រាជរដ្ឋាភិបាល​កម្ពុជា ៖ ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង របប​រាជានិយម​នៅ​កម្ពុជា របស់​ទណ្ឌិត សម រង្ស៊ី បរាជ័យ​ទាំងស្រុង​

ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា នេះ រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
រាជរដ្ឋាភិបាល​កម្ពុជា ៖ ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង របប​រាជានិយម​នៅ​កម្ពុជា របស់​ទណ្ឌិត សម រង្ស៊ី បរាជ័យ​ទាំងស្រុង​
Wed, 13 November 2019 07:48 PM ដោយ ៖ មេត្តាភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា នេះ រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន ចេញ​សេចក្តីថ្លែងការណ៍​សំខាន់​មួយ ដោយ​អះអាង​ថា “​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង របប​រាជានិយម​នៅ​កម្ពុជា របស់​ទណ្ឌិត សម រង្ស៊ី បរាជ័យ​ទាំងស្រុង​”​។

​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល បង្ហាញថា នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ក្រុម​ឧទ្ទាម​ដែល​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី បាន​កំណត់​យក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចំ​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ខួប​អនុ​ស្សា​រីយ៍​លើកទី​៦៦ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដើម្បី​អនុវត្ត​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​របប​រាជានិយម​នៅ​កម្ពុជា​។

​រាជរដ្ឋាភិបាល​មាន​កិត្តិយស​សូម​ប្រកាស​ជូន​បងប្អូន​ជនរួមជាតិ​ទាំងអស់​មេត្តា​ជ្រាប​ថា​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​របស់​ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្សី នេះ បាន​ទទួល​បរាជ័យ​ទាំងស្រុង ហើយ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ត្រូវបាន​ធានា​យ៉ាងរឹងមាំ​ជា​ប្រក្រតី​នៅ​ទូទាំង​ប្រទេស​។

​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស បាន​ចូលរួម​អបអរសាទ​រការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ទន្ទឹមនេះ ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​ទូទាំងប្រទេស បាន​រួម​សហការ​គ្នា​យ៉ាង​សកម្ម​ផុលផុស​ក្នុង​ការរៀបចំ​ពិធី​ហូប​អំបុក ដែល​បង្ហាញ​អំពី​សាមគ្គីភាព ឯកភាព​យ៉ាងរឹងមាំ ដើម្បី​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ សំដៅ​បន្ត​ថែរក្សា​សុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់​សង្គម បង្កលក្ខណៈ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជួបជុំ​ក្រុមគ្រួសារ និង​ធ្វើ​ដំណើរ​កំសាន្ត​ក្នុង​ថ្ងៃ​ឈប់សម្រាក​ទៅ​គ្រប់ទិសទី​ទូទាំង​ប្រទេស ព្រមទាំង​បាន​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ​និង​អក​អំបុក យ៉ាងច្រើន​កុះករ​រហូតដល់​ជាង ៤​លាន​នាក់ ក្នុង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅនេះ​។​

​ព្រម​ជាមួយ​នេះ រាជរដ្ឋាភិបាល​សុំ​ការយោគយល់​អធ្យាស្រ័យ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​អាជីវករ ចំពោះ​ភាពរអាក់រអួល​ខ្លះៗ​ក្នុង​ការចេញចូល​ឆ្លងកាត់​ច្រកទ្វារ​ព្រំដែន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ព្រះរាជាណាចក្រ​ថៃ កាលពី​ថ្ងៃ​ទី​៩ ខែវិច្ឆិកា កន្លងមកនេះ​ដោយសារ​ការ​រឹតបន្ដឹង​ការត្រួតពិនិត្យ​ការចេញចូល​ឆ្លងកាត់​ព្រំដែន​សំដៅ​បង្ការ​ទប់ស្កាត់​សកម្មភាព​របស់​ក្រុម​ឧទ្ទាម និង​ដើម្បី​ធានា​ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​នៅតាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​។​

​រាជរដ្ឋាភិបាល​សូម​សម្តែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​បំពេញ​តួនាទី​របស់​ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការធានា​រក្សា​ការពារ​សុខសន្តិភាព និង​ស្ថិរភាព​សង្គម ជាពិសេស ការសម្រេចបាន​នូវ​ជោគជ័យ​ដ៏​ត្រចះត្រចង់​ក្នុងការ​បំផ្លាញចោល​ទាំងស្រុង​នូវ​ផែនការ​របស់​ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី ដែល​ប៉ុនប៉ង​យក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ដែល​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ប្រមូល​កម្លាំង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ដែល​កើតចេញ​ពី​ឆន្ទៈ​របស់​ប្រជាជន តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជាពិសេស ឧបាយកល​ដ៏​ខ្មៅ​ងងឹត​ក្នុង​ការប៉ុនប៉ង​ផ្លាស់ប្តូរ​របប​រាជានិយម​នៅ​កម្ពុជា​។

​ជោគជ័យ​នេះ ក៏​មិន​អាច​កាត់ផ្តាច់​បាន​ពី​ការចូលរួម​ចំណែក​ដ៏​សំខាន់ និង​មិន​អាច​ខ្វះ​បានរ​បស់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ដែល​បាន បង្ហាញ​នូវ​សាមគ្គី​ភាពរឹងមាំ​ជាមួយ​រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ក្នុង​កិច្ចការពារ និង​ថែរក្សា​សុខសន្តិភាព និង​ស្ថិរភាព​សង្គម ជា​ពិសេស​បាន​បង្ហាញ​នូវ​ស្វាមីភក្តិ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ អង្គ​ព្រះមហាក្សត្រ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ជាតិខ្មែរ និង​ចំពោះ​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា​។​

​ទន្ទឹមនេះ រាជរដ្ឋាភិបាល​បាន​សង្កេតឃើញថា មាន​បងប្អូន​ប្រជាពលរដ្ឋ​ស្លូតត្រង់​មួយចំនួន​តូច បាន​ចាញ់បោក​ការឃោសនា​នយោបាយ និង​ឧបាយកល​ពិសពុល​របស់​ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី​ហើយ​បាន​ចាកចេញ​ទៅ​កាន់​ប្រទេស​ទី​២ ជាពិសេស ទៅ​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ត្រៀម​ចូលរួម​ក្នុង​អ្វីមួយ​ដែល​ក្រុម​ឧទ្ទាម​ហៅថា ការ​អមដំណើរ​វិលត្រឡប់​ចូល​កម្ពុជា​របស់​ទណ្ឌិត សម រង្ស៊ី​។

​ឆ្លៀត​ក្នុង​ឱកាស​នេះ រាជរដ្ឋាភិបាល​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ទាំងអស់ ដែល​បាន​ចាញ់​ឧបាយកល​បោកប្រាស់​របស់​ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី សូម​វិលត្រឡប់​មក​មាតុប្រទេស​វិញ ដើម្បី​បន្ត​រួមរស់​ជាមួយ​ក្រុម​គ្រួសារ និង​សង្គមជាតិ ក្រោម​ដំបូល​នៃ​សុខសន្តិភាព​។ រាជរដ្ឋាភិបាល​យល់​ច្បាស់​ណាស់​ថា ប្រការ​ដែល​បងប្អូន​អាច​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ចូលរួម​គំនិត​ក្បត់ គឺ​ដោយសារ​ការចាញ់បោក​ឧបាយកល​នយោបាយ និង​ការ​លួងលោម​អូសទាញ​ពី​សំណាក់​ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី ដែល​មាន​បំណង​យក​បងប្អូន​ដែល​ជា​ជនស្លូតត្រង់ ធ្វើ​ជា​ឧបករណ៍​នយោបាយ និង​ឈ្លាន់​បញ្ឆេះ​កំហឹង​សង្គម​ដើម្បី​សម្រេច​មហិច្ឆិតា​អំណាច​របស់​ក្រមខ្លួន ដោយ​មិន​គិត​ពី​ការ​ស្លាប់​រស់ និង​សុខទុក្ខ​របស់​បងប្អូន និង​ប្រទេសជាតិ​ឡើយ​។

​រាជរដ្ឋាភិបាល​ស្នើសុំ និង​លើកទឹកចិត្ត​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ជំរុញ​អនុវត្ត​មាត្រា​៤៥៤ នៃ​ក្រម​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ឲ្យ​បងប្អូន​ប្រជាព​ល​រដ្ឋ​ស្លូតត្រង់ ដែល​ចាញ់បោក​ឧបាយកល​នយោបាយ​របស់​ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ទណ្ឌិ​ត សម រង្ស៊ី អាច​វិល​ត្រឡប់​មក​មាតុប្រទេស​វិញ ដោយ​មិន​មាន​ទោសពៃរ៍​។​

​រាជរដ្ឋាភិបាល​មាន​ជំនឿ​យ៉ាង​មុតមាំ​លើ​ទឹកចិត្ត​ស្នេហា​ជាតិ​របស់​ប្រជាជន​កម្ពុជា ក្នុង​ការចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​កិច្ចការពារ និង​ថែរក្សា​សុខសន្តិភាព និង​ស្ថិរភាព​សង្គម​ដែល​ជា​មូលដ្ឋានគ្រឹះ​យ៉ាងសំខាន់ សម្រាប់​ការអភិវឌ្ឍ​សង្គមជាតិ​ប្រកបដោយ​ចីរភាព ៕​




Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
06 July, 2020 06:25 PM
​ខេត្ត​រតនគិរី៖ ប្រវត្តបុ​ណ្យចូល​ព្រះវស្សា ឬ​ដង្ហែ​ទានវស្សា មាន​កំណើត​ពី​សម័យ​ពុទ្ធកាល​មក​ម្លេះ ដោយ​បាន​ចែង​នៅក្នុង​វិន័យ​បិដក​ភាគ​៧​។
06 July, 2020 06:13 PM
តាកែវ​៖ ​ស្ត្រី​ម្នាក់​បាន​ចោទប្រកាន់​ប៉ូលិស​ចរាចរណ៍​ខេត្តតាកែវ ដាក់​គោលដៅ​នៅ​ចំណុច​រង្វង់​មូល​អូរ​ចំ​បក់ ក្រុង​ដូន​កែវ ខេត្តតាកែវ ថា «​ខំ​អោយ​កូន​ចុះ​ដើរ​ហើយ នៅ​ចាប់​ផាកពិន័យ​ទៀត តើ​យក​ច្បាប់​ណា​មក​អនុវត្ត​» ។
06 July, 2020 10:03 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បញ្ជាក់​សាជាថ្មី ថា «​មន្ត្រី​អ្នកមាន​អំណាច និង អ្នក​មាន​ទ្រព្យធន​ស្តុកស្តម្ភ​ទាំងឡាយ ល្មម​ចេះ​ឆ្អែត និង ចេះ​គ្រប់គ្រាន់​ហើយ ហើយ​ឈប់​ធ្វើបាប​ប្រជាពលរដ្ឋ​តទៅទៀត​»​។​
04 July, 2020 03:08 PM
ភ្នំពេញ​៖​ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជា​សេចក្តីត្រូវការ​ដ៏​ចាំបាច់​បំផុត​របស់​ប្រទេសជាតិ​ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​គឺ​នៅ​កំពុង​បន្ត​ដំណើរការ​យ៉ាង​មមាញឹក​បើទោះបី​បញ្ហា​កូវី​ដ​-១៩ កំពុង​បន្ត​ការរំខាន​ដល់​សេដ្ឋកិច្ច​ជាតិ​យ៉ាងណា​ក៏ដោយ ។​
04 July, 2020 10:22 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា ACU ត្រូវធ្វើ​កិច្ច​ការងារ​នេះ​បន្ត​ទៀត ព្រោះ​ជា​ដំណាក់កាល ត្រូវ​ធ្វើ​ការវះកាត់​រាល់​ជនខិលខូច​ទាំងឡាយណា ដែល​ឃុបឃិត​គ្នា​រំលោភ​ដី​រដ្ឋ​និង​ដី​របស់​ប្រជាពលរដ្ឋ ហើយ​ប្រើ​ល្បិចកល​ផ្សេងៗ គឺ ត្រូវ​ផ្តន្ទាទោស ហើយ​ឈានដល់​ការដកហូត​មុខតំណែង និង ត្រូវ​បណ្តេញចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា តែម្តង ។
04 July, 2020 10:15 AM
ភ្នំពេញ​៖ ​លោក ហម ម៉េង​សែ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០ ថ្មីៗ​នេះ បាន​សម្រេច​ចេញ​ដីកា​មិន​ឃុំខ្លួន​បណ្តោះអាសន្ន លើ​ជន​ត្រូវ​ចោទ​ឈ្មោះ ធឿន រាជ្យ​នា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​មាន​សារធាតុ​ញៀន​) ដោយ​ដាក់​អោយ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​ពី​បទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​» (​ឆក់​ទូរស័ព្ទដៃ​) តាម​មាត្រា​៣៥៣​និង​មាត្រា​៣៥៧ នៃ​ក្រម​ព្រហ្មទណ្ឌ​។
03 July, 2020 11:32 AM
ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០ នេះ ក្នុង​សម័យប្រជុំ​គណៈរដ្ឋមន្ត្រី​ពេញអង្គ , សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​បទបញ្ជា​និង​បញ្ជាក់​ច្បាស់ៗ​ជូន រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម និង​ក្រសួង​ដែនដី
03 July, 2020 11:26 AM
ភ្នំពេញ​៖ ​ក្នុង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ នេះ , សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​អនុញ្ញាត​ដល់​កាស៊ីណូ​មាន​លទ្ធភាព​បើក​ប្រតិបត្តិការ​អាជីវកម្ម​សា​ជា​ថ្មី​វិញ ក៏ប៉ុន្តែ​មាន​ល្បែងភ្នាល់ និង ស្លត​ម៉ាស៊ីន​តែប៉ុណ្ណោះ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact