សេចក្តីប្រកាស​ព័ត៌មាន ៖ លោក កឹម សុខា អាច​ចាកចេញ​ពី​ភូមិគ្រឹះ​ដែល​ស្នាក់នៅ​បច្ចុប្បន្ន​បាន

ភ្នំពេញ​៖​ ប្រធាន​លេខាធិការដ្ឋាន​និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សេចក្តីប្រកាស​ព័ត៌មាន ៖ លោក កឹម សុខា អាច​ចាកចេញ​ពី​ភូមិគ្រឹះ​ដែល​ស្នាក់នៅ​បច្ចុប្បន្ន​បាន
Sun, 10 November 2019 11:50 AM ដោយ ៖ មេត្តាភ្នំពេញ​៖​ ប្រធាន​លេខាធិការដ្ឋាន​និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ ថ្លែងប្រាប់ នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា នេះ ថា លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចៅក្រម​ស៊ើបសួរ សម្រេច​កែប្រែ​កាតព្វកិច្ច​នៃ​ការដាក់​ឲ្យ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ។

​លោក អ៊ី រិន្ទ អះអាងថា លោក កឹម សុខា គឺ អាច​ចាកចេញ​ពី​ភូមិគ្រឹះ ដែល​លោក​កំពុងស្នាក់នៅ នាពេល​បច្ចុប្បន្ន​នេះ បាន ។

​ទន្ទឹមនេះ លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ អះអាង ថា ដោយសារ​លោក កឹម សុខា មាន​ការសហការ​ល្អ​ជា​មួយ​តុលាការ ទើប​តុលាការ​សម្រេច​អោយ លោក កឹម អាច ចាក​ចេញពី​បរិវេណ​ដែល​លោក​កំពុង​ស្នាក់នៅ​បច្ចុប្បន្ន បាន គ្រាន់តែ​មិន​អាច​ចាកចេញ​ពី​ប្រទេស​កម្ពុជា ។

​លោក ជិន ម៉ា​លីន បន្តថា នេះ​មិន​មានន័យថា តុលាការ​ដោះលែង​លោក កឹម សុខា ទេ ពោល​គឺ លោក​កឹម​សុខា នៅតែ​ជាប់​កាតព្វកិច្ច​តាមផ្លូ​វ​តុលាការ​ដដែល រង់ចាំ​តុលាការ​បន្ត​តាម​នីតិវិធី ។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា នេះ បង្ហាញថា កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ទទួល​ពាក្យស្នើសុំ​មួយ​ច្បាប់​របស់​សហ​មេធា​វី​ការពារ​សិទ្ធិ​ឱ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ដែលមាន​ខ្លឹមសារ​ពាក់ព័ន្ធ​ការបិទ​បញ្ចប់​ការ​ស៊ើបសួរ​នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៥៦៤២ ចុះ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧​។​

​ដោយ​ពិនិត្យ​លើ​ពាក្យ​ស្នើ​សុំ​របស់​សហ​មេធា​វី​ការពារ​សិទ្ធិ​ឱ្យ​ជន​ត្រូវ​ចោទ ជាពិសេស ត្រង់​ចំណុច​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​របស់​ជន​ត្រូវ​ចោទ​ដែល​ចាំបាច់​ត្រូវ​ពិនិត្យ និង​ព្យាបាល​និង​ម្យ៉ាងទៀត ដោយសារ​នា​ពេលកន្លងមក ក្នុងពេល​ស្ថិតនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ជន​ត្រូវ​ចោទ​បាន​គោរព​ត្រឹមត្រូវ​តាម​កាតព្វកិច្ច​នៃ​ការដាក់​ឲ្យ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ព្រមទាំង​មាន​កិច្ចសហការ​ល្អ​ក្នុង​ដំណើរការ​នីតិវិធី​តុលាការ​, ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​កែប្រែ​កាតព្វកិច្ច​មួយ​ចំនួន​ក្នុង​ដីកា​សម្រេច​ដាក់ ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​លេខ​៤៩៩៦ “​គ​” ដ​.​ព​.​ស ចុះ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨ ។

​យោង​តាម​ដីកា​សម្រេច​កែប្រែ​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​លេខ​៨៨០៤ “​គ​”​ដ​.​ព​.​ស ចុះ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩, ជន​ត្រូវ​ចោទ​ឈ្មោះ ក៏​ប សុខា ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​បន្ត​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយ​ត្រូវ​ជាប់​កាតព្វកិច្ច​ដូចខាងក្រោម​៖
​ក​-​មិន​ត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែន​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​ខ​- មិន​ត្រូវ​ធ្វើ​សកម្មភាព​នយោបាយ​។​
​គ​-​ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​សមត្ថកិច្ច ៕​


Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
14 December, 2019 05:41 PM
​ខេត្ត​រតនគិរី៖ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន សហការណ៍​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ពិនិត្យ​ដើមឈើ​ក្លាយជា​ថ្ម ដែល​មាន​អាយុកាល​រាប់​ពាន់​លាន​ឆ្នាំ បន្ទាប់​ពី​មន្ត្រី​ការិយាល័យ​បេតិកភណ្ឌ​វប្បធម៌ នៃ​នាយកដ្ឋាន​តំបន់​វប្បធម៌​របស់​ក្រសួង​បរិស្ថាន បាន​ចុះ​ស្រាវជ្រាវ​រយៈពេល​កន្លងមក​។​
14 December, 2019 10:35 AM
ភ្នំពេញ​៖ ​ប្រជាពលរដ្ឋ​ម្នាក់ ទំនង​ជា​អត់​ទ្រាំ​លែង​បាន ដោយ​បង្ហាញ​ជា​សាធារណៈ ថា ក្រុមហ៊ុន​មួយ​ឈ្មោះ ហា​វេស ផេរ​ភើរ កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ ទាំង​បញ្ហា​ចត​ឡាន​ស្ទះ​ពេញ​ផ្លូវ និង បញ្ហា​កាកសំណល់​គ្មាន​អនាម័យ​បំពុល​បរិស្ថាន ។
13 December, 2019 04:22 PM
កណ្តាល​៖ ​បញ្ហា​សន្តិសុខ និង សុវត្ថិភាព ហាក់​មិនទាន់​មាន​សភាព​ល្អប្រសើ​រ​ប៉ុន្មាន​ទេ ក្រោយពី​អធិការ​នគរបាល​ក្រុង​តាខ្មៅ ឡើង​ថ្មី​ភ្លាម ឃើញថា ។ មិនទាន់​ល្អប្រសើរ​នេះ គឺ បន្ទាប់ពី​មាន​ជនល្មើស​មួយក្រុម​បាន​ស្ទាក់​កាប់​លើ​ប្រជាពលរដ្ឋ បណ្តាលអោយ​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៤​នាក់ ។​
13 December, 2019 04:09 PM
ភ្នំពេញ​៖ ​របាយការណ៍​សមត្ថកិច្ច នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ នេះ បង្ហាញថា រយៈពេល​១​យប់​១​ថ្ងៃ ថ្ងៃទី​១២ ខែ​ធ្នូ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ពួនស្ទាក់ ដោយ​បង្ក្រាបបាន​ជនល្មើស ចំនួន​៥​ក្រុម និង ជនសង្ស័យ​ចំនួន​២៨​នាក់ ។​
13 December, 2019 10:06 AM
ភ្នំពេញ​៖ ​នេះ​ជា​ការហួសចិត្ត​មួយ ដែល​លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌ​ទួលគោក អសមត្ថភាព​ខ្លួនឯង​ក្នុង​ការទប់ស្កាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ បែរជា​មក​បន្ទោស​អ្នកសារព័ត៌មាន ថា មិន​មាន​ឆន្ទៈ​ចូលរួម​បង្ក្រាប​ទៅវិញ ។​
13 December, 2019 09:50 AM
ភ្នំពេញ​៖ ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ នេះ បាន​ធ្វើ​ការស្រាវជ្រាវរ​ហូត​ដល់​ឈាន​ដល់​ការឃាត់ខ្លួន​មុខសញ្ញា​បាន​៣​នាក់ ។​
12 December, 2019 07:05 PM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក នៅ​ព្រលប់​ថ្ងៃទី​១២ ខែ​ធ្នូ នេះ មានប្រសាសន៍ថា ច្បាស់​ណាស់ កត្តា​សន្តិភាព គឺ មាន​សារៈសំខាន់​ខ្លាំង​បំផុត ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ធ្លាប់បាន​ឆ្លងកាត់​សង្គ្រាម និង វិនាសកម្ម​នៃ​របប​ប្រល័យពូជសាសន៍​កន្លងមក​ដែល​បាន​បំផ្លាញ​ជីវិត​មនុស្ស​រាប់​លាន​នាក់ និង បាន​ធ្វើអោយ​ប្រទេស​ជាតិ​អន្តរាយ​ធ្លាក់​ក្រោម​ចំណុចសូន្យ ។ ពិត​ប្រាកដ​ណាស់ “ មាន​សន្តិភាព ទើប​ពលរដ្ឋ​មាន​សិទ្ធិសេរីភាព , មាន​សន្តិភាព ទើប​ប្រទេស​ជាតិ​មាន​ការអភិវឌ្ឍន៍​រីកចម្រើន​ទៅបាន​” ។​
12 December, 2019 06:56 PM
ភ្នំពេញ​៖​ ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ  នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ នេះ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច​រថយន្ត ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact