើក​ប្រតិបត្តិការ​អាជីវកម្ម​សា​ជា​ថ្មី​វិញ ក៏ប៉ុន្តែ​មាន​ល្បែងភ្នាល់ និង ស្លត​ម៉ាស៊ីន​តែប៉ុណ្ណោះ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact