រដ្ឋមន្ត្រីក្រសួង​សាធារណការ ៖ ផ្លូវជាតិ​លេខ​៣ នឹង​ត្រូវ​ជួសជុល​អោយ​រួចរាល់ នៅ​ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ចំនួន​២

ភ្នំពេញ​៖ ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ថ្ល

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
រដ្ឋមន្ត្រីក្រសួង​សាធារណការ ៖ ផ្លូវជាតិ​លេខ​៣ នឹង​ត្រូវ​ជួសជុល​អោយ​រួចរាល់ នៅ​ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ចំនួន​២
Mon, 28 October 2019 08:08 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ថ្លែងថា កំណាត់​ផ្លូវជាតិ​លេខ​៣ (​ភ្នំពេញ​-​កំពត​) មាន​ប្រវែង​សរុប​១៣៤,៧៩៦​គីឡូម៉ែត្រ នឹង​ត្រូវ​ជួសជុល​អោយ​រួចរាល់ នៅ​ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ចំនួន​២ ។​

​លោក ស៊ុន ចាន់ថុល ថ្លែង​បែប​នេះ នា​ថ្ងៃ​ទី​២៧ ខែតុលា ខណៈ​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​កំណាត់​ផ្លូវជាតិ​លេខ​៣ (​ភ្នំពេញ​-​កំពត​) ដែល​កំពុង​ជួសជុល​ស្ថាបនា​ធ្វើឱ្យ​ប្រសើរឡើង ដើម្បី​ធានាបាន​គុណភាព​រឹងមាំ​អាចឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​បាន​យូរអង្វែង ។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តថា ផ្លូវ​នេះ​នឹង​ត្រូវ​ធ្វើ​ការជួសជុល​ឱ្យ​បាន​រួចរាល់​នៅក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ចំនួន​២ គឺ​ពិធី​បុណ្យ​សមុទ្រ​ជុំ​ទី​៣ នៅ​ខេត្ត​កំពត ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៩ និង ពិធី​ប្រណាំង​កង់​អន្តរជាតិ ចាប់​ពី​ខេត្ត​កោះកុង ឆ្ពោះ​មក​ខេត្ត​កែប ដែល​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ខែ​មករា ឆ្នាំ​២០២០ ។

​កំណាត់​ផ្លូវជាតិ​លេខ​៣ (​ភ្នំពេញ​-​កំពត​) មាន​ប្រវែង​សរុប​១៣៤,៧៩៦​គីឡូម៉ែត្រ ដោយ​ក្នុង​នោះ​ប្រវែង​៦៩​គីឡូម៉ែត្រ ចាប់ពី​ចោមចៅ ដល់​បែក​គុស ត្រូវ​សាងសង់​ជា​ផ្លូវ ៤​គន្លង និង​ចាប់ពី​បែក​គុស ដល់ទី​រួម​ខេត្ត​កំពត ប្រវែង ៦៥,៧៩៦ គីឡូម៉ែត្រ ត្រូវ​សាងសង់​ជា​ផ្លូវ ២​គន្លង​។​

​ក្រសួង​សាធារណការ បញ្ជាក់ថា គម្រោង​នេះ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ២១៩,៩១១ លាន​ដុល្លារ​សហ​អាមេរិក ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន ថ្នល់​ចិន ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​សំណង់ ក្វាង​ចូ​វ វ៉ាន​អាន និង​ប្រើ​រយៈពេល​៤៨​ខែ ៕​








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
14 December, 2019 05:41 PM
​ខេត្ត​រតនគិរី៖ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន សហការណ៍​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ពិនិត្យ​ដើមឈើ​ក្លាយជា​ថ្ម ដែល​មាន​អាយុកាល​រាប់​ពាន់​លាន​ឆ្នាំ បន្ទាប់​ពី​មន្ត្រី​ការិយាល័យ​បេតិកភណ្ឌ​វប្បធម៌ នៃ​នាយកដ្ឋាន​តំបន់​វប្បធម៌​របស់​ក្រសួង​បរិស្ថាន បាន​ចុះ​ស្រាវជ្រាវ​រយៈពេល​កន្លងមក​។​
14 December, 2019 10:35 AM
ភ្នំពេញ​៖ ​ប្រជាពលរដ្ឋ​ម្នាក់ ទំនង​ជា​អត់​ទ្រាំ​លែង​បាន ដោយ​បង្ហាញ​ជា​សាធារណៈ ថា ក្រុមហ៊ុន​មួយ​ឈ្មោះ ហា​វេស ផេរ​ភើរ កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ ទាំង​បញ្ហា​ចត​ឡាន​ស្ទះ​ពេញ​ផ្លូវ និង បញ្ហា​កាកសំណល់​គ្មាន​អនាម័យ​បំពុល​បរិស្ថាន ។
13 December, 2019 04:22 PM
កណ្តាល​៖ ​បញ្ហា​សន្តិសុខ និង សុវត្ថិភាព ហាក់​មិនទាន់​មាន​សភាព​ល្អប្រសើ​រ​ប៉ុន្មាន​ទេ ក្រោយពី​អធិការ​នគរបាល​ក្រុង​តាខ្មៅ ឡើង​ថ្មី​ភ្លាម ឃើញថា ។ មិនទាន់​ល្អប្រសើរ​នេះ គឺ បន្ទាប់ពី​មាន​ជនល្មើស​មួយក្រុម​បាន​ស្ទាក់​កាប់​លើ​ប្រជាពលរដ្ឋ បណ្តាលអោយ​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៤​នាក់ ។​
13 December, 2019 04:09 PM
ភ្នំពេញ​៖ ​របាយការណ៍​សមត្ថកិច្ច នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ នេះ បង្ហាញថា រយៈពេល​១​យប់​១​ថ្ងៃ ថ្ងៃទី​១២ ខែ​ធ្នូ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ពួនស្ទាក់ ដោយ​បង្ក្រាបបាន​ជនល្មើស ចំនួន​៥​ក្រុម និង ជនសង្ស័យ​ចំនួន​២៨​នាក់ ។​
13 December, 2019 10:06 AM
ភ្នំពេញ​៖ ​នេះ​ជា​ការហួសចិត្ត​មួយ ដែល​លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌ​ទួលគោក អសមត្ថភាព​ខ្លួនឯង​ក្នុង​ការទប់ស្កាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ បែរជា​មក​បន្ទោស​អ្នកសារព័ត៌មាន ថា មិន​មាន​ឆន្ទៈ​ចូលរួម​បង្ក្រាប​ទៅវិញ ។​
13 December, 2019 09:50 AM
ភ្នំពេញ​៖ ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ នេះ បាន​ធ្វើ​ការស្រាវជ្រាវរ​ហូត​ដល់​ឈាន​ដល់​ការឃាត់ខ្លួន​មុខសញ្ញា​បាន​៣​នាក់ ។​
12 December, 2019 07:05 PM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក នៅ​ព្រលប់​ថ្ងៃទី​១២ ខែ​ធ្នូ នេះ មានប្រសាសន៍ថា ច្បាស់​ណាស់ កត្តា​សន្តិភាព គឺ មាន​សារៈសំខាន់​ខ្លាំង​បំផុត ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ធ្លាប់បាន​ឆ្លងកាត់​សង្គ្រាម និង វិនាសកម្ម​នៃ​របប​ប្រល័យពូជសាសន៍​កន្លងមក​ដែល​បាន​បំផ្លាញ​ជីវិត​មនុស្ស​រាប់​លាន​នាក់ និង បាន​ធ្វើអោយ​ប្រទេស​ជាតិ​អន្តរាយ​ធ្លាក់​ក្រោម​ចំណុចសូន្យ ។ ពិត​ប្រាកដ​ណាស់ “ មាន​សន្តិភាព ទើប​ពលរដ្ឋ​មាន​សិទ្ធិសេរីភាព , មាន​សន្តិភាព ទើប​ប្រទេស​ជាតិ​មាន​ការអភិវឌ្ឍន៍​រីកចម្រើន​ទៅបាន​” ។​
12 December, 2019 06:56 PM
ភ្នំពេញ​៖​ ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ  នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ នេះ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច​រថយន្ត ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact