ប្រធាន​មន្ទីរ​សាធារណៈ​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​សូមមេត្តា​ចូលរួម​ថែរក្សា​ផ្លូវ​ទាំងអស់គ្នា​

ខេត្ត​រតនគិរី​៖ ការសុំ​អំពាវនាវ​នេះ នៅ​គ្រា​ដែល​លោក យឹម ផែន អភិបាលរង​ខេត្ត​រតនគិរី បាន​

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ប្រធាន​មន្ទីរ​សាធារណៈ​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​សូមមេត្តា​ចូលរួម​ថែរក្សា​ផ្លូវ​ទាំងអស់គ្នា​
Mon, 28 October 2019 08:00 AM ដោយ ៖ ផុនខេត្ត​រតនគិរី​៖ ការសុំ​អំពាវនាវ​នេះ នៅ​គ្រា​ដែល​លោក យឹម ផែន អភិបាលរង​ខេត្ត​រតនគិរី បាន​អញ្ជើញ​ចុះ​ពិនិត្យ​ផ្លូវ ពី​ស្រុក​អូរ​ជុំ​ទៅ​ស្រុក​វិន​សៃ និង​ផ្លូវ​ចូល​ទៅ​រមណីយដ្ឋាន​ចា​អ៊ុង​ក្នុងស្រុក​អូរ​ជុំ​។​
   
នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៩ ឈ្លៀត​ពេលទំនេរ​ចុង​សប្ដាហ៍ លោក យឹម ផែន អភិបាលរង​ខេត្ត​រត​គិរី និង​លោក សាយ សា​មៀន ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បាន​អញ្ជើញ​ចុះ​ពិនិត្យ​ផ្លូវលំ​ត​ភ្ជាប់ ពី​ស្រុក​អូរ​ជុំ​ទៅ​ស្រុក​វើន​សៃ និង​ផ្លូវលំ​ចូល​ទៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ចា​អ៊ុង បន្ទាប់​ពី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បាន​ចុះ​ជួសជុល​កែលម្អ​ផ្លូវ​នេះ ក្រោយពេល​ដែល​ផ្លូវ​រង​ការខូចខាត ដោយសា​ការហូរ​ច្រោះ​ពី​ទឹកភ្លៀង​នៅ​រដូវវស្សា​រយៈពេល​កន្លងមក​។​
    
ខណៈពេល​លោក​អភិបាលរង​ខេត្ត ចុះ​ពិនិត្យ​ផ្លូវ​នេះ​ដែរ លោក សាយ សា​មៀន ប្រធាន​មន្ទីរ​ស្ដីទី សាធារណការ​ខេត្ដ ក៏បាន សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​នេះ សូម​ឲ្យ​គោរព​ច្បាប់ និង​មេត្តា​ចូលរួម​ថែទាំ​ផ្លូវ​ទាំងអស់គ្នា ទាំង​អ្នក​ដឹកជញ្ជូន​កសិផល សូមមេត្តា​កុំ​ដឹក​លើស​ទម្ងន់​ច្បាប់​កំណត់ ពីព្រោះ​បទដ្ឋាន​បច្ចេកទេស​ផ្លូវលំ មិន​អាច​ទ្រទ្រង់​លើស​ទម្ងន់​បានទេ​។ លោក​ថា មិន​ត្រឹម​ផ្លូវ​ពីរ​ខ្សែ​នេះ​ទេ នៅ​មាន​ផ្លូវ​ជា​ច្រើន​ខ្សែ​ទៀត ដែល​រង​ការខូចខាត ដោយសារ​ការបំផ្លាញ​ពី​ជំនន់​ទឹកភ្លៀង​កាល​ពី​រដូវវស្សា ហើយ​ត្រូវ​ជួសជុល កែលម្អ​ជាច្រើន​កន្លែង​ទៀត​។​

លោក​ប្រធាន​ស្ដីទី បានញ្ជាក់​ថា លោក​និង​សន្យា ស្ថាបនា ជួសជុល កែលម្អ សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​ប្រជាកសិករ ដឹក​កសិផល ព្រមទាំង​សម្រួល​ដល់​ការធ្វើ​ដំណើរ​កំសាន្តរ​បស់​ភ្ញៀវទេសចរណ៍​ផង​ដែ​រ​។ ដើម្បី​ឆ្លើយតប​ទៅ​និង​ទំនុកចិត្ត របស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដែល​មាន​ទំនុកចិត្ត មក​លើ​រូប​លោក​៕




Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
14 December, 2019 05:41 PM
​ខេត្ត​រតនគិរី៖ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន សហការណ៍​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ពិនិត្យ​ដើមឈើ​ក្លាយជា​ថ្ម ដែល​មាន​អាយុកាល​រាប់​ពាន់​លាន​ឆ្នាំ បន្ទាប់​ពី​មន្ត្រី​ការិយាល័យ​បេតិកភណ្ឌ​វប្បធម៌ នៃ​នាយកដ្ឋាន​តំបន់​វប្បធម៌​របស់​ក្រសួង​បរិស្ថាន បាន​ចុះ​ស្រាវជ្រាវ​រយៈពេល​កន្លងមក​។​
14 December, 2019 10:35 AM
ភ្នំពេញ​៖ ​ប្រជាពលរដ្ឋ​ម្នាក់ ទំនង​ជា​អត់​ទ្រាំ​លែង​បាន ដោយ​បង្ហាញ​ជា​សាធារណៈ ថា ក្រុមហ៊ុន​មួយ​ឈ្មោះ ហា​វេស ផេរ​ភើរ កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ ទាំង​បញ្ហា​ចត​ឡាន​ស្ទះ​ពេញ​ផ្លូវ និង បញ្ហា​កាកសំណល់​គ្មាន​អនាម័យ​បំពុល​បរិស្ថាន ។
13 December, 2019 04:22 PM
កណ្តាល​៖ ​បញ្ហា​សន្តិសុខ និង សុវត្ថិភាព ហាក់​មិនទាន់​មាន​សភាព​ល្អប្រសើ​រ​ប៉ុន្មាន​ទេ ក្រោយពី​អធិការ​នគរបាល​ក្រុង​តាខ្មៅ ឡើង​ថ្មី​ភ្លាម ឃើញថា ។ មិនទាន់​ល្អប្រសើរ​នេះ គឺ បន្ទាប់ពី​មាន​ជនល្មើស​មួយក្រុម​បាន​ស្ទាក់​កាប់​លើ​ប្រជាពលរដ្ឋ បណ្តាលអោយ​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៤​នាក់ ។​
13 December, 2019 04:09 PM
ភ្នំពេញ​៖ ​របាយការណ៍​សមត្ថកិច្ច នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ នេះ បង្ហាញថា រយៈពេល​១​យប់​១​ថ្ងៃ ថ្ងៃទី​១២ ខែ​ធ្នូ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ពួនស្ទាក់ ដោយ​បង្ក្រាបបាន​ជនល្មើស ចំនួន​៥​ក្រុម និង ជនសង្ស័យ​ចំនួន​២៨​នាក់ ។​
13 December, 2019 10:06 AM
ភ្នំពេញ​៖ ​នេះ​ជា​ការហួសចិត្ត​មួយ ដែល​លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌ​ទួលគោក អសមត្ថភាព​ខ្លួនឯង​ក្នុង​ការទប់ស្កាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ បែរជា​មក​បន្ទោស​អ្នកសារព័ត៌មាន ថា មិន​មាន​ឆន្ទៈ​ចូលរួម​បង្ក្រាប​ទៅវិញ ។​
13 December, 2019 09:50 AM
ភ្នំពេញ​៖ ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ នេះ បាន​ធ្វើ​ការស្រាវជ្រាវរ​ហូត​ដល់​ឈាន​ដល់​ការឃាត់ខ្លួន​មុខសញ្ញា​បាន​៣​នាក់ ។​
12 December, 2019 07:05 PM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក នៅ​ព្រលប់​ថ្ងៃទី​១២ ខែ​ធ្នូ នេះ មានប្រសាសន៍ថា ច្បាស់​ណាស់ កត្តា​សន្តិភាព គឺ មាន​សារៈសំខាន់​ខ្លាំង​បំផុត ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ធ្លាប់បាន​ឆ្លងកាត់​សង្គ្រាម និង វិនាសកម្ម​នៃ​របប​ប្រល័យពូជសាសន៍​កន្លងមក​ដែល​បាន​បំផ្លាញ​ជីវិត​មនុស្ស​រាប់​លាន​នាក់ និង បាន​ធ្វើអោយ​ប្រទេស​ជាតិ​អន្តរាយ​ធ្លាក់​ក្រោម​ចំណុចសូន្យ ។ ពិត​ប្រាកដ​ណាស់ “ មាន​សន្តិភាព ទើប​ពលរដ្ឋ​មាន​សិទ្ធិសេរីភាព , មាន​សន្តិភាព ទើប​ប្រទេស​ជាតិ​មាន​ការអភិវឌ្ឍន៍​រីកចម្រើន​ទៅបាន​” ។​
12 December, 2019 06:56 PM
ភ្នំពេញ​៖​ ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ  នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ នេះ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច​រថយន្ត ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact