ក្រោយ​ជាប់ពន្ធនាគារ​ជិត​៥​ឆ្នាំ ! សាលាឧទ្ធរណ៍ សម្រេច​ដោះលែង​លោក ថោង សារ៉ាត់ អ្នក​មាន​ដ៏​ស្តុកស្តម្ភ និង បក្ខពួក​៣​នាក់

ភ្នំពេញ​៖ ​សាលាឧទ្ធរណ៍​សម្រេច​ដោះលែង ជនជាប់ចោទ ថោង សារ៉ាត់ អ្នក​មាន​ដ៏​ស្តុកស្តម្ភ និង ប

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ក្រោយ​ជាប់ពន្ធនាគារ​ជិត​៥​ឆ្នាំ ! សាលាឧទ្ធរណ៍ សម្រេច​ដោះលែង​លោក ថោង សារ៉ាត់ អ្នក​មាន​ដ៏​ស្តុកស្តម្ភ និង បក្ខពួក​៣​នាក់
Thu, 07 November 2019 09:41 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​សាលាឧទ្ធរណ៍​សម្រេច​ដោះលែង ជនជាប់ចោទ ថោង សារ៉ាត់ អ្នក​មាន​ដ៏​ស្តុកស្តម្ភ និង បក្ខពួក​៣​នាក់ អោយ​មាន​សេរីភាព​ឡើងវិញ ក្រោយ​ជាប់ពន្ធនាគារ​ជិត​៥​ឆ្នាំ ពាក់ព័ន្ធ​ករណី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ថៅកែ​ស៊ីម៉ង់ត៍​សញ្ញា​ត្បូង​ពេជ្រ កាលពី​ចុងឆ្នាំ​២០១៤ ។

​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ កាលពី​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ។

​ហេតុការណ៍​បាញ់សម្លាប់​លោក​ឧកញ៉ា អ៉ឹង ម៉េង ជឺ ដ៏​កក្រើក​រាជធានី​ភ្នំពេញ​នេះ បាន​កើតឡើង កាល​វេលា​ម៉ោង​៧៖១៨​នាទី​យប់ ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ខណៈពេល លោក​ឧកញ៉ា​ចុះ​ពី​រថយន្ត ឡិច​ស៊ី​ស​៥៧០ ដើម្បី​ទៅ​ទិញ​ផ្លែឈើ​នៅមុខ​ហាង​លក់​ផ្លែឈើ ឡោ តិច​សេង ស្ថិតនៅ​ផ្លូវ​លេខ​២៧៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ ថ្លែង​ថា​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​ជំនុំជម្រះ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៧២៣ ចុះ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​អស់​រយៈពេល ៥​លើក ដែល​មាន​ជនជាប់ចោទ​ឈ្មោះ ១- ថោង សារ៉ាត់ ២- សៀង វាសនា ៣- កួយ​ចាន់ថុល ៤- មាស សម្បត្តិ ហៅ ទូច និង ៥- ឈ្មោះ ឃុន ចិ​ត្រា ដែល​ត្រូវ​បាន​ជាប់ចោទ​ពីបទ ផ្ដើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២៨ , មាត្រា ២០០ នៃ​ក្រម​ព្រហ្មទណ្ឌ​អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​បញ្ញត្តិ​មាត្រា ២០០ នៃ​ក្រម​ព្រហ្មទណ្ឌ សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​បញ្ញត្តិ​មាត្រា ២៩ មាត្រា ២០០ នៃ​ក្រម​ព្រហ្មទណ្ឌ ។

​តាមរយៈ​សវនាការ​នេះ ក្រោយពី​បាន​ពិនិត្យ​សំណុំរឿង និង​លទ្ធផល​នៃ​ការ​សួរ​តទល់​នា​ពេល​សវនាការ​នឹង​ភស្តុតាង ក្រុមប្រឹក្សា​ជំនុំជម្រះ​យល់ថា មាន​ភាពចាំបាច់​ត្រូវធ្វើ​ការអង្កេត​បន្ថែម​ដើម្បី​ជា​ប្រយោជន៍​យុត្តិធម៌ នៃ​សំណុំរឿង និង​បាន​សម្រេច​ចាត់​របៀប​ស៊ើបអង្កេត ហើយ​ក្នុង​អំឡុងពេល​នៃ​កិច្ច​ស៊ើបអង្កេត​នេះ មេធាវី​ការពារ​ក្តី​របស់​ជនជាប់ចោទ ៤​រូប បាន​ដាក់​ពាក្យសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន និង​មាន​ការបញ្ជាក់​ពី​មូលហេតុ​ជា​អំណះអំណាង ។​

​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ បន្តថា ការបើក​ការ​ស៊ើបសួរ​បន្ថែម អាច​ត្រូវការ​រយៈពេល​យូរ​បន្ថែមទៀត ដោយសារ​សំណុំរឿង​នេះ​មាន​លក្ខណៈ​ស្មុគស្មាញ ព្រម​ជាមួយ​គ្នា​នេះ​កម្រិត​នៃ​ភស្តុតាង​ទាក់ទង​នឹង​ជនជាប់ចោទ ដែល​បាន​ដាក់​ពាក្យសុំ​នៅមានកម្រិត ហើយ​ក្រុមប្រឹក្សា​យល់ថា ការ​អោយ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នេះ ដោយសារ​ពុំ​មាន​តម្រុយ​ភស្តុតាង​ណាមួយ ដែល​បញ្ជាក់​ពី​មូលហេតុ​ចាំបាច់​នៃ​ការឃុំខ្លួន​បណ្តោះអាសន្ន​តា​ម​មាត្រា ២០៥ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ទេ​។

​ក្នុងចំណោម​ជនជាប់ចោទ​ទាំង ៤​នាក់​នេះ​ក៏​មាន​ជនជាប់ចោទ​ដែល​មាន​សុខភាព​ទ្រុឌទ្រោម គប្បី​មាន​ភាពងាយស្រួល​ក្នុង​ការថែទាំ​ព្យាបាល ដោយ​ពេទ្យ​ជំនាញ​ឯកទេស​ផងដែរ ។​

​ការដោះលែង​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នេះ ត្រូវបាន​ជំនួស​ដោយ​ការដាក់​ឲ្យ​ជនជាប់ចោ​ទ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​តាម​លក្ខខណ្ឌ​ចំពោះ​ជនជាប់ចោទ​ឈ្មោះ ១- ថោង សារ៉ាត់ ២- ហួយ​ចាន់ថុល ៣- មាស សម្បត្តិ ហៅ ទូច និង ៤- ឈ្មោះ ឃុន ចិ​ត្រា ដូចខាងក្រោម ៖

១- ជនជាប់ចោទ​មិន​ត្រូវ​ចាកចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មិន​មាន​ការអនុញ្ញាត​ពី​តុលាការ ។
២- ហាម​ផ្លាស់ប្តូរ​លំនៅដ្ឋាន ។​
៣- ត្រូវ​បង្ហាញខ្លួន​នៅ​ការិយាល័យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រៀង​រាល់​សប្តាហ៍​ទី​១​រៀងរាល់ខែ ។​
៤- ចូល​បង្ហាញ​ខ្លួន​តាម​កា​រកោះ​ហៅ​របស់​តុលាការ ឬ អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ចាត់តាំង​ដោយ​តុលាការ ។​

​ការសម្រេច​របស់​សាលាឧទ្ធរណ៍​បែបនេះ ដោយ​ផ្អែក​ទៅលើ​មាត្រា ៣៨ នៃ​រដ្ឋធម្មនុញ្ញ មាត្រា ២០៣​មាត្រា ២០៥ មាត្រា ២២០ មាត្រា ២២៣ មាត្រា ២២៦ មាត្រា ៣០៧ មាត្រា ៣៨៧ មាត្រា ៣៩៦​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ។​

​សូមបញ្ជាក់​ថា លោក ថោង សារ៉ាត់ អ្នក​មាន​ស្តុកស្តម្ភ​និង​អង្គរក្ស​៤​នាក់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ កន្លងទៅ  ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ករណី​បាញ់សម្លាប់​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ ថៅកែ​ស៊ីម៉ង់​សញ្ញា​ត្បូង ។ ប៉ុន្តែ​ក្រោយ​សំណុំរឿង​ដល់​សាលាឧទ្ធរណ៍ ក៏​មាន​ការសម្រេច​ដោះលែង​អោយ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន តែម្តង ៕​








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
14 December, 2019 05:41 PM
​ខេត្ត​រតនគិរី៖ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន សហការណ៍​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ពិនិត្យ​ដើមឈើ​ក្លាយជា​ថ្ម ដែល​មាន​អាយុកាល​រាប់​ពាន់​លាន​ឆ្នាំ បន្ទាប់​ពី​មន្ត្រី​ការិយាល័យ​បេតិកភណ្ឌ​វប្បធម៌ នៃ​នាយកដ្ឋាន​តំបន់​វប្បធម៌​របស់​ក្រសួង​បរិស្ថាន បាន​ចុះ​ស្រាវជ្រាវ​រយៈពេល​កន្លងមក​។​
14 December, 2019 10:35 AM
ភ្នំពេញ​៖ ​ប្រជាពលរដ្ឋ​ម្នាក់ ទំនង​ជា​អត់​ទ្រាំ​លែង​បាន ដោយ​បង្ហាញ​ជា​សាធារណៈ ថា ក្រុមហ៊ុន​មួយ​ឈ្មោះ ហា​វេស ផេរ​ភើរ កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ ទាំង​បញ្ហា​ចត​ឡាន​ស្ទះ​ពេញ​ផ្លូវ និង បញ្ហា​កាកសំណល់​គ្មាន​អនាម័យ​បំពុល​បរិស្ថាន ។
13 December, 2019 04:22 PM
កណ្តាល​៖ ​បញ្ហា​សន្តិសុខ និង សុវត្ថិភាព ហាក់​មិនទាន់​មាន​សភាព​ល្អប្រសើ​រ​ប៉ុន្មាន​ទេ ក្រោយពី​អធិការ​នគរបាល​ក្រុង​តាខ្មៅ ឡើង​ថ្មី​ភ្លាម ឃើញថា ។ មិនទាន់​ល្អប្រសើរ​នេះ គឺ បន្ទាប់ពី​មាន​ជនល្មើស​មួយក្រុម​បាន​ស្ទាក់​កាប់​លើ​ប្រជាពលរដ្ឋ បណ្តាលអោយ​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៤​នាក់ ។​
13 December, 2019 04:09 PM
ភ្នំពេញ​៖ ​របាយការណ៍​សមត្ថកិច្ច នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ នេះ បង្ហាញថា រយៈពេល​១​យប់​១​ថ្ងៃ ថ្ងៃទី​១២ ខែ​ធ្នូ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ពួនស្ទាក់ ដោយ​បង្ក្រាបបាន​ជនល្មើស ចំនួន​៥​ក្រុម និង ជនសង្ស័យ​ចំនួន​២៨​នាក់ ។​
13 December, 2019 10:06 AM
ភ្នំពេញ​៖ ​នេះ​ជា​ការហួសចិត្ត​មួយ ដែល​លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌ​ទួលគោក អសមត្ថភាព​ខ្លួនឯង​ក្នុង​ការទប់ស្កាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ បែរជា​មក​បន្ទោស​អ្នកសារព័ត៌មាន ថា មិន​មាន​ឆន្ទៈ​ចូលរួម​បង្ក្រាប​ទៅវិញ ។​
13 December, 2019 09:50 AM
ភ្នំពេញ​៖ ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ នេះ បាន​ធ្វើ​ការស្រាវជ្រាវរ​ហូត​ដល់​ឈាន​ដល់​ការឃាត់ខ្លួន​មុខសញ្ញា​បាន​៣​នាក់ ។​
12 December, 2019 07:05 PM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក នៅ​ព្រលប់​ថ្ងៃទី​១២ ខែ​ធ្នូ នេះ មានប្រសាសន៍ថា ច្បាស់​ណាស់ កត្តា​សន្តិភាព គឺ មាន​សារៈសំខាន់​ខ្លាំង​បំផុត ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ធ្លាប់បាន​ឆ្លងកាត់​សង្គ្រាម និង វិនាសកម្ម​នៃ​របប​ប្រល័យពូជសាសន៍​កន្លងមក​ដែល​បាន​បំផ្លាញ​ជីវិត​មនុស្ស​រាប់​លាន​នាក់ និង បាន​ធ្វើអោយ​ប្រទេស​ជាតិ​អន្តរាយ​ធ្លាក់​ក្រោម​ចំណុចសូន្យ ។ ពិត​ប្រាកដ​ណាស់ “ មាន​សន្តិភាព ទើប​ពលរដ្ឋ​មាន​សិទ្ធិសេរីភាព , មាន​សន្តិភាព ទើប​ប្រទេស​ជាតិ​មាន​ការអភិវឌ្ឍន៍​រីកចម្រើន​ទៅបាន​” ។​
12 December, 2019 06:56 PM
ភ្នំពេញ​៖​ ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ  នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ នេះ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច​រថយន្ត ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact