អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បញ្ជាក់​អំពី​ទិដ្ឋភាព​ច្បាប់​ជាតិ​និង​អន្តរជាតិ​ឆ្លើយតប​ក្តីបារម្ភ​របស់​លោកស្រី រ៉ូ​ណា ស្មី​ត និង អង្គទូត​មួយចំនួន ករណី លោក កឹម សុខា

ភ្នំពេញ​៖ ​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​បញ្ជាក់​អំពី​ទិដ្ឋភាព​ច្ប

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បញ្ជាក់​អំពី​ទិដ្ឋភាព​ច្បាប់​ជាតិ​និង​អន្តរជាតិ​ឆ្លើយតប​ក្តីបារម្ភ​របស់​លោកស្រី រ៉ូ​ណា ស្មី​ត និង អង្គទូត​មួយចំនួន ករណី លោក កឹម សុខា
Tue, 12 November 2019 08:31 PM ដោយ ៖ មេត្តាភ្នំពេញ​៖ ​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​បញ្ជាក់​អំពី​ទិដ្ឋភាព​ច្បាប់​ជាតិ​និង​អន្តរជាតិ​ពាក់ព័ន្ធ ករណី លោក កឹម សុខា ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​តុលាការ​សម្រេច​កែប្រែ​កាតព្វកិច្ច​មួយ​ចំនួន​ដែល​អនុញ្ញាត​អោយ​លោក​មាន​សិទ្ធិ​ចាកចេញ​ពី​ផ្ទះ​បាន ។

​ការ​ចេញ​មក​បញ្ជាក់​នេះ គឺ ដើម្បី​ឆ្លើយតប​នឹង​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង អង្គទូត​មួយចំនួន​ប្រចាំ​កម្ពុជា ដែល​បាន​សម្តែង​ក្តីបារម្ភ​ផ្សេងៗ​គ្នា​ជុំវិញ​ករណី​នេះ ។

​លោក ជិន ម៉ា​លីន បាន​សរសេរ​តាម​បណ្តាញ​សង្គម Facebook នៅ​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា យ៉ាង​ដូច្នេះ​ថា ៖

​ទី​១. ការបង្ហាញ​នូវ​ក្តីបារម្ភ​ក៏ដូចជា​សំណូមពរ​របស់​អ្នកស្រី Rhona Smith និង​អង្គទូត​មួយចំនួន​នៅ​កម្ពុជា គឺជា​សិទ្ធិ​សេរីភាព​ក្នុង​ការសំដែង​មតិ​និង​ការយល់ឃើញ​ផ្ទាល់ខ្លួន​របស់​ពួកគាត់ តែ​អ្វីៗ​ត្រូវ​អនុលោម​តាម​បញ្ញត្តិ​ច្បាប់​ជាតិ​របស់​កម្ពុជា​ដែល​មាន​ជា​ធរមាន ជៀសវាង​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​អធិបតេយ្យ ដែល​ត្រូវបាន​ហាមប្រាម​ដោយ​ច្បាប់​អន្តរជាតិ រួម​មាន​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​បញ្ញត្តិ​ច្បាប់​អន្តរជាតិ​ផ្សេងៗ​ទៀត​ស្តីពី​ទំនាក់ទំនង​ការទូត និង​នីតិវិធី​ពិសេស​របស់​អង្គការសហប្រជាជាតិ​។​

​ទី​២. ផ្អែក​លើ​បញ្ញត្តិ​ច្បាប់​ជាតិ​របស់​កម្ពុជា​ដែល​មាន​ជា​ធរមាន ស្ថានភាព​លោក កឹម សុខា បច្ចុប្បន្ននេះ មិន​ដូច​ស្ថានភាព​របស់​ពលរដ្ឋ​និង​អ្នកនយោបាយ​ទូទៅ​នោះ​ទេ ព្រោះ​គាត់​កំពុង​ជាប់​ពិរុទ្ធ​និង​បទ​ចោទ និង​ស្ថិត​ក្នុង​ដំណាក់កាល​នីតិវិធី​នៃ​ការ​ស៊ើបសួរ​របស់​តុលាការ ហើយ​ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ដែល​ក្នុង​ដំណាក់កាល​នេះ ច្បាប់​អនុញ្ញាត​ឱ្យ​តុលាការ​អាច​ធ្វើកា​រក​ម្រឹត​នូវ​សិទ្ធិសេរីភាព​មួយចំនួន រួមទាំង​សិទ្ធិ​នយោបាយ​ផង​ដែរ ដើម្បី​ជា​ប្រយោជន៍​នៃ​ការ​ស៊ើបសួរ​។​

​ទី​៣. ក្នុងដំណាក់កាល​នីតិវិធី​នៃ​ការ​ស៊ើបសួរ និង​របប​នៃ​ការដាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​នេះ ច្បាប់​មិន​បាន​កំណត់​អំពី​រយៈពេល​អតិបរិមា​ឡើយ ពោល​គឺ​អាស្រ័យ​លើ​ចៅក្រម​ស៊ើបសួរ​ជា​អ្នក​កំណត់​ដោយ​ផ្អែល​លើ​លទ្ធផល​នៃ​ការស៊ើបអង្កេត​។​

​ទី​៤. ផ្អែក​លើ​បញ្ញត្តិ​នីតិវិធី​ច្បាប់​ជាតិ​របស់​កម្ពុជា​ដែល​មាន​ជា​ធរមាន ការសម្រេច​ទម្លាក់ចោល​បទ​ចោទ​ឬ​មិន​ទម្លាក់ ជា​សិទ្ធិ​របស់​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ ហើយ​ត្រូវ​ធ្វើឡើង​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​និង​លទ្ធផល​នៃ​ការស៊ើបអង្កេត ដោយ​មិន​ត្រូវ​ទទួលរង​សម្ពាធ​និង​ការបង្គាប់បញ្ជា​របស់​ភាគី​ណាមួយ​ឡើយ រួម​ទាំង​ស្ថាប័ន​អន្តរជាតិ និង​អង្គទូត​ផងដែរ ៕​

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
06 July, 2020 06:25 PM
​ខេត្ត​រតនគិរី៖ ប្រវត្តបុ​ណ្យចូល​ព្រះវស្សា ឬ​ដង្ហែ​ទានវស្សា មាន​កំណើត​ពី​សម័យ​ពុទ្ធកាល​មក​ម្លេះ ដោយ​បាន​ចែង​នៅក្នុង​វិន័យ​បិដក​ភាគ​៧​។
06 July, 2020 06:13 PM
តាកែវ​៖ ​ស្ត្រី​ម្នាក់​បាន​ចោទប្រកាន់​ប៉ូលិស​ចរាចរណ៍​ខេត្តតាកែវ ដាក់​គោលដៅ​នៅ​ចំណុច​រង្វង់​មូល​អូរ​ចំ​បក់ ក្រុង​ដូន​កែវ ខេត្តតាកែវ ថា «​ខំ​អោយ​កូន​ចុះ​ដើរ​ហើយ នៅ​ចាប់​ផាកពិន័យ​ទៀត តើ​យក​ច្បាប់​ណា​មក​អនុវត្ត​» ។
06 July, 2020 10:03 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បញ្ជាក់​សាជាថ្មី ថា «​មន្ត្រី​អ្នកមាន​អំណាច និង អ្នក​មាន​ទ្រព្យធន​ស្តុកស្តម្ភ​ទាំងឡាយ ល្មម​ចេះ​ឆ្អែត និង ចេះ​គ្រប់គ្រាន់​ហើយ ហើយ​ឈប់​ធ្វើបាប​ប្រជាពលរដ្ឋ​តទៅទៀត​»​។​
04 July, 2020 03:08 PM
ភ្នំពេញ​៖​ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជា​សេចក្តីត្រូវការ​ដ៏​ចាំបាច់​បំផុត​របស់​ប្រទេសជាតិ​ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​គឺ​នៅ​កំពុង​បន្ត​ដំណើរការ​យ៉ាង​មមាញឹក​បើទោះបី​បញ្ហា​កូវី​ដ​-១៩ កំពុង​បន្ត​ការរំខាន​ដល់​សេដ្ឋកិច្ច​ជាតិ​យ៉ាងណា​ក៏ដោយ ។​
04 July, 2020 10:22 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា ACU ត្រូវធ្វើ​កិច្ច​ការងារ​នេះ​បន្ត​ទៀត ព្រោះ​ជា​ដំណាក់កាល ត្រូវ​ធ្វើ​ការវះកាត់​រាល់​ជនខិលខូច​ទាំងឡាយណា ដែល​ឃុបឃិត​គ្នា​រំលោភ​ដី​រដ្ឋ​និង​ដី​របស់​ប្រជាពលរដ្ឋ ហើយ​ប្រើ​ល្បិចកល​ផ្សេងៗ គឺ ត្រូវ​ផ្តន្ទាទោស ហើយ​ឈានដល់​ការដកហូត​មុខតំណែង និង ត្រូវ​បណ្តេញចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា តែម្តង ។
04 July, 2020 10:15 AM
ភ្នំពេញ​៖ ​លោក ហម ម៉េង​សែ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០ ថ្មីៗ​នេះ បាន​សម្រេច​ចេញ​ដីកា​មិន​ឃុំខ្លួន​បណ្តោះអាសន្ន លើ​ជន​ត្រូវ​ចោទ​ឈ្មោះ ធឿន រាជ្យ​នា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​មាន​សារធាតុ​ញៀន​) ដោយ​ដាក់​អោយ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​ពី​បទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​» (​ឆក់​ទូរស័ព្ទដៃ​) តាម​មាត្រា​៣៥៣​និង​មាត្រា​៣៥៧ នៃ​ក្រម​ព្រហ្មទណ្ឌ​។
03 July, 2020 11:32 AM
ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០ នេះ ក្នុង​សម័យប្រជុំ​គណៈរដ្ឋមន្ត្រី​ពេញអង្គ , សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​បទបញ្ជា​និង​បញ្ជាក់​ច្បាស់ៗ​ជូន រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម និង​ក្រសួង​ដែនដី
03 July, 2020 11:26 AM
ភ្នំពេញ​៖ ​ក្នុង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ នេះ , សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​អនុញ្ញាត​ដល់​កាស៊ីណូ​មាន​លទ្ធភាព​បើក​ប្រតិបត្តិការ​អាជីវកម្ម​សា​ជា​ថ្មី​វិញ ក៏ប៉ុន្តែ​មាន​ល្បែងភ្នាល់ និង ស្លត​ម៉ាស៊ីន​តែប៉ុណ្ណោះ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact