សម្តេច​តេជោ ហ៊ុន សែន ៖ គ្មាន​សន្តិភាព​គឺ​គ្មានអ្វីៗ​ទាំងអស់ ខណៈ​បុណ្យអុំទូក​៣​ថ្ងៃ បញ្ចប់​ដោយ​បរិយាកាស​សប្បាយរីករាយ​ក្រៃលែង

ភ្នំពេញ​៖​ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា បងប្អូន​ប្រជាព

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សម្តេច​តេជោ ហ៊ុន សែន ៖ គ្មាន​សន្តិភាព​គឺ​គ្មានអ្វីៗ​ទាំងអស់ ខណៈ​បុណ្យអុំទូក​៣​ថ្ងៃ បញ្ចប់​ដោយ​បរិយាកាស​សប្បាយរីករាយ​ក្រៃលែង
Wed, 13 November 2019 07:39 PM ដោយ ៖ មេត្តាភ្នំពេញ​៖​ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា បងប្អូន​ប្រជាពលរដ្ឋ កូន​ក្មួយ​យុវជន និង ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​យល់​កាន់តែច្បាស់​អំពី​តម្លៃ​សន្តិភាព ក៏ដូចជា​កេរ្ត៍ដំណែល​នៃ​ទំនៀមទម្លាប់​ប្រពៃណី​ដ៏​ល្អ​ឯក​របស់​កម្ពុជា​យើង ខណៈ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃ បានបញ្ចប់​ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ​ក្រៃ​លែង​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង នៅតាម​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស ។

​សម្តេច​តេជោ មានប្រសាសន៍​សង្កត់ធ្ងន់​ថា “​គ្មាន​សន្តិភាព​គឺ​គ្មានអ្វីៗ​ទាំងអស់​”​។​

​ទន្ទឹមនេះ សម្តេច​តេជោ ហ៊ុន សែន សូម​អរគុណ​ដល់​សមត្ថកិច្ច និង កងកម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព​សាធារណៈ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​អោយ​មាន​ឱកាស​បាន​សប្បាយ​រីករាយ​នៅ​ទូទាំង​ប្រទេស​។

​ហ្វេ​សប៊ុក​ផេក​សម្តេច​តេជោ ចេញផ្សាយ​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា នេះ ថា “​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​ក្រសួង មន្ទីរ និង​ស្ថាបន័​ពាក់ព័ន្ឋ​នានា​រួមទាំង​អង្គការ សមាគម ភ្នាក់ងារ​ក្រុមគ្រូពេទ្យ សិល្បៈករ សិល្បៈការិនី វិទ្យុ និង​ទូរទស្សន៍ ព្រមទាំង​បណ្តា​ក្រុមហ៊ុន​ទាំងអស់​ដែល​បាន​ចូលរួម​ចំណែក​នៅ​ក្នុងកា​រ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ដែល​មាន​រយៈពេល​៣​ថ្ងៃ​កន្លងមកនេះ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​សប្បាយ​រីករាយ​ប្រកប​ដោយ​ភាព​អធិក​អធម្ម​បំផុត​។ ការចូលរួម​របស់​បង​ប្អូន​គឺ​កំពុង​ជំរុញ​អោយ​សង្គម​កម្ពុជា​យើង​កាន់តែ​រីកចម្រើន​ទៅមុខ​”៕​

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
06 July, 2020 06:25 PM
​ខេត្ត​រតនគិរី៖ ប្រវត្តបុ​ណ្យចូល​ព្រះវស្សា ឬ​ដង្ហែ​ទានវស្សា មាន​កំណើត​ពី​សម័យ​ពុទ្ធកាល​មក​ម្លេះ ដោយ​បាន​ចែង​នៅក្នុង​វិន័យ​បិដក​ភាគ​៧​។
06 July, 2020 06:13 PM
តាកែវ​៖ ​ស្ត្រី​ម្នាក់​បាន​ចោទប្រកាន់​ប៉ូលិស​ចរាចរណ៍​ខេត្តតាកែវ ដាក់​គោលដៅ​នៅ​ចំណុច​រង្វង់​មូល​អូរ​ចំ​បក់ ក្រុង​ដូន​កែវ ខេត្តតាកែវ ថា «​ខំ​អោយ​កូន​ចុះ​ដើរ​ហើយ នៅ​ចាប់​ផាកពិន័យ​ទៀត តើ​យក​ច្បាប់​ណា​មក​អនុវត្ត​» ។
06 July, 2020 10:03 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បញ្ជាក់​សាជាថ្មី ថា «​មន្ត្រី​អ្នកមាន​អំណាច និង អ្នក​មាន​ទ្រព្យធន​ស្តុកស្តម្ភ​ទាំងឡាយ ល្មម​ចេះ​ឆ្អែត និង ចេះ​គ្រប់គ្រាន់​ហើយ ហើយ​ឈប់​ធ្វើបាប​ប្រជាពលរដ្ឋ​តទៅទៀត​»​។​
04 July, 2020 03:08 PM
ភ្នំពេញ​៖​ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជា​សេចក្តីត្រូវការ​ដ៏​ចាំបាច់​បំផុត​របស់​ប្រទេសជាតិ​ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​គឺ​នៅ​កំពុង​បន្ត​ដំណើរការ​យ៉ាង​មមាញឹក​បើទោះបី​បញ្ហា​កូវី​ដ​-១៩ កំពុង​បន្ត​ការរំខាន​ដល់​សេដ្ឋកិច្ច​ជាតិ​យ៉ាងណា​ក៏ដោយ ។​
04 July, 2020 10:22 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា ACU ត្រូវធ្វើ​កិច្ច​ការងារ​នេះ​បន្ត​ទៀត ព្រោះ​ជា​ដំណាក់កាល ត្រូវ​ធ្វើ​ការវះកាត់​រាល់​ជនខិលខូច​ទាំងឡាយណា ដែល​ឃុបឃិត​គ្នា​រំលោភ​ដី​រដ្ឋ​និង​ដី​របស់​ប្រជាពលរដ្ឋ ហើយ​ប្រើ​ល្បិចកល​ផ្សេងៗ គឺ ត្រូវ​ផ្តន្ទាទោស ហើយ​ឈានដល់​ការដកហូត​មុខតំណែង និង ត្រូវ​បណ្តេញចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា តែម្តង ។
04 July, 2020 10:15 AM
ភ្នំពេញ​៖ ​លោក ហម ម៉េង​សែ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០ ថ្មីៗ​នេះ បាន​សម្រេច​ចេញ​ដីកា​មិន​ឃុំខ្លួន​បណ្តោះអាសន្ន លើ​ជន​ត្រូវ​ចោទ​ឈ្មោះ ធឿន រាជ្យ​នា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​មាន​សារធាតុ​ញៀន​) ដោយ​ដាក់​អោយ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​ពី​បទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​» (​ឆក់​ទូរស័ព្ទដៃ​) តាម​មាត្រា​៣៥៣​និង​មាត្រា​៣៥៧ នៃ​ក្រម​ព្រហ្មទណ្ឌ​។
03 July, 2020 11:32 AM
ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០ នេះ ក្នុង​សម័យប្រជុំ​គណៈរដ្ឋមន្ត្រី​ពេញអង្គ , សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​បទបញ្ជា​និង​បញ្ជាក់​ច្បាស់ៗ​ជូន រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម និង​ក្រសួង​ដែនដី
03 July, 2020 11:26 AM
ភ្នំពេញ​៖ ​ក្នុង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ នេះ , សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​អនុញ្ញាត​ដល់​កាស៊ីណូ​មាន​លទ្ធភាព​បើក​ប្រតិបត្តិការ​អាជីវកម្ម​សា​ជា​ថ្មី​វិញ ក៏ប៉ុន្តែ​មាន​ល្បែងភ្នាល់ និង ស្លត​ម៉ាស៊ីន​តែប៉ុណ្ណោះ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact