នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា បើ​គ្មាន​សន្តិភាព​ទេ ក៏​គ្មាន​ពិធី​បុណ្យ​អុំទូក​ថ្ងៃនេះ​ដែរ សូម​បងប្អូន​សប្បាយរីករាយ​

ភ្នំពេញ​៖ ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ នៅ​ថ្ងៃ​ទី​១០ ខែវ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា បើ​គ្មាន​សន្តិភាព​ទេ ក៏​គ្មាន​ពិធី​បុណ្យ​អុំទូក​ថ្ងៃនេះ​ដែរ សូម​បងប្អូន​សប្បាយរីករាយ​
Sun, 10 November 2019 11:29 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា នេះ ថា បើ​គ្មាន​សន្តិភាព​ទេ ក៏​គ្មាន​ពិធី​បុណ្យ​អុំទូក​ថ្ងៃនេះ​ដែរ ខណៈ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង អក​អំបុក ឆ្នាំ​២០១៩ បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា នេះ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន តាមរយៈ​ហ្វេ​សប៊ុក​ផេ​ក ។

​សម្តេច​តេជោ ហ៊ុន សែន បាន​សម្តែង​ការអបអរសាទរ និង សប្បាយ​រីករាយ​ក្នុង​ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ថ្ងៃទី​១ នេះ ដោយ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​ការប្រណាំង​ទូកង​នៅ​មាត់ទន្លេ​អោយបាន​ច្រើន​កុះករ ឬ ទិញ​ទំនិញ​តាម​ស្តង់​តាំង​ពិ​ព​រណ័ទំ​និញជា​ច្រើន​នៅ​តាម​ទីតាំង​នី​មួយៗ​ក្នុង​រាជធានី​ភ្នំពេញ ព្រមទាំង​ទស្សនា​ការប្រគំ​តន្ត្រី​តាម​ទម្រង់​សិល្បៈ​បុរាណ និង​សម័យ​ដែល​មាន​ប្រគុំ​ជូន​នៅតាម​សួន​សាធារណៈ​ផងដែរ​។​

​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍​សង្កត់ធ្ងន់​ថា “​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព​ពេញលេញ ទើប​យើង​អាច​ប្រារព្ធ​ពិធីបុណ្យ​ជាតិ​ធំៗ​ប្រចាំ​ឆ្នាំ​បែប​នេះ​បាន​។ បើ​គ្មាន​សន្តិភាព​ទេ ក៏​គ្មាន​ពិធី​បុណ្យ​អុំទូក​ថ្ងៃនេះ​ដែរ​”​។​

​សម្តេច​តេជោ សូម​អាជ្ញាធរ និង សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ ដើម្បី​អោយ​ប្រជាពលរដ្ឋ និង​ទេសចរ​បរទេស​មាន​ឱកាស​បាន​សប្បាយ​រីករាយ​នៅក្នុង​ពិធី​បុណ្យ​អុំទូក ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ៕​


Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
30 June, 2014 05:17 PM
បាត់ដំបង៖ អា​ស្ទាវ​ឡើងក​រវ័យ​១៨​ឆ្នាំ​ម្នាក់​ត្រូវ​នគរបាល​ស្រុក​ឯក​ភ្នំ​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​៩​និង​១០​ព្រឹក​ថ្ងៃ​ទី​២៩​ខែ​មិថុនា​ឆ្នាំ​២០១៤ នៅ​ភូមិ​ដូន​ទាវ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ពី​បទ​រំលោភ​បាន​សម្រេច​ចំនួន​២​ដង​លើ​អនីតិជន​អាយុ​១៤​ឆ្នាំ បាន​សម្រេច​ចំនួន​២​ដង កាល​ពី​កន្លះ​ខែ​មុន​។​
30 June, 2014 05:15 PM
បាត់ដំបង៖ ​ចេញពី​ផឹកស៊ី​សប្បាយ​ជាមួយ​មិត្តភក្តិ នៅ​ហាង​ខារ៉ាអូខេ បុរស​ម្នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ដោយសារ​បើក​ម៉ូតូ​កង់​បី​បុក​ស្ត្រី​២​នាក់​ប្តី​ប្រពន្ធ​ស្លាប់ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ភូមិ​គោក​ត្រប់ ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៤​។​
30 June, 2014 05:13 PM
ភ្នំពេញ៖ ជន​ឆ្លៀត​ឱកាស​ម្នាក់ បាន​បន្លំ​លួច​យក​ម៉ូតូ​អា​យ​ខុន​របស់​ជនរងគ្រោះ​រួច​ជិះ​គេចខ្លួន​បាត់​មួយសន្ទុះ តែ​ត្រូវ​នគរបាល​មូលដ្ឋាន​តាម​ទាន់​ចាប់​យក​បាន​តែ​ម៉ូតូ​ត្រឡប់មកវិញ ចំណែក​ជនសង្ស័យ​គេចខ្លួនបាត់ នៅ​កំឡុង​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ម៉ូតូ បណ្តាលឲ្យ​មាន​មនុស្ស​រងរបួស​ធ្ងន់​ស្រាល កាលពី​វេលា​ម៉ោង​១១:៣០​នាទី យប់​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៤ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៨៧​បេតេ ក្នុង​ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​
30 June, 2014 05:10 PM
ភ្នំពេញ៖ ខ្មាន់កាំភ្លើង​ពីរ​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួ​យ​ដើម ធ្វើ​សកម្មភាព​បាញ់​គំរាម​ជនរងគ្រោះ​២​គ្រាប់ ប្លន់​យក​ម៉ូតូ​ម៉ាក​ធំ​ឌូ​កបាន​សម្រេច ខណៈ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មក​ពី​ញ៉ាំ​អី​ជាមួយ​មិត្តភ័​ក្រ ហើយ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​៣:៥០​នាទី ទៀបភ្លឺ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះ​លេខ​២៤៧ តាម​បណ្តោយ​ផ្លូវ​លេខ​២០៩ ក្នុង​សង្កាត់​បឹង​ទំ​ពុង ខណ្ឌមានជ័យ​។​
30 June, 2014 04:40 PM
ភ្នំពេញ៖ បុរស​ពីរ​នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មុន្ទីរពេទ្យ​ភ្លាមៗ ក្រោយ​ពេល​ពួកគេ​ជិះ​ម៉ូតូ​២​គ្រឿង បុក​គ្នា​ពេញទំហឹង​នៅ​ចំណុច​មុខ​ហាង​នំប៉័ង​បាយ័ន ស្ថិត​តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១០:៣០​នាទី យប់​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៤​។​
30 June, 2014 04:28 PM
ភ្នំពេញោ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ល្បាត​មូលដ្ឋាន​ចាប់​ឃាត់ខ្លួន​ពី​បទ​ពាក់ព័ន្ធ​នឹង​ករណី​ចែកចាយ​គ្រឿងញៀន នៅ​ចំណុច​ផ្លូវ​បេតុង​មួយ​កន្លែង​ជាប់​នឹង​បឹង​បា​យ៉ាប ស្ថិតក្នុង​ភូមិ​ម័រ សង្កាត់​ដង្កោ ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​១០:៣០​នាទី យប់​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៤​។​
30 June, 2014 01:58 PM
ព្រះសីហនុ៖ទូកទេសចរណ៍​​ កម្ពស់៣ជាន់​សម្រាប់ដឹកភ្ញៀវ ទៅលេងកោះរ៉ុងសន្លឹម​មួយគ្រឿង អូរប័រ សម្រាប់ ចម្លងភ្ញៀវពីទូកឡើងគោកចំនួន១គ្រឿងរួមទាំងអូរប័ររបស់ អ្នកឧកញ៉ា គិត ម៉េង ចតនៅក្បែរនោះ ត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង​ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចផែស្វយ័ត ក្រុងព្រះសីហនុ ត្រង់ច្រកទ្វារទី៣ ស្ថិតក្នុង សង្កាត់
28 June, 2014 12:49 PM
ខេត្តបន្ទាយមានជ័យ៖ នាងក្រមុំ​ វ័យ១៩ឆ្នាំម្នាក់​​ បានស្លាប់ភ្លាមៗ ​ម្តាយរងរបួសធ្ងន់​ ខណៈជិះ​ ម៉ូតូឌុបគ្នា​ទៅផ្សារ​ ត្រូវរថយន្តតាក់ស៊ី ​បុកពីមុខ​ពេញ​ទំហឹង  កាលពីវេលា​​ម៉ោង៦ព្រឹក ថ្ងៃទី២៨ ​ ខែមិថុនា​ ​ឆ្នាំ​២០​១៤ ​លើកំ​​ណាត់​​ផ្លូវ​បេតុង​​មួ​​យក​​ន្លែង ​ម្តុំ​សាលាព​ន្លកខ្មែរ​ ក្នុងភូមិក្បាល​ស្ពាន២  ​សង្កាត់/ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact