បញ្ហា​សំរាម​ធ្វើ​ឲ្យ​អាជីវករ​ផ្ទះ​កំហឹង​នៅ​ផ្សារ​ក្រុង​បាន​លុង​

ខេត្ត​រតនគិរី​៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិការ ឆ្នាំ​២០១៩ អាជីវករ​លក់ដូរ ជុំវិញ​បរិវេណ​

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
បញ្ហា​សំរាម​ធ្វើ​ឲ្យ​អាជីវករ​ផ្ទះ​កំហឹង​នៅ​ផ្សារ​ក្រុង​បាន​លុង​
Tue, 05 November 2019 10:19 PM ដោយ ៖ ផុនខេត្ត​រតនគិរី​៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិការ ឆ្នាំ​២០១៩ អាជីវករ​លក់ដូរ ជុំវិញ​បរិវេណ​ផ្សារ​ក្រុង​បាន​លុង ផ្ទុះ​កំហឹង គ្រា​ដែល​សំរាម​ស្អុយរលួយ មិន​មាន​អ្នក​ប្រមូល​សំអាត តែ​មាន​អ្នក​ប្រមូល​យក​លុយ​ពី​ពួកគាត់​មិន​ដែល​ខាន​មួយ​ថ្ងៃ​នោះ​។​
   
ក្រោយពេល​ដែល​ក្រុមហ៊ុន គឹម​ជ្រា របស់លោក ជា គួង មានទំនាស់ ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ផ្សារ ហេង​ដា​រ៉ា របស់ លោក​ឧកញ៉ា សាលាង ពី​បញ្ហា​ក្រុមហ៊ុន ហេង​ដា​រ៉ា រឿង​ប្រាក់​ថ្លៃ​អនាម័យ និង​បញ្ហា​ប្រមូល​ភាស៊ី ថ្លៃ​សំរាម​នៅ​ជុំវិញ​បរិវេណ​ផ្សារ​ក្រុង​បាន​លុង​មក ហើយ​មិន​មាន​ដំណោះស្រាយ​ឲ្យ​សមស្រប​ណាមួយ បែ​ជា​បញ្ឈប់​ក្រុមហ៊ុន គឹម​ជ្រា របស់លោក ជា គួង ទៅ​វិញ​មក​នោះ អាជីវ​លក់ដូរ​ជុំវិញ​បរិវេណ​ផ្សារ ប្រឈម​និង​ការលក់​មិន​ដាច់​ដោយ​សារ​ក្លិនស្អុយ​ពី​សំរាម ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​ពួកគាត់​។​
   
បើ​តាម​ការលើកឡើងរ​បស់​អាជីវករ លក់ដូរ នៅ​បរិវេណ​ជុំវិញ​ផ្សារ​ថា កាល​ក្រុមហ៊ុន គឹម​ជ្រា របស់លោក ជា គួង នៅ​ធ្វើ​អាជីវកម្ម គឺ​គេ​មាន​អ្នក​ប្រមូល​លុយ​ភាស៊ី​ជា​រៀងរាល់ថ្ងៃ ដោយ​ពាក់​ឯកសណ្ឋាន​ពណ៌​ត្រួយ​ចេក និង​មាន​ពាក់​ប័ណ្ណ​សំគាល់​ទៀតផង ហើយ​សំរាម​ក៏​គេ​ប្រមូល​ជា​រៀងរាល់ថ្ងៃ​ផងដែរ​។ ក៏ប៉ុន្តែ​តាំងពី​បញ្ឈប់​ក្រុមហ៊ុន​លោក ជា គួង មក ក៏​នៅតែ​មាន​អ្នក​យក​លុយ​ភាស៊ី​រាល់​ថ្ងៃ​ដដែល តែ​សំរាម​ចាប់ពី ៨​ថ្ងៃ​ទៅ ១០​ថ្ងៃ ទើប​គេ​ប្រមូល​យក​ម្ដង ហើយ​អ្នក​ប្រមូល​ភាស៊ី​នោះ មិន​មាន​ពាក់​ប័ណ្ណ ឬ​សម្លៀកបំពាក់​សំគាល់​នោះទេ​។ ពួកគាត់​ត្រូវ​បង្ខំចិត្ត​ជួល​ម៉ូតូ​ឌុប​យក​សំរាម​ទៅ​ចោល និង​ហូប​បាយ ព្រមទាំង​អង្គុយ​លក់​ទាំង​ក្លិនស្អុយ​។ រីឯ​ភ្ញៀវ​មិនសូវ​ចូលមក​ទិញ​ទំនិញ​ដែល​ពួក​គាត់​លក់​ទៀត​ផង​។ ម្យ៉ាងវិញទៀត មិន​មាន​លូបង្ហូរទឹក​ឲ្យបាន​ត្រឹមត្រូវ បណ្ដាលឲ្យ​មាន​ទឹកដក់​ភក់ជ្រាំ​ស្អុយរលួយ​។​
   
ជុំវិញ​ករណី​អាជីវករ​ផ្ទុះ​កំហឹង ហើយ​លើក​ឡើង​ខាងលើនេះ លោក ងិន ណែ​ល អភិបាលក្រុង​បាន​លុង បាន​ត្រឹម​ប្រាប់​អ្នកសារព័ត៌មាន​ថា ចាំ​ឲ្យគេ​ទៅ​មើលតែ​ប៉ុណ្ណោះ​។​
   
បើ​ទៅ​ជា​យ៉ាងណា អាជីវករ​ដែល​លក់ដូ​រ​ជុំវិញ​ផ្សារ តែងតែ​លួចខ្សឹប​គ្នា​ថា តាំង​ពី​អភិបាលក្រុង​ឡើង​ថ្មី និង​បញ្ឈប់​ក្រុមហ៊ុន គឹម​ជ្រា អនាម័យ​សំរាម​មក ផ្សារ​ក្រុង​បាន​លុង មាន​ភាពអនាធិបតេយ្យ មិន​មាន​សណ្ដាប់ធ្នាប់ សំរាម​ស្អុយរលួយ​ពាស់ពេញ ជុំវិញ​បរិ​វរ​ណ​ផ្សារ​ទាំង​អស់ មិន​មាន​អ្នក​រៀបចំ​សណ្ដាប់ធ្នាប់​ឲ្យបាន​ត្រឹមត្រូវ មាន​តែ​អ្នក​យក​លុយ​ភាស៊ី ដោយ​មិនមាន​ការលើកលែង​៕




Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
06 July, 2020 06:25 PM
​ខេត្ត​រតនគិរី៖ ប្រវត្តបុ​ណ្យចូល​ព្រះវស្សា ឬ​ដង្ហែ​ទានវស្សា មាន​កំណើត​ពី​សម័យ​ពុទ្ធកាល​មក​ម្លេះ ដោយ​បាន​ចែង​នៅក្នុង​វិន័យ​បិដក​ភាគ​៧​។
06 July, 2020 06:13 PM
តាកែវ​៖ ​ស្ត្រី​ម្នាក់​បាន​ចោទប្រកាន់​ប៉ូលិស​ចរាចរណ៍​ខេត្តតាកែវ ដាក់​គោលដៅ​នៅ​ចំណុច​រង្វង់​មូល​អូរ​ចំ​បក់ ក្រុង​ដូន​កែវ ខេត្តតាកែវ ថា «​ខំ​អោយ​កូន​ចុះ​ដើរ​ហើយ នៅ​ចាប់​ផាកពិន័យ​ទៀត តើ​យក​ច្បាប់​ណា​មក​អនុវត្ត​» ។
06 July, 2020 10:03 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បញ្ជាក់​សាជាថ្មី ថា «​មន្ត្រី​អ្នកមាន​អំណាច និង អ្នក​មាន​ទ្រព្យធន​ស្តុកស្តម្ភ​ទាំងឡាយ ល្មម​ចេះ​ឆ្អែត និង ចេះ​គ្រប់គ្រាន់​ហើយ ហើយ​ឈប់​ធ្វើបាប​ប្រជាពលរដ្ឋ​តទៅទៀត​»​។​
04 July, 2020 03:08 PM
ភ្នំពេញ​៖​ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជា​សេចក្តីត្រូវការ​ដ៏​ចាំបាច់​បំផុត​របស់​ប្រទេសជាតិ​ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​គឺ​នៅ​កំពុង​បន្ត​ដំណើរការ​យ៉ាង​មមាញឹក​បើទោះបី​បញ្ហា​កូវី​ដ​-១៩ កំពុង​បន្ត​ការរំខាន​ដល់​សេដ្ឋកិច្ច​ជាតិ​យ៉ាងណា​ក៏ដោយ ។​
04 July, 2020 10:22 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា ACU ត្រូវធ្វើ​កិច្ច​ការងារ​នេះ​បន្ត​ទៀត ព្រោះ​ជា​ដំណាក់កាល ត្រូវ​ធ្វើ​ការវះកាត់​រាល់​ជនខិលខូច​ទាំងឡាយណា ដែល​ឃុបឃិត​គ្នា​រំលោភ​ដី​រដ្ឋ​និង​ដី​របស់​ប្រជាពលរដ្ឋ ហើយ​ប្រើ​ល្បិចកល​ផ្សេងៗ គឺ ត្រូវ​ផ្តន្ទាទោស ហើយ​ឈានដល់​ការដកហូត​មុខតំណែង និង ត្រូវ​បណ្តេញចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា តែម្តង ។
04 July, 2020 10:15 AM
ភ្នំពេញ​៖ ​លោក ហម ម៉េង​សែ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០ ថ្មីៗ​នេះ បាន​សម្រេច​ចេញ​ដីកា​មិន​ឃុំខ្លួន​បណ្តោះអាសន្ន លើ​ជន​ត្រូវ​ចោទ​ឈ្មោះ ធឿន រាជ្យ​នា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​មាន​សារធាតុ​ញៀន​) ដោយ​ដាក់​អោយ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​ពី​បទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​» (​ឆក់​ទូរស័ព្ទដៃ​) តាម​មាត្រា​៣៥៣​និង​មាត្រា​៣៥៧ នៃ​ក្រម​ព្រហ្មទណ្ឌ​។
03 July, 2020 11:32 AM
ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០ នេះ ក្នុង​សម័យប្រជុំ​គណៈរដ្ឋមន្ត្រី​ពេញអង្គ , សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​បទបញ្ជា​និង​បញ្ជាក់​ច្បាស់ៗ​ជូន រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម និង​ក្រសួង​ដែនដី
03 July, 2020 11:26 AM
ភ្នំពេញ​៖ ​ក្នុង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ នេះ , សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​អនុញ្ញាត​ដល់​កាស៊ីណូ​មាន​លទ្ធភាព​បើក​ប្រតិបត្តិការ​អាជីវកម្ម​សា​ជា​ថ្មី​វិញ ក៏ប៉ុន្តែ​មាន​ល្បែងភ្នាល់ និង ស្លត​ម៉ាស៊ីន​តែប៉ុណ្ណោះ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact